ការប្រៀបធៀបភាពខុសគ្នារបស់មនុស្សស្រីនិងមនុស្សប្រុសពិតជាមានរាប់មិនអស់មែន
Connect with us

គួរដឹង

ការប្រៀបធៀបភាពខុសគ្នារបស់មនុស្សស្រីនិងមនុស្សប្រុសពិតជាមានរាប់មិនអស់មែន

គ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយដែលពួកគេនិយាយថាបុរសនិងស្ត្រីមកពីភពផ្សេងៗគ្នា។ ការគិតរបស់យើងគឺមានភាពខុសគ្នាខ្លាំងណាស់ដែលជួនកាលវាពិបាកណាស់ក្នុងការយល់ពីគ្នាទៅវិញទៅមក ជាពិសេសគឺរវាងមនុស្សភេទផ្ទុយគ្នានេះតែម្តង។ ខាងក្រោមគឺជាក្រាបដែលបញ្ជាក់ពីភាពខុសគ្នានៃមនុស្សទាំងពីរភេទ និងការប្រៀបធ្រៀបនៃហេតុដែលខុសគ្នាស្រឡះរវាងគេទាំងពីរអ្នក។

១. ហេតុផលដែលមនុស្សស្រីមិនស្បាយចិត្ត គឺ១០០% គេមិនខ្វល់ពីអ្នកដទៃឡើយ។ ឯមនុស្សប្រុសវិញមិនសប្បាយចិត្តដោយសារតែ ២០% លេងហ្គេមចាញ់គេ ៣០% ខូចខាតរបស់របរដែលគេស្រលាញ់ដូចជាឡាន ម៉ូតូជាដើម និង ៥០% គឺដោយសារតែគេឃ្លាន។

16 differences between men and women

២. មនុស្សស្រីលាងចាន ៨០% គឺលាងនៅពេលល្ងាច ២០% លាងចានពេលព្រឹកដែលសល់ពីពេលយប់។ ឯមនុស្សប្រុសវិញ ៨០% គឺលាងចាននៅពេលដែលអស់ចានពីទូ និង​២០% លាងចាន បន្ទាប់ពីញ៉ាំបាយរួច។

16 differences between men and women

៣. មនុស្សស្រីត្រូវការម៉ាស៊ីនផ្លុំសក់ ដើម្បីធ្វើសក់ ធ្វើម៉ូតសក់ឱ្យស្រស់ស្អាត មានភ្លី ឯមនុស្សប្រុសវិញត្រូវការម៉ាស៊ីនផ្លុំសក់ដើម្បីផ្លុំសក់ឱ្យស្ងួត និងទុកផ្លុំស្រោមជើង។

16 differences between men and women

៤. មនុស្សស្រីរើសសាប៊ូកក់សក់ណាដែលមានជាតិវីតាមីន មានប្រូតេអ៊ីនជំនួយសក់ ជួយសក់ឱ្យទន់រលោង និងភ្លឺស្រស់ស្អាត ឯមនុស្សប្រុសវិញ ឱ្យតែឃើញគេដាក់ថា សាប៊ូកក់សក់ គឺរើសតែម្តង មិនខ្វល់ពីម៉ាក ឬអ្វីៗដូចនារីៗឡើយ។

16 differences between men and women

៥. ពេលឈឺ មនុស្សស្រី ១០០% គឺនិយាយថា ទេមិនអីទេ ខ្ញុំគ្រាន់តែហត់បន្តិចប៉ុណ្ណោះ តិចទៀតលែងអីហើយ ឯមនុស្សប្រុសវិញ ២០% និយាយថា មិនអីទេ ឯ ៨០% ទៀត គឺនិយាយពាក្យផ្តែផ្តាំឱ្យហើយ។

16 differences between men and women

៦. នៅពេលកញ្ចក់ មនុស្សស្រីជឿជាក់ថាខ្លួនឯងស្អាត ខ្លួនឯងធាត់ ខ្លួនឯងនឹងតមអាហារ ឯបុរសវិញគឺតែងតែគិតថាខ្លួនឯងសង្ហារជានិច្ច។

16 differences between men and women

៧. នៅសាឡនមនុស្សស្រីកាត់សក់ លាបសក់ ព្យាបាលសក់ កៀបសក់លេងម៉ូតសក់ ជាច្រើនម៉ូត ឯបុរសវិញ កាត់សក់តែមួយមុខចប់បាត់។

16 differences between men and women

៨. មនុស្សស្រីទៅហាត់ប្រាណដោយសារតែចង់បានគូទស្អាត ចង់បានគ្រូហ្វឹកហាត់ស្អាត និងទៅដើម្បីថតរូប ឯបុរសវិញ ក៏ចង់បានគ្រូហ្វឹកហាត់ស្រស់ស្អាត ដើម្បីបានជាលេសថាទៅហាត់ប្រាណ និងចង់បានសាច់ដុំធំអួតគេ។

16 differences between men and women

 

៩. ពេលទៅផ្សារ មនុស្សស្រី ៣០% ទិញសម្លៀកបំពាក់ ៥០% ចង់លួងចិត្តខ្លួនឯង ២០% ចង់បានសម្លៀកបំពាក់ស្អាតៗ ឯបុរសវិញ គឺត្រូវគេបង្ខំ ដោយសារអស់សម្លៀកបំពាក់ពីទូ។

16 differences between men and women

១០. ពេលរើសឡាន នារីៗរើសឡានដែលស្អាតៗ ចង់បានពណ៌ដែលខ្លួនស្រលាញ់ មនុស្សប្រុសវិញមើលតម្លៃ មើលរូបរាង និងម៉ាស៊ីនថាល្អមិនល្អ។

16 differences between men and women

១១. ទៅផ្សារទិញម្ហូប មនុស្សស្រីយ៉ាងហោចណាស់គឺបានសម្លៀបំពាក់ថ្មីមកវិញ ឯបុរសវិញទៅទិញស្រា គ្រឿងក្លែម ឬនៅពេលដែលអត់មានអ្នកនៅផ្ទះ អត់អីញ៉ាំ។

16 differences between men and women

១២. សម្លៀកបំពាក់នារីៗគេបានពីកាដូ ពីខ្ចីមិត្តភ័ក្រ និងពីការទៅទិញដោយខ្លួនឯង ឯបុរសវិញបានពីសង្សារទិញអោយ បានពីរង្វាន់ ឬពួកម៉ាកទិញផ្ញើរ តិចតួចណាស់ដែលគេទៅទិញខ្លួនឯង។

16 differences between men and women

១៣. មនុស្សស្រីធ្វើការដុសលាងសម្អាត ពេលគេទិញផលិតផលថ្មីគេសាកល្បងរបស់នោះ មួយទៀតគឺដើម្បីរំងាប់អារម្មណ៏កើតទុក្ខ ពេលមានភ្ញៀវមកលេង ហើយភាគច្រើនបំផុតគឺដោយសារតែមានភាពកខ្វក់ ឯមនុស្សប្រុសវិញទាល់តែមានភាពកខ្វក់ខ្លាំងបានសម្អាត ឬដោយសារតែបាត់របស់ រករបស់មិនឃើញ ហើយជាពិសេសគឺនៅពេលសង្សារមកលេង។

16 differences between men and women

១៤. សម្លៀកបំពាក់មនុស្សស្រីមានអាវក្រៅ អាវរោមសត្វ អាវប្រចាំរដូវលាក អាវស្បែក ឯបុរសវិញមានតែអាវក្រៅមួយចប់។

16 differences between men and women

១៥. ទូរស័ព្ទទៅលេងមិត្តភ័ក្រ មនុស្សស្រីដោយសារនឹកគ្នា បង្រៀនគ្នាធ្វើម្ហូប និយាយរឿងរ៉ាវស្នេហា ជួបសង្សារចាស់គ្នា ឬនិយាយពីរឿងរ៉ាវស្មុគស្មាញច្រើនទៀត ដូចជារឿងកើតឡើងពីម្សិលមិញ ឯបុរសៗវិញទូរស័ព្ទរកគ្នាតែពេលមានកម្មវិធី ជាពិសេសគឺហៅគ្នាផឹកស៊ី។

16 differences between men and women

១៦. ជាចុងក្រោយ បើតាមរូបភាពខាងក្រោម មនុស្សស្រីពេលងូតទឹកគឺដុសសម្អាតគ្រប់កន្លែងគ្មានចន្លោះ ឯបុរសវិញ ដុសសម្អាតតែបួនកន្លែងហើយបាត់៕

16 differences between men and women

អត្ថបទល្អផ្សេងទៀត៖ មានដឹងអត់ក្រៅពីអ្វីដែលយើងបានដឹងរួចហើយនោះ គឺនៅមានច្រើនរាប់អស់ទៀតរវាងភាពខុសគ្នារបស់មនុស្សប្រុស និង មនុស្សស្រី

យើងដឹងហើយថាមនុស្សប្រុសនិងមនុស្សស្រីគឺខុសគ្នា ចរិក លក្ខណៈ រូបសម្បត្តិ កាយវិការ ភេទ ក៏ដូចជាអវៈយវ

ៈផ្សេងៗទៀត។ មនុស្ស ប្រុស និងមនុស្សហាក់ដូចជាមនុស្សដែលមកពីភពផ្សេងគ្នាយ៉ាងដូច្នោះដែរ។ អញ្ចឹងហើយថ្ងៃនេះ យើងនឹងធ្វើការរ៉ាយរ៉ាប់ពីភាពខុសគ្នាទាំងឡាយរបស់មនុស្សប្រុស និងមនុស្សស្រី ករណីមានមិត្តអ្នកគាត់នៅមានមន្ទិលសង្ស័យ។

ប៉ុន្តែដើម្បីធ្វើការស្ទង់មើលទៅលើភាពខុសគ្នាទាំងនោះ យើងក៏បានធ្វើពិសោធន៏ជាមួយនឹង លោក Mark និង កញ្ញា Julia។

១. ការថតរូប៖ មនុស្សប្រុសនៅក្នុងការថតរូបគឺគេគ្រាន់តែចង់ឱ្យឃើញខ្លួនគេមានមាឌធំ មើលទៅសង្ហា ប៉ុន្តែមនុស្សវិញ ក្នុងការថតរូបគឺត្រូវការទាមទារច្រើន គេភ័យបារម្ភខ្លាចឃើញមាឌធំ ខ្លាចជើង ដៃមិនស្អាត ហើយមនុស្សត្រូវការកាច់រៀងច្រើននៅក្នុងរូបថត។

Differences between Men and Women

២. កាន់របស់អ្វីមួយ៖ មនុស្សប្រុសភាគច្រើនគឺកាន់ដបតែដៃម្ខាងប៉ុណ្ណោះ ហើយកាន់មាត់ដបទៀត ឯមនុស្សស្រីវិញគឺកាន់ ដបដោយប្រើដៃពីរ រួចកាន់ទាំងលើទាំងក្រោម។

Differences between Men and Women

៣. បង្ហាញដៃរបស់ខ្លួន៖ ស្ត្រីភាគច្រើនព្យាយាមបង្ហាញការថែរក្សាសម្ផស្សរបស់ពួកគេ ម្រាមដៃ និងក្រចករបស់ពួកគេ។ នេះជាមូលហេតុដែលពួកគេបង្ហាញពីខ្នងដៃរបស់ពួកគេ។ ចំពោះបុរស វិញទំហំ និងភាពសុចរិតគឺសំខាន់ គឺចូលចិត្តលាតត្រដាងបង្ហាញដៃឱ្យឃើញខាងបាតដៃ ព្រោះវាមើលទៅឃើញធំ ហើយសម ងាយស្រួល។

Differences between Men and Women

៤. ការបែរក្រោយ៖ បើសិនជាយើងហៅមនុស្សម្នាក់ឱ្យបែរក្រោយមករកយើង យើងឃើញថាមនុស្សប្រុសគឺបែរទាំងខ្លួនមកតែម្តង តែមនុស្សស្រីវិញគឺបែរតែក្បាលមករកយើងទេ។

