មុននឹងសម្រេចចិត្តបាញ់ឡាស៊ែរធ្មេញអោយស អ្នកត្រូវដឹងចំនុចសំខាន់ៗទាំងនេះសិន!
Connect with us

សុខភាព & សម្រស់

មុននឹងសម្រេចចិត្តបាញ់ឡាស៊ែរធ្មេញអោយស អ្នកត្រូវដឹងចំនុចសំខាន់ៗទាំងនេះសិន!

នៅពេលថ្មីចុងក្រោយនេះ ប្រសិនជាយើងសង្កេតនៅតាមបណ្តាញសង្គម រឺនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា អ្នកនឹងបានឃើញពីការកើលឡើងនៃចំនួនអ្នកដែលបានបាញ់ឡាស៊ែរដើម្បីធ្វើអោយធ្មេញរបស់ខ្លួនស ពោលគឺសខ្លាំងខុសដាច់ពីធ្មេញធម្មជាតិ។

ការពេញនិយមនេះបានធ្វើអោយមនុស្សជាច្រើនបានសម្រេចចិត្តទៅធ្វើបែបនេះដូចគ្នាអញ្ចឹងដែរ ដោយពួកគេច្រើនយល់ថាការធ្វើបែបនេះនឹងជួយបង្កើនសម្រស់របស់ពួកគេមួយផ្នែក។ ប៉ុន្តែតើការធ្វើបែបនេះមានគ្រោះថ្នាក់ រឺគុណវិបត្តិដែររឺទេ? មុននឹងសម្រេចចិត្តចំនាយប្រាក់ធ្វើបែបនេះ អ្នកគួរដឹងពីចំនុចខ្លះនៃធ្មេញរបស់អ្នក និងការបាញ់ឡាស៊ែរអោយធ្មេញសនេះសិន ដែលក្នុងនោះមានដូចជា៖

១. ធ្មេញរបស់អ្នកអាចស្រូបពណ៌បាន

ថ្វីត្បិតតែយើងមើលទៅ ធ្មេញរបស់យើងហាក់ដូចជាមានធាតុរឹង និងរលោងស្មើគ្នាមិនមានចន្លោះអ្វីក៏ពិតមែន ប៉ុន្តែធាតុពិតទៅវាមានរន្ធតូចៗជាច្រើនដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ។ ដូច្នេះនៅពេលដែលអ្នកបរិភោគអាហារ ឬភេសជ្ជះអ្វីមួយដែលមានពណ៌យូរៗទៅ វានឹងធ្វើអោយធ្មេញរបស់អ្នកមានពណ៌ទៅតាមនោះដែរ។ ការញ៉ាំកាហ្វេ រឺការជាក់បារីជាដើម សុទ្ធតែអាចធ្វើអោយធ្មេញរបស់អ្នកប្តូរពណ៌ទៅជាលឿង ឬខ្មៅ អាស្រ័យលើរយះពេលដែលអ្នកទទួលទានវា។ ដូច្នេះដើម្បីអោយធ្មេញរបស់អ្នកមានពណ៌ដូចធម្មតា អ្នកត្រូវតែធ្វើការលាងសម្អាតអោយបានដិតដល់បំផុត។

២. ការធ្វើធ្មេញអោយសអាចមិនមានបញ្ហាដល់ធ្មេញ

ជាការពិតណាស់ អ្វីក៏ដោយអោយតែខុសពីធម្មជាតិ វាមិនប្រាកដថាល្អទាំងស្រុងនោះទេ។ ប៉ុន្តែថ្វីត្បិតតែបែបនេះក្តី ការសម្អាតធ្មេញអោយស អាចនឹងមិនមានបញ្ហាធំដុំអ្វីដល់ធ្មេញរបស់អ្នកឡើយ អោយតែអ្នកទៅសម្អាត និងបាញ់ឡាស៊ែរត្រឹមត្រូវតាមក្បូនខ្នាតបច្ចេកទេសត្រឹមត្រូវ។

៣. ការធ្វើអោយធ្មេញសពេកនឹងអាចធ្វើអោយឧស្សាហ៍ស្រាវធ្មេញ

ថ្វីត្បិតតែការធ្វើអោយធ្មេញសអាចមិនផ្តល់បញ្ហាដល់សុខភាពមាត់ធ្មេញ ការធ្វើអោយធ្មេញសហួសហេតុនឹងអាចបំផ្លាញសុខភាពមាត់ធ្មេញរបស់អ្នកទៅវិញ ពោលគឺធ្មេញរបស់អ្នកឆាប់នឹងអាក់សមត្ថភាពក្នុងការទប់ទល់នឹងកម្តៅក្តៅ ត្រជាក់ រឺអាហារនានាជាច្រើន។ ហេតុដូច្នេះហើយទើបវាធ្វើអោយអ្នកដែលមានធ្មេញ សខ្លាំងតែងមានអាការះស្រៀវធ្មេញ។

៤. ការបាញ់ឡាស៊ែរធ្មេញមិនស័ក្តសមសម្រាប់អ្នកដែលមានធ្មេញឧស្សាហ៍ស្រាវនោះទេ

ដោយសារតែការបាញ់ឡាស៊ែរអាចធ្វើអោយធ្មេញដែលមានសុខភាពធម្មតាមានបញ្ហាស្រៀវទៅហើយ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាស្រៀវធ្មេញស្រាប់ អ្នកមិនគួរព្យាយាមប្រើប្រាស់ឡាស៊ែរសម្រាប់ធ្វើអោយធ្មេញសនោះឡើយ។ ផ្ទុយទៅវិញ អ្នកអាចព្យាយាមធ្វើអោយធ្មេញរបស់អ្នកសតាមបែបធម្មជាតិដោយសន្សឹមៗវិញប្រសើរជាង។

៥. ការប្រើប្រាស់ឡាស៊ែរអោយធ្មេញស មិនអាចអោយធ្មេញសជារៀងរហូតឡើយ

ថ្វីត្បិតតែការប្រើប្រាស់ឡាស៊ែរអោយធ្មេញស គឹជាវិធីដែលលឿនបំផុត និងងាយស្រួលបំផុតក្នុងការធ្វើអោយធ្មេញសពិតមែន ក៏ប៉ុន្តែវាមិនអាចធ្វើអោយធ្មេញរបស់អ្នកសជារៀងរហូតនោះទេ។ ពោលគឺវានឹងប្រែប្រួលពណ៌ពីមួយថ្ងែទៅមួយថ្ងៃ ជាពិសេសប្រសិនជាអ្នកមិនបានថែទាំវាអោយដិតដល់។ ម្យ៉ាងដើម្បីថែរក្សាអាយុកាលនៃភាពសនេះអោយបានយូរល្អ អ្នកត្រូវតែឧស្សាហ៍ទៅជួបវិជ្ជបណ្ឌិតជំនាញដើម្បីប្រឹក្សា និងទទួលការថែទាំទៀតផង។

អត្ថបទល្អផ្សេងទៀត៖ គុណប្រយោជន៍ពីការទទួលទានសត្វតុកកែដែលមិនគួរអោយចង់ជឿ

នៅពេលដែលអ្នកលឺថាទទួលទានសត្វតុកកែ តើអ្នកមានអារម្មណ៍បែបណាដែរ? អ្នកប្រាកដាជាគិតថាមិនដែលមានអ្នកណាដែលទៅបរិភោគសត្វទាំងអស់នោះទេមែនទេ? តាមពិតទៅ ពពួកប្រភេទសត្វល្មូនជាសត្វដែលមានសារះប្រយោជន៍យ៉ាងសំខាន់ ព្រោះថាវាមិនត្រឹមតែជាចំនែកមួយនៃការទ្រទ្រង់ប្រព័ន្ធធម្មជាតិអេកូឡូស៊ីនោះទេ ប៉ុន្តែវាក៏មានផលប្រយោជន៍ដល់សុខភាពរបស់មនុស្សផងដែរ ពោលគឺតាមរយះការបរិភោគពួកវា។ គួរបញ្ជាក់ថា ជាទូទៅពពួកសត្វល្មូនប្រភេទនេះភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជម្ងឺផ្សេងៗគ្នា។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៧ប្រភេទដែលអ្នកនឹងទទួលបានពីការទទួលទានសត្វល្មូន៖

១. ជំនួយដល់ការគិតខួរក្បាល

នៅពេលដែលអ្នកបរិភោគសត្វទាំងនេះ ពួកវានឹងជួយផ្តល់ថាមពលដល់រាងកាយ ហើយថែមទាំងជួយជម្រុញសារធាតុមេតាប៉ូលីសដែលអាចពង្រឹងដល់ការគិតរបស់ខួរក្បាលផងដែរ។

២. ជួយកាត់បន្ថយការរើឡើងនៃជម្ងឺហឺត

ជម្ងឺហឺតជាជម្ងឺមួយដែលធ្វើអោយអ្នកជម្ងឺមានបញ្ហាក្នុងការដកដង្ហើមចេញចូល ជាពិសេសគឺនៅពេលដែលរោគនេះធ្វើទុកម្តងៗ។ ប៉ុន្តែការបរិភោគតុកកែមានគុណប្រយោជន៍ពិសេសក្នុងការព្យាបាលជម្ងឺមួយនេះ ព្រោះក្នុងខ្លួនវាមានផ្ទុកប្រភេទអាមីណូអាស៊ីតដែលមានតួនាទីចូលទៅជួសជុលបញ្ហានេះ។

៣. ព្យាបាលជម្ងឺឆ្កួតជ្រូក

ដោយសារតែនៅក្នុងប្រភេទល្មូនទាំងនេះមានផ្ទុកប្រូតេអ៊ីនដែលអាចជម្រុញដល់ការដំណើរការរបស់ខួរក្បាល វាក៏អាចកាត់បន្ថយអត្រានៃការកើត រឺធ្វើទុកនៃជម្ងឺឆ្កួតជ្រូកផងដែរ។

៤. ព្យាបាលបញ្ហាក្រពេញមិនប្រក្រតី

ក្រពេញនីមួយៗសុទ្ធតែមានសារសំខាន់ពីព្រោះពួកវាសុទ្ធតែមានតួនាទីបញ្ចេញអរម៉ូនសម្រាប់ជំនួយជាថាមពល និងមេតាប៉ូលីសនៅក្នុងរាងកាយ ដូច្នេះកាលណាដែលក្រពេញណាមួយធ្វើការមិនប្រក្រតី រាងកាយរបស់យើងក៏ដំណើរការមិនប្រក្រតីដែរ អញ្ចឹងហើយការដែលបរិភោគសត្វល្មូននឹងអាចជួយអ្នកពីបញ្ហានេះបានមួយអន្លើរ។

  

៥. ប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក

ប្រូតេអ៊ីននៅក្នុងសត្វល្មូន ក៏មានថាមពលយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគមហារីកដែលចង់អោយរាតត្បាតនៅក្នុងរាងកាយរបស់អ្នកផងដែរ។

៦. ជួយដល់ការបន្ទោរបង់

ប្រូតេអ៊ីន និងអាស៊ីតដែលនៅក្នុងខ្លួនសត្វទាំងនេះនឹងជួយអោយអ្នកអស់កង្វល់រឿងបន្ទោរបង់។

៧. ការពារពីជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល

ដោយសារតែក្នុងខ្លួនពួកវាពោរពេញទៅដោយសារធាតុបំប៉ន ការបរិភោគពួកវាក៏អាចនាំអោយអ្នកអាចបង្ការពីបញ្ហាជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលដែរ៕

មតិយោបល់

ពេញនិយម