ល្បិចសម្រាប់ខ្លួនឯង ធ្វើម៉េចឱ្យរក្សាទម្លាប់ទៅក្លឹបហាត់ប្រាណឱ្យបានជាប់លាប់
Connect with us

សុខភាព & សម្រស់

ល្បិចសម្រាប់ខ្លួនឯង ធ្វើម៉េចឱ្យរក្សាទម្លាប់ទៅក្លឹបហាត់ប្រាណឱ្យបានជាប់លាប់

មនុស្សយើងម្នាក់ៗជាពិសេស អ្នកដែលចង់បានសុខភាពល្អ អ្នកដែលចង់បានរាងស្អាត អ្នកដែលចង់រក្សាទម្លាប់ល្អទៅក្លឹបហាត់ប្រាណដើម្បីសុខភាព ដើម្បីសម្រស់ខ្លួនឯង គឺតែងតែប្រាប់ខ្លួនឯងថានឹងធ្វើឱ្យបាន សម្រេចគោលដៅខ្លួនឯងឱ្យបាន ប៉ុន្តែចុងក្រោយបានតែ ២ ទៅ៣ ថ្ងៃបែរជាមានអារម្មណ៏ថាខ្ជិល លែងចង់ទៅហាត់ប្រាណបាត់ ហើយក៏ចេះតែពន្យាពេលខ្លួនថាថ្ងៃនេះ ថ្ងៃនោះ ចាំថ្ងៃក្រោយចាំចាប់ផ្ដើមម្តងទៀត តែចុងក្រោយកាន់តែយូរកាន់តែខ្ជិល ចេះតែមិនបានធ្វើអ្វីដែលខ្លួនឯងនិយាយទុកសោះ។ ដូច្នេះ ថ្ងៃនេះ យើងចង់ប្រាប់អ្នកពីល្បិចខ្លះៗដើម្បីធ្វើយ៉ាងណាឱ្យអ្នកមានកម្លាំងចិត្តហាត់ប្រាណឱ្យបានទៀង មិនងាយបោះបង់ទម្លាប់នោះចោល ហើយធ្វើឱ្យអ្នកអាចសម្រេចគោលបំណងរបស់អ្នកនៅទីបញ្ចប់។

. កុំភ័យខ្លាចពីការចាប់ផ្ដើម

How to not quitting gym

កុំមានការភ័យ ឬខ្មាស់អៀនមនុស្សជុំវិញខ្លួនអ្នក អ្នកណាក៏កើតមកមិនមែនភាពល្អឥតខ្ចោះដែរ ហើយម្នាក់ៗសុទ្ធតែឆ្លងកាត់ការតស៊ូ កុំខ្លាចបង្អាប់ ហើយត្រូវក្លាហានហ៊ានប្រឈមនឹងការនិយាយបន្តិចបន្តួចពីអ្នកដទៃ។ ពេលចាប់ការហាត់ប្រាណដំបូងអ្នកនឹងមិនទម្លាប់ ប៉ុន្តែយូរៗទៅវានឹងទៅជាធម្មតា។ មួយវិញទៀត អ្នកមិនត្រូវខ្លាចកញ្ចក់នោះទេ។

. ចាត់ទុកថាវាជាការលេងហ្គេម

How to not quitting gym

ព្យាយាមកំណត់ថ្ងៃដោយខ្លួនឯងនិងគូសថ្ងៃផុតកំណត់ចោល ដូចដែលយើងលេងហ្គេមយ៉ាងអញ្ចឹងដែរ ថាយើងបានដើរដល់វគ្គណាហើយ ហើយនៅសល់ពេលប៉ុន្មានទៀតទើបលេងហ្គេមនឹងចប់។ ធ្វើដូច្នេះ ទើបយើងលើកទឹកចិត្តខ្លួនឯងឱ្យដើរទៅមុខលឿន។

. ទិញសំលៀកបំពាក់កីឡាស្អាតៗ

How to not quitting gym

ទៅទិញសំលៀកបំពាក់ស្អាតៗ សំលៀកបំពាក់កីឡាដែលស្រលាញ់ ដែលយើងចង់ពាក់ទើបអាចទាញចិត្តខ្លួនឯងឱ្យរក្សានូវទម្លាប់ហាត់ប្រាណនោះបានយូរ។

. រកកន្លែងណាដែលនៅជិតផ្ទះ

How to not quitting gym

រកកន្លែងហាត់ប្រាណជិតផ្ទះ ទើបធ្វើឱ្យយើងមិនអាចរកលេសគេចវេសពីខ្លួនឯងបាន ដូចជាលេសអត់មានអីជិះ អាកាសធាតុមិនល្អ ឬខ្លាចស្ទះផ្លូវជាដើម ហើយមិនងាយធ្វើឱ្យខ្លួនឯងខ្ជិលទៀតផង ព្រោះយើងអាចដើរតែពីរជំហានដល់ទីតាំងបាត់។

. បង្កើតបរិយាកាសល្អៗ

How to not quitting gym

ដើម្បីធ្វើឱ្យបរិយាកាសជុំវិញខ្លួនល្អ ជាពិសេសនៅកន្លែងហាត់ប្រាណ អ្នកអាចស្តាប់បទចំរៀងដែលអ្នកចូលចិត្ត ព្រោះវាអាចជួយធ្វើឱ្យអារម្មណ៏ខ្លួនឯងកាន់តែធូរស្បើយ និងស្រស់ថ្លាឡើង និងមានកម្លាំងចិត្តបន្តទម្លាប់ហាត់ប្រាណថែរាងឱ្យបានជាប់យូរ។

. ទិញកញ្ចប់សមាជិកនៅក្លឹបហាត់ប្រាណ

How to not quitting gym

ទិញកញ្ចប់សមាជិកនៅកន្លែងហាត់ប្រាណ នឹងធ្វើឱ្យយើងទាក់ចិត្តនៅទីនោះ យើងមិនងាយនឹងខានទៅទីនោះព្រោះតែស្តាយការខាតបង់ការចំណាយរបស់ខ្លួន។ ប៉ុន្តែក៏ត្រូវចេះគិតគូរផងដែរ ទិញកញ្ចប់ដែលមានរយះពេលល្មមសិនចាំបន្តទៅមុខទៀត។

. ធ្វើផែនការឱ្យច្បាស់លាស់សម្រាប់ខ្លួនឯង

How to not quitting gym

យើងត្រូវកត់ត្រាទុកនូវពេលវេលាដែលយើងបានទៅក្លឹបហាត់ប្រាណ នឹងកត់ត្រានូវការលូតលាស់របស់ខ្លួនឯងថាតើមានភាពល្អប្រសើរកំរិតណាហើយ នៅសល់ប៉ុន្មានទៀតដែលចង់បាន ធ្វើដូចនេះទើបអាចឱ្យខ្លួនឯងមានការតាមដានទៅលើការខំប្រឹងប្រែងរបស់ខ្លួនឯង និងកាន់តែឱ្យខ្លួនឯងខិតខំបន្ត។

. ត្រូវរៀបចំសម្ភារះឱ្យរួចជាស្រេច

How to not quitting gym

ការដែលរៀបចំឥវ៉ាន់ហាត់ប្រាណទាំងនោះជាស្រេច ធ្វើឱ្យយើងមិនចំណាយពេលយូរនឹងរៀបចំ មិនធ្វើឱ្យអ្វីៗមករំខានអារម្មណ៏ឱ្យខូចអារម្មណ៏ព្រោះរបស់របរអ្នករួចរាល់ហើយជាស្រេចរាល់ពេលចេញដំណើរ។

. ជួលគ្រូបង្រៀនផ្ទាល់ខ្លួន

How to not quitting gym

មានគ្រូបង្រៀនផ្ទាល់ខ្លួនធ្វើឱ្យអ្នកមានកម្លាំងចិត្តចងរៀនជានិច្ចព្រោះមានគ្រូចាំបង្ហាញ ចាំយកចិត្តទុកដាក់ជួយក្រើនរំលឹករាល់ពេលវេលា។

១០. អោយកាដូ ឬការលើកទឹកចិត្តខ្លួនឯងរាល់ពេលចុងខែ

How to not quitting gym

ការលើកទឹកចិត្តខ្លួនឯង ទិញរបស់របរ ឬកាដូអ្វីផ្សេងៗឱ្យខ្លួនឯងនឹងធ្វើឱ្យខ្លួនឯងកាន់តែសប្បាយចិត្ត មានកម្លាំងចិត្តខំតស៊ូសម្រាប់ខ្លួនឯង សុខភាពខ្លួនឯង និងសម្រស់ខ្លួនឯង៕

អត្ថបទល្អផ្សេងទៀត៖ ល្បិចសំខាន់ៗ ដែលអ្នកគួរតែដឹងសម្រាប់ជាប្រយោជន៍ក្នុងការរស់នៅ!

បើមានបញ្ហាក្អករហូត តើធ្វើយ៉ាងដូចម្ដេចបាត់?​ គេងមិនលក់ស្ទើររាល់ថ្ងែ តើធ្វើដូចម្ដេច? សុខៗស្រាប់តែដាច់ភ្លើង តើធ្វើដូចម្ដេច? ថ្ងៃនេះ Aanarchak នឹងនាំមកជាមួយនូវល្បិចថ្មីៗមកជូនអស់លោកអ្នក សម្រាប់ជាប្រយោជន៍នៅក្នុងការរស់នៅប្រចាំថ្ងៃ៖

១.​ ប្រសិនបើអ្នកស្រាប់តែអស់ទៀនប្រើនោះ ហើយកំពុងតែស្ថិតនៅក្នុងស្ថានភាពចាំបាច់ អ្នកអាចដុតគូល័រទៀនជំនួសបានដោយសារតែវាអាចឆេះបានរយៈពេល ៣០នាទីឯនោះ។

២. ការដាក់ទូរស័ព្ទរបស់អ្នកនៅជា Airplane Mode នឹងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្ម នៅពេលដែលកំពុងលេងហ្គេម។

៣. ទឹកម្នាស់គឺមានប្រសិទ្ធភាព ៥ដង ជាងស៊ីរ៉ូក្អកទៅទៀត។ វាក៏មានប្រសិទ្ធភាពក្នុងការការពារជំងឺផ្តាសាយផងដែរ។

Image result for Pineapple Juice

៤. មានបញ្ហាក្នុងការគេងមែនទេ? ព្យាយាមព្រិចភ្នែកឲ្យលឿនរយៈពេល១នាទី ភ្នែករបស់អ្នកនិងមានអារម្មណ៍ថាអស់កំលាំង ហើយអ្នកនឹងមានអារម្មណ៍ថាងងុយគេងជាក់ជាមិនខាន។

៥. អ្នកអាចបំបាត់ក្លិនស្បែកជើងរបស់អ្នកបាន ដោយគ្រាន់តែដាក់កន្ចប់តែនៅក្នុងស្បែកជើងរបស់អ្នក វានឹងជួយកម្ចាត់ក្លិនបានយ៉ាងមានប្រសិទ្ធភាព។

៦. គ្រូពេទ្យបានធ្វើការអះអាងថាការញ៉ាំតែក្ដៅមួយពេង ហើយការពាក់សម្លៀកបំពាក់ដែលមានផាសុភាព និងចូលគេងម៉ោង១០គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីទទួលបានការគេងដ៏ពេញលេញមួយ។

៧. នៅពេលដែលអ្នកនៅក្នុងហាងញ៉ាំអាហារ អ្នកគួរតែលាងដៃរបស់អ្នកបន្ទាប់ពីកាម្មងម្ហូបរួច ដោយសារតែមីនុយដែលអ្នកកាន់នោះ គឺផ្ទុកទៅដោយមេរោគច្រើនបំផុតដែលអ្នកមិនឹងស្មានដល់៕

 

មតិយោបល់

ពេញនិយម