ការពិតអ្នកដែលប្រើខួរក្បាលផ្នែកខាងឆ្វេងពិតជាមិនធម្មតាមែន
Connect with us

គួរដឹង

ការពិតអ្នកដែលប្រើខួរក្បាលផ្នែកខាងឆ្វេងពិតជាមិនធម្មតាមែន

អ្នកដែលប្រើខួរក្បាលខាងឆ្វេងច្រើន អាចធ្វើដំណើរការពត៌មានដោយវីភាគ និង ដាក់របស់ក្នុងលំដាប់។ នៅពេលដែលមនុស្សដែលប្រើខួរក្បាលខាងឆ្វេងមានគំនិតមួយ ពួកគេអាចធ្វើដំណើរការល្អ។ អ្នកប្រើខួរក្បាលខាងឆ្វេង ត្រូវបានគេគិតថាជាអ្នកដែលគិតខាងហេតុផល។ គេតែងគិតលើចំណុចលំអិត និង ក្រោយមករូបភាពទាំងមូល។

ខួរក្បាលផ្នែកខាងឆ្វេង គ្រប់គ្រងផ្នែកខាងស្តាំនៃខ្លួន។ អ្នកដែលប្រើខួរក្បាលខាងឆ្វេងច្រើន មិនសូវជាប្រើកាយវិការដោយដៃ និង ចលនាខ្លួនប្រាណ ដើម្បីបញ្ចេញពីអារម្មណ៍ខ្លួនទេ និង មានភាពស្ងប់ស្ងាត់។ ប្រសិនបើអ្នកខួរក្បាលផ្នែកខាងឆ្វេងត្រូវការចំលើយសំរាប់សំនួរ គេនឹងមិនឲ្យអារម្មណ៍គេចេញមកទេ។ ពួកគេមិនងាយនឹងធ្វើការសំរេចចិត្តលឿនៗទេ ដោយសារតែពួកគេគិតពិចារណាសូម្បីតែចំណុចតូចមួយ។ ពួកគេចូលចិត្តពិចារណាលើរឿងដែលប្លែកៗច្រើនមុននឹងធ្វើការសន្និដ្ឋាន។ អ្នកប្រើខួរក្បាលខាងឆ្វេងចូលចិត្តរៀនពីវិធីរៀបចំឲ្យមានរបៀប។ ពួកគេផ្តោតសំខាន់ទៅលើពាក្យសំដី តួលេខ និង សញ្ញា។ ពួកគេចូលចិត្តរៀនពីអ្វីដែលជាការពិត លំអិត ច្បាស់លាស់ គណិត ឬ វិទ្យាសាស្រ្ត។ ខួរក្បាលផ្នែកខាងឆ្វេង ធ្វើឲ្យមនុស្សមានការរៀបចំ មានយុទ្ធសាស្រ្ត និង ជាក់ស្តែង។

វិធីដែលអ្នកប្រើខួរក្បាលផ្នែកខាងឆ្វេងអាចរៀនបាន គឺធ្វើឲ្យអ្វីៗក្លាយជាលំដាប់ និង រៀបរយ។ ប្រសិនបើខួរក្បាលផ្នែកខាងឆ្វេងគិតដោយសេរីដោយមិនមានប្រព័ន្ធមួយច្បាស់លាស់ វាអាចធ្វើឲ្យមានការយល់ច្រលំ។ ខួរក្បាលផ្នែកខាងឆ្វេងធ្វើគម្រោង និង ចូលចិត្តធ្វើឲ្យការងារមានភាពជាក់លាក់។ ការពិតទៅ អ្នកដែលប្រើខួរក្បាលផ្នែកខាងឆ្វេង នឹងចំណាយពេលរាប់ម៉ោងរចនាអ្វីមួយ ដោយសារតែពួកគេចូលចិត្តធ្វើអ្វីដែលគិតពីភាពលំអិត និង ធ្វើគំរោង។

អ្នកប្រើខួរក្បាលផ្នែកខាងឆ្វេងច្រើន តែងទទួលរង្វាន់សំរាប់ការងាររបស់គេ។ គេមានទំនោរក្នុងការគោរពតាមច្បាប់ និង វិន័យដោយមិនសួរសំនួរចំពោះការគោរពនោះ។ អ្នកដែលគិតខួរក្បាលផ្នែកខាងឆ្វេង មាននាឡិកាក្នុងចិត្តមួយ​ និង មានទំលាប់ល្អក្នុងការគោរពពេលវេលា ដូច្នេះហើយ បានជាគេមិនងាយនឹងយឺតទេ។ គេមិនងាយរំខាននៅពេលដែលអ្នកដទៃនិយាយទេ ដោយសារតែគេជាអ្នកដែលពូកែស្តាប់។ អ្នកដែលគិតខួរក្បាលផ្នែកខាងឆ្វេង ត្រូវការការលើកទឹកចិត្តដើម្បីចូលរួមនិយាយពិភាក្សាជាក្រុម។ ជាទូទៅ អ្នកអាចទទួលបានគំនិតពីអ្នកដែលប្រើខួរក្បាលផ្នែកខាងឆ្វេង ប្រសិនបើគ្មានការរៀបចំជាលំដាប់ឲ្យបានល្អទេ។ អ្នកដែលប្រើខួរក្បាលផ្នែកខាងឆ្វេង មិនមានជាអ្នកនិយាយតែពាសទេ ហើយ គេក៏មិនចូលចិត្តក្រុមមនុស្សច្រើនៗដែរ។ ទោះជាពួកគេមានការចាប់អារម្មណ៍ទៅលើការនិយាយ និង ការពន្យល់របស់អ្នកដទៃ គេនឹងពិនិត្យទៅលើសេចក្តីលំអិតផងដែរ។

អ្នកដែលប្រើខួរក្បាលផ្នែកខាងឆ្វេងច្រើនអាចទន្ទេញពត៌មានបានយ៉ាងងាយ ប៉ុន្តែចងចាំបានតែរបស់ដែលរៀនបានយ៉ាងលំអិតទេ។ ពួកគេតែងតែស្ងៀមស្ងាត់ និង មិនឲ្យមានការរំខានអ្វីទេ ដើម្បីសិក្សា។ ពួកគេចូលចិត្តផ្តោតអារម្មណ៍ទៅលើកិច្ចការដែលគេមាននៅក្នុងដៃ។ ប្រសិនបើគេព្យាយាមដោះស្រាយបញ្ហា ពួកគេគិតបានល្អជាងពេលដែលគេអង្គុយចុះ និង ក្នុងស្ថានភាពស្ងប់ស្ងាត់ផងដែរ។

អ្នកដែលប្រើខួរក្បាលផ្នែកខាងឆ្វេងច្រើន ចូលចិត្តទំនាក់ទំនងមួយទល់នឹងមួយ និង ពួកគេមិនមានអារម្មណ៍ល្អទេ នៅពេលដែលគេស្ថិតនៅក្នុងចំណោមក្រុមមនុស្សច្រើន។ ពួកគេយកចិត្តទុកដាក់ និង ម៉ត់ចត់ចំពោះការសន្ទនា។ ពួកគេមិនចូលចិត្តការលេងសើចទេ។ ប៉ុន្តែ ការព្យាបាលខួរក្បាលខាងឆ្វេងមួយយ៉ាងល្អគឺជាការសើចតិចតួច៕​

ចុចអាន៖ រោគសញ្ញាគ្រោះថ្នាក់ទាំង៧ ដែលបង្ហាញថាអ្នកប្រឈមនឹងជម្ងឺដាច់សរសៃរឈាមក្នុងខួរក្បាល!

អានអត្ថបទផ្សេងទៀត៖ ការពិតទៅ សម្មាធិពិតជាធ្វើឲ្យយើងទទួលបានផលប្រយោជន៍ច្រើនខ្លាំងណាស់

ការសិក្សាពីការសម្មាធិជាច្រើន បានធ្វើឲ្យយើងឃើញពីផលប្រយោជន៍របស់ការធ្វើសម្មាធិច្រើនណាស់។ ខាងក្រោមនេះ គឺជាការសិក្សាស្រាវជ្រាវពីផលប្រយោជន៍នៃការធ្វើសម្មាធិ៖

១. ការធ្វើសម្មាធិជួយឲ្យយើងអាចរក្សាខួរក្បាលឲ្យមានសុខភាពល្អ

ការសិក្សាមួយបានបង្ហាញថា អ្នកដែលធ្វើសម្មាធិបានយូរ អាចធ្វើឲ្យខួរក្បាលមានសុខភាពល្អជាងអ្នកដែលមិនបានធ្វើសម្មាធិ។ អ្នកចូលរួមមួយក្រុម ដែលបានធ្វើសម្មាធិអស់ពេល២០ឆ្នាំ មានការប្រែប្រួលជាច្រើនក្នុងខួរក្បាល ទោះជាអ្នកធ្វើការសម្មាធិនោះមានអាយុចាស់ក៏ដោយ។ ជាធម្មតាអ្នកដែលបានធ្វើសម្មាធិ អាចរក្សាខួរក្បាលឲ្យមានពណ៌ប្រផេះ ល្អជាងអ្នកដែលមិនបានធ្វើសម្មាធិ។

២. ការធ្វើសម្មាធិ​ កាត់បន្ថយសកម្មភាពក្នុងខួរក្បាល ដែលមានភាពអាត្មានិយម

ការសិក្សាមួយដែលគួរឲ្យចាប់អារម្មណ៍  បានបង្ហាញថា ការធ្វើសម្មាធិយ៉ាងល្អ អាចកាត់បន្ថយ សកម្មភាពក្នុង default mode network (DMN) ដែលជាការភ្ជាប់ខួរក្បាល ដែលមានការទទួលខុសត្រូវក្នុងការដើរវិលវល់របស់ចិត្ត ហើយ គំនិតអាត្មានិយម ដែលអាចហៅថា ចិត្តស្វា។  DMN នេះ មានលក្ខណៈសកម្ម នៅពេលដែលយើងមិនបានគិតពីអ្វីមួយឲ្យប្រាកដ នៅពេលដែលចិត្តរបស់យើង តែងតែដើរ ពីគំនិតមួយទៅ គំនិតមួយទៀត។ ការធ្វើសម្មាធិ បានធ្វើឲ្យចិត្តមិនដើរវិលវល់ ដែលតែងតែលោតទៅ ក្នុងអតីតកាលផង​ និង អនាគតកាលផង។

៣. ជាថ្នាំព្យាបាលការបាក់ទឹកចិត្ត និង ភាពតានតឹង

ការសិក្សាមួយ បានបង្ហាញពីទំនាក់ទំនង នៃការធ្វើសម្មាធិ និង សមត្ថភាពក្នុងការកាត់បន្ថយ រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត ភាពតានតឹង និង ការឈឺចាប់។ គេរកឃើញថា ការធ្វើសម្មាធិអាចជួយឲ្យក្នុងទំហំមួយយ៉ាងសមរម្យ។ ការធ្វើសម្មាធិ គឺជាទំរង់នៃការហ្វឹកហាត់ខួរក្បាលមួយ។ វាមិនមែនជាសីលសំរាប់ជុបកុំឲ្យមានការបាក់ទឹកចិត្តទេតែ ជាវិធីមួយនៃការកាត់បន្ថយ។

៤. ជួយឲ្យមានការផ្តោតអារម្មណ៍បានល្អ

ការដែលអ្នកមិនអាចប្រមូលផ្តុំអារម្មណ៍បាន នេះមិនមែនជារឿងតូចទេ។ វាបានប៉ះពាល់ដល់មនុស្សរាប់លានអ្នកហើយ។ ការធ្វើសម្មាធិអាចជួយឲ្យអ្នកផ្តោតអារម្មណ៍ និង មានការចងចាំល្អជាងមុនផងដែរ។ គេសង្កេតឃើញថា ពេលដែលអ្នកដែលបានធ្វើសម្មាធិ គេអាចផ្តោតអារម្មណ៍បានល្អជាងអ្នកដែលមិនធ្វើសម្មាធិ។

៥. ការធ្វើសម្មាធិ កាត់បន្ថយភាពតានតឹង និង កាត់បន្ថយការចូលសង្គម

មនុស្សជាច្រើនតែងជួបប្រទះនឹងសំពាធក្នុងសង្គម និង ជួបបញ្ហាស្រ្តេសផងដែរ។ ដូច្នេះ គេចាប់ផ្តើមធ្វើសម្មាធិ ដើម្បីអាចជួយឲ្យខ្លួនគេអាចជៀសផុតពីសំពាធទាំងនេះផងដែរ។ ការធ្វើសម្មាធិអាចជួយឲ្យអ្នកបំបាត់ភាពតានតឹងយ៉ាងល្អ បើតាមអ្នកស្រាវជ្រាវជាច្រើន បានរកឃើញ។

៦. ការធ្វើសម្មាធិអាចជួយបំបាត់ញៀន

គេបានសង្កេតឃើញថា ការធ្វើសម្មាធិអាចជួយឲ្យមនុស្សអាចបញ្ឈប់ការញៀន បានល្អជាងបើប្រៀបធៀបទៅនឹងអ្នកដែលបញ្ឈប់ការញៀន ដោយការព្យាបាលធម្មតា។ អ្នកស្រាវជ្រាវបាននិយាយថា ការធ្វើសម្មាធិអាចជួយឲ្យអ្នកអាចកាត់ផ្តាច់ពីចំណងនៃការញៀននោះ។

៧. ការធ្វើសម្មាធិពេលខ្លី អាចជួយសិស្សក្នុងសាលា

គ្រូ ក្នុងសាលាគួរតែនាំយកសម្មាធិទៅឲ្យសិស្សធ្វើ ដើម្បីបង្កើនខួរក្បាលរបស់សិស្ស។ មានគ្រូជាច្រើន និង សាលាជាច្រើនបានយកការធ្វើសម្មាធិមក ឲ្យសិស្សធ្វើ ដើម្បីជួយដល់សិស្សក្នុងការសិក្សាផងដែរ ការសិក្សាជាច្រើន បានបញ្ជាក់ពីផលប្រយោជន៍ខាងអារម្មណ៍ ដោយការធ្វើសម្មាធិសំរាប់សិស្ស ប៉ុន្តែ អ្នកទាំងនោះត្រូវតែធ្វើរឿងជាច្រើនទើបទទួលបានប្រយោជន៍នោះ៕

មតិយោបល់

ពេញនិយម