ប្លែកណាស់! នៅតៃវ៉ាន់មានមូលនិធិផ្ដល់សេវាកម្មផ្លូវភេទជូនជនពិការ Free ដើម្បីបំបាត់ស្ដ្រេស! (មានវីដេអូ)
Connect with us

ទាក់ទាញ

ប្លែកណាស់! នៅតៃវ៉ាន់មានមូលនិធិផ្ដល់សេវាកម្មផ្លូវភេទជូនជនពិការ Free ដើម្បីបំបាត់ស្ដ្រេស! (មានវីដេអូ)

នេះពិតជាពត៌មានដ៏កម្រនិងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារនៅតៃវ៉ាន់មានមូលនិធិសប្បុរសធម៌មួយ ត្រូវបានចូលរួមដោយអ្នកស្ម័គ្រចិត្តប្រុសស្រីជាច្រើនរូប ដើម្បីផ្តល់សេវាកម្មផ្លូវភេទដល់ជនពិការ ដើម្បីកាត់បន្ថយស្ដ្រេសឬបញ្ហាតានតឹងផ្លូវចិត្តរបស់ពួកគេ។

មូលនិធិនេះមានឈ្មោះថា Hand Angels ត្រូវបានផ្តួចផ្តើមឡើង ដោយលោក Vicent វ័យ ៥២ ឆ្នាំ ហើយរូបលោកផ្ទាល់ក៏ជាជនពិការមួយរូបផងដែរដោយសារលោកបានកើតរោគគ្រុនស្វិតដៃជើង តាំងពីតូចបណ្តាលឲ្យជើងទាំងពីររបស់លោកត្រូវខ្វិនដើរមិនបាន។

លោក Vicent

អ្នកស្ម័គ្រចិត្តរបស់មូលនិធិនេះ ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ៦ ខែ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពរបស់ជនពិការ ហើយជាទូទៅគេរកឃើញថាជនពិការមាន បញ្ហាតានតឹងអារម្មណ៍ច្រើនជាងមនុស្សធម្មតា ហើយដោយសារបញ្ហាកាយសម្បទាផងធ្វើឱ្យពួកគាត់ពិបាកនឹងស្វែងរកដៃគូរួមភេទឬសម្រេចកាម។ ហេតុនេះអ្នកស្ម័គ្រចិត្តត្រូវរិះរកវិធីយ៉ាងណាជួយបំពេញចំណង់ផ្លូវភេទរបស់ពួកគាត់។

អ្នកស្ម័គ្រចិត្តបុរស

អ្នកស្ម័គ្រចិត្តម្នាក់និយាយថាជាទូទៅគេផ្ដោតលើតែការបំពេញតម្រូវការចាំបាច់ដូចជាសិទ្ធិស្មើភាពដូចអ្នកដទៃ ការសម្រួលមធ្យោបាយធ្វើដំណើរ ការមិនរើសអើង តែគេពុំបានចាប់អារម្មណ៍លើបញ្ហាផ្លូវភេទនោះទេ ដែលវាជាសិទ្ធិរបស់មនុស្សគ្រប់រូប សូម្បីជនពិការ។

អ្នកស្ម័គ្រចិត្តស្ដ្រី

យ៉ាងណាក៏ដោយ រឿងរ៉ាងដូចនេះរមែងចៀសមិនផុតពីមតិរិះគន់មួយចំនួនដែលបានចោទប្រកាន់ថា មូលនិធិនេះកំពុងលើកស្ទួយសេវាកម្មកម្សាន្តអាសអាភាស ឬពេស្យាចារ។  តែខាងមូលនិធិ នៅតែរក្សាជំហរថា សកម្មភាពរបស់ខ្លួនទាំងប៉ុន្មាន គឺសុទ្ធតែរឿងត្រឹមត្រូវ ប្រកបដោយសប្បុរសធម៌និងស្របច្បាប់៕

 វីដេអូ៖

ប្រភព៖ BCC

អត្ថបទពិសេស៖ កំពូលការងារគ្រោះថ្នាក់ទាំង ៨ តែដោយទឹកលុយខ្ពស់ពេក មនុស្សដាច់ចិត្តប្រថុយជីវិតធ្វើ!

ការងារលើលោកសុទ្ធតែល្អថ្លៃថ្នូរដរាបណាវាសុចរិតមិនបំពារបំពានអ្នកដទៃ។ ជាទូទៅការងារប្រើខួរក្បាលច្រើនតែទទួលបានប្រាក់ខែខ្ពស់ជាងការងារប្រើកម្លាំងកាយច្រើន តែក្នុងនោះបើការងារប្រើកម្លាំងបាយនោះមានភាពប្រថុយប្រថានគ្រោះថ្នាក់ខ្ពស់ នោះទឹកលុយក៏ខ្ពស់តាមនោះដែរ។

ខាងក្រោមនេះជាកំពូលការងារទាំង ៨ ដែលគ្រោះថ្នាក់ខ្លាំងបំផុតលើលោក តែដោយសារតែប្រាក់ខែច្រើនកប់ពពក មនុស្សក៏ហ៊ានប្រថុយធ្វើ (រាប់ពីលេខ ៨ចុះក្រោម) ៖

៨ សម្ដែងជាមួយសត្វក្រពើ (មួយម៉ោងជាង ១០ ទៅ ២០ដុល្លារ)

៧ នេសាទត្រីកណ្ដាលមហាសមុទ្រ (មួយឆ្នាំបានជាង ១ម៉ឺនដុល្លារ)

៦  យកពត៌មានទាន់ហេតុការណ៍នៅក្នុងសមរភូមិ ឬកន្លែងកំពុងប៉ះទង្គិចប្រដាប់អាវុធ (មួយឆ្នាំបានខ្ទង់ ៣ម៉ឺន ៥ពាន់ដុល្លារ)

 ៥ ត្រងពិសពស់តាមមន្ទីរពិសោធ (មួយឆ្នាំជិត ៤ម៉ឺនដុល្លារ)

៤ ធ្វើការតាមអគារសំណង់ខ្ពស់កប់ពពកប្រកបដោយគ្រោះថ្នាក់បំផុត (មួយឆ្នាំ ចន្លោះ ៣ម៉ឺនទៅ ៧ម៉ឺនដុល្លារ)

៣ នាំភ្ញៀវឡើងកំពូលភ្នំទឹកកកខ្ពស់ៗ (មួយឆ្នាំ ៨ម៉ឺនដុល្លារ)

២ ខួងប្រេងនៅក្នុងមហាសមុទ្រ (មួយឆ្នាំពី ៨ម៉ឺនទៅ ១៤ម៉ឺនដុល្លារ)

១ សម្ដែងកីឡាជិះសត្វគោធំៗ ហើយត្រូវរត់គេចពេលវាដេញបុកដែលអាចរងរបួសធ្ងន់ស្រាល ឬពិការ (មួយឆ្នាំជាងមួយសែនដុល្លារ)

ប្រភព៖ insiders

មតិយោបល់

ពេញនិយម