អ្នកដែលតែងតែមានអារម្មណ៍ខ្មាសអៀន ចាប់ពីថ្ងៃនេះទៅ អ្នកលែងខ្មាសទៀតហើយ បើអនុវត្តតាមវិធីទាំង៤នេះ
Connect with us

គួរដឹង

អ្នកដែលតែងតែមានអារម្មណ៍ខ្មាសអៀន ចាប់ពីថ្ងៃនេះទៅ អ្នកលែងខ្មាសទៀតហើយ បើអនុវត្តតាមវិធីទាំង៤នេះ

មនុស្សជាច្រើនមានការខ្មាសអៀន ក្នុងកំរិតមួយ។ ចំពោះអ្នកខ្លះ ការខ្មាសអៀនអាចធ្វើឲ្យមនុស្សមិនហ៊ានចូលរួមជាមួយសង្គមដែលមានលក្ខណៈសំខាន់ខ្លាំង ចំពោះគោលដៅ។ អ្នកដែលខ្មាសអៀន ការពិតចង់មានទំនាក់ទំនងជាមួយអ្នកដទៃ ប៉ុន្តែគេខ្លាចអ្នកដទៃរីះគន់ ដូច្នេះអ្នកដែលខ្មាសអៀនទាំងនោះ តែងតែជៀសវាងក្នុង ការចូលរួមក្នុងសង្គម។ អ្នកដែលខ្មាសអៀន តែងមានអារម្មណ៍ឯកោ ដែលធ្វើឲ្យគេបាក់ទឹកចិត្ត និង មានភាពតានតឹងក្នុងចិត្ត។ អ្នកទាំងនោះ តែងព្យាបាលការខ្មាសអៀន តាមរយៈការញ៉ាំថ្នាំ ដូចជា ថ្នាំ និង ផឹងស្រា ដែលធ្វើឲ្យខ្លួនមានភាពមិនប្រក្រតីក្នុងចិត្ត។

ខាងក្រោមនេះ គឺជាវិធីសាស្រ្ត៤យ៉ាងដែលជួយឲ្យអ្នកបំបាត់ភាពខ្មាសអៀនបាន៖

១. រៀបចំទុកជាមុនឲ្យបានល្អ

ភាពខ្មាសអៀន គេចាត់ទុកជាទំនោរដ៏ខ្លាំងមួយក្នុងការវាយតម្លៃខ្ពស់ពេកទៅលើការវាយតម្លៃដ៏អវិជ្ជមាន។ អ្នកខ្លាចអ្នកដទៃវាយតម្លៃអ្នកក្នុងន័យមិនល្អ ដូច្នេះ ទើបបានជាអ្នកព្យាយាមមិនធ្វើអ្វីខុសក្នុងសង្គមដើម្បីកុំឲ្យគេថា ជាជាងធ្វើនូវអ្វីដែលត្រូវ។ វិធីមួយក្នុងការកាត់បន្ថយភាពតានតឹងគឺចំណាយពេលឲ្យច្រើនដើម្បីគិតពីអ្វីដែលអ្នកអាចធ្វើក្នុងការធ្វើឲ្យស្ថានភាពមួយទទួលបានជោគជ័យ។ ប្រសិនបើអ្នកព្រួយបារម្ភពីការនិយាយគ្នាលេង សួរខ្លួនឯង២ ឬ ៣សំនួរ ដែលអាចជួយអ្នកបង្កើតបានប្រធានបទដ៏ល្អជាច្រើន។

អ្នកអាចផ្តល់ឲ្យខ្លួនឯងនូវផ្លូវក្រោយមួយ។ ព្យាយាមចូលជាមួយភាពភ័យខ្លាចទាំងនោះ នេះទើបជាវិធីសាស្រ្តដ៏ល្អក្នុងការជំនះភាពខ្មាសអៀន។ ប៉ុន្តែ អ្នកត្រូវតែដឹងថាអ្នកត្រូវតែជាអ្នកគ្រប់គ្រងវា។ ប្រសិនបើអ្នកដឹងថា អ្នកមិនមានផ្លូវក្រោយទេ អ្នកនឹងមិនមានអារម្មណ៍ជាប់ផុងទេ។

២. ប្រុងប្រយ័ត្នជាមួយអ្នកដទៃ

ក្នុងសៀវភៅ មួយរបស់ លោក Dale Carnegie បាននិយាយថា ត្រូវធ្វើជាមនុស្សដែលស្មោះត្រង់នឹងអ្នកដទៃ។ គាត់បាននិយាយក្រោយ លោក Alfred Adler ដែលនិយាយថា គឺបុគ្គលទេដែលមិនមានចំណាប់អារម្មណ៍ជាមួយអ្នកដែលមានបញ្ហាជីវិត។ នៅក្នុងសង្គម កុំដាក់ការចាប់អារម្មណ៍មកលើខ្លាំងពេក។ តែត្រូវដាក់ការចាប់អារម្មណ៍មកលើអ្នកដទៃ។ ការដាក់ការចាប់អារម្មណ៍ទៅលើអ្នកដទៃ នឹងធ្វើឲ្យអ្នកអាចនឹកឃើញ ប្រធានបទនិយាយបាន។ អ្នកណាក៏មានរឿងមួយសំរាប់និយាយដែរ។ រកវាឲ្យឃើញ ហើយ អង្គុយចុះស្តាប់ និង និយាយ។ មនុស្សតែងតែនិយាយពីខ្លួនឯង។

៣. ឲ្យតួនាទីខ្លួនឯងមួយ

អ្នកដែលខ្មាសអៀនក្នុងសង្គម ជាមនុស្សដែលមានភាពជោគជ័យខាងវិជ្ជាជីវៈ ដូចជា ពេទ្យ មេធាវី សាស្រ្តាចារ្យ និង អ្នករកស៊ីជាដើម។ ពួកគេតែងនិយាយពីភាពជឿជាក់ពេលដែលគេមាននៅកន្លែងធ្វើការ ប៉ុន្តែ ពួកគេនឹងមានអារម្មណ៍ថាមិនមានភាពជឿជាក់ទេ នៅពេលដែលពួកគេនៅក្នុងស្ថានភាពមួយ ដែលមិនមានអ្វីធ្វើ។ មានតួនាទីមួយធ្វើឲ្យអ្នក មានគោលដៅមួយ និង មានផ្លូវមួយ សំរាប់អ្វីដែលអ្នកនឹងត្រូវធ្វើ។ មនុស្សជាច្រើនចង់ឲ្យគេចូលចិត្ត និងទទួលស្គាល់។

៤. បន្ទន់ការសន្ទនាក្នុងខ្លួន

មនុស្សដែលមានភាពខ្មាសអៀន តែងតែគិតពិចារណាច្រើនមកលើខ្លួនឯង និង មានការសន្ទនាជាមួយខ្លួនឯង អាចនឹងធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍ក្នុងខ្លួនផងដែរ រួមទាំងអ្វីដែលគេមិននិយាយជាមួយអ្នកដទៃផងដែរ។ នៅពេលដែលអ្នកគិតមកលើខ្លួនឯងក្នុងន័យដែលមិនសូវល្អ អ្នកនឹងសន្និដ្ឋានថា គេគិតមកលើអ្នកក្នុងន័យបែបនេះដែរ។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ដែលធ្វើឲ្យសន្តិភាពផ្លូវចិត្តរបស់អ្នក មិនស្ថិតស្ថេរផងដែរ។

វិធីសាស្រ្តដែលល្អបំផុតក្នុងការកំទេចទំលាប់បែបនេះ គឺធ្វើជាមិត្តដ៏ល្អបំផុតចំពោះខ្លួនឯង ជាសំលេងដែលល្អចំពោះអ្នក។ ចាប់ផ្តើមសំគាល់តែអ្វីដែលល្អ ចំពោះខ្លួនឯង និង ឆ្លើយតបទៅនឹងអ្វីដែលមិនល្អ ដោយអ្វីដែលល្អ។ នៅពេលដែលមានអារម្មណ៍ស្តីបន្ទោសខ្លួនឯង ដោយសារតែអ្នកខ្លាច ចាំថា គ្មានមនុស្សណាម្នាក់ ដែលចូលចិត្តការបដិសេធទេ។ ប៉ុន្តែពេលខ្លះ យើង អាចធ្វើវាបាន។ អ្នកពេលដែលការរិះគន់ខ្លួនឯងក្នុងចិត្ត ចាប់ផ្តើមប្រាប់អ្នកថា គ្មាននរណាម្នាក់ ចូលចិត្តអ្នក រំលឹកខ្លួនឯងថា អ្នកចូលចិត្តខ្លួនឯង នេះជាអ្វីដែលសំខាន់ជាងគេ។ ពេលដែលនិយាយជាមួយខ្លួនឯងក្នុងន័យដែលល្អបែបនេះ ស្ថានភាពសង្គមនឹង មិនមានឥទ្ធិពលខ្លាំងពេកទេក្នុងការធ្វើឲ្យអ្នកពិបាកចិត្ត ដោយសារតែ អ្នក មិនពិន័យខ្លួនឯង។

រាល់ស្ថានភាពទាំងអស់ដែលអ្នកបានចូលរួម គឺជាជំនាញមួយ។ ពេលដែលអ្នកកាន់តែភ្លក់ច្រើនប៉ុនណា អ្នកកាន់តែទទួលបានអ្វីដែលល្អច្រើនប៉ុននោះដែរ។ ប្រសិនបើការខ្មាសអៀនរបស់អ្នកខ្លាំងពេក មានការព្យាបាលជាក្រុមដែលអ្នកអាចទទួលបាន។ ប្រសិនបើអ្នកអាចជាដោយសារការព្យាបាលនេះ ចូរពិភាក្សាជាមួយពេទ្យចិត្តសាស្រ្ត៕

អានអត្ថបទផ្សេងទៀត៖ គ្រោះថ្នាក់ដ៏អាក្រក់ទាំង ១០ ដែលអ្នកមិនដែលដឹង សម្រាប់អ្នកដែលចូលចិត្តខាំក្រចកដៃលេង

ការដែលមនុស្សយើងចេះតែចូលចិត្តខាំក្រចកដៃលេងនោះវាមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពក្រចកយើងតែប៉ុណ្ណោះទេ​ តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយើង ឬក៏អាចកើតរឿងអ្វីដែលយើងមើលមិនឃើញថែមទៀតផង។

អ្នកមួយចំនួនទៀតក៏គិតថាការខាំក្រចកដៃបែបនេះគឺមានភាពស្មោគគ្រោក និងអត់អនាម័យណាស់។ ដោយឡែកអ្នកពិសោធន៏ក៏បានរកឃើញនូវផលវិបាកទាំង១០ដែលអាចកើតឡើងចំពោះអ្នកនៅពេលដែលអ្នកចូលចិត្តតែខាំក្រចកដៃ ហើយថ្ងៃនេះយើងនឹងប្រាប់អ្នកពីផលវិបាកទាំងនោះ។

១. ការឆ្លងមេរោគ

Bacterial Infections

យើងដឹងស្រាប់ហើយថាក្រចកដៃរបស់យើងវាងាយនឹងប្រលាក់ជាប់នូវមេរោគឬបាក់តេរីនានាជុំវិញខ្លួនយើង មេរោគទាំងនោះវានឹងជាប់នឹងក្រចកឬដៃរបស់ដោយការកាន់ប៉ះរបស់ផ្សេងៗដែលយើងមិនបានចាប់អារម្មណ៏។ ជាទូទៅបាក់តេរីទាំងនោះគឺលាក់ខ្លួននៅផ្នែកខាងក្រោមនៃក្រចកយើង ដូច្នេះបើចេះតែខាំក្រចកលេងដោយមិនបានសម្អាតឬក៏ភ្លេចខ្លួននោះបាក់តេរីនឹងឆ្លងចូលមាត់យើងជាមិនខាន។

២. ឆ្លងជំងឺផ្តាសាយ

Cold or worse

គិតទៅដល់វត្ថុនាៗគ្រប់ទីកន្លែងដែលអ្នកប៉ះជារឿយៗនោះ មេរោគគឺអាចជាប់នឹងក្រចកក៏ដូចជាដៃយើងបានរាប់ម៉ោង មេរោគលាយឡំច្រើនមុខ កាន់ស្នឹមជាប់នឹងដៃយើង ហើយកាលដែលយើងបៀមដៃឬក៏ខាំក្រចកនោះមេរោគនឹងងាយឆ្លង ដែលជារឿយៗមនុស្សយើងតែងតែកើតជំងឺផ្តាសាយឬក្អកអ្វីជាដើមនោះ។

៣. ឆ្លងជាតិពុល

Toxic Poisoning

ជាទូទៅគឺសម្រាប់នារីៗដែលតែងតែចូលចិត្តធ្វើក្រចក លាបថ្នាំក្រចកនោះ យើងមិនដែលសង្កេតឡើយថាវាអាចមានជាតិអ្វីឬផលប៉ះពាល់ឡើយ ហើយអ្នកខ្លះក៏ចេះតែខាំក្រចកដែលលាបពណ៌នោះដែលវាអាចធ្វើឱ្យយើងឆ្លងជាតិពុលផ្សេងៗពីរបស់អស់នោះ។

៤. ដាច់សាច់ម្រាមដៃ

painful hangnail

ការខាំក្រចកនោះវាអាចធ្វើឱ្យដាច់សាច់ម្រាមដៃឬរបកស្បែកនៅបរិវេណជុំវិញក្រចកនោះ ជួនកាលធ្វើឱ្យស្បែករបកនោះវែងទៅៗ ជ្រៅទៅៗ ដែលធ្វើឱ្យយើងមានការក្រហាយឬឈឺចាប់ផ្សេងៗ ហើយក៏ធ្វើឱ្យស្បែកដៃយើងស្តើង នឹងងាយឆ្លងនូវមេរោគទៀតផង។

៥. បង្ហាញនូវភាពភ័យខ្លាច

Show your anxiety

ជាធម្មតាមនុស្សយើងពេលដែលមានអារម្មណ៏ថាភ័យ តែងតែចូលចិត្តខាំក្រចកដៃ។ ពេលខ្លះវាធ្វើឱ្យអ្នកដទៃឬអ្នកនៅជុំវិញខ្លួនដឹង និងចាប់បានថាយើងកំពុងតែភ័យឬបារម្មណ៏ពីរឿងអ្វីមួយជាមិនខាន។ វាអាចធ្វើឱ្យយើងបង្ហាញនូវភាពអាម៉ាសរបស់យើងទៅកាន់សាធារណៈថាយើងកំពុងតែភ័យខ្លាច ព្រួយ ខ្មាសអៀន ស្ត្រេស ហើយក៏ធ្លោយឱ្យគេដឹងពីភាពស្មោគគ្រោកផងដែរ។

៦. កើតឫស្ស

wart

ទំលាប់ខាំក្រចកលេងយូរៗទៅ អាចធ្វើឱ្យកើតឫស្សលើដៃ ឬលើមាត់និងផ្ទៃមុខថែមទៀតផង។ ដូចដែលបានជម្រាបជូនខាងលើថា ដៃរបស់យើងមិនដឹងជាមានមេរោគអ្វីខ្លះឡើយ ដូច្នេះ គួរតែបញ្ឈប់ទំលាប់នៃការខាំក្រចកនោះទៅ វាមិនល្អឡើយ។ មេរោគឬជំងឺចំឡែកៗអាចនឹងកើតឡើងបាន។

៧. ដុសផ្សិត

Fungal Growth

ខាំក្រចកដៃជារឿយៗ មេរោគនឹងរាតត្បាតឆ្លងពីមាត់ទៅដៃ ពីដៃទៅមាត់ ដែលអាចឱ្យយើងកើតរោគសញ្ញាផ្សិត ដែលអាចមានលើដៃ បរិវេណជុំវិញក្រចក ក្រោមក្រចក និងអាចឱ្យស្អុយក្រចកថែមទៀតផង។

៨. ខូចធ្មេញ

Tooth damage

ពិតមែនណាស់ ខាំក្រចកមិនត្រឹមតែប៉ះពាល់ដល់ម្រាមដៃរបស់យើងទេ ថែមទាំងប៉ះពាល់ដល់ធ្មេញយើងថែមទៀតផង។ ខាំក្រចកយូរៗទៅ ធ្វើឱ្យធ្មេញឆាប់ពុក ខូច ឬមិនត្រង់ជួរនឹងប៉ះពាល់ដល់សុខភាពធ្មេញយើងយ៉ាងខ្លាំងទៀតផង។

៩. ខូចទ្រង់ទ្រាយក្រចកដៃ

gnarling nail

ខាំក្រចកដៃយូរៗ ធ្វើឱ្យក្រចកដៃយើងនឹងខូចទ្រង់ទ្រាយជាមិនខាន ក្រចកដែលដុសមកនឹងមិនស្អាត និងមិនត្រង់ រលោងស្អាតដូចក្រចកយើងធម្មជាតិឡើយ ផលប៉ះពាល់នៃការខាំនិងធ្មេញដែលខាំ នឹងបង្កើតជាហានិភ័យដល់ក្រចកដៃយើងយ៉ាងធ្ងន់ធ្ងរ។

១០. ក្រចកដុះមិនប្រក្រតី

ingrown nail

យើងតែងតែដឹងហើយថាមនុស្សមួយចំនួនមានក្រចកដុះលើសាច់មិនប្រក្រតី ឬក្រចកព្រែកអ្វីជាដើម។ ដូច្នេះការដែលខាំក្រចកជាញឹកញាប់នោះអាចឱ្យការដុះក្រចកមិនប្រក្រតីកើតឡើងលើយើង ពេលខ្លះឈានដល់ការវះកាត់ទៀតផង ព្រោះវារោគសញ្ញា ឬជាមេរោគដែលមិនល្អចំពោះដៃរបស់យើង៕

មតិយោបល់

Trending