"បងស្រឡាញ់អូន" ប្រុសណាក៏ចេះនិយាយ! តែបុរសពិតទាល់តែហ៊ានធ្វើរឿងទាំងអស់នេះ!
Connect with us

គ្រួសារ & ស្នេហា

“បងស្រឡាញ់អូន” ប្រុសណាក៏ចេះនិយាយ! តែបុរសពិតទាល់តែហ៊ានធ្វើរឿងទាំងអស់នេះ!

ពាក្យថា «បងស្រលាញ់អូន» ជាពាក្យដែលមនុស្សប្រុស មិនខ្លាចនឹងនិយាយ ទៅកាន់មនុស្សស្រី ដែលគេស្រលាញ់ ។ គេអាចនិយាយពាក្យនេះ Fដោយមិនធុញទ្រាន់ ទោះជានិយាយរាល់ថ្ងៃក៏ដោយ ។ ប៉ុន្តែពាក្យបីម៉ាត់នេះ នៅមិនទាន់គ្រប់គ្រាន់ ដែលអាចបញ្ជាក់ថា អ្នកពិតជាស្រលាញ់នាងខ្លាំងណាស់ នោះទេ ។ ក្រៅពីពាក្យបីម៉ាត់នេះ តើបុរសៗហ៊ានធ្វើរឿងមួយចំនួន ដូចខាងក្រោមនេះទេ?

១. តើអ្នកហ៊ានណែនាំនាងឲ្យ ឪពុកម្តាយ បងប្អូន គ្រប់គ្នា របស់អ្នក អោយស្គាល់ដែរឬទេ? បើទោះជានាងមិនមែនជា ប្រភេទមនុស្សស្រីដែល ពួកគាត់ចូលចិត្ត។

២. ដើម្បីនាងតើអ្នកអាច កែចរិកលោកប្រុសធំ របសអ្នកចោលបានទេ? នៅខាងក្រៅអ្នកជា មនុស្សប្រុសមេឃក៏មិនខ្លាច ដីក៏មិនខ្លាច ។ នៅមុខនាង តើអ្នកពិតជាអាចធ្វើ ជាមនុស្សប្រុសទន់ភ្លន់ មិនជះកំហឹងដាក់នាងមែនទេ?

៣. ក្រោយពេលឈ្លោះគ្នា តើអ្នកមានសុំទោសនាងមុនទេ? បើទោះជាអ្នកដឹងថា នាងជាអ្នកខុស ក៏អ្នកមិនដាច់ចិត្តបន្ទោសនាងដែរ។

៤. តើក្នុងចិត្តអ្នកពិតជាមាននាងតែម្នាក់មែនឬ? ក្នុងកែវភ្នែកអ្នក តើនាងពិតជាមនុស្សស្រី ដែលល្អឥតខ្ចោះមែនឬ? ពេលអ្នកបាននាងដល់ដៃអ្នកហើយ តើអ្នកពិតជាថែរក្សា នាងមួយជីវិតមែនទេ?

៥. ពេលនាងឈឺ តើអ្នកអាចកំដរនាងទៅពេទ្យទេ? បើទោះបីជាអ្នកទៅ ក៏មិនអាចជួយអ្វីបានក៏ដោយ ក៏អ្នកនៅកំដរនាងក៏បាន។ 

៦. តើអ្នកអាចនឹងចាំនូវអ្វីដែលនាងចូលចិត្ត និង អ្វីដែលនាងមិនចូលចិត្តដែលឬទេ? 

៧. តើរាល់ថ្ងៃ អ្នកស្រលាញ់នាង ដូចម្សិលមិញទេ (ថ្ងៃដែលផ្តើម)? តើថ្ងៃស្អែក អ្នកនឹងស្រលាញ់នាង ជាងម្សិលមិញទេ?

៨. តើអ្នកអាចចងចាំថ្ងៃពិសេសៗ របស់អ្នកទាំងពីរដែររឺទេ?

លទ្ធផល​រូបភាព​សម្រាប់ couple day

៩. តើអ្នកអាចរក្សាទុកនូវ វត្ថុអនុស្សាវិ៍យ ដែលនាងបានជូនអ្នកបានទេ?

១០. តើអ្នកអាចធ្វើបានទេ ដោយមិនទុកនាងចោល ឲ្យឯកាម្នាក់ឯង ឬមិនខ្វល់នឹងនាង?

១១. អ្នកច្បាស់ជាមិនអាចទេ ។ ទោះតែស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកមិនអោយនាងនៅឯកាម្នាក់ឯងដែរ ។ ទោះតែអ្នកមិននៅជិតនាង ហោចណាស់ក៏បាននិយាយទូរស័ព្ទដែរ ។

១២. តើទូរស័ព្ទដៃរបស់អ្នកអាច បើកចោល ២៤ ម៉ោង ដើម្បីឲ្យនាងរកអ្នកឃើញ គ្រប់ពេលវេលាបានទេ?

១៣. តើអ្នកអាចលះបង់ ពេលវេលាមើលបាល់ខ្លះ មកជាការកំដរនាង មើលរឿងមនោសញ្ចេតនា ដែលនាងចូលចិត្តទេ?

១៤. តើអ្នកអាចប្រឹងប្រែងរកប្រាក់ កែប្រែរខ្លួនឯង ឲ្យក្លាយជាមនុស្សប្រុសរឹងពឹងនឹងនរ ជាបង្អែកសំរាប់នាងរហូតដែលឬទេ?

អ្នកសួរខ្លួនអ្នកទៅមើល ចំណុចទាំងអស់ខាងលើនេះ តើអ្នកអាចធ្វើបានប៉ុន្មានចំណុច ដែរសំរាប់នាង? ប្រសិនជាអ្នកអាចធ្វើបានស្ទើរតែទាំងអស់ មនុស្សស្រីម្នាក់នោះពិតជាមនុស្សស្រីដែលសំណាង ជាងត្រូវឆ្នោតលេខធំទៅទៀត ៕

ប្រភព៖ fb

ចុចអាន៖ មិត្តស្រីល្អត្រូវដឹង! ទោះស្រឡាញ់គ្នាយ៉ាងណាក៏មិនអាចកែចរិតទាំងនេះពីខាងប្រុសបានឡើយ!

ចុចអាន៖ អ្នកកំពុងមានស្នេហាត្រូវដឹង! បើសង្សារអ្នកមានឬកពារទាំងនេះ អាចជាសញ្ញាប្រកាសអាសន្នបែកគ្នាហើយ!

អត្ថបទពិសេស៖ “កុំ” ទាំង ១០ ប្រការទាក់ទងនឹងការរៀបការ! អ្នកនៅលីវទាំងឡាយអានទៅកុំឱ្យហួសពេល!

ការរៀបការគឺជាចំណុចរបត់ដ៏សំខាន់បំផុតមួយសម្រាប់បុរសនារីទាំងឡាយ ដែលវាមិនត្រឹមតែមានឥទ្ធិពលដល់ជីវិតគូរបស់ស្វាមីភរិយា តែក៏មានការទាក់ទងនឹងក្រុមគ្រួសារ ញាតិមិត្តសង្ខាងដែរ។ ហេតុនេះការសម្រេចចិត្តរៀបការត្រូវធ្វើដោយប្រយ័ត្នប្រយែងបំផុត។

ជាក់ស្ដែងប្រការទាំង ១០ ខាងក្រោមដែលបង្ហោះដោយ បុប្ផា ដុះផ្សិត ពិតជាចាក់ត្រូវចំណុច ដែលយុវវ័យគួរយកទៅពិចារណាតាមការគួរ។

ចំណុចទាំង ១០ មានដូចតទៅ៖

១. កុំរៀបការ ព្រោះតែចំណង់តណ្ហារបស់អ្នក

២. កុំរៀបការ ព្រោះតែអ្នកដល់វ័យត្រូវរៀបការ

រូបភាពពាក់ព័ន្ធ

. កុំរៀបការ ព្រោះតែអ្នកមានអារម្មណ៍ថាខ្លួនចាស់

.កុំរៀបការ ព្រោះតែអ្នកមានអារម្មណ៍ថាឯកា

.កុំរៀបការ ព្រោះតែអ្នកត្រូវការមនុស្ស ដែលជួយផ្គត់ផ្គង់ការចំនាយរបស់អ្នក

.កុំរៀបការ ព្រោះតែអ្នកមានផ្ទៃពោះ ដោយធ្វេសប្រហែស

.កុំរៀបការ ព្រោះតែអ្នកខ្លាចបាត់បង់នរណាម្នាក់

.កុំរៀបការ ព្រោះតែរងសម្ពាធពីគ្រួសារ

លទ្ធផល​រូបភាព​សម្រាប់ asian marriage

.កុំរៀបការ ព្រោះតែអ្នកចូលចិត្ត និងឃើញរ៉ូបអាពាហ៍ពិពាហ៍របស់កូនក្រមុំស្អាត

១០.កុំរៀបការ ព្រោះមិត្តភក្ដិរបស់អ្នករៀបការ ចោលអស់។

តែគួររៀបការ នៅពេលដែលអ្នកមានស្នេហា ពិតប្រាកដ រៀបការនៅពេលដែលអ្នកស្រលាញ់គេ ហើយគេក៏ស្រលាញ់អ្នក ដូចគ្នា ទុក្ខចិត្តគ្នា ស្មោះត្រង់ និងរៀបការជាមួយ មនុស្សដែលតែងតែធ្វើឲអ្នកញញឹមគ្រប់ពេល…ទើបមាន សុភមង្គល រហូត។

តើប្រិយមិត្តយល់យ៉ាងណាដែរ? មានចំណុចណាត្រូវថែមទៀតទេ?

ប្រភព៖ បុប្ផា ដុះផ្សិត

មតិយោបល់

ពេញនិយម