អាថ៌កំបាំងពីក្រោយ បុរសដែលមានជាងគេក្នុងប្រវត្តិសាស្ដ្រពិភពលោក!
Connect with us

ពួកគេជានរណា

អាថ៌កំបាំងពីក្រោយ បុរសដែលមានជាងគេក្នុងប្រវត្តិសាស្ដ្រពិភពលោក!

សព្វថ្ងៃបើនិយាយពីកំពូលមហាសេដ្ឋី យើងអាចនឹងទៅដល់លោក ប៊ីលហ្គេត ឬលោក កាឡូស ស្ល៊ីមជាដើម តែប្រហែលជាមិនសូវមានអ្នកស្គាល់លោក ចន ឌី រ៉ក់គីហ្វ៊ែឡឺ ប៉ុន្មានទេ។

លោកមានឈ្មោះពេញថា ចន ដាវីសុន រ៉ក់គីហ្វ៊ែឡឺ (John Davison Rockefeller) ។ លោកកើតនៅឆ្នាំ 1839 នៅទីក្រុងញូវយ៉ក និងបានស្លាប់នៅឆ្នាំ 1937 នៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិក។

អតីតកាលរបស់លោក គឺជាកំពូលអ្នកជំនួញផ្នែកឧស្សាហកម្មប្រេងកាត និងត្រូវបានគេចាត់ទុកជាជនជាតិអាមេរិកដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ដ្រ ហើយក៏ជាបុគ្គលដែលមានជាងគេក្នុងប្រវត្តិសាស្ដ្រទំនើបរបស់ពិភពលោកដែរ។

លោកបានក្លាយទៅជាជំនួយការមើលការខុសត្រូវបញ្ជីលុយកាក់តាំងពីអាយុ 16 ឆ្នាំ ហើយបានដាក់ទុនប្រឡូកក្នុងជំនួញប្រេងកាតជាមួយបងប្អូនរបស់លោក និងមិត្តភក្ដិ។

ក្រៅពីការបូមយកប្រេងកាត លោកបានបែកគំនិតបង្កើតជាការចម្រាញ់ប្រេងកាតដែលធ្វើឱ្យវាមានគុណភាព និងតម្លៃកាន់តែខ្ពស់។

កាលណោះជំនួញរបស់គាត់ពិតជាត្រូវប៉ាន់មែនទែន ដោយគេមិនទាន់មានអគ្គិសនីប្រើប្រាស់ ដូចនេះប្រេងកាតជាមធ្យោបាយតែមួយគត់ក្នុងការបង្កើតភ្លើងបំភ្លឺ ហើយជាពិសេសក្រោយមានការបង្កើតយានយន្ដ ប្រេងកាតក៏រឹតតែមានទីផ្សារ។

គាត់ក៏មានឥទ្ធិពលខ្លាំងលើការអភិវឌ្ឍវិស័យផ្លូវដែកនៅក្នុងប្រទេសផងដែរដោយសារចរាចរណ៍ចែកចាយប្រេងកាតរបស់គាត់ត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែក។

គាត់បានក្លាយជាកំពូលមហាសេដ្ឋីដំបូងគេរបស់សហរដ្ឋអាមេរិក ដោយមានទ្រព្យសម្បត្តិ ដល់ទៅជិត 2% នៃសេដ្ឋកិច្ចជាតិ ហើយគេបានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់គាត់ជាអតិបរមាកាលពីឆ្នាំ 1913 នៅពេលគាត់មានអាយុ 74​ឆ្នាំ គឺរហូតដល់ទៅ 336 ពាន់លានដុល្លារអាមេរិក។

លោកក៏បានបរិច្ចាគទឹកប្រាក់ដ៏ច្រើនលើសលុបបង្កើតមូលនិធិសប្បុរសធម៌ និង ឧបត្ថម្ភការស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រ ការសិក្សា និងវិទ្យាសាស្ដ្រផងដែរ៕

ចុចអាន៖ តើ “ខុងជឺ” ជានរណា? គាត់មានប្រវត្តិបែបណាមុនអាចក្លាយជាទស្សនវិទូល្បីល្បាញដល់បច្ចុប្បន្ន?

ចុចអាន៖ តើ Winston Churchill គឺជានរណា? តើលោកធ្វើអ្វីបានជាមានមនុស្សជាច្រើនយ៉ាងនេះគោរពលោក?

អត្ថបទទាក់ទង៖ តើកំពូលមហាសេដ្ឋីពិភពលោក Bill Gate មានប្រវត្តិបែបណាទៅទើបអាចជោគជ័យសម្បើមម្ល៉េះ?

ពេលនេះយើងមកដឹងអំពីកំពូលមហាសេដ្ឋីមានជាងគេបំផុតលើលោក គឺលោក ប៊ីល ហ្គេត (Bill Gates)។

លោក ប៊ីល ហ្គេត កើតនៅឆ្នាំ 1955​នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ដោយមានឪពុកជាមេធាវីដ៏ពូកែមួយរូប ឪពុកម្ដាយរបស់លោកធ្លាប់មានបំណងចង់ឱ្យលោកចាប់អាជីពជាមេធាវីផងដែរ។ ក្រុមគ្រួសាររបស់លោកបានបណ្ដុះគំនិតប្រកួតប្រជែងក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ដែលជាមេរៀនដ៏ល្អមួយសម្រាប់លោក។

នៅអាយុ 13 ឆ្នាំ លោកបានចុះឈ្មោះចូលរៀននៅសាលាឯកជនមួយ និងបានចាប់អារម្មណ៍ខ្លាំងលើផ្នែកកុំព្យូទ័រ។ លោកបានចំណាយពេលច្រើនជាមួយវា ហើយថែមទាំងបានសរសេរកម្មវិធីកំព្យូទ័រ រួមទាំងហ្គេមទៀតផង។

នៅឆ្នាំ 1973 លោកបានបញ្ចប់ការសិក្សាក្នុងចំណាត់ថ្នាក់ដ៏ល្អជាមួយពិន្ទុដ៏ខ្ពស់ និងក្រោយមកក៏បានចូលរៀននៅសាកលវិទ្យាល័យ ហាវ៉ាដ ដ៏ល្បីល្បាញប្រចាំពិភពលោក។

ដំបូងលោកចាប់យកជំនាញច្បាប់ តែក្រោយមកក៏ផ្ដោតលើការសិក្សាគណិតវិទ្យា និងកុំព្យូទ័រវិញ។

កាលនៅរៀននៅទីនោះលោកបានបន្តស្រាវជ្រាវទាក់ទងកុំព្យូទ័រហើយបានបង្កើតកម្មវិធីជាច្រើនសម្រួលដល់បញ្ហាបច្ចេកទេសផ្សេងៗ។

លុះរៀនបានពាក់កណ្ដាលទី លោកក៏បែកគំនិតបង្កើតក្រុមហ៊ុនផលិត SOFTWARE កុំព្យូទ័រ ហើយក៏សុំឪពុកម្ដាយព្យួរការសិក្សាសិន បើសិនជាជំនួញបរាជ័យលោកនឹងត្រឡប់មកសិក្សាវិញ។ ឪពុកម្ដាយរបស់លោកក៏មិនជំទាស់ដែរ ដោយឃើញផែនការនិងការតាំងចិត្តខ្ពស់របស់កូន។

នៅឆ្នាំ 1975 លោកនិងមិត្តភក្ដិម្នាក់ទៀត បានចាប់ដៃគ្នាជាសហស្ថាបនិកក្រុមហ៊ុន MICROSOFT ដែលមកទល់សព្វថ្ងៃបានក្លាយជាក្រុមហ៊ុនផលិតនិងចែកចាយ SOFTWARE កុំព្យូទ័រធំជាងគេបំផុតលើលោក។

នៅឆ្នាំ 1995 លោកបានក្លាយជាមហាសេដ្ឋីមានដាច់គេលើលោក ដោយសារការលក់ SOFTWARE កុំព្យូទ័រ។ កំណត់ត្រានោះត្រូវបានលោកកាន់កាប់យូរ និងត្រូវបានរបូតម្ដងម្កាលដែរ តែគិតត្រឹមដើមឆ្នាំ​ 2017 នេះគឺលោកបានត្រឡប់មកចំណាត់ថ្នាក់លេខ 1 វិញក្នុងនាមជាមហាសេដ្ឋីមានជាងគេជាមួយទឹកប្រាក់ប្រមាណ 84 ពាន់លានដុល្លារអាមេរិក។

លោកក៏ជាកំពូលសប្បុរសជនមួយរូបដោយលោកបានបង្កើតមូលនីធិ Bill & Melinda Gates Foundation នៅឆ្នាំ 2000 និងបានបរិច្ចាគទឹកប្រាក់រាប់លានដុល្លារដល់អង្គការសប្បុរសធម៌ និងការស្រាវជ្រាវសំខាន់ៗដូចជាវេជ្ជសាស្ដ្រជាដើម៕

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK