តើការសន្លប់ច្រើនគ្នាពិតជាបណ្តាលមកពីរឿងផ្លូវងងឹតមែនរឺ?
Connect with us

គួរដឹង

តើការសន្លប់ច្រើនគ្នាពិតជាបណ្តាលមកពីរឿងផ្លូវងងឹតមែនរឺ?

ថ្មីៗនេះមានពត៌មានជាច្រើនបានចុះផ្សាយអំពីរឿងសិស្សសាលាមួយចំនួនធំដែលមានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងសាលារៀនមួយ ខណះដែលពួកគេបានអះអាងថាករណីនេះគឺបណ្តាលមកពីគេមើលឃើញ ឬលឺសូរសម្លេងខ្មោចស្រីជាដើមនៅក្នុងសាលារៀននោះ។ គួរបញ្ជាក់ផងដែរថា ករណីនេះមិនមែនមានកើតឡើងតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ពោលគឺមានករណីបែបនេះកើតឡើងច្រើនមកហើយ សូម្បីតែប្រទេសផ្សេងៗដែលមិនកាន់ព្រះពុទ្ធសាសនាក៏ដោយ។

តើការដួលសន្លប់ច្រើនគ្នានេះពិតជាបណ្តាលដោយរឿងផ្លូវងងឹតដូចជាព្រលឹងមែនរឺ?

ដោយសារតែយើងមិនអាចបញ្ជាក់តាមផ្នែកជំនឿសាសនា យើងមិនលើកយកការបកស្រាយផ្នែកវិទ្យាសាស្ត្រមកបកស្រាយ ព្រោះវាមានការស្រាយជ្រាវច្បាស់លាស់ និងភស្តុតាងជាក់លាក់ល្អ។ នៅក្នុងផ្នែកវិជ្ជសាស្ត្រ បាតុភូតដួលសន្លប់ច្រើនគ្នានេះត្រូវបានគេអោយឈ្មោះថា “Mass Psychogenic Illness” ដែលជាទូទៅអ្នករងគ្រោះដោយសារបញ្ហានេះច្រើនមានអារម្មណ៍វិលមុខ ឈឺក្បាល ស្រវាំងភ្នែក រឺដួលសន្លប់ជាដើម។

ជម្ងឺនេះបានបកស្រាយបាតុភូតចំពោះក្រុមមនុស្សដែលមានបញ្ហាបែបនេះក្នុងពេលដំណាលៗគ្នា។ ការចាប់ផ្តើមនៃជម្ងឺប្រភេទនេះគឺនៅពេលដែលសមាជិកណាម្នាក់ចាប់ផ្តើមមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន អ្នកដទៃនៅក្នុងក្រុមនោះនឹងមានអារម្មណ៍ដូចគ្នា ដែលចុងក្រោយ ពួកគេទាំងអស់គ្នាសុទ្ធតែមានបញ្ហាដូចៗគ្នាទាំងអស់។

បាតុភូតនេះត្រូវបានអ្នកវិទ្យាសាស្ត្រហៅថាជាប្រភេទជម្ងឺចិត្តសាស្ត្រ ដែលការជះឥទ្ធិពលរបស់វាគឺទាក់ទងខាងផ្លូវអារម្មណ៍ច្រើនជាងការកើតឡើងពិតប្រាកដ។ វាឆ្លងពីម្នាក់ទៅម្នាក់ គឺដោយសារតែនៅពេលដែលបុគ្គលណាម្នាក់នៅក្នុងក្រុមចាប់ផ្តើមមិនស្រួលក្នុងខ្លួន និងរវើរវាយ បុគ្គលផ្សេងៗចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាច។

