ត្រូវចេះនូវជំនាញទាំងអស់នេះ ដើម្បីក្លាយជាបុគ្គលដែលរឹងមាំម្នាក់!
Connect with us

បែបផែនជីវិត

ត្រូវចេះនូវជំនាញទាំងអស់នេះ ដើម្បីក្លាយជាបុគ្គលដែលរឹងមាំម្នាក់!

ជាធម្មតា ជីវិតមនុស្សម្នាក់ៗ តែងតែខុសៗគ្នា មិនថាពេលវេលា សំណាង ឬក៏ឳកាសអ្វីៗផ្សេងក៏ដោយ។ ជាក់ស្តែង នៅកុមារភាព មនុស្សម្នាក់ៗតែងតែសប្បាយរីករាយ មិនសូវខ្វល់ខ្វាយ និងមិនសូវមានទំនួលខុសត្រូវច្រើននោះទេ។

អ្វីៗផ្លាស់ប្តូរ នៅពេលដែលអ្នកឈានចូលទៅវ័យជំទង់ ឬយុវវ័យ ដែលអ្នកនឹងចៀសមិនផុតពីទំនួលខុសត្រូវ ការងារ ការសិក្សា សម្ពាធពីសង្គមជុំវិញ និងបញ្ហាផ្សេងទៀតជាច្រើន។ ដូចនេះ ដើម្បីឲ្យក្លាយជាបុគ្គលម្នាក់ដែលរឹងមាំ ជាពិសេសក្នុងវ័យយុវវ័យនេះ អ្នកត្រូវតែបង្ហាត់បង្រៀនខ្លួនឯងជំនាញទាំងអស់នេះ ដើម្បីជាទុនទៅថ្ងៃអនាគតខាងមុខទៀត៖

១. ជំនាញបញ្ចុះបញ្ចូល (Selling Skill) 

 បើទោះជាអ្នកមិនមែនធ្វើការខាងទីផ្សារក៏ដោយ ប៉ុន្តែអ្នកត្រូវមានជំនាញនេះ ដើម្បីបញ្ជាក់ឲ្យគេដឹងពីគោលបំណង ឬសមត្ថភាពរបស់អ្នក។ ប្រសិនបើអ្នកមានថ្វីមាត់ បញ្ចុះបញ្ចូលឲ្យគេយល់ពីអ្វីដែលអ្នកចង់ធ្វើ និងចង់បាននោះ អ្នកប្រាកដជាងាយស្រួលនឹងទទួលបានជោគជ័យមិនខានឡើយ។

២. ទំនុកចិត្ត (Confidence)

បើទោះជាអ្នកជាមនុស្សដែលមិនមានទំនុកចិត្តចំពោះខ្លួនឯងក៏ដោយ អ្នកត្រូវតែសម្តែង ឬព្យាយាមបង្ហាញនូវទំនុកចិត្ត ហើយលាក់បាំងភាពភ័យខ្លាចរបស់អ្នក។ នៅពេលដែលអ្នកបង្ហាញនូវភាពមានទំនុកចិត្តចំពោះខ្លួនឯង អ្នកនឹងឃើញភាពខុសប្លែក។ មិនយូរមិនឆាប់ អ្នកនឹងក្លាយទៅជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង។

៣. ភាពវិជ្ជមា​ន (Positivity)

ជីវិតគឺជាដំណើរដែលឆ្លងកាត់នូវភាពលំបាក។ អ្នកដែលហាក់ដូចជាសប្បាយរីករាយរាល់ថ្ងៃនោះ មិនមែនកើតមកមានសំណាងលើសគេណាស់ណានោះទេ គឺគេចេះបត់បែន និងប្រើប្រាស់ជីវិតរបស់គេឲ្យមានភាពវិជ្ជមាន។

៤. ឯករាជ្យភាព (Independence)

ក្នុងវ័យនេះ អ្នកគួរព្យាយាមស្វែងរកដំណោះស្រាយអ្វីមួយដោយខ្លួនឯងជាជាងរង់ចាំឲ្យអ្នកដទៃមកជួយសង្គ្រោះអ្នក។ ខ្លួនទីពឺងខ្លួន ប៉ុន្តែមិនមែនថាអ្នកត្រូវធ្វើអ្វីសព្វបែបសព្វយ៉ាងដោយខ្លួនឯងនោះទេ។

៥. សមត្ថភាពបញ្ចុះបញ្ចូលខ្លួនឯង (Self-Convincing)

ពេលខ្លះ ការបញ្ចុះបញ្ចូលអ្នកដទៃមានភាពងាយស្រួលជាងការបញ្ចុះបញ្ចូល និងជំនះសតិសម្បជញ្ញនៈរបស់ខ្លួនឯងទៅទៀត។ អ្នកត្រូវតែមានភាពក្លាហានក្នុងការជំនះភាពភ័យខ្លាច និងរុញច្រាន​ជឿជាក់លើខ្លួនឯងជានិច្ច៕

ចុចអានផ្សេងៗ៖ ចង់បានក្បាលពោះរាបស្មើ និងរាងស្អាត អនុវត្តតាមវិធីទាំងនេះទៅ!

ចុចអានផ្សេងៗ​៖ តើនឹងមានអ្វីកើតឡើង នៅពេលដែលពិភពលោកគ្មានអ៊ីនធើណែតតទៅទៀត?

ដោយ៖ នី អាទិគុណ
ប្រភព៖ Life Hack

មតិយោបល់

ពីនេះពីនោះ1 hour ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ1 hour ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK