បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ​ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
Connect with us

គួរដឹង

បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ​ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?

នរណាក៏ដឹងដែរថា កាវ ៥០២ ជាកាវកំពូលស្អិតដែលអាចបិទវត្ថុជាច្រើនឱ្យជាប់មិនរបេះ។ ចុះប្រសិនបើ​ចៃដន្យ កាវ ៥០២ នោះប្រឡាក់​ជាប់​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់យើងដូចជាដៃ ជើង ​ត្របកភ្នែក និង​បបូរមាត់ជាដើម តើត្រូវធ្វើយ៉ាងណាទៅ?

ខាងក្រោមនេះជា​វិធី​ដែលយើងអាចអនុវត្តដើម្បីជៀសវាងហានិភ័យផ្សេងៗ​៖

១. ករណី​ប្រឡាក់​ដៃ ជើង និងខ្លួនប្រាណ៖

វីធីទី ១៖ ត្រូវ​ត្រាំ​ដៃកន្លែងដែលប្រឡាក់នោះ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​សាប៊ូ ឬ ត្រាំ​ដៃ​ក្នុង​ទឹកខ្មេះ។ បានបន្តិចកាវ​នឹង​រលាយហើយរបូត​ចេញពី​ដៃ បន្ទាប់មក​យើងត្រដុស​កាវ​ចេញពី​ដៃ​ថ្នមៗ​ជាការ​ស្រេច​។​

វីធីទី ២៖ អាចលាបប្រេង​ខ្យល់​ពីលើ​កន្លែង​ដៃដែល​ប្រឡាក់​កាវ ក៏​អាចជម្រុះកាវឱ្យរបូតចេញដូចគ្នា​។

វីធីទី ​៣៖ ​ទឹក​ថ្នាំប៉ូលា​ ឬថ្នាំលាបក្រចកដៃក៏មានប្រសិទ្ធភាពមិនចាញ់ប្រេងខ្យល់ដែរ។ អាចយកវាមក​លាប​លើ​ដៃ​ជាប់​កាវ ហើយក៏អាចឱ្យ​របូត​កាវ​ចេញ​ដែរ​។

​ វីធីទី ​៤៖ បើពុំមានប្រេងខ្យល់ឬថ្នាំលាបក្រចក អាចយក​អាល់កុលឬសាំងមក​លាប​លើ​ដៃ​ប្រឡាក់​កាវ ដើម្បីជម្រះកាវនោះបានដូចគ្នា។

​ ​វីធីទី ៥៖ លាយអំបិល ២ ស្លាបព្រាបាយនឹង​ទឹក​បន្តិច រួច​ត្រដុស​ត្រង់​កន្លែង​ប្រឡាក់​កាវ ទុក ៣០វិនាទី ទៅ ១នាទី នោះកាវនឹងរបកដោយឯងឯង។

​ ​២. ករណីប្រឡាក់ត្រង់បបូរមាត់៖

បើប្រឡាក់កាវ ៥០២​ ត្រង់បបូរមាត់ កុំព្យាយាមហារមាត់ឱ្យសោះព្រោះវានឹងធ្វើឱ្យរបួសហូរឈាម ដោយសារកាវវាស្អិតខ្លាំងពេក។ 

គួរត្រាំ​បបូរមាត់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ឬយកទឹកក្ដៅមកទះថើៗលើមាត់ មួយសន្ទុះ​ក្រោយមកចាប់ផ្ដើម​ហាមាត់​តិចៗ រហូតអាចជម្រះកាវនោះបាន។

​៣. ករណី​ប្រឡាក់​កាវ​ត្រង់​ត្របកភ្នែក៖

ដូចគ្នានឹងបបូរមាត់ដែរ ចៀសវាងបើកភ្នែកភ្លាមៗព្រោះអាចធ្វើឱ្យរបួសភ្នែក។ គួរយក​ក្រណាត់​ជ្រលក់​ទឹក​ក្តៅ​ឧណ្ណៗ​ស្អំ​លើ​ត្របកភ្នែកត្រង់កន្លែងប្រឡាក់កាវ ហើយ​ជូត​ថ្នមៗ​។ ចាំរហូតដល់មានអារម្មណ៍ថាកាវវចាប់ផ្ដើមរបេះសឹមបើកភ្នែកតិចៗដើម្បីជម្រុះកាវចេញ រួចលាងទឹកឱ្យស្អាត។

តែប្រសិនបើ​កាវ​ចូល​ភ្នែក ត្រូវតែប្រញាប់ប្រញាលឱ្យគេនាំទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់៕

ប្រភព៖ wikihow

អត្ថបទពិសេស៖​  នរណាខ្លះឧស្សាហ៍ជួបបញ្ហាបាក់ទឹកចិត្ត? តោះមកអានការណែនាំពីអ្នកជំនាញ!

ស្ដ្រេស (Stress) ឬជំងឺតានតឹងផ្នែកអារម្មណ៍ តែងកើតមានជារឿយៗចំពោះមនុស្សជាច្រើនក្នុងសម័យនេះ។ ការងារច្រើន ការសិក្សាច្រើន បញ្ហាគ្រួសារ និងស្នេហា រួមផ្សំនឹងសម្ពាធផ្លុវចិត្តផ្សេងទៀត ពិតជាធ្វើឱ្យអារម្មណ៍យើងស្មុគស្មាញពិបាកនឹងគ្រប់គ្រង។

អ្នកជំនាញណែនាំវិធីទាំង ៤ នេះដើម្បីជួយសង្គ្រោះខ្លួនឯងពី ស្ដ្រេស៖

១. បន្លប់​ខ្លួន​ឯង​៖

បើ​គិត​ខ្លួន​ឯងកំពុងប្រឈម​នឹង​ជំងឺ​ស្ដ្រេសហើយ កុំ​សម្ងំសញ្ជឹង​គិត ពិចារណា​ និងចំនាយពេលគិតពីវាយូរ​ពេក​។ អ្នកគួរបន្លប់​ខ្លួន​ឯង ជាមួយ​​ការ​លំហែ​អារម្មណ៍​ និងធ្វើអ្វីដែលខ្លួនចូលចិត្តដូចជាលេងកីឡា​ លេងតន្ដ្រី ស្ដាបចម្រៀង អានសៀវភៅកំប្លែង ឬញាំអាហារដែលខ្លួនចូលចិត្តបំផុត។​ 

២. ប្រឡូកចូល​សង្គម៖

មនុស្សជាច្រើនព្យាយាមដកខ្លួនពីសង្គមពេលជួបភាព​តានតឹង។ តែជម្រើសនេះវាអាចជួយអ្នកបានមួយរយៈខ្លី។ បើអ្នកបន្តចេញឆ្ងាយពីសង្គមទៀត អ្នកនឹងរងវិបត្តិកាន់តែធ្ងន់។

អ្នកជំនាញណែនាំឱ្យអ្នកស្វែងរក​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ មិត្តភក្ដិ គ្រួសារ ដើម្បីចៀសផុតពីភាពឯកាដែលនាំឱ្យអ្នកគិតអ្វីផ្ដេសផ្ដាស។  ក្នុងនោះមើលកុន ផឹកកាហ្វេ ចូលរួមកម្មវិធីជប់លៀង ចូលរួមសិក្ខាសាលា ការអប់រំផ្លូវចិត្តសុទ្ធតែអាចជួយបាន។

៣. បំពេញតម្រូវការរាងកាយ៖

បើទោះបីស្ដ្រេសឬភាពតានតឹងជាបញ្ហាផ្លូវចិត្ត តែការបំពេញបំប៉នផ្នែករាងកាយក៏អាចជួយបានច្រើនផងដែរ។ ការបំពេញតម្រូវការរាងកាយមានច្រើនបែប។ ក្នុងនោះអ្នកខ្លះអាចនឹងចូលចិត្តការរួមភេទ អ្នកខ្លះជ្រើសការហាត់ប្រាណដើម្បីបំបាត់កង្វល់។

បន្ថែមពីនោះអ្នកអាចបំពេញថាមពលរាងកាយដូចជាតាមរយៈការទទួលទានអាហារមាន​​វីតាមីន​បន្ថែម​ ឬ​ញ៉ាំ​អាហារ ភេសជ្ជៈ​​ប៉ូវ​កម្លាំង​មួយ​ចំនួន ដើម្បី​​​​ឲ្យ​​រាងកាយ​អ្នក​អាចមានកម្លាំងគ្រប់គ្រាន់ធននឹង​អារម្មណ៍​ធុញថប់​ទាំង​នោះ។

៤. គេង​ឲ្យ​បាន​​គ្រប់គ្រាន់​៖

​ការគេងជាកត្តាកំណត់អារម្មណ៍អ្នកយ៉ាងមានឥទ្ធិពល។ អ្នក​ត្រូវ​​ចាប់​ផ្ដើម​ទម្លាប់​ល្អដោយចូល​គេង​ពី​​ព្រលប់ ងើប​ពី​ព្រលឹម​ឲ្យ​ទៀង​ម៉ោងជារៀងរាល់ថ្ងៃ​។ ពេលគេងបានគ្រប់គ្រាន់នោះ​ភ្នែក និង​ខួ​ក្បាល​អ្នក​សម្រាក​បាន​គ្រប់គ្រាន់ ដែល​​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា និង​រីករាយ​​នៅថ្ងៃថ្មីបន្ទាប់ស្បើយកង្វល់ពីម្សិលមិញ៕

មតិយោបល់

គួរដឹង2 hours ago

ភ្ងាក់ខ្លួនព្រើត! ចំណុចខ្លាំងទាំង៨ ជួយវៀតណាមពីប្រទេសក្រីក្រទៅជាខ្លាសេដ្ឋកិច្ចអាស៊ី!

គួរដឹង2 hours ago

អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ “បន្ទះឈីប”បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល

ពីនេះពីនោះ6 hours ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ6 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ12 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK