តាមពិតសុភមង្គលក្នុងគ្រួសារកើតឡើងពីចំនុចតូចៗទាំងអស់នេះសោះ!
Connect with us

គ្រួសារ & ស្នេហា

តាមពិតសុភមង្គលក្នុងគ្រួសារកើតឡើងពីចំនុចតូចៗទាំងអស់នេះសោះ!

Pascal Campion គឺជាវិចិត្រករជនជាតិអាមេរិកកាត់បារាំងដែលរស់នៅ Burbank រដ្ឋកាលីហ្វញ៉ា (California) ដែលបានបង្កើតរូបគំនូរដ៏កក់ក្តៅដែលបង្ហាញពីជីវិតប្រចាំថ្ងៃរបស់គូរស្នេហ៍មួយគូរ។

អ្វីដែលជំរុញចិត្តរបស់លោកអោយបង្កើតជាគំនូរទាំងនេះឡើង គឺប្រពន្ធរបស់គាត់ដែលរស់នៅជាមួយគ្នាមកអស់រយៈពេល១០ឆ្នាំ  Katrina  កូនស្រី អាយុ ៩ឆ្នាំ ហើយនិងកូនភ្លោះប្រុស អាយុ៦ឆ្នាំ ដែលជាមូលហេតុធ្វើអោយគាត់មានបំណងបង្កើតជាគំនូរទាំងអស់នេះឡើងផ្តោតទៅលើសកម្មភាពតូចៗប្រចាំថ្ងៃរបស់ពួកគាត់។ គាត់អោយតំលៃជាខ្លាំងទៅលើរាល់សកម្មភាពគ្រប់បែបយ៉ាងមិនថា ជារឿងធំដុំឬតូចតាចនោះទេ សូម្បីតែការកាន់ដៃ មើលសៀវភៅ សុទ្ធតែជារឿងសំខាន់សំរាប់គាត់។ គាត់បាននិយាយថា ពេលវេលាដែលតូចៗសុទ្ធតែសំខាន់ដូចគ្នាទៅនិងខណៈពេលធំៗផ្សេងទៀត។ ឥឡូវនេះចង់ដឹងថាជីវិតដ៏មានសុភមង្គល និងទំនាក់ទំនងរបស់ពួកគាត់មានភាពផ្អែមល្ហែមប៉ុណ្ណា អញ្ចឹងមកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖

អារម្មណ៍សុភមង្គល មិនខ្វល់ខ្វាយអ្វីទាំងអស់ដែលទទួលបានការលួងលោមពីភរិយា

ការលួងលោមពីប្រពន្ធ

ភ្ញាក់ពីគេងឡើងឃើញមនុស្សដែលខ្លួនស្រលាញ់នៅក្បែរខ្លួន

ភ្ញាក់ពីគេងនៅក្បែរមនុស្សស្រលាញ់

ផ្តល់ស្នាមថើបដល់ប្រពន្ធនៅពេលដែលឃើញប្រពន្ធរបស់ខ្លួនកំពុងតែសំរាកដោយមានក្តីសុខ

ភាពរីករាយក្នុងការប្រលែងគ្នាលេងជាមួយខ្នើយ

ដំនើរកំសាន្តលំហែរអារម្មណ៍ជាមួយគ្នា

ជ្រកភ្លៀងនៅក្រោមឆត្រ័តែមួយជាមួយគ្នា 

លើកបីនាងឡើងដោយភាពរីករាយ

ទន្ទឹងរង់ចាំស្វាមីត្រលប់មកផ្ទះដោយក្តីនឹករលឹក

មានភាពសប្បាយរីករាយជាមួយទោះបីជាធ្វើការងារគួរអោយធុញទ្រាន់ក៏ដោយ

ចំណាយពេលជាមួយគ្នាដោយមិនធ្វើអ្វីទាំងអស់

បង្ហាញពីអារម្មណ៍ដែលមានលើគ្នាទៅវិញទៅមក

រីករាយនិងការមើលទេសភាពខាងក្រៅផ្ទះពីលើផ្ទះជាមួយគ្នាដោយភាពរ៉ូម៉េនទិក

បង្កើតនូវអភិនីហាដ៏អស្ចារ្យមួយជាមួយគ្នា 

អារម្មណ៍ព្រួយបារម្ភនៅពេលដែលនាងមិនទទួលទូរសព្ទ័

មើលស្លឹកឈើជ្រុះជាមួយគ្នានៅពេលដែលចាស់ទៅ

លួចមើលប្រពន្ធបំបៅដោះកូនពីខាងក្រៅទ្វារដោយសេចក្តីរំភើបនិងមានក្តីសុខ

នៅរង់ចាំលើកទឹកចិត្តគ្រប់ពេលវេលានៅពេលដែលគាត់ជួបការលំបាក

នៅសុខៗក៏ទទួលបានការអោបដ៏កក់ក្តៅមួយពីកូនជាទីស្រលាញ់

បង្កើតពេលវេលាផ្អែមល្ហែមជាមួយគ្នា

ការពារអ្នក យកឆត្រ័អោយអ្នក ធ្វើយ៉ាងណាមិនអោយអ្នកទទឹកភ្លៀង

មើលឃើញពីភាពស្រស់ស្អាត ក្តីសង្ឃឹម និងភាពរីករាយគ្រប់ពេលវេលា

មានមោទនៈភាពគ្រប់ភាពរីកចំរើនគ្រប់បែបយ៉ាង

ធ្វើរឿងដែលកំប្លែងៗឆ្កួតៗខ្លះជាមួយគ្រួសាររបស់អ្នក

នេះគឺជារូបភាពរបស់ Pascal Campion និងកូនៗរបស់គាត់

ការបង្ហាញពីក្តីសុខក្នុងគ្រួសារ និងសុភមង្គលរបស់ Campion បានបង្ហាញអោយយើងដឹងថាត្រូវរីករាយនិងរឿងតូចតាចទាំងអស់ មិនថាយើងចាស់ប៉ុណ្ណានោះឡើយ។

 

អត្ថបទល្អផ្សេងទៀត៖ អាថ៌កំបាំងដ៏អស្ចារ្យក្នុងការរក្សាសុភមង្គលជាអមតៈដែលគូស្វាមីភរិយាទាំងអស់ត្រូវដឹង

មនុស្សយើងម្នាក់ៗ យើងតែងតែចង់ស្វែងរកដៃគូរស្នេហាដែលល្អប្រសើរ រួចដើរទៅលើវិថីជីវិតរួមគ្នាដោយមានសុភមង្គលពេលលេញ។​ ទំរាំតែបានស្គាល់គ្នារហូតដល់ស្រលាញ់គ្នាឈានទៅ ដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា មិនមែនជារឿងងាយស្រួលនោះទេ។

​ប៉ុន្តែមិនមែនគ្រប់ដៃគូរជីវិតទាំងអស់ អាចរក្សាជី វិតស្នេហាក្រោមអាណាហ៍ពិពាហ៍របស់គេបានមានសុភមង្គល បានរហូតដល់ចាស់កោងខ្នងនោះទេ។ អ្នកខ្លះទៀត បានមែកបាក់ឫប្រេះឆា តាំងពីរៀបការបាន ប៉ុន្មានឆ្នាំដំបូងម្ល៉េះ។ នេះដោយសារតែភាពមិនចេះយល់ចិត្ត ឫភាពឆ្គាំឆ្គងទាំងឡាយដែលអាច កើតចេញពីប្តីប្រពន្ធទាំងពីរ។            

យ៉ាងណាមិុញវេបសាយយើងបានលើកយកទស្សនៈស្នេហានៃប្តីប្រពន្ធមួយគូ ដែលគាត់បានលើកឡើងថា ទោះបីជាគាត់បានរៀបអាពាហ៍ពិពាហ៍បាន២៥ឆ្នាំហើយក្តី ប៉ុន្តែពួកគាត់នៅតែអាច រក្សាសុភមង្គលក្នុងគ្រួសារគាត់ និងមានតែស្នាមញញឹុមដូចការស្គាល់គ្នាដំបូងដដែល។ ពួកគាត់បាននិយាយថាគាត់មានសំណាងខ្លាំងណាស់ដែលអាចជួបគ្នា និងដើរផ្លូវរួមគ្នាមកដល់ចំនុច នេះបាន។ ខាងក្រោមនេះគឺជាអ្វីដែលគាត់បានលើកឡើងពីបុរសដែលជាស្វាមីរបស់គាត់៖

១. គាត់ជាអ្នកបើកបរប្រចាំខ្លួន

មិនថាចង់ទៅទីណា គាត់ជាតៃកុងឡានឯកជនរបស់ខ្ញុំតាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន។ ឯខ្ញុំចូលចិត្តធ្វើជាអ្នកដំណើរដែលនៅក្បែរគាត់ មើលគាត់បើកបរ។ ពេលដែលចង់ចតរថយន្តវិញ ខ្ញុំត្រូវការចន្លោះ៣ ទៅ៤ដើម្បីចូលចតឡាន តែគាត់វិញអាចចតបានដោយងាយ បញ្ជាចង្កូតដៃម្ខាង ហើយដៃម្ខាងទៀតកាន់កែវកាហ្វេ។ បើកបរជាមួយគាត់ ខ្ញុំមានអារម្មណ៍សុវត្ថិភាព។

២. គាត់ជាមនុស្សល្អ ចូលចិត្តចងចំណងមិត្តភាព

មិត្តភក្តិតាំងពីវិទ្យាល័យ រួមទាំងអ្នកជិតខាង ប្រហែលជា៥០ឆ្នាំមុន នៅតែជាមិត្តល្អរបស់គាត់ដល់បច្ចប្បន្ននេះ។ គាត់ជាមនុស្សល្អ និងរាប់ញាតិខ្លាំងណាស់ អ្នកណាក៏ចូលចិត្តគាត់។

៣.​ គាត់មិនហាមនូវអ្វីដែលខ្ញុំចង់ញាំុំ

ពេលរៀបការហើយ យើងអាចនឹងខ្មាស់ប្តី នូវចំណីអាហារដែលយើងញាំុំុំ។ ​តែចំពោះខ្ញុំវិញ អាចញាំុំអ្វីក៏បានដោយគ្មានការហាមឃាត់នោះតែ បរិមាណអាហារក្នុងខ្លួនខ្ញុំច្រើនខ្លាំង។ គាត់មិន ហាម តែគាត់ក៏ជាដៃគូរហាត់ប្រាណរបស់ខ្ញុំផងដែរ យើងសម្រកទំងន់ទាំងអស់គ្នា ហើយយើងក៏ធ្វើបាន។

៤. គាត់ចង់អោយខ្ញុំមានគ្រប់យ៉ាងដែលល្អនិងមានតម្លៃ

មិនថាទាំងសំលៀកបំពាក់ គ្រឿងអលង្ការ ឫសំភារៈផ្សេងៗ គាត់តែងតែគិតគូរពីខ្ញុំ អោយខ្ញុំមានគ្រប់យ៉ាងដែលមានតម្លៃ។

៥. គាត់ជាមនុស្សមានសន្តានចិត្ត

គាត់ចូលចិត្តជួយយកអាសារអ្នកដ៏ទៃខ្លាំងណាស់ គាត់មានទឹកចិត្តល្អលើសពីអ្វីដែលអាចនិយាយបាន។ សូម្បីថ្ងៃមួយគាត់មកផ្ទះយឺត ខ្ញុំចាប់ផ្តើមបារម្មណ៍ខ្លាចគាត់មានបញ្ហាអ្វី ពេលដែលសួរ គាត់ថាមានមនុស្សខូចឡាននៅតាមផ្លូវ ហើយគាត់មិនដាច់ចិត្តជិះហួសដោយមិនជួយនោះទេ។

៦. គាត់ជាជំនួយការដ៏ល្អ

គាត់រាប់រងគ្រប់យ៉ាង មិនថាជាការដើរផ្សារ ការទិញឥវ៉ាន់ ទិញម្ហូប ទៅធនាគារជាដើម ខ្ញុំស្អប់ក្នុងការដើរទៅកន្លែងទាំងនោះ គាត់ជាអ្នកធ្វើទាំងអស់។ ខ្ញុំមិនបាច់ទៅទិញនោះទេគឺចាំធ្វើម្ហូប អាហារសម្រាប់គាត់គឺគ្រប់គ្រាន់ហើយ។

៧.​ គាត់ជាមនុស្សដែលអាចទុកចិត្តបាន

មានមនុស្សស្រីជាច្រើននិយាយជាមួយគាត់ ចំពោះអ្នកផ្សេងអាចនឹងគិតថារឿងមិនល្អ។ តែសម្រាប់ស្វាមីខ្ញុំម្នាក់នេះ អាចទុកចិត្តបានជានិច្ច។វាមិនមែនជារឿងមិនល្អនោះទេ តែវាជារឿងរំភើប សម្រាប់ខ្ញុំ ព្រោះគាត់មិនដែលធ្វើអោយខ្ញុំខកបំណងឡើយ។

៨. ការស្រលាញ់និងគោរពសាច់ញាតិទាំងសងខាង

មិនថាសាច់ញាតិខាងស្វាមីខ្ញុំ ឫខាងខ្ញុំផ្ទាល់នោះទេ គឺយើងមានការគោរពស្រលាញ់ទៅវិញទៅមក។ ជាពិសេសគាត់គោរពប៉ាម៉ាក់ខ្ញុំ ស្រលាញ់បងប្អូនខ្ញុំផងជាខ្លាំងផងដែរ។

៩. គាត់ធ្លាប់ឆ្លងកាត់រឿងជាច្រើនពេលនៅយុវវ័យ

វាប្រៀបដូចជាគាត់បានឆ្លងកាត់យុវវ័យភាព នូវរឿងឆ្កួតៗ ឫរឿងមិនល្អច្រើនហើយពេលនៅយុវវ័យ។ ខ្ញុំសប្បាយចិត្តព្រោះគាត់ធ្លាប់ឆ្លងកាត់រឿងទាំងនេះមុនជួបខ្ញុំហើយៗ ដូច្នេះគាត់មិនធ្វើ ឫ សាកល្បងរឿងទាំងនេះទៀតទេ។

១០. គាត់គោរពខ្ញុំ ខ្ញុំគោរពគាត់

ការគោរពគ្នាជារឿងសំខាន់ខ្លាំងណាស់ ព្រោះបើមានតែការស្រលាញ់ក៏វាមិនគ្រប់គ្រាន់នោះដែរ។ គាត់មានមោទនៈភាពដែលមានខ្ញុំជាប្រពន្ធដ៏ឆ្លាត និងមានភាពជោគជ័យ។ គាត់បានអោយ តម្លៃទៅលើអ្វីដែលខ្ញុំធ្វើ និងរាល់ការសម្រេចចិត្តទាំងឡាយ ។ ខ្ញុំមិនចង់គិតទេបើខ្ញុំត្រូវរៀបការ និងរស់នៅជាមួយមនុស្ស ដែលមិនយល់និងអោយតម្លៃខ្ញុំនោះ។ ខ្ញុំមានមោទនៈភាពខ្លាំងដែរ មានគាត់ជាប្តីដូចគ្នា។

១១. ការមិនបិទសិទ្ធសេរីភាព

យើងមិនបានញែកដាច់ពីគ្នា តែជាការផ្តល់សិទ្ធសេរីភាពអោយគ្នា គាត់អាចទៅដើរលេងជាមួយមិត្តគាត់បាន ខ្ញុំក៏អាចដើរទៅក្រៅជាមួយមិត្តរបស់ខ្ញុំ។ ការធ្វើបែបនេះ គឺធ្វើអោយយើងពេញចិត្ត នៃជីវិតផ្ទាល់ខ្លួន ទោះបីយើងរៀបការរួចក៏ដោយ។ ហើយយើងក៏អាចមានប្រធានបទជាច្រើននិយាយគ្នា ពេលយើងនៅក្បែរគ្នា។

១២. ជាអ្នកផ្តល់តម្លាំងចិត្ត និងអ្នកស្តាប់

រាល់ពេលដែលខ្ញុំមួលម៉ៅនូវអ្វីដែលនៅជុំវិញខ្លួន ដូចជាការងារ ឫរឿងឆ្កួតៗផ្សេងៗទៀត គាត់តែងតែនៅក្បែរខ្ញុំ លួងលោមនិងធ្វើជាអ្នកស្តាប់ដ៏ល្អ។ ពេលខ្លះខ្ញុំអាចដឹងថាគាត់បានស្តាប់នូវអ្វី ដែលគាត់មិនចូលចិត្ត តែគាត់នូវតែស្តាប់ វាធ្វើអោយខ្ញុំមានអារម្មណ៍ល្អឡើងច្រើន។ ព្រោះមិនថាមានរឿងអ្វីខ្ញុំនៅមានអ្នកស្តាប់ និងមានទីប្រឹក្សាដ៏ល្អ។

១៣. គាត់ប្រៀបដូចជាជាងជុសជុលប្រចាំក្នុងផ្ទះ

គាត់អាចធ្វើបានគ្រប់យ៉ាង ជុលជុលអ្វីដែលខូចនៅក្នុងផ្ទះ។

១៤. គាត់ងាយនឹងបង្កើនទំនាក់ទំនង

ពេលខ្លះខ្ញុំមិនដឹងថាគួរនិយាយអ្វីខ្លះទេ ទៅកាន់មនុ្សប្លែកមុខ ឫអ្នកជុំវិញខ្លួន។ តែផ្ទុយពីគាត់ គាត់ធ្វើបានយ៉ាងងាយ គាត់មានទេពកោសល្យមិនគួរអោយជឿ ក្នុងការធ្វើអោយមនុស្សជុំវិញខ្លួនមានផាសុខភាព។

១៥. គាត់ស្រលាញ់ខ្ញុំ

ពេលជួបគាត់អាយុរាងជ្រេលបន្តិចហើយ ទំរាំបានរៀបការ រហូតមកដល់ឥលូវនេះកាន់តែចាស់។ ពេលខ្លះធ្លាប់គិតថាខ្លួនឯងមិនគួរអោយស្រលាញ់ ខ្លួនឯងចាស់ហើយ តែយ៉ាងណាមិុច នៅតែមានបុរសម្នាក់នេះស្រលាញ់ខ្ញុំខ្លាំង និងពោលពេញទៅដោយសុភមង្គលក្នុងចិត្ត។ ជិវិតស្នេហាមួយនេះគឺល្អខ្លាំងណាស់ ព្រោះតែវាមានការយល់ចិត្ត ទុកចិត្ត និងអធ្យាស្រ័យអោយគ្នា ជួយយកអាសារគ្នា៕

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.