ប្រើប៉ុន្មានក្បាច់នេះនឹងធ្វើឱ្យមនុស្សដែលយើងកំពុងនឹក នឹកយើងវិញដែរ
Connect with us

គ្រួសារ & ស្នេហា

ប្រើប៉ុន្មានក្បាច់នេះនឹងធ្វើឱ្យមនុស្សដែលយើងកំពុងនឹក នឹកយើងវិញដែរ

នៅក្នុងទំនាក់ទំនង មិនថារឿងស្នេហា ឬរឿងមិត្តភាពឡើយ នៅពេលដែលនៅឆ្ងាយគ្នា យើងតែងតែនឹកគ្នាជានិច្ច ប៉ុន្តែក៏មានពេលខ្លះយើងនឹកគេតែម្ខាង ឯគេនោះមើលទៅដូចជាមិននឹកយើងវិញនោះទេ ហើយវាអាចធ្វើឱ្យយើងបាក់ទឹកចិត្តខ្លាំងណាស់។ តួយ៉ាង ក្នុងរឿងស្នេហាផ្ទាល់មនុស្សស្រីតែងតែចង់ឱ្យមនុស្សជាដៃគូស្នេហានឹកខ្លួនជានិច្ច បើគេមិននឹកអាចនឹងខឹងគេទៀត។ ដូច្នេះហើយថ្ងៃនេះបានជាយើងចង់ប្រាប់នារីៗថាគួរធ្វើយ៉ាងណាឱ្យគេនឹកយើងវិញ ធ្វើយ៉ាងណាឱ្យគេចង់ជួបយើង ចង់និយាយជាមួយយើង ចង់នៅជិតយើង។

. ទាក់ទាញការចាប់អារម្មណ៏ពីគេដោយប្រើក្លិនទឹកអប់ណាដែលទាក់ទាញខ្លាំង

ដូចដែលយើងបានដឹងដែរថា ពេលយើងដើរកាត់អ្នកណាម្នាក់ ក្លិនរបស់គេដែលបក់តាមខ្យល់មកនោះធ្វើឱ្យយើងចាប់អារម្មណ៏ជានិច្ច ជាពិសេសជាមួយក្លិនមួយដែលក្រអូបទាក់ទាញ។ ដូច្នេះ វាដូចគ្នាដែរ ដែលវាជាល្បិចដ៏ងាយស្រួលមួយដែលអ្នកគ្រាន់តែជ្រើសរើសក្លិនទឹកអប់ណាមួយមកប្រើប្រាស់ ដែលជាក្លិនដែលម្នាក់នោះចូលចិត្ត ឬក្លិនដែលអ្នកគិតថាអាចទាក់ទាញការចាប់អារម្មណ៏គេបាន ដោយឱ្យគេចង់នៅជិតអ្នកជានិច្ច។ ហើយវាក៏អាចជួយឱ្យគេម្នាក់នោះមានអារម្មណ៏ល្អផងដែរ ពេលដែលនៅជាមួយយើង។

How to make someone miss you

. ធ្វើជាភ្លេច ឬទុករបស់សំខាន់របស់អ្នកនៅនឹងគេ

នៅពេលដែលអ្នកនៅឆ្ងាយពីគេ របស់សំខាន់មួយនោះអាចធ្វើឱ្យគេនឹកឃើញដល់អ្នក ឬយ៉ាងហោចណាស់ធ្វើឱ្យគេគិតដល់យើងមួយពេលៗដែរ។ មួយវិញទៀត យើងអាចចាត់ទុកថាវាជាការឱ្យកាដូគ្នា ដែលអ្នកឱ្យគេនូវរបស់ដែលគេស្រលាញ់ចូលចិត្ត និងប្រាថ្នាចង់បាន ដូច្នេះ វាអាចធ្វើឱ្យគេនឹកឃើញដល់អ្នក ដល់ម្ចាស់របស់របស់នោះ នៅពេលដែលប្រើ ឬឃើញរបស់នោះ ហើយគេក៏អាចនឹងរំពឹងជួបយើងជារឿយៗផងដែរ។

How to make someone miss you

. កុំបើកចំហពីខ្លួនឯងពេក

មនុស្សប្រុសគឺភាគច្រើនតែងតែមានអារម្មណ៏ទាក់ទាញ ឬចាប់អារម្មណ៏តែនារីៗណាដែលមិនសូវជានិយាយច្រើន ឬមិនសូវបើកចំហពីខ្លួនគេ គឺនារីដែលមានអាថកំបាំងច្រើន។ ដូច្នេះ បើចង់បានការចាប់អារម្មណ៏ពីគេ ឬចង់ឱ្យគេនឹក អ្នកកុំប្រាប់ពត៌មានពីខ្លួនអ្នកទៅគេទាំងអស់ពេក យល់ល្អរក្សាទុកអ្វីដែលសំងាត់ទុកសិន ដើម្បីទុកឱ្យគេម្នាក់នោះឆ្ងល់ ឱ្យគេចង់ដឹងពីយើង ដូច្នេះ យើងអាចធ្វើឱ្យគេគិតពីយើង​ឬនឹកពីយើងហើយ។

How to make someone miss you

. កុំធ្វើខ្លួនឱ្យទំនេរសម្រាប់គេ ២៤ម៉ោងពេក

បើអ្នកប្រើពេលវេលាដែលអ្នកមានទាំងប៉ុន្មានសម្រាប់គេ សម្រាប់នៅជាមួយគេ នោះវាអាចបញ្ជាក់ថាអ្នកមិនមានអ្វីធ្វើផ្សេង ផ្ទុយទៅវិញចង់នៅជិតគេរាល់ពេល ដែលពេលខ្លះអាចធ្វើឱ្យម្នាក់នោះធុញនឹងយើងទៅវិញទេ។ ជាមួយពេលវេលា អ្នកត្រូវបែងចែកឱ្យច្បាស់ ធ្វើយ៉ាងណាកុំឱ្យទំនេរសម្រាប់គេពេក អ្នកត្រូវឆ្លៀតពេលធ្វើការងារខ្លួនឯង ដូចជាប្រើពេលជាមួយមិត្តភ័ក្រ ជាមួយគ្រួសារ ធ្វើខ្លួនឯងឱ្យរវល់ ហើយក៏អាចឆ្លៀតជួបគេម្នាក់នោះបានមួយពេលៗដែរ ដូច្នេះ គេនឹងឱ្យតម្លៃលើពេលវេលារបស់អ្នក ហើយគេនឹងចង់ជួបអ្នក ដោយឃើញអ្នករវល់ គេក៏តែងបារម្ភពីអ្នកដូចគ្នា។

. កុំលើកទូរស័ព្ទ ឬឆ្លើយតបទៅគេលឿនៗពេក

បើយើងលើកទូរស័ព្ទគេភ្លាមៗពេក ឬឆ្លើយតបទៅគេលឿនពេក គេនឹងអាចគិតថាយើងមិនមានអ្វីធ្វើក្រៅពីចាំទូរស័ព្ទគេ ឬសាររបស់គេ ហើយគេអាចអស់ការចាប់អារម្មណ៏នឹងយើង។ ដូច្នេះ វិធីពិសេសមួយ គឺអ្នកត្រូវពន្យារពេលសិនមុននឹងឆ្លើយទៅគេវិញ ដើម្បីធ្វើឱ្យគេអន្ទះអន្ទែងចាំការឆ្លើយតបពីយើង។ មួយវិញទៀត ទុកសិនដើម្បីឱ្យគេគិតពីយើង ឆ្ងល់ថាយើងកំពុងធ្វើអ្វីបានជាមិនតបនឹងគេ ទុកត្រឹមរយៈពេលល្មមឱ្យគេអន្ទះសារនឹងចម្លើយរបស់យើង។

. ស្លៀកពាក់ឱ្យសមរម្យ ដែលអាចទាក់អារម្មណ៏គេបាន

ចំពោះការស្លៀកពាក់ និងការតុបតែងខ្លួនផ្សេងៗ អ្នកគួរតែធ្វើយ៉ាងណា ចេះច្នៃប្រឌិតឱ្យខ្លួនឯងមើលទៅស្រស់ស្អាត ទាក់ទាញ ហើយប្លែកភ្នែក និងអាចឱ្យគេចងចាំយើងទុកក្នុងចិត្តរបស់គេ។ ជាធម្មតាទេ បើយើងធ្វើខ្លួនស្អាតៗ ភាពស្អាតនោះវានឹងអាចដក់ក្នុងចិត្តរបស់គេ ហើយអាចនឹងឱ្យគេគិតពីយើងជារឿយៗ ហើយឱ្យគេចង់ជួបយើងនៅពេលក្រោយទៀត។

How to make someone miss you

. ពញ្ញាក់អារម្មណ៏គេដោយលួចសរសេរសារខ្លីឱ្យគេ

វិធីមួយទៀតដែលធ្វើឱ្យគេនឹកអ្នកគឺដោយសរសេរកំណត់ត្រាតូចៗហើយដាក់វានៅក្នុងកាបូបលុយ របស់គេ ឡានឬបន្ទប់របស់គេ មុននឹងអ្នកចាកចេញទៅ។ នៅក្នុងវិធីនេះនៅពេលដែលគាត់បានឃើញវានៅពេលក្រោយគាត់នឹងគិតដល់អ្នក និងចាប់ផ្តើមនឹកអ្នកភ្លាម។ ជាឧទាហរណ៍ អ្នកកំពុងញ៉ាំអាហារពេលល្ងាចជាមួយបុរសម្នាក់នៅក្នុងភោជនីយដ្ឋាន។ ខណៈពេលដែលគាត់កំពុងរង់ចាំការបង់ថ្លៃវិក័យប័ត្រ សូមយកក្រដាសឬកន្សែងដែលមាននៅលើតុរួចសរសេរថា “ខ្ញុំស្រលាញ់អ្នក” ហើយដាក់វានៅក្នុងកាបូបឬឡានរបស់គាត់ដោយសម្ងាត់នៅពេលគាត់បើកឡានជូនអ្នកត្រលប់ទៅវិញ៕

 អត្ថបទល្អផ្សេងទៀត៖ តើធ្វើម៉េចដើម្បីកុំឱ្យនឹកផ្ទះ នៅពេលដែលយើងត្រូវទៅនៅបរទេស??

ការដែលទៅនៅបរទេសគឺជារឿងប្រសើរមួយដែរ ដែលធ្វើឱ្យយើងអាចស្គាល់អ្វីថ្មីៗ ផ្លាស់ប្តូរវប្បធម៌ ហើយមិនត្រឹមតែបទពិសោធន៏ដើរកំសាន្តនោះទេ គឺថែមទាំងឱ្យយើងយល់ដឹងច្រើនពីការរស់របស់គេ ការហូបចុក ការស្លៀកពាក់ និងច្បាប់ទំលាប់របស់គេផ្សេងៗ។

ប៉ុន្តែយ៉ាងណាមិញ ការដែលត្រូវរើរទៅនៅប្រទេសក្រៅឆ្ងាយពីឳពុកម្តាយ បងប្អូន និងមិត្តភ័ក្រ ធ្វើឱ្យមានអារម្មណ៏ថានឹកពួកគេខ្លាំងណាស់ ហើយដូចជាបាត់បង់អ្វីម៉្យាង។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកពីបទពិសោធន៏ខ្លះៗ ដែលជួយកាត់បន្ថយជំងឺនឹកផ្ទះ នឹកស្រុកកំណើតពេលដែលយើងទៅនៅបរទេស។

១. ទៅកន្លែងណាដែលភាពស្រដៀងនឹងស្រុកកំណើតយើង

មិនថានៅទីណាទេ គឺយ៉ាងហោចណាស់តែងតែមានកន្លែងមួយចំនួនដែលមើលទៅស្រដៀងនឹងស្រុកកំណើតយើង អាចជាកន្លែងកំសាន្ត កន្លែងធម្មជាតិ កន្លែងញ៉ាំអីផ្សេងៗ ដែលកន្លែងទាំងនោះអាចឱ្យយើងមានអារម្មណ៏ថា យើងកំពុងតែនៅស្រុកយើង ហើយវាកាត់បន្ថយការនឹករលឹកបានខ្លះដែរ។

Homesickness

២​. ទៅកន្លែងណាថ្មីៗ

ពេលខ្លះយើងធ្លាប់មានកន្លែងណាដែលយើងប្រាថ្នាចង់ទៅលេង ដូច្នេះបើយើងនឹកស្រុក យើងអាចសាកព្យាយាមធ្វើដំណើរកំសាន្តទៅកន្លែងដែលយើងប្រាថ្នានោះ ដែលជាកន្លែងថ្មីសម្រាប់យើង វានឹងផ្លាស់ប្តូរអារម្មណ៏យើងដែលកំពុងតែនឹកផ្ទះ ហើយអាចឱ្យស្គាល់កន្លែងថ្មីៗទៀតផង ធ្វើឱ្យប្លែកអារម្មណ៏នឹងលែងនឹកផ្ទះទៀតហើយ។

Homesickness

៣. ធ្វើអ្វីដែលយើងធ្លាប់ធ្វើនៅផ្ទះ

បើនឹកផ្ទះ យើងអាចធ្វើទំលាប់អ្វីមួយដែលយើងតែងតែធ្វើវានៅផ្ទះ ដែលធ្វើឱ្យយើងមានអារម្មណ៏ថាកំពុងតែនៅផ្ទះ ដូចជាការកំសាន្ត ការសម្រាកដោយមើលរឿង ញ៉ាំអី អានសៀវភៅ ឬទៅខាងក្រៅដែលយើងធ្លាប់ធ្វើវានៅផ្ទះ។

Homesickness

៤. ត្រូវគិតថាហេតុអីបានជាអ្នកសម្រេចចិត្តមកនៅស្រុកក្រៅ

បើនឹកផ្ទះត្រូវនឹកទៅពេលមុនដែលយើងសម្រេចចិត្តមកនៅស្រុកគេ ហេតុអីបានយើងតស៊ូមកនៅតែម្នាក់ឯង ដើម្បីអ្វី ដើម្បីអ្នកណា ហើយតើយើងនឹងទទួលបានអ្វីមកវិញ។ ទាំងនេះយើងគួរតែសួរខ្លួនឯងរួចចាប់ផ្តើមគិតឡើងវិញ។

Homesickness

៥. ផ្តោតសំខាន់ទៅលើការពិត

ការពិតដែលកំពុងតែកើតឡើង គឺយើងបានចាកចាញពីស្រុកកំណើត មកនៅស្រុកគេ បរទេស ហើយការពិតទៅគឺយើងត្រូវបំពេញការងារជាចាំបាច់ ក្នុងនាមជាសិស្សសិក្សាក្រៅប្រទេស ឬជាអ្នកធ្វើការក្រៅប្រទេសជាដើម។ យើងត្រូវផ្តោតសំខាន់លើអ្វីដែលយើងកំពុងធ្វើ ហើយទទួលយកអ្វីដែលជាការពិត និងការតស៊ូដើម្បីជំនះឩបសគ្គ ដើម្បីបានជោគជ័យ នឹងត្រលប់ទៅផ្ទះវិញ៕

homesick

មតិយោបល់

ពេញនិយម