អាយុបញ្ជាក់បានតិចតួចណាស់ពីភាពពេញវ័យ ដោយត្រូវមើលលើរឿងទាំងនេះទៀត
Connect with us

បែបផែនជីវិត

អាយុបញ្ជាក់បានតិចតួចណាស់ពីភាពពេញវ័យ ដោយត្រូវមើលលើរឿងទាំងនេះទៀត

មនុស្សតែងតែយកអាយុជាការវាស់នៃភាពពេញវ័យ។ តែពេលដែលយើងនិយាយពីភាពពេញវ័យផ្នែកផ្លូវចិត្តវិញ អាយុពិតជាមិនអាចយកមកវាស់បានទេ។ ខាងក្រោមនេះ ជាសញ្ញាបញ្ជាក់ពីភាពពេញវ័យរបស់អ្នក៖

១. អ្នកមានគំនិតផ្ទាល់ខ្លួន

អ្នកតែងតែពិចារណាពីគំនិតរបស់អ្នកដទៃ តែអ្នកនឹងមិនភ្លេចពីគំនិត និង អ្វីដែលអ្នកត្រូវធ្វើការសំរេចចិត្តទេ។ អ្នកជាអ្នកបើកបរឡាន។ ប្រសិនបើអ្នកមានអារម្មណ៍ថាឲ្យគេច្រើនពេក សាកល្បងសំរេចចិត្តដោយមិនបាច់ទទួលយកអ្វីពីអ្នកដទៃទេ។

២. អ្នកដឹងពីអ្វីដែលអ្នកគិត និង អ្វីដែលអ្នកមានអារម្មណ៍

អ្នកដឹងយ៉ាងច្បាស់ពីអ្វីដែលអ្នកគិត និង មានអារម្មណ៍ ហើយអ្នកអាចបញ្ចេញឲ្យអ្នកដទៃបានដឹងយ៉ាងល្អ។ ប្រសិនបើអ្នកមិនដឹងពីអ្វីដែលអ្នកគិត ទេ សាកល្បងសរសេរនៅលើក្រដាស។ បើសិនជាអ្នកមានជំលោះជាមួយអ្នកណាម្នាក់ហើយ សាកទៅនិយាយផ្ទាល់ជាមួយអ្នកដែលមានជំលោះជាមួយអ្នក។

៣. អ្នកអាចជួយដោះស្រាយបញ្ហាអ្នកដទៃ ដោយមិនមានទទួលរងអារម្មណ៍អវិជ្ជមានពីគេទេ

អ្នកអាចធ្វើឲ្យអ្នកដទៃគិត និង មានអារម្មណ៍តាមអ្វីដែលគេគិត។ អ្នកជាអ្នកដោះស្រាយបញ្ហារបស់អ្នកដទៃ តែអ្នកមិនមានការទទួលរងការប៉ះពាល់ពីអ្នកដទៃទេ។

៤. អ្នករីករាយជាមួយនឹងពេលវេលារបស់ខ្លួនឯង និងពេលជាមួយអ្នកដទៃ

អ្នកចេះរីករាយជាមួយនឹងពេលជាមួយអ្នកដទៃ និង ខ្លួនឯង។ អ្នកមិនមានអារម្មណ៍ភ័យខ្លាចពេលនៅតែឯងទេ។ ប្រសិនបើអ្នកមិនអាចនៅតែឯង អ្នកសាកធ្វើអ្វីដែលអ្នកមិនដែលធ្វើខ្លួនឯង​ ដូចជាទៅមើលកុនជាដើម។

៥. អ្នកជាមនុស្សដែលចេះបត់បែន ហើយមានប្រតិកម្ម

អ្នកជាអ្នកដែលចេះបត់បែនតាមកាលៈទេសៈ ហើយ អ្នកនឹងធ្វើជាប្រតិកម្មណាមួយដោយសមស្របតាមកាលៈទេសៈផងដែរ។

៦. អ្នកធ្វើឲ្យមានតុល្យភាពរវាងអ្វីដែលអ្នកត្រូវការ និង អ្វីដែលគេត្រូវការ

អ្នកតែងមានអារម្មណ៍ពីការផ្តល់ឲ្យ និង ការទទួលយក។ អ្នកនឹងថ្លឹងពីការត្រូវការរបស់អ្នក​ និង អ្នកដទៃ។ ប្រសិនបើអ្នកតែងផ្តល់ឲ្យដើម្បីតំរូវចិត្តអ្នកដទៃ ចូរឈរលើគោលមួយដែលអ្នកមានទំនុកចិត្ត។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគេរហូត ចូរផ្តល់ឲ្យគេនូវឳកាសឲ្យគេគិតដោយខ្លួនឯង៕

អានអត្ថបទផ្សេងទៀត៖ ហេតុអ្វីយើងគួររង់ចាំដល់អាយុ ៣០ ទើបរៀបការ? ទាំងនេះជាហេតុផលទាំង ៤ ដែលអ្នកគួរពិចារណា!

ការរៀបការជាសុបិនរបស់មនុស្សប្រុសស្រីគ្រប់រូប ដើម្បីអាចរួមរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ប្រកបដោយសុភមង្គលបាន។ ក៏ប៉ុន្តែមុនអាចសម្រេចចិត្តរៀបការបាន ដៃគូទាំងសង្ខាងត្រូវពិចារណាឱ្យច្បាស់លាស់សិនពីផែនការគ្រួសារក្រោយរៀបការ។ ក្នុងនោះអាយុដែលនឹងត្រូវរៀបការក៏ជារឿងត្រូវគិតគូរដែរ។

បើទោះបី អាយុគ្រាន់ជាតួរលេខក៏ដោយ តែវាជាតួរលេខដែលអាចមានឥទ្ធិពលនិងអាចប៉ះពាល់ដល់ជីវិតយើងបានដែលយើងមិនគួរមើលស្រាលឡើយ។

ខាងក្រោមជាហេតុផល ៤ យ៉ាងដែលអ្នកគួររងចាំដល់អាយុ ៣០ សឹមឈានជើងចូលរោងការ៖

១. អ្នក​អាចមានឱកាសយល់ដឹងពីប្រភេទមនុស្សបានច្រើន៖

ក្នុងវ័យ ២០ ឆ្នាំ ជាវ័យទើបពេញវ័យជំទង់ ដែលជាពេលដែលអ្នកកំពុងពិសោធន៍ទំនាក់ទំនងជាមួយមនុសុសជាច្រើនប្រភេទក្នុងសង្គម។​​

ហេតុនេះដល់​អាយុ ៣០ ឆ្នាំអ្នកប្រាកដជា​បាន​ប្រឡូក​ក្នុង​សង្គម​ច្រើន​ជាងមុន និង​ស្គាល់​ពី​ប្រភេទមនុស្សនៅ​ក្នុង​សង្គម​បាន​ច្រើន​និងច្បាស់ ជាហេតុអាចឱ្យអ្នកសម្រេចចិត្តជ្រើសរើសដៃគូជីវតបានប្រសើរ។ ​​​អ្នក​នឹងអាច​រក​ដៃគូ​មនុស្ស​ចាស់ចិត្តចាស់គំនិត​​ដូចគ្នា និង​អាច​កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​។

២. អ្នកអាច​មានឱកាសបំពេញ​ក្ដី​ស្រមៃបានច្រើន៖

ស្ថិតក្នុងវ័យ ២០ ឆ្នាំអ្នកប្រាកដជាមានក្ដីស្រមៃតូចធំច្រើនត្រូវបំពេញ។ ក្នុងនោះរួមមាន ការធ្វើដំណើរកម្សាន្ដតែឯងឬជាក្រុមទៅកាន់ប្រទេសផ្សេងៗជុំវិញពិភពលោក បន្តការសិក្សាកម្រិតខ្ពស់ ឬក៏ប្រឡូកចូលការងារ និងការរកស៊ីជាដើម។

នេះមិនមែនបានន័យថាក្រោយរៀបការអ្នកមិនអាចធ្វើរឿងទាំងនេះបានទេ គ្រាន់តែវាមិនស្រួលដូចពេលនៅលីវ ដោយសារយើង​ត្រូវ​បែងចែក​ពេលវេលា និង​ថវិកា​សម្រាប់​គ្រួសារដូចជាចិញ្ចឹមកូនជាដើម។ 

៣.ស្ថិរ​ភាព​ផ្នែក​ហិរញ្ញវត្ថុ៖

អ្នកដែលគិតចង់រៀបការនៅខ្ទង់វ័យ ២០ ឆ្នាំតែងចាត់ទុកក្ដីស្រឡាញ់ជារឿងធំ ហើយលុយកាក់ជារឿងបន្ទាប់បន្សំ។ តែតាមពិតទៅនោះគ្រាន់​ជា​គំនិត​ក្មេង​ខ្ចី​​ប៉ុណ្ណោះ។ ពិតណាស់ការស្រឡាញ់ជារឿងធំ តែបើសិនយើងរៀបការទាំងពុំមានស្ថិរភាពហិរញ្ញវត្ថុ នោះគ្រួសារមិនអាចមានសុភមង្គលបានពេញលេញឡើយ។

អ្នកគួរប្រើវ័យខ្ទង់ ២០ ឆ្នាំកសាងគ្រឹះការងារ និងមុខរបររកស៊ីឱ្យមាំសិនដើម្បីស្ថិរភាពហិរញ្ញវត្ថុ និងភាពឯករាជ្យពីឪពុកម្ដាយ រួចសឹមរៀបការនៅខ្ទង់វ័យ ៣០ ក៏មិនយឺតពេលដែរ។

៤. ជីវិត​អាពាហ៍ពិពាហ៍​មិនគួរធ្វើដោយប្រញាប់៖

ជីវិតអាពាហ៍ពិពាហ៍មិនអាចធ្វើដោយបង្ខំ ដោយប្រើប្រាស់មនោសញ្ចេតនាមួយមុខទេ ព្រោះវាអាចបំផ្លាញអនាគតយើងបានបើសម្រេចចិត្តមិនបានគ្រប់ជ្រុងជ្រោយ។ ហេតុនេះ វ័យ ២០ ឆ្នាំគួរជាវ័យប្រើសម្រាប់ពិចារណាស្វែងយល់ពីដៃគូជីវិតយើងឱ្យបានល្អប្រសើរ និងរៀបចំផែនការគ្រួសារ៕

ចុចអាន៖ ការណាត់ជួបជាមួយគូរស្នេហ៏អ្នកលើកទីមួយ តើទង្វើអ្វីខ្លះដែលត្រូវជៀសវាង???

ចុចអាន៖ ដោយសារតែចឹងសោះ បានជាគូស្នេហ៏ភាគច្រើនបន្ទាប់ពីបែកគ្នា មិនអាចធ្វើជាមិត្តនឹងគ្នាបាន

មតិយោបល់

ពេញនិយម