អត្ថបទគួរពិចារណា៖ ហេតុអ្វីធម្មជាតិ​បង្កើត​មនុស្ស​ឱ្យ​មាន​ភ្នែក​២ ត្រចៀក​២ តែមាត់​១?
Connect with us

បែបផែនជីវិត

អត្ថបទគួរពិចារណា៖ ហេតុអ្វីធម្មជាតិ​បង្កើត​មនុស្ស​ឱ្យ​មាន​ភ្នែក​២ ត្រចៀក​២ តែមាត់​១?

យើងដឹងហើយថាមនុស្សមានកាយវិញ្ញាណចំនួនប្រាំ ដូចជាសម្រាប់មើល ស្រង់ក្លិន ស្រង់រសជាតិ ប៉ះពាល់ និង សម្រាប់ស្ដាប់។ ក្នុងនោះទាក់ទងនឹងវិញ្ញាណសម្រាប់មើលធម្មជាតិបង្កើតភ្នែកឱ្យមនុស្ស ២ ហើយដើម្បីស្ដាប់ធម្មជាតិបង្កើតត្រចៀកឱ្យយើង ២ ដែរ។ តែដោយឡែកចំពោះមាត់វិញធម្មជាតិបង្កើតឱ្យតែ ១ ប៉ុណ្ណោះតើហេតុអ្វីទៅ?

បើវិភាគឱ្យសាមញ្ញទៅធម្មជាតិ​បានកំណត់​ឱ្យ​មនុ​ស្យយើងមានមាន​ភ្នែក​ពីរ គឺ​ចង់​ឲ្យ​មនុស្ស​ចេះ​ប្រើ​ចក្ខុ​របស់ខ្លួន ដើម្បី​មើល​ឲ្យ​បាន​ច្រើន និង​ពិនិត្យ​ឱ្យបាន​ច្រើន និងកុំឆាប់ជឿទាំងដែលមើលឃើញទាំង​ស្រពិចស្រពិល​ឱ្យសោះ​។ ត្រូវប្រើប្រាស់ភ្នែកទាំងគូរឱ្យអស់លទ្ធភាព និងពិនិត្យពិច័យឱ្យល្អិតល្អន់បើទោះឃើញផ្ទាល់ភ្នែកហើយក៏ដោយ។

ម្យ៉ាងទៀតធម្មជាតិ​បានកំណត់​ឱ្យ​មនុ​ស្យយើង​ត្រចៀក​ពីរ គឺ​ចង់​ឲ្យ​មនុស្ស​ប្រើ​ត្រចៀក ដើម្បី​ស្តាប់​ឲ្យ​បាន​ច្រើន ស្ដាប់ឱ្យបានគ្រប់​ជ្រុង ចៀសវាងស្ដាប់តែម្ខាងៗ ឬស្ដាប់មិនអស់សេចក្ដីជាដើមដែលជាហេតុនាំឱ្យមានការសន្និដ្ឋានខុស។ 

ចុងក្រោយធម្មជាតិកំណត់មនុស្ស​កើតមក​មាន​មាត់​តែមួយ ព្រោះ​ចង់ឱ្យ​មនុស្ស​និយាយ​​តិចជាងស្ដាប់ និយាយតិចជាងមើល កុំ​និយាយ​ច្រើនឥតប្រយោជន៍ ​ចំពោះ​ខ្លួនឯង គ្រួសារ និង​អ្នកដទៃ​។ ពេលខ្លះការនិយាយច្រើនហួសវានាំតែបង្កឱ្យមានទុក្ខទោសទៅវិញ ហើយបើស្ដាប់តិចនិយាយច្រើនការនិយាយនោះប្រាកដជាមានខុសច្រើនជាងត្រូវ។

សរុបមក ធម្មជាតិ​បានកំណត់​ឲ្យ​មនុ​ស្សមានភ្នែក​ពីរ ​ត្រចៀក​ពីរ និង​មាត់តែ​មួយ ព្រោះ​ចង់​ឱ្យមនុស្សមើល​ឱ្យបាន​ច្រើន ស្ដាប់​ឱ្យយ​បាន​ច្រើន  តែ​និយាយ​​តិច​។ អ្នកដែលស្របតាមធម្មជាតិនិងជួបការរីកចម្រើន ហើយបើប្រឆាំងអាចនឹងត្រូវវិនាសឬជួបតែបញ្ហា៕

ចុចអាន៖ ជីវិតគឺបែបនេះឬ? គេចពីខ្លាបានតោងដើមឈើ បែរជួបកណ្ដុរកកេរខ្សែហើយតោនៅខាងក្រោមទៀត!

ចុចអាន៖ កំពូលល្បិចគ្មានពីរ៖ ហ្វូងកណ្ដុរកំហូចរៀបផែនការយកកណ្ដឹងចងកឆ្មា! អានចប់បានដឹង!

អត្ថបទពិសេស៖ កុំអាលជឿទាំង១០យ៉ាង ដែលព្រះពុទ្ធទ្រង់ត្រាស់! អានហើយនឹងបែកប្រាជ្ញា!

ប្រិយមិត្តដែលជាពុទ្ធសាសនិកជនប្រាកដជាធ្លាប់ជ្រាបរួចមកហើយពីក្បួនតម្រា និងសេចក្ដីប្រៀនប្រដៅជាច្រើនរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។ ថ្ងៃនេះ Anarchak សូមបន្តនាំយកសេចក្ដីបង្រៀនទាំង ១០យ៉ាងទាក់ទងនឹងការជឿឬមិនជឿ។

ក្នុងនោះព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាកុំអាលជឿដោយគ្រាន់តែស្ថិតក្នុងកាលៈទេសៈទាំង ១០ នេះ៖

១. កុំអាលជឿព្រោះសេចក្តីរាយការណ៍

២. កុំអាលជឿព្រោះតែវាជាទំនៀមទម្លាប់

៣. កុំអាលជឿព្រោះជាពាក្យចចាមអារ៉ាម

៤. កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ

៥. កុំអាលជឿព្រោះតក្កវិជ្ជា

៦. កុំអាលជឿព្រោះអនុមានឬលំនឹកស្មាន

៧. កុំអាលជឿព្រោះតែការស្មានតាមស្ថានភាព

៨. កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ

៩. កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ

១០. កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូបនេះជាគ្រូរបស់យើង

សរុបមកបើទោះជាមើលទៅហាក់ដូចជាពិតជាក់ស្ដែងក៏ដោយ ឬនរណាជាអ្នកប្រាប់យើងក៏ដោយ ក៏មិនទាន់ត្រូវជឿជាក់ ១០០ភាគរយដែរ ដរាបណាយើងមិនទាន់ប្រើអស់ពីសមត្ថភាពដើម្បីផ្ទៀងផ្ទាត់អ្វីដែលគេប្រាប់នៅឡើយ៕

មតិយោបល់

ពេញនិយម