ការដែលអះអាងថាបានលឺសម្លេង ឬបានឃើញរូបអ្វីចម្លែកៗនោះគឺភាគច្រើនដោយសារតែអ្នកជម្ងឺបានគិតពីរឿងនោះខ្លាំងទៅហើយ ដូច្នេះហើយវាធ្វើអោយខួរក្បាលរបស់ពួកគេបង្កើតជារូបភាព រឺសម្លេងប្លែកៗអ្វីមួយ។ ជាទូទៅ ការកើតឡើងនៃជម្ងឺនេះគឺបណ្តាលមកពីបញ្ហាបរិស្ថានដែលមិនសូវមានខ្យល់អាកាសចេញចូលច្រើន រឺបរិយាកាសអាប់អួរជាដើម។ ជួនកាលទៀត វាកើតឡើងដោយសារតែបុគ្គលទាំងនោះមានបញ្ហាស្ត្រេសរឿងអ្វីមួយ ឧទាហរណ៍ដូចជាជិតដល់ពេលដែលត្រូវប្រលងជាដើម។

នេះគ្រាន់តែជាការបកស្រាយខាងផ្នែកវិទ្យាសាស្ត្រតែប៉ុណ្ណោះ។ ចំពោះបញ្ហាផ្នែកជំនឿសាសនាផ្សេងៗទាក់ទងនឹងបញ្ហានេះ យើងនឹងមិនលើកឡើងនោះឡើយ ព្រោះថាយើងពុំមែនហេតុផលសមស្របដើម្បីបញ្ជាក់៕

អត្ថបទល្អផ្សេងទៀត៖ មានដឹងអត់ សត្វឆ្មាអាចការពារអ្នក និងផ្ទះរបស់អ្នកពីខ្មោច និងព្រលឹងអាក្រក់ៗបាន

សត្វឆ្មាគឺជាសត្វលោកមួយប្រភេទដែលមានលក្ខណៈចម្លែក និងអាថ៌កំបាំងជាងសត្វដទៃទៀត ថ្វីត្បិតតែវាជារឿងល្អក្នុងការយកសត្វនេះមកធ្វើជាសត្វចិញ្ចឹម តែសត្វនេះហាក់ដូចជាមានព្រលឹងសណ្ឋិតម៉្យាងសំខាន់សម្រាប់ជួយជីវិតយើង។ នៅពេលដែលសត្វនេះ វាមកត្រដុសនឹងយើង រាងកាយយើងមិនមែនមានន័យថាវាទទួលស្គាល់យើងតែជាម្ចាស់នោះទេ ឬវាមករកម្ហូបតែប៉ុណ្ណោះទេ ប៉ុន្តែវាមានរឿងផ្សេងទៀតដែលយើងមិនដែលដឹង។ ឆ្មាគឺមានផលប៉ះពាល់វិជ្ជមានម្យ៉ាងមកលើយើង​ហើយវាតែងតែជួយរារាំងព្រលឹងខ្មោច ព្រលឹងអាក្រក់ផ្សេងៗទៀតកុំឱ្យចូលមកយាយីយើងបាន។ វាក៏ជួយការពារផ្ទះរបស់យើងពីព្រលឹងមិនល្អ ដែលចង់ចូលមកអុកឡុកក្នុងផ្ទះយើង ឬការពារពីព្រលឹងមិនល្អដែលស្ថិតនៅផ្ទះយើងផងដែរ។

Cat and spirit

ចំពោះព្រលឹងអសុរាកាយផងដែរ បើសិនជាសត្វឆ្មាមានញ្ញាណថាមានព្រលឹងកំពុងស្ថិតនៅទីណាមួយ ឆ្មានឹងរត់ទៅតាមទិសដៅនោះយ៉ាងចម្លែក រួចបើសិនជាវាមានអារម្មណ៏ថាព្រលឹងនោះមិនល្អ ហើយកំពុងតែព្យាយាមយាយីយើង ផ្ទះរបស់យើង វានឹងប្រើកម្លាំងធាតុរបស់វាដើម្បីដេញព្រលឹងនោះចេញឱ្យឆ្ងាយ។ ហើយបើសិនជាសត្វឆ្មា នៅវិលវល់តែកន្លែងណាមួយនោះ ឬវាសំលឹងមើលកន្លែងណាមួយដោយមិនដាក់ភ្នែក ហាក់ដូចជាមានអ្វីម៉្យាងនៅទីនោះ មានន័យថាវាកំពុងតែឃើញព្រលឹងមិនល្អនៅទីនោះ ហើយវាកំពុងតែព្យាយាមដេញព្រលឹងនោះចេញឱ្យឆ្ងាយ កុំមានរឿងចម្លែកកើតឡើងលើយើង និងផ្ទះរបស់យើង ព្រោះសត្វមានញ្ញាណម៉្យាងដែលព្រលឹងទាំងនោះខ្លាចរអា។

Cat and spirit

ចំពោះការដាក់បណ្តាសាវិញ ឆ្មាគឺអាចកំចាត់ចេញនៅបណ្តាសាទាំងឡាយណាដែលកំពុហចូលមកយាយីយើង និងផ្ទះរបស់យើង ថែមទាំងកំចាត់ពួកផ្លូវងងឹតដែលមានបំណងមិនល្អមកលើយើងទៀតផង ព្រោះសត្វមានកម្លាំងធាតុម៉្យាង ដែលជាកម្លាំងធាតុវិជ្ជមាន សម្រាប់បណ្តេញ រឿងមិនល្អៗចេញពីយើងបាន។ ដូច្នេះ អ្នកត្រូវចាំមើលថាតើឆ្មារបស់អ្នកចូលចិត្ត សំលឹងមើលទៅកន្លែងណា ឬនៅកន្លែងណាច្រើនជាងគេ ព្រោះកន្លែងនោះជាកន្លែងគ្រោះថ្នាក់មួយដែលយើងគួរចំណាំទុក។ ហើយជាពិសេស គឺសត្វនេះចូលចិត្តតែនៅកន្លែងណាដែលត្រជាក់ៗតែប៉ុណ្ណោះ។

Cat and spirit

ចំពោះការព្យាបាលយើង សត្វឆ្មាអាចព្យាបាលយើងពីភាពតានតឹង និងស្រ្តេសដែលយើងតែងតែកើតមាន ដោយគ្រាន់តែអង្គុយលេងជាមួយវា និងបបោសអង្អែលវាថ្នមៗ។ ហើយមួយវិញទៀត សំលេងថ្ងូរតិចៗរបស់សត្វឆ្មាអាច ព្យាបាលយើងពីការឈឺចាប់ផ្សេងៗ ដោយឱ្យវាធ្វើសំលេងនោះដាក់កន្លែងឈឺចាប់តិចៗ នោះការឈឺចាប់របស់យើងនឹងរសាយទៅម្តងបន្តិចៗ៕

អត្ថបទល្អផ្សេងទៀត៖ មិនគួរឲ្យជឿសោះថាការចិញ្ចឹមឆ្មាមានប្រយោជន៍ដល់ម្លឹង!!!

ការសិក្សាបានបង្ហាញថាដោយគ្រាន់តែមើលវីដេអូឆ្មារនៅលើអ៊ិនធើណេត អ្នកអាចជម្រុញថាមពលរបស់អ្នក និងបង្កើតអារម្មណ៍ល្អ។ ដូច្នេះ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលការចិញ្ចឹមឆ្មាមានផលប្រយោជន៍ជាច្រើន។​ តោះ!មកតាមដានផលប្រយោជន៍ទាំង ១០ នៃការចិញ្ចឹមឆ្មាទាំងអស់គ្នា។

១. ការចិញ្ចឹមឆ្មាអាចធ្វើឲ្យមានបរិស្ថានល្អ

ការចិញ្ចឹមឆ្មាល្អជាងការចិញ្ចឹមឆ្កែ។ ជាទូទៅឆ្មាស៊ីតិច និងភាគច្រើនស៊ីតែត្រី និងស៊ីអាហារដែលមានរសជាតិសាច់គោ។ ចំណីដែលឆ្មាស៊ី មានសារធាតុកាបូនតិចជាងអាហាររបស់ឆ្កែ។

២.​ពួកវាជួយអ្នកដោះស្រាយបញ្ហាអ្នក

បាត់បង់អ្នកស្រលាញ់មានការឈឺចាប់ខ្លាំង ប៉ុន្តែវិធីសាស្រ្តល្អគឺការចិញ្ចឹមសត្វ។​ ឆ្មាអាចជួយអ្នកឲ្យធូរស្បើយពីការបាត់បង់ និងបង្ហាញសញ្ញាតិចតួចពីការឈឺចាប់នៅពេលដែលអ្នកមានមានអារម្មណ៍ពិបាកចិត្ត។ អ្នកអាចនិយាយអ្វីដែលនៅក្នុងចិត្តទៅកាន់ឆ្មា ហើយអ្នកអាចនិងមានអារម្មណ៍ល្អឡើងវិញ​ ទោះបីជាវាមិនចេះនិយាយក៏ដោយ។

៣.​ នឹងជួយអ្នកស្វែងរក…..

ប្រសិនបើអ្នកជាមនុស្សប្រុសគ្មានដៃគូ និងពិបាករកអ្នកណាត់ អ្នកអាចចាប់ផ្តើមចិញ្ចឹមឆ្មា។ មនុស្សស្រីភាគច្រើនចូលចិត្តមនុស្សប្រុសដែលចិញ្ចឹមសត្វ។ ឆ្មាជាជម្រើសល្អមួយ។ ប៉ុន្តែអ្នកមិនគួរបោះបង់វាចោល នៅពេលដែលអ្នកមានដៃគូនោះទេ។

៤.​ អ្នកចិញ្ចឹមឆ្មាជាមនុស្សដែលឆ្លាត

ការស្ទាប់ស្ទង់នៅឆ្នាំ២០១០ របស់ប្រទេសអង់គ្លេសដោយសាកលវិទ្យាល័យប៊្រីស្តុលបង្ហាញថា មនុស្សដែលចិញ្ចឹមឆ្មាមានភាគរយច្រើនក្នុងការរៀនដល់មហាវិទ្យាល៍យ ជាងអ្នកដែលស្រលាញ់ឆ្កែ។ អ្នកចិញ្ចឹមឆ្មាក៏មានភាពឆ្លាតវៃផងដែរ។ ប៉ុន្តែ វាមិនមែនមកពីឆ្មាទេដែលធ្វើឲ្យម្ចាស់ឆ្លាត។ ដោយសារតែឆ្មាត្រូវការការយកចិត្តទុកដាក់តិច វាជាជម្រើសដ៏ល្អសម្រាប់មនុស្សដែលឆ្លាត និងរវល់។

៥.​ អ្នកនឹងមានបេះដូងដែលមានសុខភាពល្អ

ការចិញ្ចឹមឆ្មាល្អសម្រាប់បេះដូងរបស់អ្នក។ ឆ្មាអាចជួយអ្នកកាត់បន្ថយស្រ្តេស ដោយសារអ្នកមិនត្រូវការពេលច្រើនមើលថែវា។ ការសិក្សាមួយបានបង្ហាញថា ក្នុងរយះពេល ១០ឆ្នាំ អ្នកចិញ្ចឹមឆ្មា មានកម្រិត៣០% ស្លាប់ពីជំងឺគាំងបេះដូង ឬដាច់សរសៃរឈាមតិចជាងអ្នកដែលមិនចិញ្ចឹមឆ្មា។

៦. ពួកវាបំពេញសេចក្តីត្រូវការរបស់អ្នកក្នុងរឿងមិត្តភាព

ឆ្មាអាចជាផ្តល់មិត្តភាពដ៏ល្អដូចជាឆ្កែដែ ជាពិសេសសម្រាប់មនុស្សស្រី។ ការសិក្សាមួយរបស់អូស្រ្តាលីនៅឆ្នាំ ២០០៣ បង្ហាញថា ការមានឆ្មានៅក្នុងផ្ទះគឺមានអារម្មណ៍ដូចជាមានដៃគូដ៏រ៉ូមេនទិក។ សត្វឆ្មាក៏អាចចងចាំនូវអំពើល្អដែកអ្នកធ្វើចំពោះវា ហើយវានិងសងមកវិញនៅពេលក្រោយ។

៧.​ ពួកវាអាចប្រាប់ពីអ្នក​ (និងអ្នកផ្សេងទៀត) យ៉ាងច្រើនអំពីបុគ្គលិកលក្ខណៈ

ជម្រើសក្នុងការចិញ្ចឹមសត្វអាចបង្ហាញអ្វីមួយពីបុគ្គលិកលក្ខណៈរបស់អ្នក។ ខណៈពេលដែលអ្នកស្រលាញ់ឆ្កែហាក់បីដូចជាមានជិវិតដែលពោរដោយភាពសប្បាយដូចជាការជប់លៀង  អ្នកចិញ្ចឹមឆ្មាមានលក្ខណៈស្ងប់ស្ងាត់ និងមិនសូវនិយាយស្តីច្រើន។ ប៉ុន្តែពួកគែមានភាពគួរឲ្យទុកចិត្តបានខ្ពស់ និងកម្រិតដែលពួកគេទុកចិត្តអ្នកដទៃ។ អ្នកចិញ្ចឹមឆ្មាក៏ជាមនុស្សដែលដាក់ខ្លួនដែរ។

៨. អ្នកនឹងគេងបានប្រសើរជាងមុន

ការសិក្សាជាច្រើននៅប្រទេសអង់គ្លេសបានបង្ហាញថាមនុស្ស (ពិសេសមនុស្សស្រី) ចូលចិត្តគេងជាមួយឆ្មាជាជាងដៃគូរបស់គេ ហើយពួកគេនិយាយថា ការគេងជាមួយឆ្មាមានភាពប្រសើរជាងមនុស្ស។ មានមនុស្សតិចតួចណាស់ដែលនិយាយថាសត្វចិញ្ចឹមនាំឲ្យមានការរំខាន។

៩. ការចិញ្ចឹមឆ្មាមធ្វើឲ្យមានកម្រិតអាលែហ្ស៊ីតិចជាងមុន

ប្រសិនបើអ្នកមានកូន វាគឺជាពេលដ៏ល្អក្នុងការចិញ្ចឹមឆ្មា។ នៅក្នុងឆ្នាំ ២០០២ វិទ្យស្ថានជាតិសុខភាព បានបញ្ចេញការសិក្សាមួយដែលរកឃើញថា ក្មេងដែលមានអាយុតិចជាងមួយឆ្នាំ ដែលនៅជាមួយឆ្មាមិនងាយនិងកើតជំងឺអាលែហ្ស៊ី និងមិនសូម្បីតែការអាលែហ្ស៊ីជាមួយសត្វចិញ្ចឹម។ អ្នកជំនាញបានបង្ហាញថា ដោយគ្រាន់តែ ផ្លាស់ប្តរ និងសំអាតកន្លែងឆ្មាដេកជារៀងរាល់ថ្ងៃ អ្នកនិងមានសុវត្ថិភាព និងជៀសផុតពីអាលែហ្ស៊ី។

១០. ពួកវាអាចពេលខ្លះជួយសង្គ្រោះជីវិតរបស់អ្នក

ឆ្មាល្បីខាងនៅដាច់តែឯង និងមិនខ្វាយខ្វល់និងម្ចាស់របស់វា ប៉ុន្តែពួកវាបានជួយសង្គ្រោះមនុស្សជាច្រើនរួចមកហើយក្នុងរយៈពេលកន្លងមក។ ឆ្មាមួយនៅម៉ុនតាណាបានជួយសង្គ្រោះមនុស្សពីរនាក់នៅពេលដែលបំពង់ហ្គាសចាប់ផ្តើមធ្លាយ។ អ្នកពន្លត់អគ្គីភ័យថា ផ្ទះនោះអាចនិងផ្ទុះបានយ៉ាងងាយស្រួលប្រសិនបើមិនមានការជួយពីឆ្មានោះទេ។ នៅមានឧទាហរណ៍ជាច្រើនទៀតដែលបង្ហាញថាឆ្មាបានជួសង្គ្រោះជិវិតមនុស្ស៕

មតិយោបល់

ពេញនិយម