តើម៉ាកូ ប៉ូឡូ ជានរណា? ហេតុអ្វីបានជាគាត់ល្បីម្លេះនៅក្នុងប្រវត្តិសាស្ត្រពិភពលោក?
Connect with us

ពួកគេជានរណា

តើម៉ាកូ ប៉ូឡូ ជានរណា? ហេតុអ្វីបានជាគាត់ល្បីម្លេះនៅក្នុងប្រវត្តិសាស្ត្រពិភពលោក?

ជារឿយៗ Anarchak តែងតែលើកឡើងពីបុគ្គលល្បីៗដែលពិភពលោកតែងតែនិយាយពីពួកគាត់គ្រប់គ្នា។ ថ្ងៃនេះ Anarchak នឹងនិយាយពីមនុស្សដែលមានកេរ្តិ៍ល្បីលើពិភពលោកម្នាក់ទៀតហើយ ដើម្បីចែករំលែកជាចំនេះដឹងមកកាន់ប្រិយមិត្តទាំងអស់គ្នា។ តើ ម៉ាកូ ប៉ូឡូ ជានរណា? ហើយគាត់មានសមិទ្ធិផលអ្វីខ្លះបានជាមនុស្សនៅក្នុងពិភពលោកស្គាល់ពីគាត់ច្រើនម្ល៉េះ?
លោក ម៉ាកូ ប៉ូឡូ គឺជាអ្នកផ្សងព្រេង ជនជាតិអ៊ីតាលីដែលមានឈ្មោះល្បីដោយសារតែដំណើរផ្សេងព្រេងរបស់លោកមកកាន់ទ្វីបអាស៊ី។ នៅឆ្នាំ ១២៧១ក្នុងដំណើរផ្សងព្រេងនោះ លោកបានប្រើប្រាស់ទូកក្តោង ដោយចេញមកទ្វីបអឺរ៉ុប ក្នុងគោលបំនងរុករកទ្វីបផ្សេងៗនៅក្នុងពិភពលោក ព្រោះថាកាលនោះមិនទាន់បានបច្ចេកវិទ្យាអ្វីដែលអាចអោយដឹងពីការរស់នៅប្រទេសមនុស្សដទៃនៅកន្លែងផ្សេងទៀតនោះទេ។

នៅក្នុងការធ្វើដំនើររបស់លោកនោះ លោកបានទៅដល់ប្រទេសចិន ដែលកាលនោះប្រទេសចិនគឺកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម៉ុងហ្គោល គឺអធិរាជកូប្លៃ ខាន់ ដែលត្រូវជាចៅរបស់អធិរាជចម្បាំងដែលខ្លាំងបំផុត សង់ស៊ីស ខាន់។ ពេលដែលទៅដល់ទីនោះ លោក ត្រូវបានកូប្លៃ ខាន់ ជឿទុកចិត្ត និងអោយដំណែងលោកជាមន្ត្រីនាំសារពិសេស ដែលកាលនោះលោកត្រូវបានបញ្ជូនសារពិសេសជាច្រើនទៅកាន់តំបន់ផ្សេងៗទៀត ដែលអាស៊ីជនជាតិអ៊ឺរ៉ុបផ្សេងៗមិនធ្លាប់បានទៅដល់ ដោយក្នុងនោះមានដូចជាប្រទេសភូមា ឥណ្ឌា និងទីបេជាដើម។

បន្ទាប់ពីរស់នៅប្រទេសចិនអស់រយះពេល១៧ឆ្នាំ លោកម៉ាកូ ប៉ូឡូបានសម្រេចចិត្តត្រលប់មកកាន់ប្រទេសអ៊ីតាលីវិញ ដោយលោកបានសុំការអនុញ្ញាតពីអធិរាជនាពេលនោះ ប៉ុន្តែសំណូមពរនេះត្រូវបានផ្តល់អោយដោយភ្ជាប់ជាមួយនឹងល័ក្ខខណ្ឌមួយពោលគឺ លោកត្រូវតែនាំព្រះនាងរបស់មុងហ្គោល ទៅរៀបការជាមួយនឹងរាជបុត្រម្នាក់នៅឯទីក្រុងពែរ្សឯនោះ។ នៅក្នុងដំណើរចុងក្រោយនោះ មានមនុស្សជាច្រើនបានស្លាប់ ប៉ុន្តែលោកនៅតែអាចជូនព្រះនាងនោះទៅដោយជោគជ័យ។ នៅឆ្នាំ ១៣២៤ លោកបានត្រលប់ទៅដល់ប្រទេសអ៊ីតាលីវិញ។

ដំណើរផ្សងព្រងរបស់លោកបានបន្សល់ទុកជាស្នាដៃមួយតាមរយះសៀវភៅរបស់លោក ដែលមានចំនងជើងថា ដើម្បីជំរុញ អោយអ្នកក្រោយចាប់ផ្តើមដំណើរផ្សេងព្រេងរុករកដូចជាលោកដែរ។ ដោយសារតែលោកនេះហើយ ក្រោយៗមកមានអ្នកចាប់ផ្តើមចេញរុករកទឹកដីផ្សេងៗទៀតជាច្រើន ដែលក្នុងនោះរួមមានទាំងលោក គ្រីស្តូហ្វឺ កូឡុំបឺស ដែលជាអ្នករកឃើញទ្វីបអាមេរិច។ ដំណើរផ្សងព្រេងទាំងនោះបានធ្វើអោយមនុស្សនៅក្នុងពិភពលោកចាប់ផ្តើមបានដឹងច្រើនពីគ្នានឹងគ្នា ហើយមានទំនាក់ទំនងកាត់មិនដាច់មកទល់សព្វថ្ងៃ៕

អត្ថបទល្អផ្សេងទៀត៖ Elon Musk៖ ពីមនុស្សម្នាក់ដែលត្រូវគេវាយធ្វើបាប មកជាអ្នកផលិតយាន្តអាវកាសយ៉ាងជោគជ័យ!

បើនិយាយពីឈ្មោះ ប្រហែលជាមានប្រិយមិត្តមួយចំនួនមិនទាន់បានស្គាល់គាត់នៅឡើយទេ។ លោក គឺជាមនុស្សម្នាក់ដែលកំពុងបានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មនុស្សជាច្រើននៅក្នុងពិភពលោក ដោយសារតែសមត្ថភាព និងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុនលោក ពោលគឺក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Teslaដែលជាក្រុមហ៊ុនផលិតយាន្តអាវកាស ឡានដើរដោយចរន្តអគ្គីសនី និងថ្មដែលដើរដោយថាមពលសូឡារជាដើម។ ប៉ុន្តែនៅក្រោយការជោគជ័យទាំងអស់នេះ លោកបានជួបបញ្ហាជាច្រើនដែលអ្នកនឹកស្មានមិនដល់។

លោក Elon Musk កើតនៅឆ្នាំ ១៩៧១ នៅក្នុងប្រទេសអាហ្រិ្វចខាងត្បូង ដែលមានឪពុកជាវិស្វករអេឡិត្រូនិច និងម្តាយជាតារាបង្ហាញម៉ូត។ តាមអ្វីដែលឪពុករបស់លោកបានប្រាប់ លោកគឺក្មេងម្នាក់ដែលមិនសូវចេះនិយាយច្រើនជាមួយនរណាម្នាក់នោះឡើយ ពោលគឺដូចជាពេលដែលគេមានពិធីជប់លៀងអ្វីមួយអញ្ចឹង លោក មិនដែលនៅលេងជាមួយនឹងក្មេងៗដទៃទៀតឡើយ ផ្ទុយទៅវិញលោកតែងតែដើរទៅរកកន្លែងដាក់សៀវភៅរបស់គេហើយអង្គុយអានសៀវភៅទាំងនោះ។

មិនបានប៉ុន្មាន នៅឆ្នាំ ១៩៧៩ ឪពុកម្តាយរបស់លោកបានចែកផ្លូវគ្នា ដោយពេលនោះលោកបានសម្រេចចិត្តទៅរស់នៅជាមួយឪពុករបស់លោកជាមួយនឹងប្អូនប្រុសម្នាក់។ នៅឆ្នាំ ១៩៨៣ ខណះពេលដែលលោកមានអាយុទើបតែ១២ឆ្នាំ លោកមានសមត្ថភាពផលិតហ្គេមមួយដែលបានលក់អោយក្រុមហ៊ុនទស្សនាវដ្តីកុំព្យូទ័រមួយក្នុងតម្លៃដល់ទៅ ៥០០$ឯណោះ ដែលហ្គេមនោះមានឈ្មោះថា ‌” Blastar”។

ថ្វីត្បិតតែបែបនេះពិតមែន ការសិក្សារបស់លោកមិនបានដំណើរការទៅល្អទាំងស្រុងនោះឡើយ ដោយកាលនោះលោកត្រូវបានគេវាយធ្វើបាបនៅសាលារៀនរហូតដល់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យទៀតផង។ បន្ទាប់ពីរៀនចប់ លោកបានបន្តទៅរៀនថ្នាក់បរិញ្ញាប័ត្រនៅឯប្រទេសកាណាដា ដោយរស់នៅជាមួយនឹងម្តាយរបស់លោកវិញ។ កាលដែលនៅរៀននោះ លោកនឹងមិត្តភក្តិលោកប្រមាណជាដប់នាក់ទៀតបានចូលលុយគ្នាហើយកែច្នៃផ្ទះចាស់មួយដើម្បីបើកជាក្លិបកំសាន្តពេលរាត្រី ដែលនោះជាចំនុចចាប់ផ្តើមមួយនៃជីវិតវិនិយោគរបស់លោក។

មិនបានប៉ុន្មាន លោកចាប់ផ្តើមបង្កើតកម្មវិធីមួយដែលមានមុខងារជាមគ្គុទេសទេសចរណ៍សម្រាប់សណ្ឋាគារ និងភោជនីយដ្ឋាននៅឯទីក្រុងញូយ៉ក ដោយកាលនោះឳពុករបស់លោកជាអ្នកជួយជ្រោមជ្រែងធ្វើគម្រោងនេះ។ មិនបានប៉ុន្មានគម្រោងនេះក៏បានជោគជ័យ ដោយកាលនោះលោកទទួលបានប្រាក់ចំនូលមកខ្លួនឯងដល់ទៅ ២២លានដុល្លារឯណោះ។ ជាមួយនឹងប្រាក់នេះ លោកបានយកជាទៅវិនិយោគនៅក្នុងក្រុមហ៊ុនជាច្រើនដែលរួមមានដូចជា X.com ដែលក្រុមហ៊ុននេះត្រូវបានបញ្វូលគ្នាជាមួយក្រុមហ៊ុន PayPal ។

បន្ទាប់មកទៀត លោកក៏បានសម្រេចចិត្តលក់ក្រុមហ៊ុមនេះអោយទៅក្រុមហ៊ុន ទៀត។ ក្រោយមក លោកចាប់ផ្តើមមានគំនិតអោយដែលមនុស្សគ្រប់គ្នាគិតថាលោកឆ្កួតគ្រប់គ្នា ពោលគឺលោកចាប់ផ្តើមចង់ទិញគ្រាន់រុកកែតចាស់ៗរបស់រុស្សី ប៉ុន្តែដោយសារតែពួកវាត្រូវបានគេកាត់ថ្លៃក្នុងតម្លៃខ្ពស់ពេក លោកក៏បានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយឡើងមក ដោយដាក់ឈ្មោះថា Space Exploration រឺ Space X នេះហើយ។ គោលបំនងរបស់លោកគឺដើម្បីទៅដាក់អាណានិគមនៅលើភពអង្គារ ហើយវាអាចធ្វើទៅបានដោយការបង្កើតយាន្តអាវកាសក្នុងតម្លៃថោក។

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលលោកបានបង្កើតឡើងត្រូវជួបឧបសគ្គនៅឆ្នាំ ២០០៨ដែលពិភពទាំងមូលមានបញ្ហាសេដ្ឋកិច្ច។ ប៉ុន្តែបន្ទាប់ពីបញ្ហានោះបានកន្លងផុតទៅ លោកចាប់ផ្តើមមានសំណាងវិញ ដោយNASA បានចុះកិច្ចសន្យាជាមួយគាត់ និងអោយគាត់បញ្ជូនសម្ភារះទៅកាន់លំហជាច្រើនទៀតផង។ ភាពជោគជ័យនេះក៏បានកើតឡើងផ្ទួនៗ ពោលសូម្បីតែក្រុមហ៊ុនឡានដែលដើរអោយចរន្តអគ្គីសនី និងថ្មដែលដើរដោយថាមពលសូឡារក៏ដើរទៅដោយជោគជ័យផងដែរ។ នៅពេលនេះ លោកជាមនុស្សម្នាក់ដែលស្ទើរតែមនុស្សគ្រប់គ្នានៅក្នុងវិស័យបច្ចេកវិទ្យាគិតដល់មុនគេពេលដែលគេនិយាយពីបុគ្គលជោគជ័យក្នុងវិស័យមួយនេះ៕

ចុចអាន៖ សម្ដីមាសខុងជឺ៖ ឧស្សាហ៍ខុសរឿង ៥ ប្រការ ទោះប្រឹងប្រែងយ៉ាងណាក៏ឆ្លងមិនផុតពីក្រ និងបរាជ័យ!!!

ចុចអាន៖ កំពូលទស្សនៈមាសរបស់ “ខុង ជឺ” ដែលមានតម្លៃរាប់ពាន់ឆ្នាំអាចប្រើបានទល់បច្ចុប្បន្ន!

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK