ហេតុផលទាំង ១១ ដែលក្មេងៗពូកែជំនាន់ក្រោយនៅតែត្រូវបណ្តេញចេញ
Connect with us

គួរដឹង

ហេតុផលទាំង ១១ ដែលក្មេងៗពូកែជំនាន់ក្រោយនៅតែត្រូវបណ្តេញចេញ

ខ្ញុំធ្វើការជាមួយមនុស្សជាច្រើនដែលពួកគេភាគច្រើនបង្កើតមុខជំនួញដោយខ្លួនឯង ដែលយើងហៅថា ជាចៅហ្វាយ ឬអ្នកដឹកនាំ ដែលយើងគោរពបំផុតក្នុងវិស័យមុខជំនួញ។ ពួកគាត់ទាំងអស់បាននិយាយដូចគ្នាថា «យើងបានដេញបុគ្គលិកជំនាន់ក្រោយចេញពីការងារ»។ វាធ្វើអោយខ្ញុំឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាពួកគេបណ្តេញក្មេងៗធ្វើការជំនាន់ថ្មីនេះចេញ។

ខ្ញុំបានធ្វើការសាកសួរទៅកាន់អ្នកជំនាញ អ្នកដែលមានឥទ្ធិពល និងអ្នកជំនួញផ្សេងទៀតជាច្រើនអ្នកផងដែរ ថាហេតុអ្វីបានជាពេលខ្លះ ពួកគេថាក្មេងៗធ្វើការជំនាន់ក្រោយជាមនុស្សព្យាយាមធ្វើការ ប៉ុន្តែហេតុអ្វីបានជាពួកគេបណ្តេញក្មេងជំនាន់ក្រោយនេះចេញពីការងារ។ ខ្ញុំបានធ្វើការពិនិត្យជាច្រើនទៅលើបញ្ហានេះ ហើយខ្ញុំក៏មិនបានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្ញុំដែរ ដែលក្មេងសម័យពួកខ្ញុំដែលស្ទើរតែទាំងអស់ត្រូវថៅកែបណ្តេញចេញពីការងារ?​ ប៉ុន្តែខ្ញុំបានរកឃើញថា មូលហេតុពីមូលហេតុទាំងនេះ ដែលពួកគេបណ្តេញយុវជនសម័យថ្មីចេញពីការងារ។

១. ខ្វះទស្សនៈវិស័យ

លោក Josh Steimle, CEO របស់ MWI បានប្រាប់ខ្ញុំថាកង្វះខាតទស្សនៈវិស័យគឺជាមូលហេតុដ៏ធំមួយដែលធ្វើអោយបុគ្គលិកដែលជាក្មេងជំនាន់ក្រោយចាកចេញ ។​​ ការខ្វះខាតសមត្ថភាពផ្នែកយល់ដឹង គឺបានធ្វើអោយក្មេងជំនាន់ក្រោយមានការពិបាកជាខ្លាំង ពីព្រោះពួកគេមិនយល់ពីស្ថានការណ៍នៃការងារ និងអ្វីដែលចៅហ្វាយចង់បាន។ ក្មេងជំនាន់ក្រោយពេលខ្លះព្យាយាមបំពេញនៅតួនាទីរបស់ខ្លួនជាខ្លាំង ដែលនេះធ្វើអោយពួកគេមានការពិបាកចិត្តចំពោះលក្ខណៈសម្បត្តិក្នុងការបំពេញការងាររបស់ខ្លួន។

ខ្វះទស្សនៈវិស័យ

ការដែលអាចគិតដូចជាចៅហ្វាយរបស់អ្នកគិត គិតពីរូបភាពធំ គឺជាកត្តាមួយដ៏សំខាន់ណាស់នៅកន្លែងធ្វើការ។ ប្រសិនបើអ្នកចាត់ទុកខ្លួនឯងជាស្ពឺរបស់ម៉ាស៊ីន ជាមនុស្សសំខាន់ក្នុងក្រុមហ៊ុន នោះអ្នកនិងមិនត្រូវបានគេជំនួសដោយអ្នកផ្សេងឡើយនៅពេលដែលមានការបញ្ឈប់បុគ្គលិក។

២. ខ្វះទំនាក់ទំនង

ការទាក់ទងគ្នារវាង បុគ្គលិក និង ថៅកែគឺសំខាន់ណាស់ក្នុងទំនាក់ទំនង បើទោះបីជាការទាក់ទងគ្នាសព្វថ្ងៃតាមប្រពន្ធ័បច្ចេកវិទ្យាក៏ដោយ ប៉ុន្តែការទាក់ទងដែលសំខាន់នោះនៅតែជាទាក់ទងទល់មុខគ្នា។

ខ្វះទំនាក់ទំនង

កិច្ចប្រជុំ ការខលទូរសព្ទ័ ការសម្ភាស និងការលក់ តំរូវអោយមានជំនាញទំនាក់ទំនងជាសំខាន់។ ប្រសិនបើអ្នកគ្មានភាពប៉ិនប្រសព្វលើជំនាញនេះទេ នោះថៅកែរបស់អ្នកនិងយល់ថា តើអ្នកមានតម្លៃអ្វី ហើយនិងអាចនាំយកអ្វីខ្លះមកអោយក្រុមហ៊ុន។

៣. ភាពតក់ក្រហល់ ឬ បាក់ទឹកចិត្ត

ក្មេងជំនាន់ក្រោយនេះទទួលរងនូវការបាក់ទឹកចិត្តជាងជំនាន់ណាៗទាំងអស់។ តាមការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិផ្នែកសុខភាពចិត្តសាស្រ្ត បានបង្ហាញអោយ​ឃើញថា​និស្សិតជាង ៣០% ដែលមានរោគសញ្ញាជម្ងឺបាក់ទឹកចិត្ត។ ជម្ងឺនេះអាចធ្វើអោយយើង​​មិន​ចង់ក្រោកទៅធ្វើការឡើយ ដែលជាហេតុធ្វើអោយថៅកែមួយចំនួនគិតថាបុគ្គលិកខ្ជិល។

តក់ក្រហល់ បាក់ទឹកចិត្ត

តែអ្វីដែលល្អប្រសើរនោះគឺកន្លែងធ្វើការមួយចំនួនបានផ្តល់ជំនួយសម្រាប់បញ្ហានេះ ដែលជា​សញ្ញាបង្ហាញថាបើយើងមានជម្ងឺនោះមែន វាបង្កអោយមានភាពប៉ះពាល់ដល់ការងារជាខ្លាំង។

៤. ខ្វះទំនុកចិត្ត

លោក John Eades, CEO របស់ LearnLoft បាននិយាយថា អ្នកដឹកនាំច្រើនតែសំលឹងមើលមនុស្សលើលក្ខណៈ ៤ចំនុច គឺ ទំនុកចិត្ត ការនាំផ្លូវអ្នកដ៏ទៃ ការគិតពីប្រយោជន៍អ្នកដ៏ទៃច្រើនជាងខ្លួ​នឯង និងចរិតលក្ខណៈរបស់បុគ្គល។ ប្រសិនបើបុគ្គលនោះគ្មានទំនុកចិត្តលើខ្លូនឯងទេ នោះចំនុចផ្សេងៗទៀតគឺពិបាកនិងអភិវឌ្ឈន៍ទៅមុខណាស់។

ការគោរពពេញចិត្តចំពោះខ្លួនឯងគឺជាកត្តាសំខាន់ណាស់នៅកន្លែងធ្វើការ។ អ្នកត្រូវមានអារម្មណ៍សប្បាយរីករាយនៅពេលដែលអ្នកចូលរួមប្រជុំ ធ្វើបទបង្ហាញពីគំនិតរបស់អ្នកទៅចៅហ្វាយរបស់អ្នក ទៅកាន់អ្នកដ៏ទៃដែលអ្នកមិនស្គាល់ ហើយនិងការធ្វើការនៅក្នុងលក្ខណ្ឌដែលមានសំពាធ។

ខ្វះទំនុកចិត្ត

សំរាប់ក្មេងជំនាន់ក្រោយដែលជាកូនអ្នកមាន ដែលឪពុកម្តាយមានយន្តហោះផ្ទាល់ខ្លួន ប្រហែលជាមិនធ្លាប់ធ្វើអ្វីមួយបានសំរេចដោយខ្លួនឯងទេ ហើយពួកគេមិនសូវជាមានការគោរពពេញចិត្តចំពោះខ្លួនឯងទេ។ ប៉ុន្តែជារឿងគួរអោយសោកស្តាយ ប្រសិនបើអ្នកមិនក្រោកឡើងធ្វើអ្វីនៅកន្លែងធ្វើការដើម្បីខ្លួនឯងទេ​ នោះនិងគ្មានអ្នកណាម្នាក់និងមកជួយអ្នកឡើយ។

៥. ត្រូវការភាពឯករាជ្យ

ក្មេងៗជំនាន់ក្រោយនេះមិនចង់អោយនរណាគ្រប់គ្រងទេ។ យើងចង់បានភាពជឿជាក់ពី​ថៅកែហើយទុកគម្លាតអោយើងធ្វើការដោយមានភាពឯករាជ្យ។ អញ្ជឹងហើយ​បានជាបុគ្គលិកមួយចំនួនសុខចិត្តចាកចេញពីការងារព្រោះពួកគេមិនចេះនៅក្រោមការគ្រប់គ្រងរបស់នរណាម្នាក់។

មានទំនុកចិត្ត

៦. មិនខ្លាចត្រូវគេដេញចោល

ក្មេងៗជំនាន់ក្រោយនេះមិនសូវខ្វល់ពីការងារដូចអ្នកជំនាន់មុនៗទេ។ កាលពីជំនាន់មុន​ការងារ​ប្រៀបដូចជាជិវិតរបស់ពួកគេដែលពួកគេធ្វើរហូតដល់ចូលនិវត្សន៍។ ក្មេងៗជំនាន់នេះ​គ្រោងប្តូរការងារ ៣ ឆ្នាំម្តង។ អញ្ជឹងហើយពួកគេមិនសូវខ្វល់ពីគេទេ រួមទាំងថៅកែដែរ ព្រោះ​ពួកគេ​នូវតែចាកចេញដដែល។

មិនខ្លាចត្រូវគេដេញចោល

៧. មានទំនុកចិត្តជ្រុល

កាលពីមុនភាពខ្វះទំនុកចិត្តជាហេតុធ្វើអោយបុគ្គលិកមួយចំនួនត្រូវគេបណ្តេញចោល តែសម័យនេះវិញគឺផ្ទុយស្រឡះ។ ពួកគេមានទំនុកចិត្តលើខ្លួនឯងជាខ្លាំងដែល​សឹង​មិនគួរអោយ​ជឿ។ តែបុគ្គលខ្លះមានតែទំនុកចិត្តតែការងារគ្មានលទ្ធផល។

មានទំនុកចិត្តជ្រុល

៨. អាកប្បកិរិយាមិនសមរម្យ

បញ្ហានេះអាចកើតឡើងគ្រប់កន្លែងតែអាស្រ័យទៅតាមពេលវេលា។ អាជីវកម្មខ្លះរលំក៏ដោយ​រតែអាកប្បកិរិយាមិនសមរម្យនេះដែរ។ តារាសម្តែងល្បីៗមួយចំនួនដូចជាលោក Harvey Weinstein, Matt Lauer  និង Kevin  Spacey សុទ្ធតែបាត់បង់ការងារដោយសារតែ​ការបំពានផ្លូវភេទ។ អ្វីដែលប្រសើរវិញនោះគឺ ឥឡូវមានស្រ្តីភាគច្រើនបានក្លាយជាថ្នាក់ដឹក​នាំដែលមិនមើលរំលងបញ្ហានេះ ដែលខុសពីថ្នាក់ដឹកនាំជាបុរស។

អាកប្បកិរិយាមិនសមរម្យ

៩. ខ្វះភាពគោរពចំពោះថ្នាក់លើ

ដូចដែលបានរៀបរាប់ខាងលើក្មេងៗជំនាន់ក្រោយនេះគិតថាការងារខ្លួនបច្ចុប្បន្នជាការងារ​បណ្តោះអាសន្នមិនមែនមួយជីវិតទេ ដែលជាហេតុធ្វើអោយពួកគេមានភាព​ក្រអើត​ក្រទម​ជ្រុល។ ពួកគេគិតថាមានតែវិធីសាស្រ្តរបស់គេដែលល្អហើយមិនស្តាប់ការណែនាំរបស់ថ្នាក់​ដឹកនាំ។ ថ្នាក់ដឹកនាំខ្លះអាចដោះស្រាយបញ្ហានេះជាមួយបុគ្គលិកបាន តែបើពួកគេនៅតែខ្លាំង​ដៃ នោះថ្នាក់ដឹកនាំនឹងមិនស្តាយក្រោយក្នុងការបណ្តេញពួកគេចេញទេ។

១០. ខ្វះការទទួលខុសត្រូវ

លេសដោះសារអាចធ្វើអោយអ្នកបាត់បង់ការងារច្រើនជាងការអូសទាញរបស់បណ្តាញសង្គមទៅទៀត។ នៅពេលដែលអ្វីមួយខុស បើទោះបីជាអ្នកមិនខុសទាំងស្រុងក៏ដោយ អ្នកត្រូវទទួលយកវា ហើយសួរពីអ្វីដែលអ្នកអាចរៀនពីវាបាន ទទួលយកការតិះទៀននោះ ហើយនិយាយពាក្យថា អរគុណ ផងដែរ។ 

ខ្វះទំនួលខុសត្រូវ

១១. រមឹលគុណ

មិនថាអ្នកជាមនុស្សដែលមានភាពប៉ិនប្រសព្វ មានជំនាញប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកជាមនុស្សដែលគិតតែពីតំរូវការរបស់ខ្លួនឯង ជាងអ្នកដ៏ទៃផ្សេងទៀត នោះអ្នកប្រហែលជាត្រូវបានគេដេញចោលមិនខាន។

ជៀសវាងធ្វើតាមចំនុច ១១ ខាងលើនេះ អ្នកនឹងអាចក្លាយជា​បុគ្គលឆ្នើមមួយរូបដែលមានការងារល្អ ហើយយូរអង្វែង៕

អត្ថបទល្អផ្សេងទៀត៖ តាមការពិត ត្រូវគេបញ្ឈប់ការងារមិនមែនជារឿងមិនល្អនោះទេ ដោយសារតែ…

យើងតែងតែលឺថាមនុស្សយើងពេលដែលត្រូវគេបញ្ឈប់ពីការងារគឺមនុស្សឯទៀតនឹងគិតផ្លូវអាក្រក់ពីមនុស្សម្នាក់នោះ គិតថាម្នាក់នោះធ្វើការមិនកើត ជាមនុស្សបរាជ័យ និងច្រើនទៀត។

ប៉ុន្តែគ្រប់យ៉ាងវាមិនដូចដែលយើងគិតនោះទេ ហើយក៏មិនល្អដែរដែលយើងជាអ្នកដទៃត្រូវទៅវិនិច្ឆ័យពីរឿងអ្នកដទៃបែបនេះ។ ហើយថ្ងៃនេះផងដែរយើងនឹងលើកយកហេតុផលដែលថាការបញ្ឈប់ឬបណ្តេញពីការងារមិនមែនជារឿងមិនល្អ។

១. ការទាញយកភាពជឿជាក់លើខ្លួនឯង 

build confident

កុំគិតថាការបណ្តេញចេញមានន័យថា អ្នកគ្មានល្អអ្វីសោះ។ អ្នកត្រូវឈប់សោកស្តាយចំពោះខ្លួនឯង។ អ្នកត្រូវតែក្រោកឈរនិងប្រឈមមុខនឹងការពិត។ វាជាឱកាសឱ្យអ្នកស្វែងរកទេពកោសល្យនិងចំណង់ចំណូលចិត្តរបស់អ្នកដែលនាំមកនូវអ្វីដែលល្អបំផុតនៅក្នុងក្តីសុបិន្តរបស់អ្នកនិងឱកាសប្រមូលទំនុកចិត្តឡើងវិញ។ ជោគជ័យមួយក្នុងចំណោមជោគជ័យធំបំផុតគឺការដឹកនាំជីវិតដែលសប្បាយរីករាយ មិនស្តាយក្រោយ ហើយនេះអាចសម្រេចបានប្រសិនបើអ្នកនៅតែមានទំនុកចិត្តលើខ្លួនឯង។

២. ការស្ទង់មើលខ្លួនឯង 

ខណៈពេលធ្វើការងារខ្លះ អ្នកមិនទទួលបានពេលវេលា និង ឱកាសច្រើនដើម្បីវិនិយោគចំនេះដឹងក្នុងខ្លួនអ្នក។ ដូច្នេះការសម្រាកបែបនេះនឹងផ្តល់ឱកាសឱ្យអ្នកវិនិយោគលើខ្លួនឯងលើអ្វីដែលខ្វះខាត។ ទៅចូលរួមការងារថ្មី ឬធ្វើអ្វីដែលជាចំណង់ពិតរបស់យើង និងធ្វើការស្ទង់លើសមត្ថភាពខ្លួនឯង និងទាញយកបទពិសោធន៏ថ្មីៗមកដាក់ក្នុងខ្លួន។

៣. យកពេលបំពេញក្តីសុបិន្តខ្លួនឯង 

fullfil ur goal

ការបញ្ឈប់ពីការងារអាចធ្វើឱ្យយើងមានការឈឺចាប់ ប៉ុន្តែចូរចាត់ទុកវាជាការក្រោកឈរឡើងវិញមួយ។ អ្នកនឹងដឹងថាអ្នកនឹងត្រូវធ្វើអ្វីដែលអាចបំពេញលើក្តីសុបិន្តរបស់អ្នក។ ឥឡូវអ្នកមានពេលវេលាគួរសម និងមានលុយខ្លះពីអតីតការងារដែលអ្នកអាចធ្វើឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិតបានហើយ។

៤. ចាប់យកការច្នៃប្រឌិតរបស់អ្នក 

creativity

បន្ទាប់ពីត្រូវឈប់ពីការងារយើងអាចឆក់យកឱកាសមកចាប់ផ្តើមភាពឆ្នៃប្រឌិតរបស់យើង ដែលយើងមិនធ្លាប់ធ្វើពីមុន ដូចជាការសរសេរអត្ថបទ ការបង្កើតវីដេអូដើរលេងកំសាន្តតាមប្រព័ន្ធអ៊ីនធើណែត វាក៏ជាឱកាសការងារថ្មី បទពិសោធន៏ថ្មីផងដែរសម្រាប់យើង ពេលខ្លះយើងអាចបានចំណូលពីរឿងទាំងនោះទៀតផង។

៥. ចាកចេញពីតំបន់សុវត្ថិភាពនៃជីវិតអ្នក 

ជាមនុស្សពេលខ្លះយើងត្រូវហ៊ានធ្វើអ្វីមួយដែលជាការប្រថុយប្រថាន ដែលជាបទពិសោធន៏ថ្មីសម្រាប់ជីវិត មិនអាចធ្វើអ្វីដែលដដែលៗ និងមិនមានការរីកចំរើននោះទេ ត្រូវហ៊ានដើរចេញពីភពសុវត្ថិភាព និងចាប់ឱកាសដ៏ល្អនៃជីវិត ភាពជោគជ័យនៅចាំយើងជានិច្ច។

៦. ប្រើពេលសម្រាប់ខ្លួនឯង 

time for yourself

មិនមែនជាការសង្ស័យទេ ដែលត្រូវគេបណ្ដេញចេញអាចជារឿងសោកសៅយ៉ាងខ្លាំង។ ប៉ុន្តែអ្នកអាចប្រើប្រាស់ពេលវេលាទាំងនោះ ដែលជាឱកាសដ៏ល្អសម្រាប់ អ្នកដើម្បីចំណាយពេលវេលាដើម្បីរៀបចំគម្រោងនាពេលអនាគតរបសើអ្នក។ វាក៏អនុញ្ញាតឱ្យអ្នកស្វែងយល់ពីអ្វីដែលធ្វើឱ្យអ្នករំភើបនិងសកម្មភាពដែលអ្នកអាចចូលរួមបានផ្សេងទៀត។ វាក៏អាចជាពេលវេលាដ៏ល្អសម្រាប់អ្នកដើម្បីសម្រាកវិស្សមកាល អាននិងផ្តោតអារម្មណ៍លើខ្លួនអ្នកនិងសុខភាពរបស់អ្នក។

៧. ភ្ជាប់ទំនាក់ទំនងម្តងទៀត 

reconnection

ដែលត្រូវបានគេបណ្តេញពីការងារ ក៏ផ្តល់នូវឱកាសដើម្បីយើងភ្ជាប់ឡើងវិញជាមួយពិភពលោកនៃប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយទៅជាផ្នែកមួយដ៏ធំនៃជីវិតមនុស្ស ប៉ុន្តែនៅពេលកំពុងធ្វើការងារអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកវាទេ។ ដូច្នេះបន្ទាប់ពីត្រូវបានគេបញ្ឈប់ វាជាពេលដែលអ្នកអាចស្វែងរកពិភពនៃប្រព័ន្ធផ្សព្វផ្សាយសង្គមហើយអ្នកអាចរកឱកាសថ្មីៗសម្រាប់ខ្លួនអ្នកនៅទីនោះផងដែរ។

៨. មានពេលសម្រាប់មនុស្សជុំវិញខ្លួន 

time for others

មិត្តនិងក្រុមគ្រួសារមានតម្លៃណាស់សម្រាប់មនុស្សគ្រប់គ្នា តែ 40 ម៉ោងក្នុងមួយសប្តាហ៍ធ្វើការមិនអាចអនុញ្ញាតឱ្យអ្នកទៅជួបពួកគេញឹកញាប់បាននោះទេ។ ដូច្នេះអ្នកអាចជួបគ្នាតែ កំឡុងពេលវិស្សមកាលធំៗតែប៉ុណ្ណោះ។ មិត្តភក្ដិមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែការដែលរវល់មិនមានពេលសោះអាចផ្តាច់ទំនាក់ទំនងអ្នកបានដោយមិនដឹងខ្លួន។ ដូច្នេះចូរពិចារណាពីការបញ្ឈប់នេះជាឱកាសមួយដែរសម្រាប់អ្នក និងមនុស្សជុំវុញខ្លួនដើម្បីជួបជុំគ្នាពីការបែកបាក់ដ៏យូរកន្លងមក៕ 

មតិយោបល់

ពេញនិយម