របស់របរទាំង១២នេះ ដែលគេជឿថានឹងបាត់បង់នៅពេលខាងមុខ
Connect with us

ទាក់ទាញ

របស់របរទាំង១២នេះ ដែលគេជឿថានឹងបាត់បង់នៅពេលខាងមុខ

របស់របរដែលយើងធ្លាប់តែគិតថាមិនអាចខ្វះវាបាន មិនថារបស់ញ៉ាំ ឬរបស់ប្រើប្រាស់រាល់ថ្ងៃអ្វីផ្សេងៗ តាមការពិតគឺយើងនឹងអាចអត់វាបាននៅថ្ងៃណាមួយ ហេតុផលគឺដោយសារតែការរីកចំរើននៃបច្ចេកវិទ្យាថ្មីៗ ទំនើបៗ។ យើងដឹងស្រាប់ថាមានរបស់របររាប់មិនអស់ និងរបស់ញ៉ាំរាប់មិនអស់ដែលតែងតែកើតមកថ្មីៗ ទៅតាមសម័យកាល ហើយនៅពេលខាងមុខវានឹងមានរបស់ថ្មីមកទៀត ដែលនឹងធ្វើឱ្យរបស់ទាំងឡាយនៅពេលឥឡូវនឹងបាត់បង់ទៅ។

១២​. សូកូឡា

12 Everyday Things That Will Soon Disappear

អ្នកប្រហែលជាភ្ញាក់ផ្អើលណាស់ហើយមើលទៅ ប៉ុន្តែវាជាការពិតថ្ងៃណាមួយអ្នកនឹងមិនមានសូកូឡាដែលអ្នកចូលចិត្តញ៉ាំទៀតនោះទេ ព្រោះបើតាមការសិក្សាមកគេឃើញថាចំនួនកាកាវដែលផលិតឡើងគឺបានថយចុះ ហើយជាមួយគ្នានេះដែរគេឃើញថាគម្លាតនៃតម្រូវការ និងការផ្គត់ផ្គង់ក៏មានកើនឡើងផងដែរ។ ជាមួយគ្នានេះ ផងដែរបង្អែមចាហួយរសជាតិសូកូឡានេះនឹងក្លាយជាអាហារជំនួស។

១១. មាស

12 Everyday Things That Will Soon Disappear

នេះអាចជាព័ត៌មានអាក្រក់សម្រាប់មនុស្សជាច្រើនេះ ព្រោះថាលោហៈធាតុពណ៌លឿង ឬហៅថាមាសនោះ កំពុងបាត់ខ្លួនបន្តិចម្ដងៗពីផ្ទៃដីរបស់យើងហើយ ហើយអ្នករុករករ៉ែកំពុងដកខ្លួនចេញពីមុខជំនួញមាសនេះផងដែរ។ ការវិនិយោគលើមាសកំពុងធ្លាក់ចុះហើយការផ្គត់ផ្គង់ត្រូវបានគេរំពឹងទុកថានឹងធ្លាក់ចុះ 15-20% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

១០. ក្រដាសប្រាក់

12 Everyday Things That Will Soon Disappear
សាច់ប្រាក់ ប័ណ្ណឥណទាននិងប័ណ្ណឥណពន្ធ ផ្សេងៗសម្រាប់បញ្ហាចាយវាយ វាអាចនឹងបាត់បង់ទៅ។ ដូចគ្មាននរណាម្នាក់គិតថា 50 ឆ្នាំមកហើយថាសាច់ប្រាក់នឹងត្រូវបានជំនួសដោយកាតនោះ 50 ឆ្នាំខាងមុខទៀតនឹងឃើញការផ្លាស់ប្តូរមួយផ្សេងទៀតនៅក្នុងវិធីសាស្រ្តនៃការចាយវាយ។ នៅពេលអនាគត ស្មាតហ្វូននិងស្នាមម្រាមដៃរបស់អ្នកនឹងគ្រប់គ្រាន់ដើម្បីទិញវត្ថុដែលអ្នកចូលចិត្ត។

. ហត្ថលេខា

12 Everyday Things That Will Soon Disappear

ហត្ថលេខា នឹងក្លាយទៅជារឿងអតីតកាល។ ភាពជឿនលឿនចុងក្រោយបំផុតក្នុងបច្ចេកវិទ្យាគឺស្នាមម្រាមដៃ ដែលមនុស្សគ្រប់អាចប្រើប្រាស់ជំនួសហត្ថលេខាបាន និងបច្ចេកវិទ្យា សម្គាល់ដោយប្រើសំលេង។ ហើយក៏នឹងមិនអាចមានអ្នកណាម្នាក់ អាចក្លែងបន្លំសម្លេង នឹងស្នាមម្រាមដៃបាននោះទេ។​

. តេឡាកម្មង់

12 Everyday Things That Will Soon Disappear

តើអ្នកមានតេឡេកម្មង់ចំនួនប៉ុន្មានដែរ នៅផ្ទះរបស់អ្នក? ជាការពិតណាស់ ជារឿយៗអ្នកតែងតែបាត់តេឡេកម្មង់របស់អ្នក ឬច្រលំដៃដាក់នៅទីណាមិនដឹង។ ជាមួយគ្នានេះផងដែរ ដោយសារតែមានបច្ចេកវិទ្យាកាន់តែជឿនលឿន នោះតេឡេកម្មង់នឹងអាចបាត់ខ្លួនទៅជាមិនខាន។ ដោយឡែក វានឹងជំនួសដោយការប្រើស្មាតហ្វូនធ្វើជាតេឡេកម្មង់ជំនួសវិញ។

. ការកកស្ទះចរាចរ

12 Everyday Things That Will Soon Disappear

តើវាដូចជាសុបិន្តមែនទេ? វានឹងក្លាយជាការពិតភ្លាមៗដោយសារតែមានរថយន្តទំនើបដែលមិនចាំបាច់មានអ្នកបើក។ រថយន្តទាំងនេះត្រូវបានធ្វើដំណើរដោយស្វ័យប្រវត្តិនិងមិនងាយបង្កើតឱ្យមានកំហុសឡើយ។ ដូច្នេះ ដោយមានរថយន្តបើកបរដោយសុវត្ថិភាព គ្រប់ផ្លូវនឹងមិនមានការកកស្ទះចរាចរទៀតទេ។ វាត្រូវបានគេរំពឹងផងដែរថា រថយន្តទាំងនោះនឹងមិនមានដាក់កញ្ចក់នោះទេ ហើយក្រុមហ៊ុនផលិតរថយន្តកំពូលៗ មួយចំនួនបានចាប់ផ្តើមផលិតរថយន្តគ្មានកញ្ចក់នោះហើយ។

. បុគ្គលិកធ្វើការ

12 Everyday Things That Will Soon Disappear

ការកម្មង់ម្ហូប ការរៀបចំម្ហូបអាហារ ការទទួលភ្ញៀវ មិនយូរទេវានឹងក្លាយជាការងាររបស់មនុស្សយន្ត ដែលគ្រប់គ្រងដោយបច្ចេកទំនើប។ អ្នកគ្រាន់តែមានឧបករណ៏មួយដូចជាទូរស័ព្ទ ឬអាយផេត អ្នកនឹងធ្វើការកម្មង់ម្ហូបអ្នកបាន ហើយនឹងការដឹកជញ្ជូនដល់ទីកន្លែង។ ដូច្នេះ ក្នុងហាងទំនើបៗ នឹងលែងជាបញ្ហាទៀតហើយ។

. ការវះកាត់

12 Everyday Things That Will Soon Disappear

ការវះកាត់ក៏អាចនឹងបាត់បង់ទៅនៅពេលខាងមុខ ដោយសារតែបណ្ឌិតជំនាញបានផ្លាស់ប្តូរជំនាញ និងការងារ ហើយវានឹងត្រូវជំនួសដោយគ្រឿងចាក់ជំនួសវិញ​ ការវះកាត់នឹងធ្វើឡើងដោយគ្រឿងយន្តដោយខ្លួនឯង មិនចាំបាច់មានមនុស្ស ឬគ្រូពេទ្យទៀតទេ។

. ជម្ងឺទឹកនោមផ្អែម

12 Everyday Things That Will Soon Disappear

ជម្ងឺទឹកនោមផ្អែម នឹងបាត់បង់ទៅ ដោយសារតែឥឡូវនេះមានគ្រូពេទ្យជំនាញកំពុងតែបានរកឃើញស្ករមួយប្រភេទដែលខុសពីស្ករធម្មតា ហើយវានឹងមិនមានផលប៉ះពាល់ដល់សុខភាពយើងទៀតឡើយ។ ហើយមួយវិញទៀត គេក៏បានកំពុងស្វែងរកវិធីការពារជម្ងឺទឹកនោមផ្អែមនេះ ដោយមានថ្នាំចាក់បង្ការចូលទៅក្នុងខ្លួនរបស់អ្នក។

. ភាពឯកជន

12 Everyday Things That Will Soon Disappear

ដោយសារតែមានបច្ចេកវិទ្យាជឿនលឿនខ្លាំង នៅពេលខាងមុខភាពឯកជន ឬពត៌មានផ្ទាល់ខ្លួនដែលយើងអាចលាក់ទុកជាមួយនឹងខ្លួនឯងនឹងលែងមានទៀតហើយ។ គ្រប់ជំហានរបស់អ្នក មិនថាអ្នកធ្វើអ្វីនោះទេ ឬអ្នកទៅទីណា នោះអ្នកនឹងត្រូវតាមដានដោយអ្នកណាម្នាក់ជាមិនខាន។ តើអ្នកត្រៀមខ្លួនហើយឬនៅ???

. សោរ

12 Everyday Things That Will Soon Disappear

សោនិងកូនសោនឹងក្លាយទៅជា របស់ហួសសម័យក្នុងរយៈពេល 20 ទៅ 30 ឆ្នាំក្រោយ។ អ្នកប្រហែលជាត្រូវយកកូនៗ និងចៅៗ របស់អ្នកទៅសារមន្ទីរដើម្បីបង្ហាញវត្ថុបុរាណទាំងនេះ។ ដូច្នេះតើអ្នកណានឹងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នកដោយរបៀបណា? ជាការប្រសើរណាស់, អ្នកនឹងមានឯកទេសថ្មីដើម្បីធ្វើការងារសំខាន់មួយនេះ។ ក្រុមហ៊ុនរថយន្តមួយចំនួនបានណែនាំរថយន្តមួយចំនួនដែលប្រើប្រាស់ប៊ូតុងចុចបិទបើកសោរ។

. ឆ្នាំងសាក

12 Everyday Things That Will Soon Disappear

មិនយូរមិនឆាប់ អ្នកនឹងមិនពិបាកប្រើប្រាស់ឆ្នាំងសាកដែលមានខ្សែទៀតនោះទេ អ្នកក៏មិនភ័យខ្លាចខូច ឬដាច់ខ្សែទៀតដែរ ព្រោះនៅពេលអនាគតនឹងមានកើតឡើងនូវប្រដាប់សាកថ្មដោយប្រើរយៈចំងាយ ឬក៏ហៅថាប្រព័ន្ធវាយអើលេស Wireless ដែលអ្នកគ្រាន់តែមានដុំភ្លើងមួយរួច អ្នកងាចដាក់ទូរស័ព្ទរបស់អ្នកនៅជិតនោះ ឬរបស់ប្រើប្រាស់របស់អ្នកផ្សេងៗដែលត្រូវការសាកថ្មដាក់នៅជិតដុំភ្លើងនោះ វានឹងធ្វើការសាកឱ្យជាការស្រេច វាមិនពិបាកដូចមុនឡើយ៕

អត្ថបទល្អផ្សេងទៀត៖ របស់របរប្រើប្រាស់ក្នុងផ្ទះទាំង 15 ដែលអ្នកមិនបានដឹងថាមានកាលបរិច្ឆេទផុតកំណត់!!

យើងតែងតែចងចាំថាត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៃទឹកដោះគោហើយយើងដឹងថាតើយើងគួរតែរក្សាផលិតផលសម្រស់របស់យើងរយៈពេលយូរប៉ុនណា។ ជាអកុសលយើងមិនយកចិត្តទុកដាក់ចំពោះ អាយុកាលផុតកំណត់របស់របស់របរប្រើប្រាស់នៅក្នុងផ្ទះនោះទេ។ ថ្ងៃនេះ អាណាចក្រ ណែនាំអ្នកឱ្យចាប់ផ្តើមពិនិត្យកាលបរិច្ឆេទផុតកំណត់ … ហើយមិនមែនគ្រាន់តែជាវត្ថុនៅក្នុងទូរទឹកកករបស់អ្នកទេ។

របស់របរប្រើប្រាស់ទាំងនោះមានដូចជា៖

ខ្នើយ 2-3 ឆ្នាំ

ពេលវេលាកន្លងទៅខ្នើយប្រភេទណាមួយក៏ដោយក៏ចាប់ផ្តើមក្លាយជាសម្រាមរបស់ផ្ទះដែលហើយអាចបណ្តាលឱ្យឈឺចុកកដោយសារតែការបាត់បង់រូបរាងដើមរបស់វាដែលមិនអាចជៀសរួច។

ស្បែកជើងផ្ទាត់ 6 ខែ

ស្បែកជើងគឺជាបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ការឆ្លងរាលដាលនៃផ្សិត។ ដូច្នេះពួកគេត្រូវលាងសម្អាតឱ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។

ប៉ុងជ័រឬប្រដាប់ដុះខ្នង 2 សប្តាហ៍ 6 ខែ

ប៉ុងជ័រឬប្រដាប់ដុះខ្នងចាប់ផ្តើមដុសផ្សិត។ ប៉ុងជ័រឬប្រដាប់ដុះខ្នងធម្មជាតិនិងសំយោគអាចត្រូវបានដាំឱ្យពុះក្នុងទឹកក្តៅដើម្បីសម្លាប់បាក់តេរីដែលអាចនឹងលូតលាស់។

កន្សែង 1-2 ឆ្នាំ

កន្សែងសើមគឺជាកន្លៃងល្អឥតខ្ចោះសម្រាប់ការរីកលូតលាស់នៃបាក់តេរី។ សូម្បីតែការបោកគក់ច្រើនក៏មិនមែនជាដំណោះស្រាយចំពោះបញ្ហានេះដែរ។

ច្រាសដុសធ្មេញ 3 ខែ

ជាការពិតណាស់ច្រាសដុសធ្មេញគួរតែដូរចេញនៅពេលដែលសរសៃរបស់វារីកស្ញាញ។ ប៉ុន្តែអ្នកក៏ត្រូវទិញច្រាសដុសធ្មេញថ្មីដែរបន្ទាប់ពីអ្នកមានជំងឺផ្តាសាយឬជំងឺផ្តាសាយបើមិនដូច្នេះទេអ្នកនឹងប្រឈមមុខនឹងការឈឺម្តងទៀត។

ស្នឹតសិតសក់ 1 ឆ្នាំ

ជក់គួរតែត្រូវបានសម្អាតយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ហើយត្រូវបានជំនួសម្តងក្នុងមួយឆ្នាំ។ បើសិនជាអ្នកជក់សក់ជាមួយឆ្អឹងខ្ចីធម្មជាតិវាគួរតែត្រូវជំនួសរៀងរាល់ 7 ទៅ 10 ខែ។

ទឹកអប់ Eau de parfum Eau de toilette 1-3 ឆ្នាំ

ទឹកអប់ដែលមានផ្ទុកសារធាតុប្រេងសំខាន់ៗ អាចទុកបាន ៣ ឆ្នាំប្រសិនបើមិនទាន់បើកប្រើនិង ២​ ឆ្នាំ ប្រសិនបើបើកហើយ។​ ចំណែលឯ Eau de toilette ​វិញអាចទុកបាន ៤ ឆ្នាំប្រសិនបើមិនទាន់បើកប្រើនិង ២ឆ្នាំប្រសិនបើបើកហើយ។

អាវទ្រនាប់ ១-២ ឆ្នាំ

នៅពេលអាវទ្រនាប់របស់អ្នកបាត់បង់រូបរាងរបស់វាធំពេកឬតូចឬមិនស្រួលអ្នកអាចចោលវាដោយគ្មានការសោកស្តាយ។

ស្បែកជើងកីឡា -១ ឆ្នាំ

បន្ទាប់ពីអ្នកបានប៉ះពាល់ ២៥០-៣០០ ម៉ាយល៍ស្បែកជើងប៉ាតារបស់អ្នកចាប់ផ្តើមបាត់បង់ខ្នើយរបស់ពួកវាដែលមានន័យថាភាពតានតឹងនៅលើសន្លាក់របស់អ្នក។

គ្រឿងទេស ២-៣ឆ្នាំ

វាត្រូវបានបាត់បង់រសជាតិនិងក្លិននៅពេលដែលទុកយូរពេក។ដូចនេះវាមិនគួរទុកឲ្យលើសពីរយៈពេល ៦ ខែទេ។

ម្សៅធ្វើនំ ៦-១២​ ខែ

ម្សៅលេខមួយអាចទុកបានរយៈពេល៦ខែ និងម្សៅដែលមានគិណភាពខ្ពស់អាចទុកបារយៈពេល ១​ឆ្នាំ។

បំពង់ពន្លត់អគ្គីភ័យ -១៥ ឆ្នាំ

ប្រសិនបើមានការខូចខាតផ្នែកណាមួយនៃបំពង់ពន្លត់អគ្គីភ័យរបស់អ្នក អ្នកគួរតែប្តូរវាចេញហើយ។

រ៉ូឡូបំបែកភ្លើង

រ៉ូឡូបំបែកភ្លើងនីមួយៗមានកំរិតច្បាស់លាស់ក្នុងការផ្ទុកថាមពល។ ដូចនេះប្រសិនបើអ្នកប្រើវាលើសកំរិតពេកវាអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ។

ទឹកជូតសម្អាតកញ្ចក់ -៣ខែ

បន្ទាប់ពីរយៈពេល​ ៣ ខែ វានឹងចាប់ផ្តើមបាត់បង់ប្រសិទ្ធភាព។

ថ្នាំសម្លាប់មូស -២ឆ្នាំ

បន្ទាប់ពីរយៈពេល ២ឆ្នាំ វានឹងលែងមានប្រយោជ៍ទៀតហើយព្រោះវាបាត់បង់ប្រសិទ្ធភាព៕

មតិយោបល់

ពេញនិយម