មើលអត្តចរិត៖ តើអ្នកជាអ្នកចម្បាំងពេលមានសង្គ្រាម រឺជាអ្នកការពារពេលមានសន្តិភាព?
Connect with us

បែបផែនជីវិត

មើលអត្តចរិត៖ តើអ្នកជាអ្នកចម្បាំងពេលមានសង្គ្រាម រឺជាអ្នកការពារពេលមានសន្តិភាព?

នៅក្នុងជីវិតមនុស្សម្នាក់ៗសុទ្ធតែត្រូវឆ្លងកាត់ស្ថានភាពពីរយ៉ាង គឺដើម្បីរស់រានមានជីវិត រឺដើម្បីជោគជ័យនៅក្នុងរឿងអ្វីមួយ។ ជីវិតមនុស្សយើងគឺដូចជាអ្នកចម្បាំងអញ្ចឹងដែរ ព្រោះថាមិនថាមានសុខ រឺមានទុក្ខ យើងត្រូវតែបន្តដំណើរទៅមុខតស៊ូជាចាំបាច់។ ប៉ុន្តែក្នុងចំនោមនេះ មានពេលខ្លះអ្នកព្យាយាមក្នុងស្ថានភាពមួយខ្លាំងជាងស្ថានភាពមួយទៀត។ ស្ថានភាពទាំងនេះនឹងកំនត់ថាតើអ្នកជាប្រភេទមនុស្សដែលចូលចិត្តតស៊ូនៅពេលដែលមានសង្គ្រាម (ទុក្ខលំបាក) រឺក៏ជាអ្នកការពារសន្តិភាព (សេចក្តីសុខ)?

ចង់ដឹងថាអ្នកជាមនុស្សប្រភេទមួយណា អានខាងក្រោមទាំងអស់គ្នា៖

១. អ្នកការពារពេលមានសន្តិភាព

មនុស្សប្រភេទគឺមានសមត្ថភាពខ្លាំងបំផុតនៅពេលដែលរឿងគ្រប់យ៉ាងស្ងប់ស្ងាត់ល្អ ដោយសារតែគេត្រូវស្ថានភាពប្រភេទនេះដើម្បីអោយខ្លួនគេអាចផ្តោតអារម្មណ៍ឆ្ពោះទៅរកភាពជោគជ័យ។ មនុស្សប្រភេទនេះចូលចិត្តធ្វើអ្វីមួយតាមច្បាប់ វិន័យត្រឹមត្រូវ ព្រោះគេគិតថាការគោរពតាមក្រឹតក្រមច្បាស់លាស់ នឹងជួយអោយបានសម្រេចការងារអ្វីមួយធ្វើបានសម្រេចដោយរលូន។

២. អ្នកចម្បាំងពេលមានសង្គ្រាម

មនុស្សប្រភេទនេះមានសមត្ថភាពខ្លាំងបំផុតនៅពេលដែលពួកគេពោរពេញទៅដោយឧបសគ្គហុំព័ទ្ធជុំវិញខ្លួន។ នៅពេលកាលៈទេសៈជុំវិញខ្លួនគេនឹងនរល្អ ពួកគេនឹងនៅមិនស្ងៀមឡើយ ដូច្នេះពួកគេតែងតែយកឈ្នះចំនុចខ្សោយខ្លួនឯង ដោយធ្វើរឿងដែលពិបាកៗ ដែលពួកគេគិតថានេះជាវិធីអភិវឌ្ឍន៍ខ្លួនអោយបានល្អ។ មនុស្សប្រភេទនេះមិនសូវចូលចិត្តសម្របខ្លួនបានច្បាប់ទម្លាប់នោះឡើយ ដោយសារតែគេចូលចិត្តធ្វើអ្វីដែលងាយស្រួល អាចបត់បែនបានងាយស្រួល ហើយទទួលបានលទ្ធផលល្អ។

ហេតុអ្វីអ្នកត្រូវដឹងថាអ្នកជាប្រភេទអ្នកចម្បាំងមួយណា?


ការដឹងពីប្រភេទអ្នកចម្បាំងដែលខ្លួនមាន គឺអាចអនុញ្ញាតអោយអ្នកដឹងថាតើអ្នកមានភាពខ្លាំងនៅក្នុងស្ថានភាពមួយណា។ ការដឹងពីចំនុចខ្លាំងរបស់ខ្លួនគឺជារឿងសំខាន់មួយសម្រាប់អោយអ្នកអភិវឌ្ឍន៍ខ្លួនអោយបានជោគជ័យ ដោយសារតែវាអាចបញ្ចៀសបញ្ហាខាតបង់ពេលវេលា និងការបរាជ័យផ្សេងៗដែលមកពីអ្នកមិនស្គាលខ្លួនឯងច្បាស់។ ថ្វីត្បិតតែបែបនេះក្តី បុគ្គលដែលខ្លាំងគួរតែជាមនុស្សដែលអាចធ្វើបានទាំងពីរយ៉ាង ពោលគឺដូចជាពាក្យចាស់មួយពោលថា “ចូលស្ទឹងតាមបត់” ដែលតម្រូវអោយមនុស្សម្នាក់ៗគួរតែចេះសម្របខ្លួនតាមកាលៈទេសៈ ព្រោះថាមិនមែនរឿងគ្រប់យ៉ាងសុទ្ធតែអាចកើតឡើងតាមការចង់បានរបស់យើងនោះឡើយ ដូច្នេះអ្នកត្រូវតែប្រុងប្រៀបរួចរាល់នៅក្នុងដំណើរផ្សេងព្រេងគ្រប់បែបយ៉ាងក្នុងជីវិតរបស់អ្នកមួយនេះ៕

អត្ថបទល្អផ្សេងទៀត៖ ក្បួនតម្រាពិជ័យសង្គ្រាមទាំង ៦ របស់កំពូលមេទ័ពចិន “ស៊ុន អ៊ូ” ពិតជាគួរឱ្យស្ងើចណាស់!

ប្រិយមិត្ត Anarchak អាចនឹងស្គាល់ហើយមេទ័ពដ៏ខ្លាំងក្លារបស់នគរអ៊ូ នៅក្នុងរឿង “ក្បួនសឹកស៊ុនអ៊ូ” ដែលនោះគឺលោកមេទ័ព “ស៊ុន អ៊ូ”​ផ្ទាល់តែម្ដង។

លោកមានស្នាដៃរាប់មិនអស់ក្នុងសមរភូមិធំៗក្នុងប្រវត្តិសាស្រ្ដចិន និងជាមេទ័ពតែម្នាក់គត់ ដែលអាចបង្វឹកកងទ័ពស្រីឱ្យដើរតាមក្បួនសឹកដូចទ័ពប្រុសបាន។

បើទោះបីលាចាកលោករាប់ពាន់ឆ្នាំហើយក៏ដោយ លោកបានបន្សល់ទុកនូវគម្ពីរក្បួនសឹក ដ៏ល្បីល្បាញពាសពេញពិភពលោកគួរឱ្យស្ងើចបំផុត ហើយថ្ងៃនេះ Anarchak សូមនាំយកទស្សនៈ ៧ ជូនប្រិយមិត្តជ្រាប៖

១. ជ័យជម្នះជាទូទៅគឺសម្រាប់តែកងទ័ពណាដែលមានការហ្វឹកហាត់បានដិតដល់ និងមានការត្រៀមខ្លួនបានខ្ពស់គ្រប់ពេលវេលាទាំងអស់។ វិន័យនិងការត្រៀមខ្លួនជាកត្តាកំណត់ពីជោគវាសនានៅសមរភូមិ!

២. ទ័ពដែលខ្លាំងមិនមែនជាទ័ពដែលប្រើតែកម្លាំងបាយនោះទេ តែជាទ័ពដែលប្រយុទ្ធប្រកបដោយក្បួនសឹកនិងយុទ្ធសាស្ដ្រត្រឹមត្រូវ។ មេទ័ពខ្លាំងក៏មិនមែនចេះតែស្រែកគំហកកម្លាចសត្រូវ និងច្បាំងមិនរើសសមរភូមិទេ តែជាមេទ័ពដែលដឹងថាពេលណាត្រូវច្បាំងពេលណាត្រូវដក។

៣. មុនប្រយុទ្ធ និងកំពុងប្រយុទ្ធ អាចបង្ហាញភាពអន់របស់អ្នក និងបញ្ចេញចំណុចខ្សោយក្លែងក្លាយណាមួយឱ្យសត្រូវឃើញ ដើម្បីជម្រុញចិត្តសត្រូវឱ្យអួតក្អេងក្អាងបាត់បង់ភាពប្រុងប្រយ័ត្ន។ តែប្រយ័ត្នសត្រូវប្រើល្បិចនេះតបវិញ!

៤. មើលថែទាំនិងចិញ្ចឹមទាហាន ឱ្យដូចជាកូនចៅ នោះពួកគេនឹងតាមអ្នកទៅជ្រលងភ្នំ ​ចូលរូងខ្លា និងសូម្បីចុះសមុទ្រ។ 

៥. ស្គាល់ខ្លួនឯង មិនស្គាល់សត្រូវ ប្រយុទ្ធមួយរយដង ចាញ់ ៥០​ឈ្នះ ៥០

មិនស្គាល់ខ្លួនឯង ស្គាល់សត្រូវ ប្រយុទ្ធមួយរយដង ចាញ់ ៥០ ឈ្នះ ៥០ 

មិនស្គាល់ខ្លួនឯង មិនស្គាល់សត្រូវ ប្រយុទ្ធមួយរយដង ចាញ់  ១០០ ដង

ស្គាល់ខ្លួនឯង ស្គាល់សត្រូវ  នោះប្រយុទ្ធមួយរយដងនឹងឈ្នះមួយរយដង!

៦. សិល្បៈកំពូលនៃការធ្វើសឹកសង្រ្គាម គឺអាចបង្ក្រាបសត្រូវឱ្យចុះចាញ់ដោយគ្មានការប្រយុទ្ធគ្នា ឬយកឈ្នះដោយមិនបាច់ច្បាំង យកឈ្នះដោយមិនបង្ហូរឈាម!

ចុចអាន៖ យុទ្ធសាស្ដ្រទាំង៦តាមក្បួនសឹកស៊ុនអ៊ូ ដែលអ្នកអាចប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម

ចុចអាន៖ ក្បួនសឹកស៊ុនអ៊ូ៖ ប្រហារជីវិតអ្នកម្នាង២អង្គដើម្បីពង្រឹងទ័ព៣ពាន់នាក់ លទ្ធផលចុងក្រោយ…! (មានវីដេអូ)

មតិយោបល់

Trending

Copyright © 2019 ANARCHAK