គួរដឹង
មនុស្សជាច្រើនមិនទាន់ដឹងទេ! ការពិតដ៏ស្ញប់ស្ញែងពីកំពូលសំណង់អច្ឆរិយរបស់ពិភពលោក!

Roman Colosseum គឺជាទីកន្លែងមួយដ៏ល្បី និង មានគេទទួលស្គាល់ច្រើន ហើយក៏ជាទីកន្លែង ដែលមានមនុស្សទៅលេងច្រើនផងដែរ នៅទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី។ នេះជាសារមន្ទីរមួយដែលឈរបានយូរជាងគេ ក្នុងចំណោមសារមន្ទីរជាច្រើនទៀត ដែលត្រូវបានសង់ឡើងក្នុងសករាជមួយ ដែលមានការប្រកាន់វណ្ណៈ និង មនុស្សជាច្រើនអាចចូលមើលគេលេងល្បែងជាច្រើនបានដោយសេរី។
សារមន្ទីរនេះ នៅតែឈរយ៉ាងមាំ និង មានលក្ខណៈគួរឲ្យស្ញើចសរសើរ។ មិនតែប៉ុណ្ណោះ កន្លែងនេះក៏ជាកន្លែង ដែលមានការលេងល្បែងទាក់ទងនឹងជីវិតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Roman Colosseum ក៏មានលក្ខណៈពិសេស៦យ៉ាងដែលគួរឲ្យចាប់អារម្មណ៍៖
១. តើ Roman Colosseum ត្រូវបានសាងសង់នៅពេលណា? តើគេដាក់ឈ្មោះវាតាមអ្វីដែរ?
ការសាងសង់នេះ បានធ្វើចប់សព្វគ្រប់នៅឆ្នាំ ៨៥ម.គ.ស។ Roman Colosseum ក្លាយជាទិសដៅនៃទេសចរនៅទីក្រុងរ៉ូម ប៉ុន្តែ គេដាក់ឈ្មោះឲ្យវាតាមស្នាដៃមួយដែលអស្ចារ្យមួយ ដែលសព្វថ្ងៃនេះ មិនបាននៅស្ថិតស្ថេរទេ។ នៅពេលដែលសាងសង់ Colossue statue of Nero បានឈរយ៉ាងមាំនៅជិតនោះ។ ជាអកុសល ស្នាដៃនោះ ត្រូវបានបាត់បង់នៅពេលដែលចក្រភពរ៉ូមឈានចូលក្នុងយុគសម័យខ្មៅ ប៉ុន្តែគេនៅតែអាចថែរក្សា Colosseum និងរក្សាឈ្មោះវារហូតមកដល់សព្វថ្ងៃ។
២. ការពិតពី អ្នកស្លាប់ដោយការសាងសង់ Colosseum
មនុស្សជាច្រើនដឹងថា Colosseum នេះ គឺជាកន្លែងនៃការប្រកួតប្រជែងដ៏ឃោឃៅ ហើយ មនុស្សជាច្រើន ស្លាប់នៅទីនោះផងដែរ។ អ្វីដែលគេមិនស្គាល់គឺចំនួនមនុស្សដែលបានស្លាប់ពេលនោះ។ ល្បែងដែលគេលេងពេលនោះ គេមើលឃើញថា មានការស្លាប់មនុស្សពី ១០០០០ និង មានសត្វស្លាប់ចំនួន១១០០០ ក្នុងរយៈពេល៤ខែ។ នេះគេជាព្រឹត្តិការណ៍ ដែលធំជាងគេក្នុងប្រវត្តិសាស្រ្ត Colosseum។ ក្នុងប្រវត្តិសាស្រ្ត គេជឿថា ក្នុងរាប់រយឆ្នាំមុន មានមនុស្សចំនួន ៥០០០០០ និង មានសត្វរាប់លានបានស្លាប់ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។
៣. ការប្រយុទ្ធទូក Epic
រូបភាព នៃព្រឹត្តិការណ៍ Colosseum មានដូចជា មនុស្ស ឬ សត្វ ដែលគេបង្វឹកដើម្បីប្រយុទ្ធក្នុងព្រឹត្តិការណ៍ តោ ខ្លា និង ការប្រយុទ្ធដ៏អស្ចារ្យជាច្រើន។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺ ការប្រកួតទូក។ ក្នុងអគារនេះ គេតែងឃើញមានទឹក ដែល ដាក់ដើម្បីអ្នកទស្សនាមើលការប្រកួតទូក ក្នុងគោលបំណងដើម្បីប្រារព្ធជ័យជំនះផ្លូវទឹក។
៤. ការពិតពីខ្លោងទ្វារ Colosseum
ដោយសារតែត្រូវទទួលរងភាពខ្ទេចខ្ទាំក្នុងគ្រោះរញ្ជួយដីក្នុងឆ្នាំ ៨៤៧ ផ្នែកមួយចំនួន នៃColosseum បានគេទទួលផល និង ប្រើប្រាស់ក្នុងអគារផ្សេង។ ខ្លោងទ្វារថ្មម៉ាប ដែលប្រើដើម្បីទាក់ទាញ ផ្នែកខាងក្រៅរបស់ Colosseum បានត្រូវបាត់បង់។
៥. ការពិតពីទំហំរបស់Colosseum
តើវាធំប៉ុនណា? ទំហំរបស់Colosseum អាចធ្វើជាទំតាំងសំរាប់កីឡាក្នុងពេលបច្ចុប្បន្នផងដែរ។ ទំហំនោះអាចផ្ទុកមនុស្សចំនួន ៥០០០០នាក់។ សព្វថ្ងៃនេះ គេប្រើប្រាស់វាដើម្បីការកំសាន្ត តែមានលក្ខណៈមិនមានហិង្សាដូចមុនទេ។
៦. Anfiteatro Flavio
សំរាប់អ្នកដែលមិនចេះអ៊ីតាលី ព្យាយាមរកColosseum គ្រប់កន្លែង នៅពេលដែលមិនអាចរកឃើញ។ នៅប្រទេសអ៊ីតាលី ឈ្មោះរបស់Roman Colosseum នោះ ត្រូវគេហៅថា Flavian Ampitheatre៕
ចុចអាន៖ ទាំងនេះជារូបថតដំបូងបង្អស់របស់ប្រាសាទអង្គរវត្ត ដែលថតខ្ទង់ ១៥០ ឆ្នាំហើយ!!!
ចុចអាន៖ រឿងដ៏អាថ៌កំបាំង ៨ យ៉ាងរបស់ប្រាសាទអង្គរវត្តដែលកូនខ្មែរភាគច្រើនមិនសូវដឹង !
អានអត្ថបទផ្សេងទៀត៖ កូនខ្មែរត្រូវដឹង!!! នេះជាប្រាសាទលាក់មុខអាយុពាន់ឆ្នាំ មានផ្នែកស្រដៀងខ្លាំងនឹងប្រាសាទអង្គរវត្ត!
យោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា មានប្រាសាទតូចមួយដែលមិនសូវល្បីឈ្មោះតែមានប្រវត្តិនិងរចនាបថអស្ចារ្យមិនចាញ់ប្រសាទល្បីៗផ្សេងទៀតនៅកម្ពុជាឡើយ។ នោះគឺប្រាសាទសំរែ។
ប្រាសាទសំរែជាប្រាសាទតូចតែមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្ត។ ប្រាសាទនេះស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ប្រហែល២០០ម៉ែត្រ និងមានចម្ងាយប្រហែល២គីឡូម៉ែត្រពីភូមិប្រដាក។
បន្ទាយសំរែស្ថិតនៅក្នុងរចនាបថអង្គរវត្ត ស្ថាបនាឡើងក្នុងសម័យដំណាលគ្នានឹងប្រាសាទអង្គរវត្តដែរ ពោលគឺនៅពាក់កណ្តាលទី១នៃសវទី១២ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា។
ទម្រង់ស្ថាបត្យកម្មនៃប្រាសាទនេះមានរាងស្ទើរជាបួនជ្រុង ហ៊ុព័ទ្ធដោយកំពែងថ្មបាយក្រៀមពីរជាន់ ដោយមានប្រាង្គកណ្តាលមួយ និងហោត្រៃពីរនៅឈមមុខនឹងប្រាង្គកណ្តាល។ ទម្រង់ប្លង់ស្ថាបត្យកម្ម និងក្បាច់ចម្លាក់ប្លែកពីប្រាសាទអង្គរវត្ត លើកលែងតែប្រាង្គកណ្តាល និងបង្កាន់ដៃនាគមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងប្រាសាទអង្គរវត្ត។
តាំងពីឆ្នាំ១៩៣០មក សាលាបារាំងចុងបូព៌ាប្រទេសបានចូលទៅត្រួសត្រាយសម្អាតផ្លូវ និងបរិវេណជុំវិញប្រាសាទនេះ។ នៅចន្លោះឆ្នាំ១៩៣៦-១៩៤៤ បុរាណដ្ឋានបន្ទាយសំរែទទួលបានការទល់ទ្រ និងពង្រឹងដោយផ្នែកខ្លះ។ កិច្ចគាំពារ និងអភិរក្សនៅសម័យនោះ បានប្រើសម្ភារៈដែកសម្រាប់ធ្វើជាស្នូលដែកទាម និងប្រើបេតុងសម្រាប់ជាជើងទម្រ។ល។
ចាប់ពីឆ្នាំ២០១៥មកទល់នឹងបច្ចុប្បន្ន ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលនិងថែរក្សាបង្កាន់ដៃនាគ និងផ្តែរចំនួនពីរនៅតួប៉មកណ្តាល។ កិច្ចការជួសជុលនេះធ្វើឡើងដោយអ្នកជំនាញខ្មែរសុទ្ធ ដែលទទួលបានការបណ្តុះបណ្តាល និងបទពិសោធន៍ការងារពីស្ថាប័នអន្តរជាតិដូចជា GACP របស់អាឡឺម៉ង់ជាដើម៕
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង