ពួកគេជានរណា
រឿង៧យ៉ាង ដែលអ្នកប្រហែលមិនធ្លាប់ដឹងពីបុរសខ្លាំង ពូទីន!
នៅក្នុងពិភពលោក មេដឹកនាំដែលត្រូវបានគេចាត់ទុកជាបុរសខ្លាំងល្បីល្បាញគឺមានមិនសូវច្រើននោះទេ ដូច្នេះបើយើងនិយាយពីឈ្មោះលោកពូទីន មានមនុស្សតិចណាស់ដែលមានស្គាល់ពីលោក ព្រោះថាលោកគឺជាប្រធានាធិបតីរបស់មហាអំនាចយោធាមួយគឺប្រទេសរុស្សី។
ថ្វីត្បិតតែមេដឹកនាំរូបនេះត្រូវបានមនុស្សជាច្រើនស្គាល់ពីឈ្មោះ និងមុខមាត់របស់លោក ប៉ុន្តែមានមនុស្សមិនច្រើនទេដែលបានដឹងពីអាថ៌កំបាំងខ្លះៗរបស់លោក។ រខាងក្រោមនេះគឺជាចំនុចអាថ៌កំបាំងទាំង៧ដែលអ្នកប្រហែលមិនធ្លាប់ដឹងពីបុរសខ្លាំង ពូទីន៖
១. លោកធ្លាប់ចែកផ្ទះជាមួយអ្នកដទៃនៅ
លោកពូទីនបានកើតនៅក្នុងកំឡុងសង្គ្រាមលោក ដែលកាលនោះជីវភាពគ្រួសាររបស់លោកគឺមិនមានជាមនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភអ្វីនោះឡើយ អញ្ចឹងឡើយដើម្បីរស់នៅ គ្រួសាររបស់លោកត្រូវចែករម្លែកអាផាតមិនមួយជាមួយគ្រួសារដទៃ។
២. លោកជាជើងខ្លាំងខាងកីឡាជូដូ
មិនត្រឹមតែមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសនោះឡើយ លោកពូទីនក៏មានថ្វីដៃខ្លាំងពូកែនៅក្នុងសិល្បះគុន ក៏ដូចជាកីឡាប្រភេទជូដូផងដែរ ដែលក្នុងនោះលោកគឺជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅទាំងពីអាយុ១៨ឆ្នាំឯណោះ។ មកទល់ពេលនោះ លោកនៅតែវឹកហាត់កីឡានេះមិនដែលខាន ទោះរវល់យ៉ាងណាក៏ដោយ។
៣. លោកស្រលាញ់ឆ្កែ
បុរសដែលមើលទៅហាក់ដូចជាមានបេះដូងដែកម្នាក់នេះ តាមពិតទៅជាមនុស្សដែលស្រលាញ់ឆ្កែបំផុត។ លោកមានឆ្កែដែលលោកស្រលាញ់ទុកដូចជាគ្រាប់ភ្នែកចំនួនពីរដែលមានឈ្មោះថា យូមី និងបាហ្វី។
៤. លោកជាមនុស្សផ្សងព្រេង
ចំនង់ចំណូលចិត្តរបស់លោកពូទីនភាគច្រើនគឺសុទ្ធតែជាសកម្មភាពប្រភេទផ្សងព្រេង ដោយក្នុងនោះលោកចូលចិត្តដូចជាច្រមុជទឹកចូលបាតសមុទ្រ ហែលទឹក ជិះសេះ តាមចាប់សត្វខ្លា រឺស្ទូចត្រីជាដើម។
៥. លោកអាចនិយាយភាសាផ្សេងបានយ៉ាងល្អ
ថ្វីត្បិតតែប្រទេសនីមួយសុទ្ធតែមានអ្នកបកប្រែជំនាញសម្រាប់អោយប្រធានាធិបតីប្រាស្រ័យទាក់ទងជាមួយប្រទេសផ្សេងៗ លោកពូទីនអាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អ។ ក្រៅពីភាសារុស្សី លោកអាចនិយាយភាសាអាល្លឺម៉ង់បានយ៉ាងច្បាស់ល្អ ដែលអាចអោយលោកសន្ទនាជាមួយជនជាតិនេះដោយងាយស្រួលបំផុត។
៦. លោកមានទំនាក់ទំនងខ្លះជាមួយមេដឹកនាំរុស្សីកាលពីមុន
ថ្វីត្បិតតែមិនមានជាប់សាច់ឈាមអ្វីជាមួយមេដឹកនាំរុស្សីកាលពីមុនក៏ពិតមែន ប៉ុន្តែលោកក៏បានទំនាក់ទំនងខ្លះជាមួយពួកគេដោយប្រយោលដែរ។ ក្នុងនោះគឺលោកតារបស់ប្រធានាធិបតីម្នាក់នេះ ធ្លាប់ជាចុងភៅអោយអតីតបុរសខ្លាំងរុស្សីលោកលេនីន និងលោកស្តាលីនផងដែរ។
៧. រឿងគ្រួសាររបស់លោកពូទីន
លោកពូទីនធ្លាប់បានរៀបការម្តងរួចមកហើយជាមួយនឹងអ្នកស្រី Lyudmila Putina កាលពីឆ្នាំ ១៩៨៣ ដែលទទួលបានកូនស្រីពីរនាក់ជាចំនងដៃ។ ប៉ុន្តែនៅឆ្នាំ ២០១៤ លោកបានលែងលះជាមួយភរិយារបស់ខ្លួនបន្ទាប់ពីរៀបការជាមួយគ្នាអស់រយះពេល ៣១ឆ្នាំ៕
អត្ថបទល្អផ្សេងទៀត៖ អាថ៌កំបាំងពីក្រោយ បុរសដែលមានជាងគេក្នុងប្រវត្តិសាស្ដ្រពិភពលោក!
សព្វថ្ងៃបើនិយាយពីកំពូលមហាសេដ្ឋី យើងអាចនឹងទៅដល់លោក ប៊ីលហ្គេត ឬលោក កាឡូស ស្ល៊ីមជាដើម តែប្រហែលជាមិនសូវមានអ្នកស្គាល់លោក ចន ឌី រ៉ក់គីហ្វ៊ែឡឺ ប៉ុន្មានទេ។
លោកមានឈ្មោះពេញថា ចន ដាវីសុន រ៉ក់គីហ្វ៊ែឡឺ (John Davison Rockefeller) ។ លោកកើតនៅឆ្នាំ 1839 នៅទីក្រុងញូវយ៉ក និងបានស្លាប់នៅឆ្នាំ 1937 នៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិក។
អតីតកាលរបស់លោក គឺជាកំពូលអ្នកជំនួញផ្នែកឧស្សាហកម្មប្រេងកាត និងត្រូវបានគេចាត់ទុកជាជនជាតិអាមេរិកដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ដ្រ ហើយក៏ជាបុគ្គលដែលមានជាងគេក្នុងប្រវត្តិសាស្ដ្រទំនើបរបស់ពិភពលោកដែរ។
លោកបានក្លាយទៅជាជំនួយការមើលការខុសត្រូវបញ្ជីលុយកាក់តាំងពីអាយុ 16 ឆ្នាំ ហើយបានដាក់ទុនប្រឡូកក្នុងជំនួញប្រេងកាតជាមួយបងប្អូនរបស់លោក និងមិត្តភក្ដិ។
ក្រៅពីការបូមយកប្រេងកាត លោកបានបែកគំនិតបង្កើតជាការចម្រាញ់ប្រេងកាតដែលធ្វើឱ្យវាមានគុណភាព និងតម្លៃកាន់តែខ្ពស់។
កាលណោះជំនួញរបស់គាត់ពិតជាត្រូវប៉ាន់មែនទែន ដោយគេមិនទាន់មានអគ្គិសនីប្រើប្រាស់ ដូចនេះប្រេងកាតជាមធ្យោបាយតែមួយគត់ក្នុងការបង្កើតភ្លើងបំភ្លឺ ហើយជាពិសេសក្រោយមានការបង្កើតយានយន្ដ ប្រេងកាតក៏រឹតតែមានទីផ្សារ។
គាត់ក៏មានឥទ្ធិពលខ្លាំងលើការអភិវឌ្ឍវិស័យផ្លូវដែកនៅក្នុងប្រទេសផងដែរដោយសារចរាចរណ៍ចែកចាយប្រេងកាតរបស់គាត់ត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែក។
គាត់បានក្លាយជាកំពូលមហាសេដ្ឋីដំបូងគេរបស់សហរដ្ឋអាមេរិក ដោយមានទ្រព្យសម្បត្តិ ដល់ទៅជិត 2% នៃសេដ្ឋកិច្ចជាតិ ហើយគេបានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់គាត់ជាអតិបរមាកាលពីឆ្នាំ 1913 នៅពេលគាត់មានអាយុ 74ឆ្នាំ គឺរហូតដល់ទៅ 336 ពាន់លានដុល្លារអាមេរិក។
លោកក៏បានបរិច្ចាគទឹកប្រាក់ដ៏ច្រើនលើសលុបបង្កើតមូលនិធិសប្បុរសធម៌ និង ឧបត្ថម្ភការស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រ ការសិក្សា និងវិទ្យាសាស្ដ្រផងដែរ៕
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!