Differences between Men and Women

៥. ការរើសរបស់ទៅដំណើរកំសាន្ត៖ ការជ្រើសរើសរបស់ពួកគេគឺបញ្ជាក់ពីការគិតខុសគ្នារវាងមនុស្សនិង ស្រីជម្រើសរបស់កញ្ញា Julia គឺ នាងជ្រើសរើសយក ឡាមកោពុកមាត់ កាតធនាគារ ច្រាស់ដុសធ្មេញ សាប៊ូកក់សក់ និងឡេការពារកម្តៅថ្ងៃ គឺនាងត្រូវរក្សាអនាម័យរាងកាយរបស់នាង ឯលោក Mark វិញ ជ្រើសយក កាតធនាគារ ឆ្នាំងអ៊ុត ឡាមកោរ កាមេរ៉ា ថ្មាំដង្កូវតិចតួច ក្រៅពីនេះគឹអាចរកទិញបាន។

Differences between Men and Women

Differences between Men and Women

៦. ការដោះអាវ៖ បុរសគឺដោះអាវដោយទាញពីលើទៅតែម្តង ព្រោះគេប្រើកម្លាំងដៃរបស់គេ ឯមនុស្សស្រី ទាញពីក្រោមទៅ ដោយសារ គេត្រូវការប្រើកម្លាំងពេញខ្លួនតែម្តង។

Differences between Men and Women

៧. ការអង្គុយ៖ បុរសៗគឺអង្គុយយ៉ាងណាឱ្យខ្លួនឯងមានផាសុខភាព មានភាពងាយស្រួល ដោយអង្គុយទំលាក់ជើងធម្មតា កន្ធែកពីគ្នា ឯមនុស្សស្រីវិញគេត្រូវរៀបឬកពារ ដោយអង្គុយគងទាក់ខ្លា និងរៀបចំកាយវិការឱ្យបានសមរម្យជាងមនុស្សប្រុស។

Differences between Men and Women

៨. ការគប់បាល់៖ បុរសគឺគប់បាល់ បុរសគប់បាល់ប្រើដៃមួយ ហើយគេយារដៃពីខាងក្រោយក្បាលរបស់គេ ឯមនុស្សស្រីគប់បាល់ដោយប្រើដៃពីរ ហើយប្រើកម្លាំងចេញពីខ្លួនទាំងអស់។

Differences between Men and Women

៩. ក្អក៖ ពេលក្អកមនុស្សប្រុស គឺខ្ទប់មាត់ជាមួយនឹងកន្តាប់ដៃ ឯមនុស្សស្រីក្អកខ្ទប់ដៃដោយប្រើបាតដៃខ្ទប់មាត់។

Differences between Men and Women

១០. ស្ងាប៖ ពេលស្ងាប មនុស្សស្រី ខ្ទប់មាត់ដោយប្រើដៃទាំងសងខាង ឯមនុស្សប្រុសជាទូទៅគឺខ្ទប់មាត់តែដៃម្ខាងតែប៉ុណ្ណោះ។

Differences between Men and Women

១១. ច្បូតសក់៖ ដោយសារតែសក់មនុស្សប្រុសខ្លី ពួកគេច្បូតសក់ដោយប្រើតែដៃម្ខាងតែប៉ុណ្ណោះ គឺងាយស្រួល ឯមនុស្សស្រី ត្រូវច្បូតសក់ដោយប្រើដៃទាំងសងខាង ព្រោះពួកគេមានសក់ច្រើន និងវែង។

Differences between Men and Women

១២. ជ្រើសរើសមនុស្សស្រីដែលខ្លួនពេញចិត្ត៖ មនុស្សប្រុសជាទូទៅគឺគេមើលទៅលើ ខ្លួន និងមុខ ហើយសង្កេតមើល លើ មាត់ ភ្នែក និងការញញឹម ឯមនុស្សស្រីវិញ មើលមនុស្សស្រីគ្នាឯងដោយមើលលើ ការផាត់មុខ និងការធ្វើខ្លួនថាតើស៊ីគ្នាដែរឬទេ គឺគេមិនសូវពិនិត្យល្អិតល្អន់ដូចបុរសឡើយ៕ 

 

មតិយោបល់

ពេញនិយម