មិននឹកស្មានថាការធ្វើ "សមាធិ" អាចពង្រឹងខួរក្បាលឱ្យខ្លាំងដល់ថ្នាក់ហ្នឹងសោះ!
Connect with us

គួរដឹង

មិននឹកស្មានថាការធ្វើ “សមាធិ” អាចពង្រឹងខួរក្បាលឱ្យខ្លាំងដល់ថ្នាក់ហ្នឹងសោះ!

ការសិក្សាពីការសម្មាធិជាច្រើន បានធ្វើឲ្យយើងឃើញពីផលប្រយោជន៍របស់ការធ្វើសម្មាធិច្រើនណាស់។ ខាងក្រោមនេះ គឺជាការសិក្សាស្រាវជ្រាវពីផលប្រយោជន៍នៃការធ្វើសម្មាធិ៖

១. ការធ្វើសម្មាធិជួយឲ្យយើងអាចរក្សាខួរក្បាលឲ្យមានសុខភាពល្អ

ការសិក្សាមួយបានបង្ហាញថា អ្នកដែលធ្វើសម្មាធិបានយូរ អាចធ្វើឲ្យខួរក្បាលមានសុខភាពល្អជាងអ្នកដែលមិនបានធ្វើសម្មាធិ។ អ្នកចូលរួមមួយក្រុម ដែលបានធ្វើសម្មាធិអស់ពេល២០ឆ្នាំ មានការប្រែប្រួលជាច្រើនក្នុងខួរក្បាល ទោះជាអ្នកធ្វើការសម្មាធិនោះមានអាយុចាស់ក៏ដោយ។ ជាធម្មតាអ្នកដែលបានធ្វើសម្មាធិ អាចរក្សាខួរក្បាលឲ្យមានពណ៌ប្រផេះ ល្អជាងអ្នកដែលមិនបានធ្វើសម្មាធិ។

២. ការធ្វើសម្មាធិ​ កាត់បន្ថយសកម្មភាពក្នុងខួរក្បាល ដែលមានភាពអាត្មានិយម

ការសិក្សាមួយដែលគួរឲ្យចាប់អារម្មណ៍  បានបង្ហាញថា ការធ្វើសម្មាធិយ៉ាងល្អ អាចកាត់បន្ថយ សកម្មភាពក្នុង default mode network (DMN) ដែលជាការភ្ជាប់ខួរក្បាល ដែលមានការទទួលខុសត្រូវក្នុងការដើរវិលវល់របស់ចិត្ត ហើយ គំនិតអាត្មានិយម ដែលអាចហៅថា ចិត្តស្វា។  DMN នេះ មានលក្ខណៈសកម្ម នៅពេលដែលយើងមិនបានគិតពីអ្វីមួយឲ្យប្រាកដ នៅពេលដែលចិត្តរបស់យើង តែងតែដើរ ពីគំនិតមួយទៅ គំនិតមួយទៀត។ ការធ្វើសម្មាធិ បានធ្វើឲ្យចិត្តមិនដើរវិលវល់ ដែលតែងតែលោតទៅ ក្នុងអតីតកាលផង​ និង អនាគតកាលផង។

៣. ជាថ្នាំព្យាបាលការបាក់ទឹកចិត្ត និង ភាពតានតឹង

ការសិក្សាមួយ បានបង្ហាញពីទំនាក់ទំនង នៃការធ្វើសម្មាធិ និង សមត្ថភាពក្នុងការកាត់បន្ថយ រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត ភាពតានតឹង និង ការឈឺចាប់។ គេរកឃើញថា ការធ្វើសម្មាធិអាចជួយឲ្យក្នុងទំហំមួយយ៉ាងសមរម្យ។ ការធ្វើសម្មាធិ គឺជាទំរង់នៃការហ្វឹកហាត់ខួរក្បាលមួយ។ វាមិនមែនជាសីលសំរាប់ជុបកុំឲ្យមានការបាក់ទឹកចិត្តទេតែ ជាវិធីមួយនៃការកាត់បន្ថយ។

៤. ជួយឲ្យមានការផ្តោតអារម្មណ៍បានល្អ

ការដែលអ្នកមិនអាចប្រមូលផ្តុំអារម្មណ៍បាន នេះមិនមែនជារឿងតូចទេ។ វាបានប៉ះពាល់ដល់មនុស្សរាប់លានអ្នកហើយ។ ការធ្វើសម្មាធិអាចជួយឲ្យអ្នកផ្តោតអារម្មណ៍ និង មានការចងចាំល្អជាងមុនផងដែរ។ គេសង្កេតឃើញថា ពេលដែលអ្នកដែលបានធ្វើសម្មាធិ គេអាចផ្តោតអារម្មណ៍បានល្អជាងអ្នកដែលមិនធ្វើសម្មាធិ។

៥. ការធ្វើសម្មាធិ កាត់បន្ថយភាពតានតឹង និង កាត់បន្ថយការចូលសង្គម

មនុស្សជាច្រើនតែងជួបប្រទះនឹងសំពាធក្នុងសង្គម និង ជួបបញ្ហាស្រ្តេសផងដែរ។ ដូច្នេះ គេចាប់ផ្តើមធ្វើសម្មាធិ ដើម្បីអាចជួយឲ្យខ្លួនគេអាចជៀសផុតពីសំពាធទាំងនេះផងដែរ។ ការធ្វើសម្មាធិអាចជួយឲ្យអ្នកបំបាត់ភាពតានតឹងយ៉ាងល្អ បើតាមអ្នកស្រាវជ្រាវជាច្រើន បានរកឃើញ។

៦. ការធ្វើសម្មាធិអាចជួយបំបាត់ញៀន

គេបានសង្កេតឃើញថា ការធ្វើសម្មាធិអាចជួយឲ្យមនុស្សអាចបញ្ឈប់ការញៀន បានល្អជាងបើប្រៀបធៀបទៅនឹងអ្នកដែលបញ្ឈប់ការញៀន ដោយការព្យាបាលធម្មតា។ អ្នកស្រាវជ្រាវបាននិយាយថា ការធ្វើសម្មាធិអាចជួយឲ្យអ្នកអាចកាត់ផ្តាច់ពីចំណងនៃការញៀននោះ។

៧. ការធ្វើសម្មាធិពេលខ្លី អាចជួយសិស្សក្នុងសាលា

គ្រូ ក្នុងសាលាគួរតែនាំយកសម្មាធិទៅឲ្យសិស្សធ្វើ ដើម្បីបង្កើនខួរក្បាលរបស់សិស្ស។ មានគ្រូជាច្រើន និង សាលាជាច្រើនបានយកការធ្វើសម្មាធិមក ឲ្យសិស្សធ្វើ ដើម្បីជួយដល់សិស្សក្នុងការសិក្សាផងដែរ ការសិក្សាជាច្រើន បានបញ្ជាក់ពីផលប្រយោជន៍ខាងអារម្មណ៍ ដោយការធ្វើសម្មាធិសំរាប់សិស្ស ប៉ុន្តែ អ្នកទាំងនោះត្រូវតែធ្វើរឿងជាច្រើនទើបទទួលបានប្រយោជន៍នោះ៕

អានអត្ថបទផ្សេងទៀត៖ សូម្បីតែរឿងនេះ ក៏ប៉ះពាល់ដល់ខួរក្បាលមនុស្សដែរ?

អ្នកប្រហែលជាធ្លាប់បានលឺមកហើយថា ការធ្វើការងារច្រើនជាបញ្ហាមួយ។ តែអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា វាក៏អាចបំផ្លាញការធ្វើការរបស់អ្នក និង ខួរក្បាលរបស់អ្នកផងដែរ។

ការសិក្សាថ្មីមួយ នៅសកលវិទ្យាល័យ ស្តេនហ្វ័ត បានរកឃើញថា ការធ្វើការងារច្រើនក្នុងពេលដែលមួយ មិនសូវបានលទ្ធផលល្អដូចការធ្វើការងារតែមួយក្នុងពេលតែមួយទេ។ អ្នកស្រាវជ្រាវក៏បាននិយាយដែរថា អ្នកដែលទទួលបានពត៌មានច្រើន មិនអាចផ្តោតអារម្មណ៍ រំលឹកពត៌មានដែលធ្លាប់ដឹង និង ផ្លាស់ប្តូរពីការងារមួយទៅការងារមួយទៀត បានល្អដូចអ្នកដែលធ្វើការងារតែមួយក្នុងពេលតែមួយដែរ។

ជំនាញពិសេស

ចុះប្រសិនបើគេជាអ្នកដែលពូកែក្នុងការធ្វើការងារច្រើនក្នុងពេលតែមួយវិញ? ការពិតការស្រាវជ្រាវនោះ បានឲ្យដឹងថា គេយកមនុស្សមួយក្រុមដែលមានជំនាញធ្វើការងារច្រើនក្នុងពេលតែមួយ ហើយ ពិសោធពីការទាក់ទងគ្នារវាងការធ្វើការងារច្រើនក្នុងពេលតែមួយ និង លទ្ធផលការងារ។ គេរកឃើញថា ការធ្វើការងារច្រើនក្នុងពេលតែមួយ មិនល្អដូចការធ្វើការងារមួយក្នុងពេលតែមួយទេ ព្រោះថា អ្នកដែលធ្វើការងារច្រើនក្នុងពេលតែមួយមិនអាចរៀបចំគំនិតរបស់គេបានល្អ ហើយ មិនអាចជំរុះចោលគំនិតដែលមិនទាក់ទងនឹងអ្វីដែលគេចង់ធ្វើ។

ដោយសារតែខួរក្បាលរបស់មនុស្សយើង អាចផ្តោតតែទៅលើរឿងមួយប៉ុណ្ណោះ។ ដូច្នេះ នៅពេលដែលយើងធ្វើរឿងច្រើនក្នុងពេលតែមួយ វាធ្វើឲ្យខួរក្បាលរបស់យើងមិនអាចដំណើរបានល្អទាំងការងារទាំងអស់ដែលយើងធ្វើនោះទេ។

ការធ្វើការងារច្រើនក្នុងពេលតែមួយ ធ្វើឲ្យអាយខ្យូធ្លាក់ចុះ

អ្នកស្រាវជ្រាវបានរកឃើញថា ការធ្វើការងារច្រើនក្នុងពេលតែមួយ មិនត្រឹមតែមិនអាចឲ្យអ្នកធ្វើការងារបានល្អនោះទេ តែវាថែមទាំងធ្វើឲ្យអាយខ្យូអ្នកធ្លាក់ចុះផងដែរ។ ការធ្លាក់ចុះអាយខ្យូ ដោយការធ្វើការងារច្រើនក្នុងពេលតែមួយ ប្រហាក់ប្រហែលនឹងការធ្លាក់ចុះអាយខ្យូដោយការមិនដេកពេញមួយយប់ផងដែរ។ ការធ្លាក់ចុះអាយខ្យូនេះ គឺអាចធ្លាក់ដល់ប្រហែលក្មេងអាយុ៨ឆ្នាំ។ ដូច្នេះ បើសិនជាលើកក្រោយអ្នកធ្វើការងារច្រើនក្នុងពេលតែមួយ ចាំថាអ្នកអាចកំពុងតែឲ្យក្មេងអាយុ៨ឆ្នាំធ្វើឲ្យអ្នក។

ការប៉ះពាល់ដល់ខួរក្បាលដោយសារតែការធ្វើការងារច្រើនក្នុងពេលតែមួយ

គេជឿថា ការធ្វើការងារច្រើនក្នុងពេលតែមួយអាចប៉ះពាល់ដល់ខួរក្បាលបណ្តោះអាសន្នប៉ុណ្ណោះ។តែការសិក្សាមួយផ្សេងទៀតបានរកឃើញថា ដោយសារតែការធ្វើការងារច្រើនក្នុងពេលតែមួយ ធ្វើឲ្យដង់ស៊ីតេខួរក្បាលទាប ធ្វើឲ្យខួរក្បាលមានការខូចខាត។ ប៉ុន្តែ គេនៅត្រូវការការសិក្សាមួយទាក់ទងនឹង ថាតើការធ្វើការងាយច្រើនក្នុងពេលតែមួយប៉ះពាល់ដល់ខួរក្បាលដោយផ្ទាល់ដែរទេ? តែទោះជាយ៉ាងណា ក៏ ការធ្វើការងារច្រើនក្នុងពេលតែមួយពិតជាមានការប៉ះពាល់ដល់ខួរក្បាល។

រៀនពីការធ្វើការងារច្រើនក្នុងពេលតែមួយ

ប្រសិនបើអ្នកទំនោរជាអ្នកធ្វើការងារច្រើនក្នុងពេលតែមួយ វាមិនមែនជាទំលាប់ទេ។ វាបានបង្ហាញយ៉ាងច្បាស់ថា កាលណាអ្នកធ្វើការងារច្រើនមានផលមិនល្អដល់ការងារដែលយើងធ្វើ។ មិនតែប៉ុណ្ណោះ ខួរក្បាលរបស់យើង បើទោះជាមិនមានការប៉ះពាល់ ក៏វាជះឥទ្ធិពលអវិជ្ជមានដល់យើងផងដែរ ក្នុងការរៀបចំ ការប្រមូលផ្តុំអារម្មណ៍ជាដើម។

អ្វីដែលសំខាន់ នៅកន្លែងធ្វើការ EQ មានភាពសំខាន់ណាស់ដោយសារតែអ្នកដែលមាន ពិន្ទុនេះខ្ពស់អាចធ្វើការងារល្អជាងគេនៅក្នុងក្រុមហ៊ុន។ ប៉ុន្តែនៅពេលដែលអ្នកធ្វើការងារច្រើន នោះវាមានការប៉ះពាល់ទៅដល់ផ្នែកមួយនៃខួរក្បាល់ដែលទទួលខុសត្រូវខាងអារម្មណ៍។ នោះវានឹងធ្វើឲ្យEQ អ្នកធ្លាក់ចុះ។

រាល់ពេលដែលអ្នកធ្វើការងារច្រើនក្នុងពេលតែមួយ អ្នកមិនត្រឹមតែបំផ្លាញការងារអ្នកទេ តែអ្នកកំពុងតែបំផ្លាញខួរក្បាលដែលអាចជួយឲ្យអ្នកជោគជ័យទៅថ្ងៃអនាគតផងដែរ៕

មតិយោបល់

ពេញនិយម