បុគ្គលទាំង ៣ រូបនេះបានបង្ហាញថា "បរាជ័យនៅសាលា មិនមែនបរាជ័យក្នុងជីវិតទេ"
Connect with us

បែបផែនជីវិត

បុគ្គលទាំង ៣ រូបនេះបានបង្ហាញថា “បរាជ័យនៅសាលា មិនមែនបរាជ័យក្នុងជីវិតទេ”

“បរាជ័យនៅសាលាមិនមែនមានន័យថាបរាជ័យក្នុងជីវិតទេ!” ជាឃ្លាដ៏ល្បីល្បាញដែលគេតែងយកមកលើកទឹកចិត្តដល់សិស្សដែលមានលទ្ធផលមិនគាប់ប្រសើរ ដើម្បីកុំឱ្យពួកគេបាត់បង់សង្ឃឹមក្នុងឆាកជីវិត។ តែក៏មិនមែនជាការលើកទឹកចិត្តឱ្យមិនរវីរវល់នឹងការសិក្សាដែរ គ្រាន់តែកុំឱ្យមានការបាក់ទឹកចិត្តអាចបន្តដំណើរទៅមុខប៉ុណ្ណោះ។

ខាងក្រោមជាបុគ្គលដ៏កម្រចំនួន ៣ រូបក្នុងចំណោមបុគ្គលមួយចំនួនដែលមិនសូវជាជោគជ័យក្នុងការសិក្សាតែអាចជោគជ័យក្នុងឆាកជីវិតយ៉ាងត្រចះត្រចង់៖

១. លោក ស្ទីវ ចប (Steve Jobs) 

ស្ទីវ ចប ជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា និងជាអ្នកជំនួញជនជាតិអាមេរិកដ៏ល្បីឈ្មោះមួយរូប។ លោក កើតនៅឆ្នាំ ១៩៥៥ ហើយនៅឆ្នាំ១៩៧២ លោក Steve Jobs បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Homestead ហើយបានបន្តចូលរៀននៅមហាវិទ្យាល័យ Reed នៅទីក្រុង Portland ក្នុងរដ្ឋ Oregon តែបានបោះបង់ចោលការសិក្សាបន្ទាប់ពីចូលរៀនបានមួយឆមាស។

ទោះយ៉ាងណា លោកបានវិវត្តខ្លួនក្លាយជាសហស្ថាបនិករបស់ក្រុមហ៊ុនApple ដែលជាអ្នកផលិតផលិតផល iPad និង iPhone ដ៏ពេញនិយម និងជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ពិភពលោក។ លោកបានទទួលមរណៈភាពក្នុងវ័យ ៥៦ឆ្នាំ កាលពីឆ្នាំ២០១១ ដោយជម្ងឺ។

២. លោក ម៉ាក ហ្សាក់កឺបឺក (Mark Zuckerberg)

កើតនៅឆ្នាំ១៩៨៤ ម៉ាក ហ្សាក់កឺបឺក ជាអ្នកសរសេរកម្មវិធីកំព្យូទ័រ និងសហគ្រិនជនជាតិអាមេរិកដ៏ល្បីមួយរូប។

បន្ទាប់ពីបានបញ្ចប់ការសិក្សាពី Exeter ក្នុងឆ្នាំ ២០០២ ហ្សាក់កឺបឺក បានចូលរៀននៅសាកលវិទ្យាល័យ Harvardដ៏ល្បីរបស់អាមេរិក។ នៅឆ្នាំទី២ លោកចាប់ផ្ដើមបង្កើតកម្មវិធីទំនាក់ទំនង  ប៉ុន្តែក្រោយមកត្រូវបានបិទដោយសាលាមិនអនុញ្ញាត។

នៅឆ្នាំ ២០០៤ លោក និងមិត្តភក្តិរបស់លោក បានបង្កើតបណ្ដាញសង្គមដែលអនុញ្ញាតឲ្យអ្នកប្រើបង្កើត Profile ផ្ទាល់ខ្លួនរបស់ពួកគេ បង្ហោះរូបភាព និងរក្សាទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ដែលមកទល់បច្ចុប្បន្នត្រូវគេស្គាល់ថា Facebook។

ក្រោយមកលោកបានបោះបង់ការសិក្សានៅមហាវិទ្យាល័យ ដើម្បីចំណាយពេលវិនិយោគលើ Facebook ឲ្យបានពេញលេញ។ពេលនេះ Facebook ជាបណ្ដាញសង្គមយក្សមានអ្នកប្រើរាប់ពាន់លាន ហើយម៉ាក ហ្សាក់កឺបឺកក៏ក្លាយជាកំពូលមហាសេដ្ឋីក្មេងជាងគេលើពិភពលោក មានទ្រព្យសម្បត្តិប្រមាណ ៥១,៨ ពាន់លានដុល្លារ។

៣. លោក ប៊ឺល ហ្គេត (Bill Gates) 

លោក ប៊ីល ហ្គេត  កើតនៅ ឆ្នាំ១៩៥៥។ លោកជាសហគ្រិនជនជាតិអាមេរិក ដោយមាននាទីជានាយកក្រុមហ៊ុន Microsoft ជាកម្មវិធីកំព្យូទ័រដ៏ល្បីបំផុតមានអ្នកប្រើរាប់ពាន់លានអ្នកទូទាំងពិភពលោក។

ក៏ប៉ុន្តែមហាសេដ្ឋីលំដាប់លេខមួយលើលោកនេះ មិនបានបញ្ចប់ការសិក្សាទេ ដោយលោកបោះបង់ការសិក្សានៅសកល វិទ្យាល័យដើម្បីយកពេលវេលាមកបង្កើតក្រុមហ៊ុន Microsoft និងអភិេវឌ្ឍវាឱ្យមានភាពប្រសើររហូតត្រូវគេប្រើប្រាស់នៅរាល់កំព្យូទ័រលើពិភពលោកគ្រប់ក្រុមហ៊ុន សហគ្រាស និងស្ថាប័នសិក្សា៕

ប្រភព៖ bloomberg

អត្ថបទល្អផ្សេងទៀត៖ វិទ្យាសាស្ត្របង្ហាញថា មនុស្សខ្ចិលច្រើនក្លាយជាមនុស្សជោគជ័យ!

គ្រាន់តែឃើញចំនងជើងនេះភ្លាម អ្នកប្រាកដជាមានសំណួរក្នុងចិត្តហើយថាហេតុអ្វីបានជាមានរឿងបែបនេះទៅវិញ។ ជាទូទៅ មនុស្សម្នាក់ព្យាយាមខិតខំតស៊ូធ្វើអ្វីមួយ ព្រោះតែពួកគេចង់ទទួលបានភាពជោគជ័យក្នុងឆាកជីវិត ប៉ុន្តែហេតុអ្វីបានជាមនុស្សខ្ចិលបែរជាអាចជោគជ័យបានដែរអញ្ចឹង?

ខាងក្រោមនេះគឺជាហេតុផលទាំង៥ដែលធ្វើអោយមនុស្សល្ងង់ច្រើនតែទទួលបានភាពជោគជ័យនៅក្នុងឆាកជីវិតរបស់ពួកគេ!

១. ពួកគេមានភាពច្នៃប្រឌិត

ដោយសារតែពួកគេខ្ជិលច្រើន ដូច្នេះពួកគេត្រូវតែមានភាពច្នៃប្រឌិតនៅក្នុងការធ្វើអ្វីមួយ ដើម្បីជួយអោយពួកគេបំពេញការងារបានងាយស្រួលជាងអ្វីដែលមនុស្សធម្មតាអាចធ្វើបាន។ ភាពច្នៃប្រឌិតនេះហើយគឺជារឿងមួយដែលអាចធ្ចើអោយពួកគេសម្រេចគោលដៅបានដោយងាយស្រួលជាងមនុស្សទូទៅ។

២. គេដឹងថាពេលណាគួរសម្រាក

សម្រាប់មនុស្សខ្ជិល ការសម្រាក និងមិនដាក់សម្ពាធទៅខ្លួនឯងសុទ្ធសឹងតែជារឿងដែលពួកគេតែងតែធ្វើហើយ។ ការណ៍នេះអាចជួយអោយពួកគេមានកម្លាំងគ្រប់គ្រាន់សម្រាប់ដើរទៅមុខរហូត ខណះដែលសម្ពាធលើខ្លួនរបស់គេក៏មានតិចជាងមនុស្សធម្មតាដែរ។

៣. ពួកគេមិនសូវបារម្ភច្រើន

គុណសម្បត្តិមួយនៃការមិនសូវបារម្ភគឺថា អ្នកមិនសូវចំនាយខួរក្បាលទៅគិតរឿងដែលមិនអាចដោះសា្រយចេញ ដូច្នេះសម្រាប់មនុស្សដែលខ្ជិល ជាជាងការបារម្ភទៅលើរឿងដែលពួកគេមិនអាចគ្រប់គ្រងបាន ពួកគេនិយមយកខួរក្បាលទៅគិតរឿងដែលពួកគេអាចធ្វើបានច្រើនជាង ព្រោះវាមិនសូវចំនាយកម្លាំងគេច្រើនដើម្បីអោយគេគិត។

៤. ពួកគេដឹងពីគោលដៅរបស់ខ្លួន

មនុស្សម្នាក់ដើម្បីអោយបានជោគជ័យសុទ្ធតែត្រូវមានគោលដៅរបស់ខ្លួន។ សម្រាប់មនុស្សខ្ជិល ជាជាងព្យាយាមសម្រេចគោលដៅជាច្រើនដែលធ្វើអោយពិបាកដល់ខ្លួនគេ គេកំនត់គោលដៅពិតប្រាកដមួយ ហើយធ្វើយ៉ាងណាឆ្ពោះទៅសម្រេចវាតែម្តង។

៥. ពួកគេច្រើនតែឆ្លាត

មិនមែនមនុស្សខ្ជិលគ្រប់គ្នាសុទ្ធតែល្ងង់នោះទេ ប៉ុន្តែពួកគេជាច្រើនដែលសុទ្ធតែឆ្លាត គ្រាន់តែថាពួកគេឆ្លាតនៅក្នុងរឿងផ្សេងៗគ្នាតែប៉ុណ្ណោះ៕

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK