៤ ចំណុចដើម្បីបញ្ជាក់ថាមនុស្សប្រុសពូកែអៀនចូលចិត្តអ្នក!
Connect with us

គ្រួសារ & ស្នេហា

៤ ចំណុចដើម្បីបញ្ជាក់ថាមនុស្សប្រុសពូកែអៀនចូលចិត្តអ្នក!

how-to-know-if-a-shy-guy-likes-you

មុខសញ្ញាដែលចង់ថាមនុស្សប្រុសពូកែអៀនចូលចិត្តអ្នកឬ អត់នោះ​គឺពេលខ្លះពិបាកនឹងមើលដឹងណាស់ ហើយបើសិនជាអ្នកមិនចាប់អារម្មណ៏ដល់ទេ អ្នកនឹងបាត់បង់ឱកាសដើម្បីបង្កើតទំនាក់ទំនងស្នេហាមិនខាននោះទេ។ មនុស្សប្រុសដែលអៀនច្រើនតែងតែមានចរិកសភាព និងស្ងប់ស្ងាត់ជាងមនុស្សប្រុសដទៃ ហើយបើដឹងថាអ្នកមានអារម្មណ៏ដូចគេដែរ គេប្រាកដជាលែងហ៊ានធ្វើអ្វីចំពោះអ្នកទៀតហើយ ហើយគេអាចទៅជាលែងខ្វល់នឹងអ្នកទៀតហើយ។

ដូច្នេះការអានភាសានៃកាយវិការ និងស្ថានភាពរបស់គេគឺជាគន្លឹះដើម្បីយល់ដឹងពីគេកុំឱ្យគេដឹង ហើយវាជាជម្រើសល្អបំផុតដែលអ្នកត្រូវស៊ើបយឺតៗបែបនេះដើម្បីបានចម្លើយពិតប្រាកដ អញ្ចឹងហើយអ្នកត្រូវតែទទួលយកដំបូន្មានដូចខាងក្រោម៖

. យល់ដឹងពីបុរសពូកែអៀន

បុរសដែលពូកែអៀនអាចមានច្រើនណាស់ ហើយការដែលមានទំនាក់ទំនងស្នេហាជាមួយបុរសបែបនេះអាចជារឿងគួរឱ្យសប្បាយមួយ ប៉ុន្តែបញ្ហាត្រង់ថាតើបុរសដែលអៀនច្រើននោះមើលទៅគួរ​ឱ្យចាប់អារម្មណ៏ដែរឬអត់? បុរសដែលអៀនច្រើនគឺគេមិនសូវបើកចំហពីចិត្តគេងាយៗនោះទេ គេក៏មិនសូវជាមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនដែរ ហើយជាមួយបុរសបែបនេះ អ្នកត្រូវតែមានល្បិចខ្លះទើបអាចយល់ពីគេបាន ទើបអាចដឹងថាតើគេមានអារម្មណ៏យ៉ាងណាលើអ្នក។

how-to-know-if-a-shy-guy-likes-you

. សង្កេតមើលប្រតិកម្មរបស់គេមកលើអ្នក

ទោះបីជាគេជាបុរសដែលពូកែអៀនច្រើនក៏ដោយ យ៉ាងណាអ្នកនៅតែអាចតានដាន និងសង្កេតមើលគេបានតាមរយៈសកម្មភាពរបស់គេដែលឆ្លើយតបមកកាន់អ្នក។ ប្រសិនបើបុរសដែលខ្មាស់អៀននោះចូលចិត្តអ្នក គេនឹងផ្លាស់ប្តូរអាកប្បកិរិយារបស់គេដើម្បីបាននៅជិតអ្នក – គេនឹងលួចមើលអ្នកនៅពេលអ្នកដើរចូលបន្ទប់ មើលអ្នកនៅពេលអ្នកដើរចាកចេញទៅ។ ហើយបើសិនជាគេកំពុងនៅជាមួយមិត្តភ័ក្រគេ ឬកំពុងលេងជាមួយមិត្តគេ ហើយពេលអ្នកដើរចូលទៅ គេនឹងផ្លាស់ប្តូរកាយវិការ និងអាកប្បកិរិយារបស់គេ ដែលអ្នកអាចមើលដឹងថាចម្លែកៗតែម្តង។ ទោះវាមិនមែនជាសម្តីនិយាយ តែបើគេផ្លាស់ប្តូរចម្លែកៗ នៅពេលនៅជាមួយអ្នក នោះអាចប្រាប់បានហើយថា គេមានអារម្មណ៏ល្អជាមួយអ្នក។  

រឿងពីរដែលអ្នកអាចចាប់អារម្មណ៏បាន ដូចជា ទីមួយ បើសិនជាគេនៅម្នាក់ឯង គេចូលចិត្តអង្គុយម្នាក់ៗឯង គេមិនងាយអង្គុយជិតអ្នកដទៃផ្ដេសផ្ដាសនោះទេ ឬអ្នកដែលគេទើបស្គាល់ឡើយ ហើយគេនឹងមិនបដិសេធបើសិនជាអ្នកទៅសុំអង្គុយជាមួយគេ ហើយមើលទៅគេហាក់ដូចជាសប្បាយចិត្តនៅពេលដែលអ្នកមកអង្គុយជិតគេ។ ទីពីរទៀតនោះ បើសិនជាអ្នកចង់ដឹង គឺថានៅពេលនៅជាមួយគេ ហើយអ្នកអាចសម្តែង ឬនិយាយពីបុរសដទៃ ឬសង្សារចាស់របស់អ្នក នោះគេនឹងមើលទៅរំខានដោយសារតែរឿងទាំងនោះ និងមិនសូវពេញវចិត្តប៉ុន្មានទេ មើលទៅហាក់ដូចជាប្រច័ណ្ឌនឹងអ្នកអញ្ចឹង ប៉ុន្តែអ្នកក៏កុំប្រឹងសម្ដែងខ្លាំង ប្រយ័ត្នគេលែងចាប់អារម្មណ៏នឹងអ្នក។

. មើលកាយវិការរបស់គេ

ក្នុងការតាមដានបុរសដែលអៀនច្រើនថាគេចូលចិត្តអ្នកឬអត់ អ្នកអាចតាមដានកាយវិការរបស់គេមកលើអ្នក ដូចជាខ្សែភ្នែករបស់គេ ដែលសម្លឹងមកអ្នក ហើយបើសិនជាអ្នកឩស្សាហ៏ចាប់បានថាគេលួចសម្លឹងមកមើលអ្នកជារឿយៗ គេអាចចាប់អារម្មណ៏នឹងអ្នកហើយ។ ហើយមួយទៀត គេអាចយកលេសយកជារបស់ផ្សេងៗដើម្បីលួចមើលអ្នក មិនថាជាដបទឹក ឬសៀវភៅអ្វីឡើយ។

how-to-know-if-a-shy-guy-likes-you

. ព្យាយាមនិយាយជាមួយគេ

វិធីនេះគឺអ្នកត្រូវតាមដានការនិយាយស្តីរបស់គេ ដូចជាសួរនាំគេពីទំលាប់ប្រចាំថ្ងៃរបស់គេ ប៉ុន្តែការនិយាយសន្ទនាជាមួយគេអ្នកនឹងអាចដឹងបានថា វាមើលដូចជារអាក់រអួល ឬដូចជាខុសៗ ចម្លែកៗ ហើយការនិយាយស្តីជាមួយគេដូចជាមិនសូវជារលូនសោះ ខុសពីអ្នកនិយាយជាមួយមិត្តប្រុសធម្មតារបស់អ្នក។ ហើយជាធម្មតាគឺការនិយាយស្តីជាមួយគេ គឺគេតែងតែបង្វែរការនិយាយឱ្យទាក់ទងនឹងអ្នក ឬព្យាយាមសរសើរអ្នក ឬក៏ព្យាយាមចង់ដឹងពីអ្នកដោយគេអាចសួរអ្នកពីនេះពីនោះតបទៅសំណួររបស់អ្នកវិញ។

ការសន្ទនាជាមួយបុរសដែលពូកែអៀនច្រើន ឬការអូសកាឡាញ៉ែបុរសដែលអៀនច្រើននោះ គឺជាសិល្បៈមួយប្រភេទ ដែលមើលទៅកំប្លែង ហើយពេលនៅជាមួយគេ អាចជារឿងសប្បាយមួយ ដែលអ្នកមិនអាចរកបានជាមួយបុរសដទៃទៀត៕

អត្ថបទល្អផ្សេងទៀត៖ រឿងសំខាន់ទាំង ៥​ យ៉ាងត្រូវតែមានក្នុងទំនាក់ទំនងស្នេហា!!!

គ្មានអ្នកណាចង់មានការបែងបាក់នោះទេ​ គ្រប់​គ្នា​តែង​តែ​ប្រាថ្នា​ឲ្យ​ស្នេហា​ខ្លួន​ជោគជ័យ ទៅមុខដោយរលូន និងមានសុភមង្គល ប៉ុន្តែមិនមែនគ្រប់គ្នា សុតតែទទួលបាននោះទេ។ តែយ៉ាងហោចណាស់អ្នកក៏ត្រូវស្វែយល់ និងធ្វើរឿងសំខាន់ៗមួយចំនួនដែរ ដើម្បីអោយស្នេហារបស់អ្នកបានស្ថិតឋេរ៖

១. ពេលវេលា

ពេលវេលាពិតជាសំខាន់ណាស់ លុយមិនអាចទិញអោយពេលវេលាបកថយក្រោយបានទេ។ គប្បីមានពេលវេលាសម្រាប់ដៃគូរ របស់ខ្លួនឯង និងចំណាយពេលសម្រាប់គ្នាខ្លះ ទោះរវល់យ៉ាងណាក៏ដោយ។

២. ការយល់ចិត្ត

ប្រសិនបើដៃគូរស្នេហានៅជាមួយគ្នា គ្មានការយល់ចិត្តគ្នា គ្មានភាពចុះសម្រុងនឹងគ្នា ធ្វើមិុចនឹងអាចដើរផ្លូវរួមគ្នាបានទៅ? ដូច្នេះការយល់ចិត្តគ្នាពិតជាសំខាន់ណាស់។

៣.ការយកចិត្តទុកដាក់

ដឹងទុកទុរៈគ្នា យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ធ្វើអោយស្នេហាអ្នកមានភាពកក់ក្តៅ ពីព្រោះស្នេហា​គឺ​ការ​ស្រឡាញ់​ ការ​មើល​ថែ​ ការ​ថ្នាក់​ថ្នម​ មិន​មែន​ការ​ធ្វើ​បាន​​ផ្លូវ​កាយ ឬ ផ្លូវ​ចិត្ត​នោះ​ទេ​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចេះ​បារម្ភ​ពី​គ្នា​ មើល​ថែ​រក្សា​គ្នា​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា។

៤. ការ​តាំង​ចិត្ត 

ការ​តាំង​ចិត្ត​គឺ​សំខាន់​ណាស់​ក្នុង​ទំនាក់ទំនង​ស្នេហា​ ព្រោះ​បើ​អ្នក​គ្មាន​ការ​តាំង​ចិត្ត​នោះ​ទេ ស្នេហា​នោះ​នឹង​បាត់បង់​ទៅ​វិញ អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ខ្លួន​ឯង​លើ​ស្នេហា​ ហើយ​មិន​ត្រូវ​ឆាប់​បោះបង់​នោះ​ទេ​ ព្រោះ​គ្មាន​អ្វី​បាន​មក​ដោយ​មិន​ចំណាយ​ចិត្ត​ ចំណាយ​កម្លាំង​នោះ​ឡើយ។

៥. ការ​អាណិត 

ស្រឡាញ់​ និង​ អាណិត​ ត្រូវ​តែ​មាន​ជាមួយ​គ្នា មិន​មែន​មាន​តែ​ការ​ស្រឡាញ់​ខ្វះ​អាណិត​នោះ​ទេ​ ព្រោះ​បើ​អ្នក​ខ្វះ​អារម្មណ៍​ណា​មួយ​ ស្នេហា​របស់​អ្នក​អាច​នឹង​ឆាប់​ផុយ​ស្រួយ​ ព្រោះ​បើ​អ្នក​មាន​ក្ដី​អាណិត​អ្នក​នឹង​មិន​ដាច់​ចិត្ត​ធ្វើ​អ្វី​ឲ្យ​គេ​លំបាក​នោះ​ទេ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK