ទាក់ទាញ
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
នេះជាដំណឹងគួរជាទីមោទនភាពចំពោះប្រជាជនកម្ពុជាព្រោះ តាមការវាយតម្លៃពីគេហទំព័រ Earth Porm បឹងយក្សឡោម ក្នុងស្រុកបានលុង ខេត្តរតនគិរីបានជាប់ចំណាត់ថ្នាក់ជាបឹងដ៏ស្រស់ស្អាតជាងគេក្នុងចំណោមបឹងទាំង១៥ក្នុងពិភពលោក។
គួរជម្រាបជូនផងដែរថារមណីយដ្ឋានបឹងយក្សឡោមមានអង្កត់ផ្ចិត៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។ បឹងនេះមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីទីក្រុងបានលុង នៃខេត្តរតនគិរី។
បឹងយក្សឡោមទទួលបានចំណាត់ថ្នាក់កំពូលនេះដោយសារវាជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលមានប្រវត្តិដ៏អស្ចារ្យដោយបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពី ៤ ពាន់ឆ្នាំមុនមកម្ល៉េះ។
ម្យ៉ាងទៀតបឹងយក្សឡោមមានទំហំធំមើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាដុះអមជុំវិញដែលជាម្លប់ត្រឈឹងត្រឈៃ រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ថ្លាឆ្វង់។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់បឹងស្រស់ស្អាតជាងគេទាំង១៥ក្នុងពិភពលោក ៖
១ បឹង Mount Mazama ស្ថិតក្នុងរដ្ឋអូរីហ្គុនសហរដ្ឋអាមេរិក គឺជាបឹងជ្រៅជាងគេក្នុងសហរដ្ឋអាមេរិក
២ បឹង Albertine Rift ស្ថិតនៅប្រទេសអាហ្វ្រិក
៣ បឹង Mount Pinabuto ស្ថិតនៅប្រទេសហ្វ៊ីលីពីន
៤ បឹង Quilotoa ស្ថិតនៅប្រទេសអេក្វាទ័រ
៥ បឹង Kelimutu ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី
៦ បឹង Heaven នៅកូរ៉េខាងជើង
៧ បឹង Licancabur ស្ថិតនៅប្រទេសស៊ីលី
៨ បឹង Main Crater Lake at Vulcan Point ស្ថិតនៅប្រទេសហ្វ៊ីលីពីន
៩ បឹង Mount Katmai ស្ថិតក្នុងរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក
១០ បឹង Viti Geothermal ស្ថិតនៅប្រទេសអុីស្លង់
១១ បឹង Kerid ស្ថិតនៅប្រទេសអីុស្លង់
១២ បឹងយក្សឡោម ស្ថិតក្នុងខេត្តរតនគិរីប្រទេសកម្ពុជា
១៣ បឹង Deriba ស្ថិតក្នុងប្រទេសស៊ូដង់
១៤ បឹង Mount Ruapehu ស្ថិតក្នុងប្រទេសនូវែលសេឡង់
១៥ បឹង Okama ស្ថិតក្នុងប្រទេសជប៉ុន
ប្រភព៖ earth prom
ចុចអាន៖ នេះជាបឹងដ៏ជ្រៅបំផុតក្នុងលោក ជាអាងស្តុកទឹកសាបច្រើនបំផុតសម្រាប់អនាគត!
ចុចអាន៖ បឹងទាំង ១០ ដ៏គួរឱ្យខ្លាចបំផុតដែលស្ទើរតែមិនជឿថាមានលើលោកនេះ!
អត្ថបទពិសេស៖ “បឹងមរណៈ” ដ៏ចម្លែកស្ថិតក្រោមនីវ៉ូទឹកសមុទ្រជាង ៤០០ ម៉ែត្រ ហើយអ្នកមិនចេះហែលទឹកក៏អណ្ដែត!
ថ្ងៃនេះ Anarchak សូមបង្ហាញជូនប្រិយមិត្តពីបឹងដ៏ពិសេសប្លែកគេមួយដែលនោះគឺ បឹង “មរណៈ” ឬសមុទ្រ “មរណៈ” (dead sea) (តែតាមពិតវាជាប្រភេទបឹងមិនមែនសមុទ្រដូចឈ្មោះទេ)។
សមុទ្រ “មរណៈ” ឬ សមុទ្រ “អំបិល” ជាឈ្មោះដែលគេដាក់ ឱ្យបឹងមួយដែលស្ថិតនៅចន្លោះ ប្រទេសអ៊ីស្រាអ៊ែល និង ចូឌែន។ វាមានបណ្ដោយប្រវែង 67 km និងទទឹងវែងបំផុត 18 km។
លក្ខណៈពិសេសរបស់បឹងនេះ គឺកំហាប់ជាតិអំបិលរបស់វាដែលមានប្រមាណជា 33.7% ដែលធ្វើឱ្យវាមានរសជាតិប្រៃជាងទឹកសមុទ្រធម្មតាដល់ទៅ ប្រហែល 8.6 ដង។ វាក៏ស្ថិតក្នុងចំណោមបឹង និងសមុទ្រដែលប្រៃជាងគេលើលោកផងដែរ។
ដោយសារកំហាប់អំបិលដ៏សម្បើមនេះ បឹងនេះមិនអំណោយផលដល់ការលូតលាស់ និងការរស់នៅរបស់ មច្ឆជាតិ និងរុក្ខជាតិនោះទេ ពោលគឺមានតែបាក់តេរីនិង ភាវរស់មីក្រូ ល្អិតៗប៉ុណ្ណោះដែលរស់នៅ ដូចនេះហើយបានជាគេហៅវាថា សមុទ្រ “មរណៈ”។
អ្វីដែលកាន់តែប្លែកទៀតនោះគឺថា ផ្ទៃទឹក ក៏ដូចជាឆ្នេរនៃបឹងនោះ ស្ថិតនៅក្រោមនីវូទឹកសមុទ្រដល់ទៅ 423ម៉ែត្រឯណោះ ដែលនេះមានន័យថាវាស្ថិតនៅកម្រិតកម្ពស់មួយទាបជាងគេរបស់ផែនដី។
បឹងនេះ មានជម្រៅ 377 ម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាបឹងដែលមានជម្រៅជ្រៅជាងគេក្នុងចំណោមបឹងដែលមានទឹកប្រៃខ្លាំង។
គេបានស្រាវជ្រាវឃើញថា បឹងដែលមានកម្រិតជាតិប្រៃខ្ពស់ជាបឹងដែលពុំមានផ្លូវទឹកចេញចូល និងដែលផ្ទុកកំហាប់សូដ្យូមក្លរ៉ៃយ៍ ឬអំបិលខ្ពស់ជាងសមុទ្រខាងក្រៅ។
ដោយសារតែកំហាប់អំបិលដ៏ខ្ពស់នេះ យើងអាចបណ្ដែតខ្លួននៅលើផ្ទៃទឹកបឹងនេះបានយ៉ាងងាយ ដោយនេះជាដំណឹងល្អសម្រាប់អ្នកចង់រៀនហែលទឹក ក៏ប៉ុន្តែយើងគួរមានការប្រុងប្រយ័ត្នខ្ពស់កុំឱ្យទឹកដ៏ប្រៃនេះចូលក្នុងភ្នែកឱ្យសោះ៕
ទាំងនេះជារូបភាពដ៏ពិសេសពីបឹងនេះ៖
ចុចអាន៖ តើមានអ្វីអស្ចារ្យខ្លះអំពីបឹងដែលជ្រៅជាងគេលើលោក?
ចុចអាន៖ តោះមកមើលបឹងពណ៌ផ្កាឈូក មានតែមួយលើលោក!
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!
-
គួរដឹង12 months ago
ពិតទេ? កម្ពុជាដើរជាន់ដានប្រវត្តិសាស្ត្រគ្រោះថ្នាក់ខ្លួនឯងមិនតិចជាង៦ដងទេ!