រឿងទាំង៨ដែលអ្នកប្រហែលជាមិនដឹងពី អរិយធម៌ស៊ូមើរៀន!
Connect with us

ពួកគេជានរណា

រឿងទាំង៨ដែលអ្នកប្រហែលជាមិនដឹងពី អរិយធម៌ស៊ូមើរៀន!

បើនិយាយពីអរិយធម៌របស់ពពួកមនុស្សជំនាន់ដើម អ្នកប្រាកដជាមិនអាចបំភ្លេចបាននោះទេ នូវអរិយធម៌របស់ជនជាតិស៊ូមើរៀន ដោយសារតែកេរ្តិ៍ដំណែលរបស់ពួកគេបានបន្សល់ទុកច្រើនណាស់ ដល់មនុស្ស និងអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយរបស់យើង។ ប៉ុន្តែតើហេតុអ្វីបានជាអរិយធម៌ពួកនេះសំខាន់ម្លេះ? តើពួកគេជានរណា?

ខាងក្រោមនេះគឺជាការពិតទាំង៨របស់ពពួកស៊ូមើរៀន ដែលអ្នកប្រហែលជាមិនធ្លាប់ដឹង៖

១. កាលពីជាង ៤០០០ឆ្នាំមុនគ្រិស្តសករាជ ជនជាតិស៊ូមើរៀនបានបង្កើតទីក្រុងរបស់ខ្លួននៅតំបន់មេស៊ូប៉ូតាមៀ ដែលពេលបច្ចុប្បន្ននេះមានទីតាំងនៅឯប្រទេសអ៊ឺរ៉ាក់ភាគខាងត្បូង។ ពួកគេត្រូវបានគេស្គាល់ថាជាពពួក ដែលបង្កើតពុម្ពអក្សរចំណាស់ជាងគេបំផុតនៅក្នុងពិភពលោក គឺពុម្ពអក្សរ “cuneiform script”។

២. ទីក្រុងដែលពួកគេបង្កើតមានប្រជាជនរស់នៅប្រមាណពី ៤ម៉ឺន ទៅ៨ម៉ឺននាក់ ដែលចំនួនមួយនេះត្រូវបានគេចាត់ទុកថាជាទីក្រុងដែលធំបំផុតនៅក្នុងពិភពលោកបើប្រៀបធៀបនឹងពពួកដទៃដែលរស់នៅជំនាន់នោះ។ ក្នុងការសាងសង់នោះ ពួកគេប្រើប្រាស់ដីឥដ្ឋ និងកប្បាសដើម្បីមកធ្វើជាផ្ទះ។ លើសពីនេះទៅទៀត ពួកគេក៏បានសាងសង់ប្រព័ន្ធធារាសាស្ត្រយ៉ាងខ្វាត់ខ្វែងនៅក្នុងទីក្រុងរបស់ខ្លួនផងដែរ។ ពួកស៊ូមើរៀននេះក៏ជាអ្នកផ្តួចផ្តើមប្លង់ស្ថាបនាប្រាសាទពីរ៉ាមីតរបស់ប្រទេសអេហ្សីបទៀតផង។

៣. រឿងដែលគួរអោយភ្ញាក់ផ្អើលនោះគឺ ពពួកនេះចូលចិត្តផឹកស្រាបៀរ។ គេអាចដឹងបានដោយឃើញរូបចម្លាក់របស់ពួកនេះដែលនិយាយពីរបៀបបិតស្រាបៀរ តាមវិធីរបស់ពួកគេ។ ស្រាបៀរនោះត្រូវបានយកមកផឹកនៅក្នុងពិធីជប់លៀង និងការបន់ស្រន់ទៅកាន់ព្រះជាម្ចាស់របស់ពួកគេជាដើម។

៤. ដោយសារតែពួកគេជាអ្នកបង្កើតតួអក្សរប្រើប្រាស់មុនគេ ពុម្ពអក្សរនោះត្រូវបានគេប្រើប្រាស់រយះពេលដល់ទៅជាង៣ពាន់ឆ្នាំឯណោះ។ នៅក្នុងការសរសរអក្សរនោះ ពួកគេឆ្លាក់អក្សរនៅលើដីឥដ្ឋទន់ រួចយកទៅដុត រឺហាលថ្ងៃដើម្បីអោយវារឹង។ ការធ្វើបែបនេះអាចធ្វើអោយអក្សរទាំងនោះជាប់បានយូរ។

៥. ពួកគេចេះជួញដូរជំនួញតាមផ្លូវទឹក និងគោក ដោយនាំយកផលិតផលពីក្នុងទីក្រុងរបស់ខ្លួនទៅលក់អោយកោះ និងទីក្រុងផ្សេងៗនៅក្នុងទឹកដីមេស៊ូប៉ូតាមៀ ដែលជាតំបន់អារ៉ាប់នាពេលសព្វថ្ងៃ ហើយដំណើរជួញដូរម្តងៗអាចចំនាយពេលអស់ដល់ទៅរាប់ខែឯណោះ។ ផលិតផលដែលពួកគេតែងតែជួញដូរនោះមានដូចជាឈើ រ៉ែ និងត្បូងជាដើម។

៦. រូបចម្លាក់ គឺជារូបពិតប្រាកដរបស់ជនជាតិស៊ូមឺរៀននាសម័យនោះ។

៧. ក្រៅពីនេះទៅទៀត គណិតវិទ្យា និងរបៀបវាស់ស្ទង់របស់ជនជាតិមួយនេះនៅត្រូវបានគេប្រើប្រាស់មកទល់សព្វថ្ងៃ។ ពួកគេគឺជាអ្នកដែលបង្កើតអោយដឹងថាក្នុងមួយម៉ោងមាន៦០នាទី និងមួយនាទីមាន៦០វិនាទី ហើយយើងនៅតែប្រកាន់ការគណនារបៀបនេះមកដល់សព្វថ្ងៃ៕

អត្ថបទល្អផ្សេងទៀត៖ តើម៉ាកូ ប៉ូឡូ ជានរណា? ហេតុអ្វីបានជាគាត់ល្បីម្លេះនៅក្នុងប្រវត្តិសាស្ត្រពិភពលោក?

ជារឿយៗ Anarchak តែងតែលើកឡើងពីបុគ្គលល្បីៗដែលពិភពលោកតែងតែនិយាយពីពួកគាត់គ្រប់គ្នា។ ថ្ងៃនេះ Anarchak នឹងនិយាយពីមនុស្សដែលមានកេរ្តិ៍ល្បីលើពិភពលោកម្នាក់ទៀតហើយ ដើម្បីចែករំលែកជាចំនេះដឹងមកកាន់ប្រិយមិត្តទាំងអស់គ្នា។ តើ ម៉ាកូ ប៉ូឡូ ជានរណា? ហើយគាត់មានសមិទ្ធិផលអ្វីខ្លះបានជាមនុស្សនៅក្នុងពិភពលោកស្គាល់ពីគាត់ច្រើនម្ល៉េះ?
លោក ម៉ាកូ ប៉ូឡូ គឺជាអ្នកផ្សងព្រេង ជនជាតិអ៊ីតាលីដែលមានឈ្មោះល្បីដោយសារតែដំណើរផ្សេងព្រេងរបស់លោកមកកាន់ទ្វីបអាស៊ី។ នៅឆ្នាំ ១២៧១ក្នុងដំណើរផ្សងព្រេងនោះ លោកបានប្រើប្រាស់ទូកក្តោង ដោយចេញមកទ្វីបអឺរ៉ុប ក្នុងគោលបំនងរុករកទ្វីបផ្សេងៗនៅក្នុងពិភពលោក ព្រោះថាកាលនោះមិនទាន់បានបច្ចេកវិទ្យាអ្វីដែលអាចអោយដឹងពីការរស់នៅប្រទេសមនុស្សដទៃនៅកន្លែងផ្សេងទៀតនោះទេ។

នៅក្នុងការធ្វើដំនើររបស់លោកនោះ លោកបានទៅដល់ប្រទេសចិន ដែលកាលនោះប្រទេសចិនគឺកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម៉ុងហ្គោល គឺអធិរាជកូប្លៃ ខាន់ ដែលត្រូវជាចៅរបស់អធិរាជចម្បាំងដែលខ្លាំងបំផុត សង់ស៊ីស ខាន់។ ពេលដែលទៅដល់ទីនោះ លោក ត្រូវបានកូប្លៃ ខាន់ ជឿទុកចិត្ត និងអោយដំណែងលោកជាមន្ត្រីនាំសារពិសេស ដែលកាលនោះលោកត្រូវបានបញ្ជូនសារពិសេសជាច្រើនទៅកាន់តំបន់ផ្សេងៗទៀត ដែលអាស៊ីជនជាតិអ៊ឺរ៉ុបផ្សេងៗមិនធ្លាប់បានទៅដល់ ដោយក្នុងនោះមានដូចជាប្រទេសភូមា ឥណ្ឌា និងទីបេជាដើម។

បន្ទាប់ពីរស់នៅប្រទេសចិនអស់រយះពេល១៧ឆ្នាំ លោកម៉ាកូ ប៉ូឡូបានសម្រេចចិត្តត្រលប់មកកាន់ប្រទេសអ៊ីតាលីវិញ ដោយលោកបានសុំការអនុញ្ញាតពីអធិរាជនាពេលនោះ ប៉ុន្តែសំណូមពរនេះត្រូវបានផ្តល់អោយដោយភ្ជាប់ជាមួយនឹងល័ក្ខខណ្ឌមួយពោលគឺ លោកត្រូវតែនាំព្រះនាងរបស់មុងហ្គោល ទៅរៀបការជាមួយនឹងរាជបុត្រម្នាក់នៅឯទីក្រុងពែរ្សឯនោះ។ នៅក្នុងដំណើរចុងក្រោយនោះ មានមនុស្សជាច្រើនបានស្លាប់ ប៉ុន្តែលោកនៅតែអាចជូនព្រះនាងនោះទៅដោយជោគជ័យ។ នៅឆ្នាំ ១៣២៤ លោកបានត្រលប់ទៅដល់ប្រទេសអ៊ីតាលីវិញ។

ដំណើរផ្សងព្រងរបស់លោកបានបន្សល់ទុកជាស្នាដៃមួយតាមរយះសៀវភៅរបស់លោក ដែលមានចំនងជើងថា ដើម្បីជំរុញ អោយអ្នកក្រោយចាប់ផ្តើមដំណើរផ្សេងព្រេងរុករកដូចជាលោកដែរ។ ដោយសារតែលោកនេះហើយ ក្រោយៗមកមានអ្នកចាប់ផ្តើមចេញរុករកទឹកដីផ្សេងៗទៀតជាច្រើន ដែលក្នុងនោះរួមមានទាំងលោក គ្រីស្តូហ្វឺ កូឡុំបឺស ដែលជាអ្នករកឃើញទ្វីបអាមេរិច។ ដំណើរផ្សងព្រេងទាំងនោះបានធ្វើអោយមនុស្សនៅក្នុងពិភពលោកចាប់ផ្តើមបានដឹងច្រើនពីគ្នានឹងគ្នា ហើយមានទំនាក់ទំនងកាត់មិនដាច់មកទល់សព្វថ្ងៃ៕

ចុចអាន៖ សម្ដីមាសខុងជឺ៖ ឧស្សាហ៍ខុសរឿង ៥ ប្រការ ទោះប្រឹងប្រែងយ៉ាងណាក៏ឆ្លងមិនផុតពីក្រ និងបរាជ័យ!!!

ចុចអាន៖ កំពូលទស្សនៈមាសរបស់ “ខុង ជឺ” ដែលមានតម្លៃរាប់ពាន់ឆ្នាំអាចប្រើបានទល់បច្ចុប្បន្ន!

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK