ពូកែខាងទូរស័ព្ទឆាប់អស់ថ្ម សាកវិធីទាំង៥នេះទៅអស់បារម្ភហើយ!
Connect with us

គួរដឹង

ពូកែខាងទូរស័ព្ទឆាប់អស់ថ្ម សាកវិធីទាំង៥នេះទៅអស់បារម្ភហើយ!

តើអ្នកធុញទ្រាន់រឺទេនៅពេលដែលទូរស័ព្ទដែលអ្នកប្រើប្រាស់តែងតែមានបញ្ហាអស់ថ្ម រឺមិនកាន់ថ្ម ដែលតម្រូវអោយអ្នកសាកជាច្រើនដងក្នុងមួយថ្ងៃៗ? មានមនុស្សជាច្រើនដែលមិនសូវសប្បាយចិត្តនៃសមត្ថភាពនៃការកាន់ថ្មរបស់ទូរស័ព្ទរបស់ខ្លួន ព្រោះគិតថាការសាកថ្មជាច្រើនសារគឺជាការរំខាន និងធ្វើអោយខាតបង់ពេលវេលារបស់ពួកគេ។ ប៉ុន្តែបើអ្នកមានបញ្ហាទាំងអស់នេះ កុំបារម្ភអី! សាកល្បងចំនុចទាំង៥ខាងក្រោមនេះទៅជាការស្រេច៖

១. បន្ថយពន្លឺទូរស័ព្ទ

ពន្លឺនៅក្នុងទូរស័ព្ទដៃរបស់អ្នក គឺជាផ្នែកមួយដែលទាក់ទាញថាមពលចេញពីថ្មរបស់អ្នកជាប្រចាំ ដូច្នេះអ្នកគួរតែព្យាយាមបន្ថយពន្លឺរបស់វាកុំអោយភ្លឺខ្លាំងពេក ដើម្បីសន្សំថ្មនោះ។


២. បិទកម្មវិធីដែលមិនប្រើ

នៅក្នុងទូរស័ព្ទសម័យថ្មីនេះ កម្មវិធីដែលនៅក្នុងទូរស័ព្ទរបស់អ្នកជាច្រើនសុទ្ធតែជាឈ្លើងជញ្ជក់ថ្ម ព្រោះថ្វីត្បិតតែអ្នកមិនប្រើប្រាស់វា ក៏វានៅតែដើររហូតដែរ ដូច្នេះអ្នកគួរតែបិទវាអោយអស់បើមិនត្រូវការប្រើប្រាស់នោះទេ។

៣. កុំបើកអ៊ីនធឺណែតចោល

ប្រសិនជាមិនចាំបាច់ អ្នកមិនគួរបើកអ៊ីនធឺណែតចោលនោះឡើយ ព្រោះវានឹងធ្វើអោយទូរស័ព្ទរបស់អ្នកឆាប់អស់ថ្ម។

៤. បិទ Notification ដែលចេញពីបណ្តាញសង្គមផ្សេងៗ

Notification ដែលចេញពីបណ្តាញសង្គមផ្សេងៗដូចជា រឺជាដើម សុទ្ធតែជាកត្តាដែលធ្វើអោយទូរស័ព្ទរបស់អ្នកឆាប់អស់ថ្ម ដូច្នេះអ្នកគួរតែបិទ ទាំងនោះសម្រាប់ App ណាដែលមិនចាំបាច់។

៥. កុំប្រើសម្បកទូរស័ព្ទដែលក្រាស់ៗពេក

សូម្បីតែសម្បកទូរស័ព្ទដែលក្រាស់ៗដែលអ្នកប្រើប្រាស់នៅក្នុងការការពារទូរស័ព្ទអ្នកក៏អាចធ្វើអោយទូរស័ព្ទអ្នកឆាប់អស់ថ្មបានដែរ ព្រោះវាធ្វើអោយទូរស័ព្ទឆាប់ឡើងកម្តៅ ដូច្នេះអ្នកមិនគួរប្រើសម្បកទូរស័ព្ទណាដែលក្រាស់ និងពុំមានខ្យល់ចេញចូលល្អនោះទេ៕

អត្ថបទល្អផ្សេងទៀត៖ រឿងទាំង៧ដែលអ្នកមិនគួរធ្វើនៅពេលដែលសាកថ្មទូរស័ព្ទ!

ការសាកថ្មទូរស័ព្ទជារឿងធម្មតាបំផុត ប៉ុន្តែដោយសារអញ្ចឹងហើយទើបបានជាធ្វើអោយមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ទៅលើរឿងធម្មតាមួយនេះ។ ថ្វីត្បិតតែវាជារឿងធម្មតាពិតមែន វាអាចបង្កជាបញ្ហាច្រើនប្រសិនជាអ្នកមិនបានយកចិត្តទុកដាក់ទៅលើវា។

ខាងក្រោមនេះគឺរឿងទាំង៧ដែលអ្នកគួរតែដឹងនៅពេលសាកថ្មទូរស័ព្ទ៖

១. សាកទូរស័ព្ទជាមួយនឹងឆ្នាំងសាករបស់វា

ជាទូទៅ មនុស្សជាច្រើនតែងតែគិតថាអោយតែអ្នកសាកទូរស័ព្ទពីឆ្នាំងសាកណាដែលមានក្បាលដោតដូចគ្នាជាការស្រេចទៅហើយ ប៉ុន្តែនេះមិនមែនជារឿងត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះថាការប្រើប្រាស់ឆ្នាំងសាកដែលមិនមែនជាមនុស្សប្រភេទទូរស័ព្ទនោះអាចនឹងធ្វើអោយប៉ះពាល់ដល់គុណភាពរបស់ថ្មទូរស័ព្ទបាន។

២. កុំប្រើប្រាស់ឆ្នាំងសាកតម្លៃថោក មិនដឹងប្រភព

មានផលិតផលឆ្នាំងសាកទូរស័ព្ទជាច្រើនត្រូវបានផលិត និងលក់នៅក្នុងតម្លៃដ៏ថោកនៅលើទីផ្សារ ប៉ុន្តែការប្រើប្រាស់ផលិតផលអស់ទាំងនេះមិនត្រឹមតែអាចធ្វើអោយថ្មទូរស័ព្ទរបស់អ្នកមានបញ្ហានោះទេ ប៉ុន្តែវាក៏ធ្វើអាចធ្វើអោយមានបញ្ហាឆេះ រឺផ្ទុះបានយ៉ាងងាយស្រួលផងដែរ។

៣. គួរតែដកសម្បកទូរស័ព្ទចេញនៅពេលសាកថ្ម

នៅពេលដែលទូរស័ព្ទរបស់អ្នកកំពុងបញ្ចូលថ្ម វាអាចនឹងឡើងកម្តៅខ្លាំងជាងធម្មតា។ នៅពេលដែលអ្នកដាក់វានៅក្នុងសម្បកទូរស័ព្ទ វាអាចធ្វើអោយកម្តៅនោះកាន់តែឡើងខ្លាំងជាងមុនទៀត។ ដូច្នេះអ្នកគួរតែព្យាយាមដកវាចេញនៅពេលដែលសាកថ្ម ជៀសវាងបញ្ហាមិនប្រក្រតីអ្វីកើតឡើង។

៤. កុំសាកទូរស័ព្ទទុកចោលរយះពេលយូរ

ការទុកទូរស័ព្ទសាកចោលរយះពេលយូរនឹងធ្វើអោយថ្មទូរស័ព្ទអ្នកឆាប់មានបញ្ហា និងមិនសូវកាន់ថ្មបានយូរ។

៥. កុំបើកកម្មវិធីអ្វីមួយចោល

នៅពេលដែលអ្នកបើកកម្មវិធីទូរស័ព្ទអ្វីមួយចោលនៅពេលដែលកំពុងតែសាកថ្ម វានឹងធ្វើអោយថ្មមិនងាយចូលពេញ ព្រោះថ្មនៅក្នុងទូរស័ព្ទនៅតែបន្តផ្តល់ទៅអោយដំណើរការរបស់កម្មវិធីទាំងនោះ។

៦. កុំដកវាចេញបើថ្មមិនទាន់ឡើងដល់៨០%នោះទេ

ការដកដោតទូរស័ព្ទនៅពេលថ្មមិនទាន់ពេញត្រឹមត្រូវ គឺជាមូលហេតុចម្បងបំផុតដែលអាចធ្វើអោយខូចថ្មទូរស័ព្ទ។

៧. កុំសាកថ្មបើវាមិនទាន់ធ្លាក់ដល់២០%

ចំនុចនេះដូចជាចំនុចទី៦ដែរ ដោយអ្នកមិនគួរសាកថ្មរហូតនោះទេ បើវាមិនទាន់ធ្លាក់ដល់២០% ព្រោះការធ្វើបែបនេះនឹងធ្វើអោយថ្មទូរស័ព្ទមានបញ្ហា៕

មតិយោបល់

ពេញនិយម