អញ្ចឹងតើបានចេះតែឆ្ងល់ថាស្រីស្អាតខ្លះអត់មានសង្សារ
Connect with us

គ្រួសារ & ស្នេហា

អញ្ចឹងតើបានចេះតែឆ្ងល់ថាស្រីស្អាតខ្លះអត់មានសង្សារ

នៅពេលដែលនិយាយដល់ស្រីស្អាត ពេលខ្លះដែលឆ្ងល់អត់ថាហេតុអីបានជាស្រីស្អាតខ្លះ មិនមានសង្សារ??? ជាការពិតណាស់ មិនប្រាកដថាស្រីស្អាតទាំងអស់សុទ្ធតែមានសង្សារទាំងអស់ណា ហើយយើងក៏ដឹងដែរថា មានស្រីស្អាតច្រើនមិនស្ទើរទេ ដែលនៅម្នាក់ឯងមិនយកសង្សារ។ អញ្ចឹងហើយបានជាថ្ងៃនេះយើងចង់ប្រាប់ហេតុផលខ្លះៗដែលធ្វើឱ្យស្រីស្អាតមួយចំនួនមិនមានសង្សារ។ ការដែលមានសង្សារគឺអាចអាស្រ័យទៅលើចរិកឬកពាររបស់យើងម្នាក់ៗដែរ ដូច្នេះបើមនុស្សស្រីស្អាតហើយ មានចរិកមិនសូវល្អពេលខ្លះក៏អាចធ្វើឱ្យមនុស្សស្រីម្នាក់នោះអត់សង្សារដែរ។

១. ដោយសារតែការបដិសេធ

យើងត្រូវដឹងថា ក្នុងទំនាក់ទំនងស្នេហា ឬការចង់ទាក់ទងអ្នកណាម្នាក់ ការបដិសេធតែងតែកើតមានឡើង។ ពេលខ្លះដោយសារតែនារីៗម្នាក់នោះមិនទាន់រកមនុស្សប្រុសដែលខ្លួនពេញចិត្ត ហើយក៏ដោយសារតែគេមិនទាន់សម្រេចចិត្តរួចរាល់ក្នុងការឈានចូលក្នុងទំនាក់ទំនងស្នេហា។ សូម្បីតែមនុស្សប្រុស ពេលខ្លះក៏អាចបដិសេធទៅកាន់មនុស្សស្រីដែលចង់មកទាក់ទងខ្លួនដែរ ហើយរឿងទាំងអស់នោះគឺជឿថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ជួប ក៏ធ្លាប់ដឹងទៅហើយ។

Why guy don't approach you

២. ដោយសារតែមនុស្សស្រីម្នាក់នោះស្អាតពេក

បើនិយាយរឿងសម្រស់គឺអាចមានរឿងច្រើនទាក់ទងដូចជា អាចដោយសារតែមនុស្សស្រីម្នាក់នោះស្អាតពេក ធ្វើឱ្យមនុស្សប្រុសដទៃមិនហ៊ានចូលចិត្តដោយសារតែគេគិតថា មនុស្សស្រីស្អាតម្នាក់នោះប្រាកដជាមានសង្សារហើយ មិនបាច់តាម ឬមិនបាច់ចង់ទាក់ទងគេនោះទេ។ មួយវិញទៀត គឺអាចដោយសារតែមនុស្សស្រីម្នាក់នោះឯង ដែលអាងតែខ្លួនឯងមានសម្រស់ស្អាតពេក ដូច្នេះហើយក៏មានចរិកមួយយើងហៅថាអាចជាមនុស្សដែលរើសសង្សារ ចង់បានមនុស្សប្រុសណាដែលស្អាតដូចខ្លួន។ ហើយពេលខ្លះដោយសារតែមនុស្សស្រីខ្លួនឯងនោះមានចរិកឬកពារពេក មិនសូវជាចូលចិត្តនិយាយជាមួយប្រុសៗ ឬមិនសូវជាចង់មានទំនាក់ទំនងជាមួយអ្នកណាម្នាក់ងាយៗឡើយ ដោយសារតែគេគិតថាខ្លួនឯងស្អាត ដូច្នេះមិនខ្វះអ្នកដែលចង់មកទាក់ទងខ្លួនឡើយ។ ក៏ប៉ុន្តែចំពោះមនុស្សប្រុសពេលខ្លះគេមើលលើមនុស្សស្រីមិនត្រឹមតែសម្រស់មួយមុខទេ គឺគេក៏អាចឱ្យតម្លៃទៅលើចរិកឬកពាររបស់ម្នាក់ស្រីនោះដែរ បើគេមើលទៅថាចរិកម្នាក់ស្រីនោះមិនល្អ គេក៏អាចបាត់បង់ភាពទាក់ទាញទៅកាន់មនុស្សស្រីនោះដែរ។ អញ្ចឹងហើយ មនុស្សស្រីទាំងអស់មិនអាចរក្សាចរិកឬកពេកនោះទេ បើចង់ឱ្យមនុស្សប្រុសមករកខ្លួន យើងត្រូវធ្វើខ្លួនឯងឱ្យរស់រាយជាមួយមនុស្សជុំវិញខ្លួន។

Why guy don't approach you

៣. ត្រូវរៀនផ្ដល់ឱកាសដល់អ្នកដទៃ

ចំនុចនេះ គឺមនុស្សស្រីទាំងអស់មិនត្រូវមានចរិកមួយដែលថាផ្ដល់ឱកាសឱ្យគេពេក ដោយការអនុញ្ញាតឱ្យមនុស្សប្រុសចូលមកទាក់ទងខ្លួនដោយមិនមានការបដិសេធ ហើយក៏កុំមានចរិកមួយដែលបិទជិតពេក ដែលមិនផ្ដល់ឱកាសឱ្យគេសូម្បីតែម្តង។ ដូច្នេះ មនុស្សស្រីស្អាតត្រូវរៀនរៀបចរិកខ្លួនឯងឱ្យថ្លៃថ្នូរ មិនបើកឱកាស ឬបើកចំហខ្លាំងពេក ក៏កុំបិទសិទ្ធខ្លួនឯងពេក ក៏កុំបិទសិទ្ធមនុស្សប្រុសដែលចង់ទាក់ទងខ្លួនពេកដែរ។

Why guy don't approach you

តួយ៉ាង យើងត្រូវតែរៀនបើកឱកាស ចេះសិក្សាពីមនុស្សជុំវិញខ្លួន ជាពិសេសគឺមនុស្សប្រុស។ ហើយបើសិនជាចូលចិត្តមនុស្សប្រុសណាម្នាក់ មនុស្សស្រីម្នាក់នោះអាចផ្ដល់ឱកាសឱ្យខ្លួនឯងយល់ពីគេម្នាក់នោះ ឬអាចឱ្យសញ្ញាដោយប្រយោលទៅកាន់គេម្នាក់នោះថាយើងចូលចិត្តគេ ដូច្នេះគេអាចនឹងមានអារម្មណ៏ថាយើងគិតអ្វីលើគេ ហើយគេក៏អាចធ្វើអ្វីមួយផងដែរ ដើម្បីបង្កើតទំនាក់ទំនងជាមួយយើងវិញ៕

អត្ថបទល្អផ្សេងទៀត៖ រឿងទាំង១០ដែលមនុស្សស្រីខ្លាំងមិនខ្វល់ទេនៅក្នុងរឿងស្នេហា!

តើអ្នកជាមនុស្សប្រភេទណានៅក្នុងរឿងស្នេហា? មនុស្សម្នាក់ៗសុទ្ធតែមានបុគ្គិលិកលក្ខណះខុសៗពីគ្នា ដោយអ្នកខ្លះជាមនុស្សមានការយោគយល់ខ្ពស់ រឺឯមនុស្សផ្សេងៗទៀតមិនសូវជាចំនាយពេលច្រើនទៅលើស្នេហាដែលមើលទៅមិនអាចជោគជ័យនោះទេ។


ថ្ងៃនេះ Anarchak នឹងនិយាយពីចំណុចទាំង ១០ដែលមនុស្សស្រីដែលមានចរឹតខ្លាំង រឹងមាំមិនចូលចិត្តនៅពេលដែលដៃគូររបស់គេធ្វើបែបនេះនោះទេ ដែលក្នុងនោះមានដូចជា៖

១. ពាក្យដោះសាររកលេស

ពួកគេមិនចូលចិត្តនៅពេលដែលហេតុផលដែលអ្នកលើកឡើងគឺគ្រាន់តែជាលេសដែលអ្នកនិយាយមកអោយគេជឿនោះទេ ដោយសារតែអ្វីដែលពួកគេចង់បានពិតប្រាកដគឺជាមនុស្សដែលប្រាកដប្រជា និងមានភាពស្មោះត្រង់ចំពោះគេ ដូច្នេះប្រសិនអ្នកជាមនុស្សដែលចូលចិត្តដោះសាររកលេសច្រើន អ្នកគួរតែត្រៀមខ្លួនផ្តល់ហេតុផលសមរម្យមួយអោយគេទៅបើមិនចង់បាត់បង់គេ។

២. ការលុបចោលការណាត់ជួបភ្លាមៗ

នេះមិនមែនមានន័យថានាងមិនយល់ហេតុផលនោះទេ ប៉ុន្តែប្រសិនជាអ្នកជាមនុស្សដែលឧស្សាហ៍លុបចោលការណាត់ជួបជាមួយនាងដោយមិនប្រាប់ពីហេតុផលច្បាស់លាស់នោះ អ្នកប្រហែលជាលែងបានជួបនាងទៀតហើយ ព្រោះនាងប្រហែលជាមិនទុកអោយអ្នកធ្វើបែបនេះច្រើនដងពេកឡើយ។

៣. គ្មានការគោរព

នេះសម្តៅទៅលើការគោរពគ្រប់រូបភាព ដូចជាការគោរពចាស់ទុំ ការគោរពខ្លួនឯង និងការគោរពមនុស្សជុំវិញខ្លួន។ ដោយសារតែមនុស្សស្រីខ្លាំងរមែងសម្លឹងមើលទៅអត្តចរិតរបស់មនុស្សម្នាក់ជាជាងរូបសម្បត្តិខាងក្រៅរបស់គេ ដូច្នេះកាលណាដែលអ្នកជាមនុស្សមិនសូវមានការគោរពពីធម្មជាតិ អ្នកប្រហែលជាមិនអាចរស់នៅចុះសម្រុងជាមួយនាងនោះទេ។

៤. ចូលចិត្តដឹកនាំ

របស់ស្រីខ្លាំងមិនមែនជាមនុស្សដែលរឹងទទឹងមិនស្តាប់នរណាម្នាក់នោះទេ ប៉ុន្តែនេះក៏មិនមែនមានន័យថាអ្នកអាចបញ្ជាដឹកនាំពួកនាងអោយធ្វើអ្វីស្រេចតែចិត្តដោយគ្មានហេតុផលនោះដែរ ដោយសារតែពួកនាងមានភាពម្ចាស់ការលើខ្លួនឯងហើយ មិនត្រូវការអោយមនុស្សប្រុសទាញនាងគ្រប់កាលៈទេសៈនោះទេ។

៥. កុហក

ប្រសិនជាអ្នកមានគំនិតគិតចង់កុហកនាងរឿងអ្វីមួយ អ្នកគួរតែបញ្ឈប់វាភ្លាមទៅមុននឹងនាងដឹងពីគំនិតមួយនេះ ព្រោះមនុស្សស្រីខ្លាំងស្អប់បំផុតមនុស្សដែលកុហកនាង ជាពិសេសដើម្បីតែផលប្រយោជន៍របស់ខ្លួន។

៦. ការផិតក្បត់

ត្រឹមតែកុហកក៏នាងមិនលើកលែងទៅហើយ ចុះទម្រាំតែការផិតក្បត់ទៀត? នាងមិនផ្តល់ឳកាសអោយម្តងទៀតជាដាច់ខាតប្រសិនជាអ្នកធ្វើរឿងនេះទៅលើនាង ព្រោះនាងគិតថាប្រសិនជាអ្នកធ្វើរឿងបែបនេះដាក់នាង អ្នកមិនមែនស្រលាញ់ រឺគោរពនាងពិតប្រាកដនោះទេ។

៧. មិនសូវចេះលើកទឹកចិត្ត

មនុស្សស្រីដែលខ្លាំងគឺមានសមត្ថភាពធ្វើអ្វីដោយខ្លួននាងផ្ទាល់ ប៉ុន្តែនេះក៏មិនមែនមានន័យថាអ្នកមិនចាំបាច់លើកទឹកចិត្តនាងដែរ។ ការលើកទឹកចិត្តគឺជាកម្លាំងជម្រុញមួយដ៏ខ្លាំងខ្លាដែលអាចជួយអោយនាងសម្រេចការងាររបស់នាងរឹតតែជោគជ័យ និងធ្វើអោយនាងគិតថាអ្នកគឺជាផ្នែកមួយនៃភាពជោគជ័យរបស់នាង។

៨. ចូលចិត្តប្រច័ណ្ឌ

ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តប្រច័ណ្ឌអ្នកប្រហែលជាមិនអាចនៅជាមួយនាងបានយូរនោះទេ ព្រោះនាងមិនចូលចិត្តមនុស្សប្រុសណាដែលប្រច័ណ្ឌ ហួងហែងខ្លាំងពេក ដោយគ្មានហេតុផលនោះទ។

៩. ចូលចិត្តនិយាយពីអតីតកាល

ចរិតមួយរបស់មនុស្សស្រីខ្លាំងគឺ អតីតកាលជាស្ពានសម្រាប់ចម្លងអោយនាងមានអ្វីៗសព្វថ្ងៃនេះ ប៉ុន្តែប្រសិនជាអ្នកចូលចិត្តនិយាយជ្រាំដែលពីអតីតកាលរបស់នាង រឺរបស់អ្នក វានឹងធ្វើអោយនាងមានអារម្មណ៍គិតថាអ្នកមិនមែនជាមនុស្សដែលរីកចម្រើននោះទេ ផ្ទុយទៅវិញអ្នកនៅតែរស់នៅក្នុងអតីតកាលអញ្ចឹង។

១០. ចូលចិត្តជះកំហឹង

នរណាគេក៏ចេះខឹងដែរមែនទេ? ប៉ុន្តែការតបទៅនឹងកំហឹងរបស់អ្នកនឹងបង្ហាញពីអត្តចរឹតរបស់អ្នកផ្ទាល់។ ប្រសិនអ្នកជាមនុស្សដែលចូលចិត្តជះកំហឹងទៅកាន់អ្នកដទៃដែលនៅជុំវិញខ្លួន ពេលដែលអ្នកខឹងនោះ នាងនឹងចាប់ផ្តើមពិចារណាថាតើនាងអាចរស់នៅជាមួយអ្នកបានរឺអត់។

ថ្វីត្បិតតែមនុស្សស្រីដែលខ្លាំងតែមានតម្រូវការខ្ពស់ក៏ពិតមែន ប៉ុន្តែប្រសិនជាអ្នកមានម្នាក់នៅក្បែរខ្លួនហើយ អ្នកគួររក្សានាងអោយបានល្អព្រោះនាងជាមនុស្សដែលកម្ររកបាន ដែលស្មោះត្រង់ហើយ មានគំនិតចេះគិតដិតដល់ទៀតនោះ៕

មតិយោបល់

ពេញនិយម