អាថ៌កំបាំង ៥យ៉ាងនៅក្នុងខ្លួនមនុស្សដែលពិភពលោកនៅតែរកចំលើយមិនទាន់ឃើញ
Connect with us

គួរដឹង

អាថ៌កំបាំង ៥យ៉ាងនៅក្នុងខ្លួនមនុស្សដែលពិភពលោកនៅតែរកចំលើយមិនទាន់ឃើញ

មានសំនួរជាច្រើនកើតមានឡើងទាក់ទងនឹងខ្លួនមនុស្ស ដែលចំលើយនៅមិនទាន់រកឃើញនៅឡើយទេ។ ខាងក្រោមនេះជាសំនួរដែលគេតែងសួរ៖

១. ហេតុអ្វីបានជាយើងខ្សោយយ៉ាងនេះ?

គេថតរូបមនុស្សម្នាក់ដែលមានរោមដូចជាសត្វស្វាមួយ ហើយ គេសង្កេតឃើញថា គ្មានអ្វីខុសគ្នាទេ ចំពោះខ្លួនរបស់មនុស្ស នឹងស្វា។ តែអ្វីដែលគេឃើញខុសគ្នាគឺថា ស្វាខ្លាំងជាងមនុស្សដល់ទៅ២ ឬ ៣ ដង។ គេនៅមិនទាន់ដឹងថា ហេតុអ្វីបានជាយើងខ្សោយម្ល៉េះ បើប្រៀបធៀបទៅនឹងស្វា។ គេគិតថាប្រហែលជាមកពីសាច់ដុំយើងតូចពេក។

២. ហេតុអ្វីបានជាយើងមានដៃម្ខាងរស់ជាងម្ខាងទៀត?

មនុស្ស៩នាក់ ក្នុងចំណោម១០នាក់ ប្រើដៃស្តាំ។ ប៉ុន្តែ នេះមិនមែនមានន័យថា គ្មានមនុស្សដែលប្រើដៃឆ្វេងទេ។ ហេតុបានជាមនុស្សតែងតែមានដៃម្ខាងរស់ជាងម្ខាងទៀត?

បើយោងតាមទ្រឹស្តីមួយ នេះមកពីខួរក្បាលយើងម្ខាងទៀត ត្រូវទទួលខុសត្រូវខាងផ្នែកការនិយាយ។ ជាពិសេសផ្នែកខាងឆ្វេងនៃខួរក្បាល ដែលបញ្ជារាងកាយខាងស្តាំ។ នេះជាមូលហេតុដែលមនុស្សតែងមានការរស់នៅផ្នែកខាងស្តាំ។ ប៉ុន្តែ ទ្រឹស្តីនេះមិនបានបញ្ជាក់ពីមូលហេតុអ្វី។

៣. ហេតុអ្វីបានជាមនុស្សស្រីគួរតែមានសុដន់ធំ?

សុដន់របស់នារី មានទឹកដោះ ដែលអាចបំបៅកូនបាន។ ប៉ុន្តែ អ្នកវិទ្យាសាស្រ្តតែងដាក់សំនួរថាហេតុអ្វីបានជានារីគួរតែមានសុដន់ធំ? នរវិទូបានសន្និដ្ឋានថា ពេលដែលមនុស្សស្រីព្យាយាមពង្រីកសុដន់ គឺដើម្បីងាយស្រួលសំរាប់កូនរបស់គាត់។ តែមិនមែនដើម្បីទាក់ទាញមនុស្សប្រុសទេ ដោយសារមនុស្សប្រុសមិនមែនត្រូវទាក់ទាញដោយសុដន់ទេ។

៤. តើអ្នកណារស់នៅក្នុងខ្លួនយើង?

វាជារឿងមួយចំលែកដែលខ្លួនយើងមិនមែនជារបស់យើង។ កោសិកាមានប្រហែល ១០ មីក្រូប ដែលរស់នៅក្នុងខ្លួនរបស់យើង ហើយ សរុបទៅ មាន១ ទៅ ៣ ភាគរយក្នុងខ្លួនយើង។ អ្នករស់នៅក្នុងខ្លួនយើងទាំងនោះ ជួយលាងសំអាតស្បែករបស់យើង ហើយ ជួយរំលាយអាហាររបស់យើង។

៥. អាថ៌កំបាំងដែលធំបំផុត គឺខួរក្បាល

តើណឺរ៉ូនជាង ១០០ ក្នុងខួរក្បាលយើង ធ្វើការជាមួយគ្នាយ៉ាងណា ដើម្បីឲ្យយើងរស់នៅបាន? ចិត្តមានសម្បជញ្ជៈ ដែលជាផ្នែកមួយក៏អាថ៌កំបាំងក្នុងខ្លួន៕

ចុចអាន៖ រឿងដ៏អាថ៌កំបាំង ៨ យ៉ា​ងរបស់ប្រាសាទអង្គរវត្តដែលកូនខ្មែរភាគច្រើនមិនសូវដឹង !

ចុចអាន៖ កូនខ្មែរត្រូវដឹង!!! នេះជាប្រាសាទលាក់មុខអាយុពាន់ឆ្នាំ មានផ្នែកស្រដៀងខ្លាំងនឹងប្រាសាទអង្គរវត្ត!

អានអត្ថបទផ្សេងទៀត៖ មោទនភាពទៀតហើយ! អង្គរវត្ត​របស់ខ្មែរជាប់​លេខ១ ក្នុង​ចំណោម​​​​ប្រាសាទ​​ធំ​បំផុតទាំង​ ១០​លើ​​លោក

នេះពិតជាដំណឹងដ៏គួរជាទីមោទនរបស់ប្រជាពលរដ្ឋកម្ពុជា។ កាលពីពេលថ្មីៗនេះគេហទំព័រ​​ទេស​ចរណ៍​អន្តរជាតិដ៏ល្បីមួយឈ្មោះថា​ Touropia ​​បាន​ចាត់​ថ្នាក់​​​​សំណង់​ប្រាសាទ​​​ថ្មី​ចាស់​​ ​មិន​ប្រកាន់​សាសនា នៅ​ជុំ​វិញ​​ពិភពលោក។

Image result for Touropia

ក្នុងនោះគេបាន​​រក​ឃើញ​ប្រាសាទ​​ចំនួន​ ១០​មាន​ទំហំ​​ធំ​​ជាង​គេ​ ​​ហើយ​​​ប្រាសាទ​អង្គរ​វត្តរបស់​កម្ពុជាកម្ពុជាយើងបាន​ទទួល​បាន​ចំណាត់​ថ្នាក់កំពូល។

ខាងក្រោមជាសំណង់ប្រាសាទដែលត្រូវបានសម្រិតសម្រាំងទាំង ១០ ដោយយើងរាប់ពីលំដាប់ ពី លេខ ១០ មកលេខ ១៖

១០. ​ប្រាសាទ Baalbek ​​ប្រទេស​លីបង់​៖

Image result for Baalbek

​​ប្រាសាទ​ Baalbek ​​ឬ​ Heliopolis ​​ត្រូវ​បាន​សាងសង់​ឡើង​តាំង​ពី​សតវត្ស​​ទី ១​មុន​គ.ស ​ដោយជនជាតិ​រ៉ូម៉ាំង​​​ដោយប្រើ​រយៈ​ពេលសាងសង់​ជាង ២​សតវត្ស​​។

៩. វិហារ​គ្រិស្ត​ Christ the Saviour ​​រុស្ស៊ី​៖

នេះជា​​វិហារ​​សាសនា​គ្រិស្ត​ខ្ពស់​បំផុត​​​​​នៅ​ក្នុង​លោកដោយមានកម្ពស់ ១០៣​ម៉ែត្រ​។ វាត្រូវ​បាន​​កសាង​​ក្នុង​សតវត្ស​ទី ១៩ ​​​​និងប្រើ​រយៈ​ពេល​ ៤០​ឆ្នាំ។

ក្នុង​ឆ្នាំ​១៩៣១​​ ​មេដឹកនាំ​ស្តាលីនបានបញ្ជាឱ្យគេ​​កម្ទេចវិហារនេះ ដើម្បី​​ធ្វើ​ជា​វាំង​របស់​សូវៀត។ ​រហូត​​ដល់​ឆ្នាំ ១៩៩០​​​​ ​វិហារ​រុស្ស៊ី Russian Orthodox ទទួល​បាន​ការ​អនុញ្ញាតឲ្យ​​ស្ថាបនា​វិហារ​ឡើង​វិញ។

៨. ​​វិហារ Saint Sava ប្រទេស​ស៊ែប៊ី​៖

​​​​​​​​​​វិហារ​​នេះ​​​ចាប់​ផ្ដើម​សាងសង់​​​ក្នុង​ឆ្នាំ ១៩៨៥ ​និង​បញ្ចប់​ក្នុង​ឆ្នាំ ២០០៤ ។ វា​ស្ថិត​​នៅ​លើ​ផ្ទៃ​ដី​ជាង ៣ គីឡូម៉ែត្រការ៉េ។

៧. ប្រាសាទ Tikal ​នៅ​សាធារណរដ្ឋ​​ហ្គាតាម៉ាឡា៖

ប្រាសាទ Tikal ​ធ្លាប់ជា​ទីក្រុង​​​Mayan ធំ​បំផុត ​ក្នុង​ចន្លោះ​ឆ្នាំ ២០០ ​ដល់​ ៩០០​​នៃ​គ.ស ដែល​កាល​នោះ​​មាន​​ប្រជាជន​រស់​នៅ​ដល់ទៅ ១០ទៅ ២០ម៉ឺន​នាក់។ ​

៦. ​ប្រាសាទចេតិយ ​Jetavanaramaya នៅ​ស្រីលង្ការ៖

ចេតិយនេះ ស្ថិត​នៅ​​ទីក្រុង Anuradhapura ប្រទេស​ស្រីលង្កា ​ហើយវា​ជា​ចេតិយ​​ព្រះពុទ្ធសាសនាធំ​បំផុត​លើ​លោក។ ​ចេតិយដ៏មហិមា​​នេះ​​ត្រូវ​បាន​​​កសាង​​ដោយ​ស្ដេច​ Mahasena ​ក្នុង​សតវត្ស​ទី៣ ដោយចំណាយ​ពេល​ ១៥​ឆ្នាំ ​និងដុំ​​​ឥដ្ឋ​ជាង ៩៣លានដុំ។

៥. ប្រាសាទ Sri Ranganathaswamy នៅ​ឥណ្ឌា៖

 ​សង់​ក្នុង​សតវត្ស​ទី​១៧ ​ប្រាសាទហិណ្ឌូ​​នេះ​​សង់​ឡើង​សម្រាប់​ឧទ្ទិស​​ដល់​ព្រះ​វិស្ណុ។ វា​មាន​ប៉ម​ចំនួន ២១ និង​កម្ពស់​ ៧៣ម៉ែត្រ។

៤. ​ប្រាសាទ​ Akshardham នៅ​ឥណ្ឌា​​៖

 

​ប្រាសាទ​​នេះ​​​រាងក្មេងខ្ចីជាងគេដោយទើប​​​​​បញ្ចប់​​ការសាងសង់​ក្នុង​​ឆ្នាំ ២០០៥​។

៣. ​ប្រាសាទ Borobudur នៅឥណ្ឌូណេស៊ី៖

​ប្រាសាទ​​បុរាណ​​នេះមានរាងគួរឱ្យទាក់ទាញជា​ជាន់​​ថ្នាក់។ វា​ស្ថិត​​​នៅ​កោះ​ចាវ៉ារបស់ឥណ្ឌូនេស៊ី ។ ប្រាសាទនេះ​​ត្រូវ​បាន​សង់​ក្នុង​សតវត្ស​ទី​៨ ​និង​​​បានក្លាយជា​​ប្រាសាទ​​សម្រាប់​ព្រះ​ពុទ្ធ​សាសនា​​ធំជាង​គេ​បំផុត​ក្នុងលោក​​មកទល់បច្ចុប្បន្ន។ 

២. ប្រាសាទ Karnak នៅ​អេហ្ស៊ីប៖

Image result for Karnak

បើទោះមិនមែនទំហំធំជាងគេ Kanak ​ជា​ប្រាសាទ​​បុរាណ​មាន​បរិវេណទីធ្លា​​ធំ​ជាង​គេ​បំផុត​​ក្នុង​លោក។​ 

១. ​ប្រាសាទ​អង្គរ​វត្ត របស់កម្ពុជា៖

​​​​​​ជាកេរ្ដ៍មរតកមិនអាចកាត់ថ្លៃរបស់បុព្វបុរស ប្រាសាទអង្គវត្តនៃកម្ពុជា ជាប្រាសាទហិណ្ឌូសាសនាធំជាងគេបង្អស់លើលោក។ ប្រាសាទនេះត្រូវបានសាងសង់តាំងបីសតវត្សទី ១២ ដែលមកទល់បច្ចុប្បន្នមានអាយុកាលជិត ១ពាន់ឆ្នាំ៕

មតិយោបល់

ពេញនិយម