ការពិតអ្នកដែលតែងតែមានភាពខ្មាសអៀន សុទ្ធតែមានរបស់មួយចំលែកក្នុងខួរក្បាល
Connect with us

គួរដឹង

ការពិតសម្រាប់អ្នកដែលតែងតែមានភាពខ្មាសអៀន សុទ្ធតែមានរបស់មួយចំលែកក្នុងខួរក្បាល

ការសិក្សាថ្មីមួយ បានបង្ហាញថា ខួរក្បាលអ្នកដែលខ្មាសអៀនច្រើន និង អ្នកដែលមានចរិតលក្ខណៈមិនសូវនិយាយច្រើនតែងមានការមើលឃើញពិភពលោកក្នុងផ្លូវប្លែកពីអ្នកដែលមានចរិតខុសពីអ្នកខ្មាសអៀន។ មនុស្សប្រហែលជា២០% មានចរិតមួយពីកំណើតដែលគេហៅថា Sensory perception sensitive (SPS)។ ចរិតលក្ខណៈបែបនេះ គេសង្កេតឃើញថា ក្មេងមួយចំនួន ស្ថិតក្នុងស្ថានភាពដែលពិបាកចូលចំណោម តែក្រោយមកនឹងចូលចំណោម ដោយត្រូវការការពិន័យខ្លះ។ ពួកគេអាចយំបានយ៉ាងងាយ សួរសំនួរប្លែកៗ ឬ មានគំនិតជ្រៅ។ នេះបើតាមការសិក្សានោះបាននិយាយ។

លទ្ធផលនៃការសិក្សានោះ បានបង្ហាញថា អ្នកដែលអាចប៉ះពាល់ផ្លូវចិត្តបានយ៉ាងងាយ មានការផ្តោតអារម្មណ៍ទៅលើរឿងលំអិត ហើយ មានសកម្មភាពជាច្រើន នៅក្នុងតំបន់ មួយចំនួននៃខួរក្បាល នៅពេលដែលព្យាយាមដំណើរការរកពត៌មានបានល្អជាងអ្នកដែលមិនមានការប៉ះពាល់ខាងអារម្មណ៍។

ការសិក្សានេះ បានធ្វើឡើងដោយអ្នកស្រាវជ្រាវជាច្រើននៅសកលវិទ្យាល័យនៃទីក្រុងញូវយ៉ក និង អ្នកស្រាវជ្រាវនៅប្រទេសចិន។

១. ប្រភេទប៉ះអារម្មណ៍ខ្លាំង

បុគ្គល ដែលមានការប៉ះអារម្មណ៍ខ្លាំង ចូលចិត្តប្រើពេលច្រើនដើម្បីសំរេចចិត្ត ហើយសំរេចចិត្តដោយសតិ និង ការគិតយ៉ាងល្អ។ មិនតែប៉ុណ្ណោះ គេត្រូវការពេលច្រើនជាងអ្នកដទៃ ដើម្បីឆ្លុះបញ្ចាំង និង ងាយនឹងធុញទ្រាន់ចំពោះការនិយាយរឿងអត់ប្រយោជន៍។

ការសិក្សាពីមុនៗ ក៏បានបង្ហាញផងដែរថា អ្នកដែលមានការប៉ះអារម្មណ៍ខ្លាំង ងាយនឹងត្រូវបានគេរំខានដោយសំលេង ឬ នៅពេលដែលមានមនុស្សច្រើន។ និយាយរួម ងាយប៉ះទង្គិចនឹងអារម្មណ៍ ពីអ្វីដែលនៅជុំវិញខ្លួន។

អ្នកស្រាវជ្រាវពេលបច្ចុប្បន្នបានឲ្យដឹងថា គេបានប្រើប្រាស់ការប៉ះទង្គិចខាងវិញ្ញាណ ដោយសារតែសំលេង ការឈឺចាប់ និង កាហ្វេអ៊ីនគឺជាឥទ្ធិពលដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងលើបទពិសោធន៍។

ពីដំបូងគេយកតារាងសំនួរ ដើម្បីទៅបំបែកអ្នកដែលមិនមានការប៉ះទង្គិចខាងអារម្មណ៍ និង អ្នកដែលប៉ះទង្គិចខាងអារម្មណ៍។ បន្ទាប់មក អ្នកចូលរួម១៦នាក់ ត្រូវមើលរូបថត២ ដើម្បីឲ្យដឹងថាតើរូបនោះ មានអ្វីផ្លាស់ប្តូរទេ? ការប្លែកគ្នានៃរូបថតនោះ មានភាពខុសគ្នាយ៉ាងខ្លាំង ហើយ អ្នកទាំងនោះ ត្រូវតែមើលឲ្យដឹងថាតើមានអ្វីខុសគ្នាឲ្យបានលឿនជាទីបំផុត។ ទន្ទឹមនឹងនោះ អ្នកស្រាវជ្រាវ ត្រូវស្កេនខួរក្បាលរបស់ពូកគេ។

អ្នកដែលមានការប៉ះទង្គិចផ្នែកអារម្មណ៍ មើលទៅរូបថតនោះ ដោយមានការខុសគ្នា យូរជាងអ្នកដែលមិនមានការប៉ះទង្គិចខាងអារម្មណ៍ ហើយ បានបង្ហាញពីភាពសកម្មនៃខួរក្បាលរបស់អ្នកនោះយ៉ាងខ្លាំង ដែលបានរួមចំណែកធ្វើចំណែកមួយនៃខួរក្បាល។ ខួរក្បាលនៃផ្នែកនោះ មិនប្រើសំរាប់ ការមើលទេ តែសំរាប់ការដំណើរការ។

២. តួនាទីក្នុងការវិវឌ្ឍ

លក្ខណៈប៉ះទង្គិចផ្នែកអារម្មណ៍នេះ គេរកឃើញជាង១០០ពូជ សត្វ ដែលមានតាំងពី រុយ ទៅ ត្រី។ នេះ ពេលខ្លះផ្តល់ឲ្យនូវ គុណសម្បត្តិនៃការវិវឌ្ឍយ៉ាងល្អ។ ជីវវិទូ បានចាប់ផ្តើមយល់ស្របថា ក្នុងសត្វពូជមួយ វាមានចរិតលក្ខណៈជោគជ័យ២យ៉ាង។ លក្ខណៈប៉ះទង្គិចផ្នែកអារម្មណ៍ ជាទូទៅមិនច្រើនទេ តែងតែ សង្កេតមើលអ្វីមួយយូរជាងប្រតិកម្ម ហាកដូចជា ធ្វើការស្រាវជ្រាវក្នុងខួរក្បាលរបស់គេ។ មួយប្រភេទទៀត គឺទៅទីណាដែលមិនទាន់មានអ្នកទៅពីមុន៕

ចុចអាន៖ រោគសញ្ញាគ្រោះថ្នាក់ទាំង៧ ដែលបង្ហាញថាអ្នកប្រឈមនឹងជម្ងឺដាច់សរសៃរឈាមក្នុងខួរក្បាល!

អានអត្ថបទផ្សេងទៀត៖ ការពិតខួរក្បាលមនុស្សមានភាពអស្ចារ្យអញ្ចឹងសោះ!

ខួរក្បាលមនុស្សគឺជាសរីរាង្គដែលមានភាពស្មុគស្មាញក្នុងរាងកាយមនុស្ស និង ប្រហែលជាសរីរាង្គដែលស្មុគស្មាញជាងគេបំផុតក្នុងចក្រវាលផងដែរ។ មានភស្តុតាងជាច្រើនបានបង្ហាញថា របស់អច្ឆរិយជាច្រើនដែលមនុស្សអស្ចារ្យបានបង្កើតឡើងគឺដោយសារតែខួរក្បាលមនុស្ស។ ខួរក្បាលរបស់មនុស្សដើរតួនាទីជាឧបករណ៍មួយយ៉ាងមានប្រសិទ្ធិភាព ក្នុងការដំណើរការចងចាំ។ ចរិតលក្ខណៈរបស់មនុស្សមួយភាគធំក៏បានមានឥទ្ធិពលមកពីខួរក្បាលមនុស្សដែរ។ ខួរក្បាលក៏ជាមជ្ឈមណ្ឌលបញ្ជាសំរាប់ប្រព័ន្ធកោសិកាប្រសាទ ហើយ ខួរក្បាលក៏ដើរតួនាទីជាអ្នកគ្រប់គ្រងខ្លួនប្រាណ និង ចំណេះដឹងផងដែរ។ តែអ្វីដែលបានរៀបរាប់នេះគឺគ្រាន់តែជាផ្នែកតូចរបស់ខួរក្បាលប៉ុណ្ណោះ មនុស្សនៅតែមិនទាន់បានដឹងពីភាពអស្ចារ្យរបស់ខួរក្បាលមនុស្ស រហូតដល់ពេលដែលត្រូវបានគេទំលាយចេញ៖

១. ទោះបីជាខួរក្បាលជាមជ្ឈមណ្ឌលគ្រប់គ្រងកោសិកាប្រសាទក្នុងខ្លួនមនុស្ស តែក្នុងខួរក្បាលមិនមានច្រើនទេនូវកោសិកាប្រសាទ ដែលនេះបញ្ជាក់ថា យើងមិនមានអារម្មណ៍ថាឈឺចាប់ទេនៅពេលដែលខួរក្បាលរបស់យើងរងការវាយប្រហារ។

២. ខួរក្បាលរបស់មនុស្សប្រើប្រាស់ថាមពលដែលខ្លួនប្រាណមនុស្សផលិតច្រើនជាងគេក្នុងចំណោមសរីរាង្គផ្សេងៗ ប្រហែលជា២០%នៃថាមពលក្នុងខ្លួនមនុស្ស បើទោះបីជាខួរក្បាលមានទំងន់ត្រឹមតែ២%នៃខ្លួនរបស់មនុស្ស។ ការប្រើប្រាស់នេះគឺដើម្បីថែរក្សាកោសិកាខួរក្បាលឲ្យមានសុខភាពល្អ។

៣. ខួរក្បាលរបស់មនុស្សមានណឺរ៉ូន ដែលជាកោសិកាប្រាសាទចំនួនប្រហែលជា១០០ ពាន់លាន ដែលចំនួនដ៏ច្រើននេះ ធ្វើឲ្យខួរក្បាលរបស់មនុស្សមានសមត្ថភាពខ្ពស់។

៤. ខួរក្បាលមនុស្សក៏មានជាតិខ្លាញ់ច្រើនដែរ។ នៅក្នុងខួរក្បាលមនុស្សមានជាតិខ្លាញ់ប្រហែលជា៦០% និង មានជាតិទឹកប្រមាណជា៧៥% ដែលចូលរួមដំណើរការខួរក្បាល។

៥. នីអូកាតិច គឺជាផ្នែកមួយនៃខួរក្បាលមនុស្សដែលទទួលខុសត្រូវខាងភាសានិងសតិ។ វាលាតសន្ធឹងប្រមាណ៧៦%នៃខួរក្បាលមនុស្ស ដែលធ្វើឲ្យវាជាផ្នែកដែលធំជាងគេ។

៦. គេជឿថាមនុស្បប្រើប្រាស់មិនដល់១០%នៃខួរក្បាលមនុស្សទេ ដែលនេះគឺជាគំនិតខុស ព្រោះថាផ្នែកនីមួយៗនៃខួរក្បាលមនុស្សមានតួនាទីផ្សេងៗពីគ្នា។

៧. នៅពេលដែលមានផ្ទៃពោះ ណឺរ៉ូនបានបង្ហាញពីការកើនឡើងនៃណឺរ៉ូន ចំនួន២៥០,០០០ក្នុងមួយនាទី។

៨. ប្រហែលជា១៥ ទៅ ២០% នៃ កាឌីកសរុប គឺបញ្ជាដោយខួរក្បាលរាល់នាទី។

៩. ថាមពលដែលប្រើប្រាស់ដោយខួរក្បាលមានថាមពលអគ្គីសនី២៥វ៉ាត់ ដែលគ្រប់គ្រាន់សំរាប់បញ្ឆេះអំពូលភ្លើងមួយ។

១០. ពេលខ្លះខួរក្បាលរបស់មនុស្សអាចនឹងបន្លំយើងឲ្យមើលឃើញរបស់មួយខុសពីអ្វីដែលជាការពិតរបស់វា៕

មតិយោបល់

ពេញនិយម