ធ្លាក់ស ជាក្ដីរំខានរបស់ស្ដ្រីសឹងគ្រប់រូប! តើវាបណ្ដាលមកពីអ្វីនិងមានរោគសញ្ញាអ្វីខ្លះ?
Connect with us

សុខភាព & សម្រស់

ធ្លាក់ស ជាក្ដីរំខានរបស់ស្ដ្រីសឹងគ្រប់រូប! តើវាបណ្ដាលមកពីអ្វីនិងមានរោគសញ្ញាអ្វីខ្លះ?

តើអ្វីទៅជាជំងឺធ្លាក់ ស ស្រ្តី?

ជំងឺធ្លាក់ ស ពុំមែនជាជំងឺប្លែក សំរាប់ស្រ្តីគ្រប់រូប នោះទេ 3ក្នុងចំនោមស្រ្តី ៤នាក់ដែលមានជំងឺនេះ។ វាពុំមែនជាជំងឺកាមរោគទេ តែវាអាចឆ្លងតាមការរួមភេទបាន វាបង្ករឡើងដោយការឆ្លង់មេរោគផ្សិត ហៅថា (ឃែតឌីដា Candida) បណ្តាលជាអាការៈរមាស់ ហើម និង រលាកទ្វាមាស។

 ជំងឺធ្លាក់ ស បណ្តាលមកពីមូលហេតុអ្វី?

មេរោគផ្សិតភាគច្រើន ជាមេរោគ ( Candida albicans) ជាជំពូកមីក្រូសារពាង្គកាយ ដែលកើតឡើងដោយឯកឯង នៅលើបរិវេណទ្វាមាសស្រ្តី ហើយការរីករាលដាល របស់វាត្រូវបានទប់ស្កាត់អោយនៅបរិមាណតុល្យភាព ដោយបាក់តេរីល្អនៃរាង្គកាយស្រ្តី ហៅថា( lactobacillus) តែទោះជាយ៉ាងណា បាក់តេរី ( lactobacillus )មិនអាចទប់ស្កាត់ និងគ្រប់គ្រង់ ការរើករាលដាលរបស់ មេរោគផ្សិត ( Candida)បានទាំងស្រុងនោះទេ។

រោគសញ្ញា ជំងឺធ្លាក់ ស

ជំងឺធ្លាក់ ស ស្រ្តី មានចេញរោគសញ្ញា ងាយនឹងចំណាំមួយចំនួន ដែលស្រ្តី គួរយល់ដឹង និង ស្វែងរក ការព្យាបាល ពីព្រោះ ការពន្យាពេល ការព្យាបាលអាចនិងធ្វើអោយជំងឺកាន់តែធ្ងន់ធ្ងរទៅនិងឈានទៅដល់មហារីកមាត់ស្បូន។

ក្នុងនោះមានដូចជា រមាស់ ក្រហាយ ធ្លាក់ ស ក្នុុងបរិមាណតិច រឺ ច្រើន ដែលមាន ពណ៏ប្រផេះ និង ខាប់ (ទោះពេលខ្លះមានលក្ខណ:រាវ ច្រើនក៏ដោយ) មានការឈឺចាប់ពេលរួមភេទ ឡើងដំបៅ ឡើងរោលឬ កន្ទួួល៕

ប្រភព៖ អ្នកឯកទេសសុខភាព

ចុចអាន៖ ទទួលទានអយស្ទ័រឆៅភ្លាម ស្ត្រីម្នាក់ឆ្លងមេរោគស៊ីសាច់ដ៏សាហាវរហូតដល់ថ្នាក់…

ចុចអាន៖ បើមានជម្ងឺរលាកខ្នែងពោះវៀនចាំបាច់ត្រូវវះកាត់បន្ទាន់!ចុះធ្វើម៉េចដឹងថាមានឬមិនមាន?

អត្ថបទពិសេស៖ មហារីកកស្បូន៖ ជំងឺដ៏កាចសាហាវមួយដែលនារីៗត្រូវដឹងនិងចៀសឱ្យផុត!

ជំងឺមហារីកកស្បួន គឺជាជំងឺមហារីកកាចមួយដែលជួបប្រទះទៅលើស្ត្រីភេទហើយវាក៏ជាជំងឺមហារីកនៃមូលហេតុជំងឺដែលបានរកឃើញតែមួយគត់ផងដែរ។ជំងឺនេះកើតមានបានបណ្ដាលមកពីការឆ្លងវីរុស(HPV)។វីរុស(HPV)នោះអាចទាក់ទិនបញ្ចូនឆ្លងកាត់នឹងស្បែកតែម្ដង ហើយថេរវេលាបង្កមានរយៈពេលជាង១០ឆ្នាំ។

តែទោះជាយ៉ាងណាក្ដីជំងឺមហារីកស្បួននេះអាចមានវិធានការការពារបានដោយគ្រាន់តែព្យាយាមធ្វើការស្វែងយល់ពីរោគសញ្ញារបស់វាហើយកំណត់ពេលវេលាធ្វើការស្កេន(screening)រកជំងឺមហារីកកស្បួនបើជួបប្រទះគើតមានវាភ្លាមនោះអ្នកត្រូវតែរួសរាន់ព្យាបាលឲ្យបានភ្លាមៗ។

រោគសញ្ញាបង្ហាញពីជំងឺមហារីកកស្បួន ៖

១. ទាក់ទងនឹងកស្បួនដាច់រលាត់៖ 

ជាទូទៅអ្នកជំងឺភាគច្រើនតែងមានកស្បួនដាច់រលាត់។ការបើកស្បួនមានការដាច់រលាត់កម្រិតខ្លាំងនេះក៏ជាមូលហេតុដ៏សំខាន់ក្នុងការកើតមាននៅរោគសញ្ញាមហារីកនេះផងដែរ។

២. ភាពរំភើបមានការចេញឈាម៖ 

ភាពរំភើបមានការចេញឈាមគឺជារោគសញ្ញាមហារីកកស្បូនដែលលេចឡើងជាងគេបំផុតប្រហែលជា៧០%ទៅ៨០%នៃអ្នកជំងឺមហារីកទ្វាមាសរបស់គាត់មានលេចឈាម។ភាគច្រើនតែងតែបង្ហាញថាក្រោយពេករួមភេទរួចឬក៏ធ្វើការពិនិត្យរោគស្ត្រីរួចឬក៏បត់ជើងធំមានការប្រើកម្លាំងខ្លាំងបណ្ដាលឲ្យទ្វាមាសមានការធ្លាក់សនិងមានលាយឈាមផងដែរ។

៣. ទ្វារមាសហូរឈាមមិនត្រូវមានលក្ខខណ្ឌ៖

រដូវរបស់ស្ត្រីវ័យចំណាស់មានរយៈពេលច្រើនឆ្នាំភ្លាមៗនោះ ក៏មានការចុករោយដោយគ្មានមូលហេតុអ្វីសោះ។ កម្រិតនៃការហូរឈាមមិនសូវជាច្រើនទេ ប៉ុន្តែមានការឈឺក្នុងពោះ ឈឺចង្កេះនិងរោគសញ្ញាផ្សេងទៀតហើយអាចងាយនឹងធ្វេសប្រហែស។

ទ្វារមាសហូរឈាមមិនត្រូវតាមលក្ខខណ្ឌនេះភាគច្រើនជាសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកកស្បួនអ្នកជំងឺវ័យចំណាស់មួយចំនួនបណ្ដាលមកពីរោគសញ្ញាទាំងអស់នេះមានក៏មកធ្វើការវិនិច្ឆ័យរោគហើយក៏ទទួលបានការវិនិច្ឆ័យរោគនិងរួសរាន់ព្យាបាលជំងឺមហារីកកស្បូនដំណាក់កាលដំបូងនេះតែម្ដង។

៤ . ឈឺចុកចាប់៖

ការឈឺចាប់តែងតែកើតឡើងនូវការឈឺចាប់នៅត្រង់ផ្នែកខាងក្រោមពោះឬឈឺចង្កេះជួនកាលការឈឺចាប់ទាំងនោះអាចកើតមានត្រង់ផ្នែកខាងលើផ្លូវនិងគន្លាក់ឆ្អឹងសន្លាក់នៅពេលមករដូវបត់ជើងធំឬក៏នៅពេលរួមភេទនោះគឺមានការឈឺចាប់ទ្វេដងជាពិសេសនៅពេលដែលការហើមរលាកបានថយចុះនៅក្នុងការពង្រើកសរសៃភ្ចាប់គន្លាក់ឆ្អឹងរបស់ស្បូនឬក៏នៅក្នុងការរាលដាលទៅលើសរសៃភ្ចាប់គន្លាក់ឆ្អឹងទូទៅត្រង់ផ្នែកខាងក្រោមនឹងក្លាយទៅជាជំងឺស្បូនរុំារៃទៅជិតដំណើរហើមរលាករបស់ជាលិកាដែល ត្រូវបានតភ្ជាប់គ្នានោះ។

នៅពេលដែលសរសៃពួរបានរីកធំ ការឈឺចាប់កាន់តែខ្លាំង។ រាល់ការប៉ះពាល់កស្បូនធ្វើឲ្យមានការឈឺចាប់ភ្លាមៗនៅទីតាំងឆ្អឹងត្រគាកដែលមានឈ្មោះថា រណ្ដៅឆ្អឹងផាល (lilac fossa) និងកញ្ចូញគូតហើយមានអ្នកមហារីកស្បូនមួយចំនួនលេខចេញនូវអាការៈក្អួតចង្អោរផងដែរ។ល។

៥. ទ្វារមាសមានធ្លាក់សជាច្រើន ៖

ជាទូទៅ មានអ្នកជំងឺមហារីករហូតដល់៧០%ទៅ៨០%មានបរិមាណធ្លាក់សដែលមានកម្រិតខុសៗគ្នា។ ភាគច្រើនបង្ហាញឲ្យឃើញថារន្ធយោនីមានហៀរទឹករងៃជាច្រើន ក្រោមមកក៏មានធំក្លិនស្អុយ និងមានការប្រែប្រួលពណ៌ផងដែល។

ដោយសារតែការកំរើកឡើងនៃមហារីកចំពោះអ្នកជំងឺមហារីកកស្បូន ធ្វើឲ្យមុខងារធ្លាក់សនៃក្រពេញស្បូនមានសភាពហួសហេតុ បណ្ដាលឲ្យការធ្លាក់សមានលក្ខណៈដូចជ័រកាវអញ្ចឹង ។

ការធ្លាក់សមានសភាពខុសប្រក្រតីនេះមានបង្ហាញឲ្យឃើញបរិមាណមានកម្រិតច្រើននិងមានការប្រែប្រួលខុសពីធម្មតាផងដែរទាំងនេះហើយជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកកស្បូន។

អ្នកឯកទេសផ្នែកមហារីកមាត់ស្បូននៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញឲ្យឃើញថាប្រសិនបើជួបប្រទះរោគសញ្ញាជំងឺមហារីកកស្បូនដូចខាងលើនេះ គួរតែប្រញប់ប្រញាល់មកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា៕

ប្រភព៖ អ្នកឯកទេសសុខភាព

មតិយោបល់

ពេញនិយម