អានហើយលែងហ៊ានដេកទ្រមក់ហើយ! ពន្លឺព្រះអាទិត្យពេលព្រឹកសំខាន់ដល់យើងតាំងពីក្បាលដល់ចុងជើង!
Connect with us

គួរដឹង

អានហើយលែងហ៊ានដេកទ្រមក់ហើយ! ពន្លឺព្រះអាទិត្យពេលព្រឹកសំខាន់ដល់យើងតាំងពីក្បាលដល់ចុងជើង!

បើសិនជាអ្នកមិនមែនជាអ្នកភ្ញាក់ពីគេងពេលព្រឹកព្រលឹមទេ នោះ អ្នកនឹងក្លាយជាអ្នកដែលភ្ញាក់ពីព្រលឹមក្រោយពីបានអានអត្ថបទនេះ ដោយសារតែអ្នកដឹងច្បាស់ពីផលប្រយោជន៍ដែលពន្លឺព្រះអាទិត្យពេលព្រឹក។ ខាងក្រោមនេះ ជាប្រយោជន៍ទាំង៦ ដែលអ្នកទទួលបាន៖

១. គេងបានកាន់តែល្អជាមុន

តើការដែលយើងទទួលពន្លឺព្រះអាទិត្យពេលព្រឹកអាចជួយឲ្យយើងគេងបានល្អយ៉ាងដូចម្តេចទៅ? វាកាត់បន្ថយការបញ្ចេញនូវ Melatonin ដែលជាអរម៉ូននៅពេលយប់ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយដេក។ ត្រូវជៀសវាងការប្រើប្រាស់វែនតាខ្មៅ។ ប្រសិនបើយើងប្រើវែនតាខ្មៅ នោះពន្លឺនឹងមិនអាចចូលទៅដល់សរីរាង្គដែលបញ្ចេញអរម៉ូន តាមរយៈភ្នែករបស់យើងទេ។ វាការពារសរីរាង្គនោះកុំឲ្យបញ្ចេញMelatonin ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និង ពោរពេញដោយកំលាំងផងដែរ។

២. វីតាមីន D

ការដែលអ្នកទទួលយកពន្លឺព្រះអាទិត្យពេលព្រឹកជួយឲ្យស្បែកអ្នកទទួលបានវិតាមីន ឌី ដែលជួយឲ្យមានការស្រូបយកកាស្យូម និង ផ្ទេរនូវកាស្យូមតាមស្រទាប់ស្បែកចូលទៅដល់ឆ្អឹង ដែលធ្វើឲ្យវាមិនងាយបាក់។ វាការពារបេះដូង និង មហារីកស្បែក។

៣. ជាអ្នកប្រឆាំងការបាក់ទឹកចិត្ត

ពន្លឺព្រះអាទិត្យពេលព្រឹកមានឥទ្ធិពលប្រឆាំងការបាក់ទឹកចិត្ត។ វាជួយឲ្យមានការបញ្ចេញ Endorphins ដែលប្រយុទ្ធជាមួយនឹង ការបាក់ទឹកចិត្តផងដែរ។

៤. ធ្វើឲ្យអ្នកសប្បាយរីករាយ

ឥទ្ធិពលនៃពន្លឺព្រះអាទិត្យបង្ហាញលើផ្ទៃមុខអ្នក។ ពន្លឺព្រះអាទិត្យជួយឲ្យមានការបញ្ចេញអរម៉ូន ដែលធ្វើឲ្យអ្នកសប្បាយរីករាយ។ វាធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយ និង ធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា និង ក្មេងជាងវ័យផងដែរ។ វាជួយបង្កើនប្រព័ន្ធការពារក្នុងខ្លួន។ ពន្លឺព្រះអាទិត្យជួយបង្កើនការផលិតឈាមស។ ប្រព័ន្ធការពារត្រូវបានគេបង្កើនដោយមានជំនួយពីឈាមស និង វាជួយប្រយុទ្ធជំងឺដែលបណ្តាលមកដោយ បាក់តេរី។

៥. ប្រយោជន៍ចំពោះស្បែក

ពន្លឺព្រះអាទិត្យនៅពេលព្រឹកគឺល្អសំរាប់ស្បែក។ វាជួយឲ្យរបួស ដំបៅជាដើមឆាប់ជាផងដែរ។

៦​. ការពារក្រពះ

ពន្លឺនៅពេលព្រឹកជួយឲ្យប្រព័ន្ធរំលាយអាហារដើរបានល្អ។ ឥទ្ធិពលនេះ ធ្វើឲ្យអ្នកមានសុខភាពល្អ។ ពន្លឺព្រះអាទិត្យនៅពេលព្រឹកមានឥទ្ធិពលខ្លាំងក្នុងការថែរក្សាសុខភាព៕

ប្រភព៖ Whatshelikes.in

អាចអត្ថបទផ្សេងទៀត៖ បើអ្នកចង់ឆ្លាត ជីះកង់ឲ្យបានច្រើន! 

ការជិះកង់ជារឿយៗ ត្រូវបានគេរកឃើញថា មានសារប្រយោជន៍ជាច្រើន។ នៅក្នុងការសិក្សាជាច្រើន អ្នកវិទ្យាសាស្រ្តដឹងថា អ្នកយកបានពិន្ទុច្រើនក្នុងការធ្វើតេស្ត ដែលទាក់ទងនឹងការចងចាំ ការបញ្ចេញហេតុផល និង ការរៀបចំគម្រោង ក្រោយ៣០នាទីដែលកេបានជិះកង់។ ពួកគេក៏បានបញ្ចប់តេស្តនោះបានលឿនជាងគេផងដែរ។

អភិវឌ្ឍចិត្តរបស់អ្នក

ការធ្វើលំហាត់ប្រាណជាជីរបស់ខួរក្បាល។ នៅពេលដែលអ្នកបានជិះកង់ច្រើន នោះមានន័យថាសរសៃឈាមរបស់អ្នកនឹងមានការកើនឡើងនៃឈាម ដែលធ្វើឲ្យមានអុកស៊ីសែនច្រើនផងដែរ។ នៅពេលដែលអ្នកធាក់កង អ្នកក៏បានធ្វើឲ្យកោសិកាខួរក្បាលឡើងកំដៅដែរ។ ណឺរ៉ូនបង្កើនភាពតឹងតែងដល់ការបង្កើតប្រូតេអ៊ីនក្នុងខួរក្បាល ដូចជា BDNF និង noggin ដែលបង្កើនការកកើតឡើងនៃកោសិកាខួរក្បាលថ្មី។ លទ្ធផលគឺថា អ្នកអាចបង្កើតណឺរ៉ូន២ ឬ ៣ដង មានន័យថាគេកំពុងតែបង្កើតសមត្ថភាពរបស់ខួរក្បាល។ ក្រោយមកណឺរ៉ូនដែលត្រូវបានបង្កើតឡើងថ្មីទាំងនោះ នឹងត្រូវបានតភ្ជាប់គ្នា។ នេះជាប្រយោជន៍មួយរបស់ការជិះកង់។

ជិះកង់ធ្វើឲ្យកាន់តែឆ្លាត

ប្រសិនបើលំហាត់ប្រាណបន្តិចបន្តួចបង្កើនការយល់របស់អ្នក តើបើអ្នកលំហាត់កាន់តែយូរ អ្នកអាចនឹងកាន់តែឆ្លាតដែរទេ រហូតអាចចូលជាសមាជិកអង្គការ Mensa ទេ? មិនដូច្នោះទេ។ ធ្វើកាន់តែច្រើន មិនប្រាកដថាកាន់តែល្អទេ ជាពិសេសក្នុងរយៈពេលខ្លី។ ការសិក្សាមួយ ដែលនិយាយអំពីប្រយោជន៍របស់ខួរក្បាលពីការធ្វើលំហាត់ប្រាណតិចតួច បង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងអាចទទួលបានការចងចាំ និង ដំណើរការពត៌មានក្នុងខួរក្បាល។

រង្វិលជាវិជ្ជមាន

ជាការពិតណាស់ដែលថា មានការហាត់ប្រាណជាច្រើនដែលធ្វើឲ្យខួរក្បាលកាន់តែឆ្លាត។ ការសិក្សាវិទ្យាសាស្រ្តជាច្រើន បានគាំទ្រគំនិតដែលថា ការជិះកង់អាចមានប្រយោជន៍ដល់អារម្មណ៍ និង ផ្លូវចិត្តរបស់មនុស្ស។ ការជិះកង់ ធ្វើឲ្យអារម្មណ៍មនុស្សល្អ កាត់បន្ថយភាពតានតឹង រំសាយស្រ្តេស និង បំបាត់ក្តីកង្វល់។

អ្នកវិទ្យាសាស្រ្តជាច្រើន មិនបានយល់ដឹងបានច្បាស់ពីដំណើរការនេះទេ ប៉ុន្តែពួកគេដឹងថា ប្រយោជន៍មួយនៃការជិះកង់គឺវាជួយឲ្យខួរក្បាលបញ្ចេញនូវសារធាតុគីមី ល្អជាច្រើន។

នៅពេលដែលអ្នកបានធាក់កង់ចំនួន២០ ទៅ៣០នាទី សារធាតុគីមីដែលធ្វើឲ្យអារម្មណ៍ល្អត្រូវបានបញ្ចេញមក។ ដើម្បីឲ្យទទួលផលកាន់តែល្អជាងនេះទៀត ជិះកង់ជាទៀងទាត់ ជួយឲ្យអ្នករក្សាអរម៉ូនឲ្យស្ថិតក្នុងកំរិតមួយ ដែលមានន័យថាអ្នកនឹងមានអារម្មណ៍មិនសូវមានស្រ្តេសទេ ហើយ អ្នកនឹងចាកចេញយ៉ាងលឿនពីស្ថានភាពតានតឹងយ៉ាងងាយ។

ត្រូវចងចាំថា ទោះជាវាធ្វើឲ្យអ្នកមានសុខភាពល្អក៏ដោយ ការហាត់ប្រាណដូច្នេះ ជាស្រ្តេសមួយទៅហើយ ជាពិសេសនៅពេលដែលអ្នកចាប់ផ្តើមជិះ។ នៅពេលដែលអ្នកចាប់ផ្តើមដំបូង ខ្លួនប្រាណរបស់អ្នកបញ្ចេញCortisol ដើម្បីបង្កើនសំពាធឈាម និង ក្លុយកូសក្នុងឈាមផងដែរ៕

មតិយោបល់

ពេញនិយម