រឿងទាំង៦ដែលអ្នកត្រូវតែឈប់ធ្វើជាបន្ទាប់ប្រសិនជាអ្នកចង់រស់នៅដោយរីករាយ!
Connect with us

បែបផែនជីវិត

រឿងទាំង៦ដែលអ្នកត្រូវតែឈប់ធ្វើជាបន្ទាប់ប្រសិនជាអ្នកចង់រស់នៅដោយរីករាយ!

មនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិសម្រេចជម្រើសគ្រប់សព្វបែបយ៉ាងនៅក្នុងជីវិតរបស់ខ្លួន ដូច្នេះមានតែអ្នកម្នាក់គត់ដែលអាចសម្រេចថាតើអ្នកត្រូវរស់នៅរបៀបណាប្រសិនជាអ្នកចង់អោយជីវិតរបស់ខ្លួនរស់នៅបានដោយមានសេចក្តីសុខ។ ជីវិតមនុស្សម្នាក់ៗខ្លីខ្លាំងណាស់ ធ្មេចបើកៗ យើងនឹងដល់ថ្ងៃដែលត្រូវចាកចេញទៀតហើយ ដូច្នេះប្រសិនជាអ្នកមិនបានរស់នៅអោយបានល្អទេនោះ អ្នកអាចមាននឹងមានការស្តាយក្រោយនៅពេលដែលពេលវេលាមិនអាចត្រលប់មកដូចដើម។ អញ្ចឹងហើយ ដើម្បីរស់នៅដោយរីករាយ អ្នកគួរតែធ្វើរឿងទាំង៦នេះអោយបាន៖

១. ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ

មានពេលជាច្រើនដែលយើងម្នាក់ៗតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយចាប់ផ្តើមមិនសប្បាយចិត្តដោយសារតែយើងពុំមានអ្វីដែលគេទាំងអស់មាន ប៉ុន្តែការធ្វើបែបនេះគឺមិនត្រឹមត្រូវឡើយ។ អ្នកជាអ្នក គេជាគេ។ អ្នកជាមនុស្សផ្សេងគ្នា ដូច្នេះប្រសិនជាអ្នកចាំតែចង់ធ្វើតាមគេ អ្នកនឹងភ្លេចថាអ្នកមានជីវិតខ្លួនឯងមួយដែលអ្នកត្រូវរស់នៅ ខណះដែលវាមិនចាំបាច់ទាល់តែដូចអ្នកដទៃណាម្នាក់នោះឡើយ ព្រោះការដែលចង់អោយខ្លួនឯងដូចគេនឹងធ្វើអោយអ្នកមិនសប្បាយចិត្ត ហើយមិនថាអ្នកព្យាយាមប៉ុណ្ណា អ្នកនៅតែមិនអាចដូចអ្នកដទៃ ដោយសារមនុស្សគ្រប់គ្នាមានជីវិត និងឳកាសផ្សេងៗគ្នា។

២. កុំបារម្ភថាមនុស្សគ្រប់គ្នាគិតអ្វីមកលើអ្នក

ការយកគំនិតអ្នកដទៃមកប្រកាន់ភ្ជាប់លើខ្លួនឯង គឺហាក់ដូចជារស់នៅជីវិតរបស់ខ្លួនឯងតាមការប្រាថ្នារបស់អ្នកដទៃអញ្ចឹងដែរ។ អ្នកគួរចាំមួយថា អ្នកមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាណាម្នាក់បានឡើយ ដូច្នេះប្រសិនជាអ្នកចាំតែយកចិត្តទុកថាខ្លាចអ្នកដទៃមិនពេញចិត្តនឹងអ្នក អ្នកគ្មានថ្ងៃអាចសប្បាយចិត្ត និងរស់នៅបានស្រួលនោះទេ។ អ្នកមិនអាចហាមមាត់គេមិនអោយនិយាយបាននោះទេ ប៉ុន្តែអ្នកអាចជ្រើសរើសបានថាតើពាក្យណាគួរតែស្តាប់ហើយចងចាំ ឯពាក្យណាគួរតែភ្លេចចោល។

៣. កុំគិតតែផ្តោតសំខាន់ទៅលើអ្វីដែលអ្នកគ្មាន

ចំនុចនេះជាចំនុចដ៏ធំមួយដែលធ្វើអោយមនុស្សទូទៅមិនសប្បាយចិត្ត។ នរណាម្នាក់ក៏មានមហិច្ចតា និងចង់ល្អដែរ។ ប៉ុន្តែមិនមែនគ្រប់អ្វីដែលយើងប្រាថ្នាសុទ្ធតែអាចមកដល់យើងតាមការគ្រោងទុកនោះឡើយ ដូច្នេះខណះដែលអ្នកមិនទាន់មានអ្វីមួយដែលអ្នកចង់បាន មិនប្រាកដថាជីវិតអ្នកមិនទាន់មានភាពគ្រប់គ្រាន់នោះឡើយ។ អ្វីគួរតែរៀនសរសើរ និងអោយតម្លៃអ្វីដែលខ្លួនបានធ្វើទោះបីធំរឺតូចក្តី ព្រោះថាពួកវាសុទ្ធតែជាស្នាដៃរបស់អ្នក។ កុំបារម្ភលើអ្វីដែលអ្នកគ្មាន ព្រោះក្រៅពីធ្វើអោយអ្នកគិតនិងមិនសប្បាយចិត្ត វាពុំមានបានជួយអ្វីទៀតនោះទេ។

៤. កុំគិតថាអ្នកធ្វើរឿងអ្វីមួយមិនបាន

តើអ្នកដឹងទេថា អ្នកគឺជាមនុស្សដែលម្នាក់គត់ដែលកម្រិតសមត្ថភាពរបស់ខ្លួន។ អ្នកជាមនុស្សម្នាក់គត់ដែលហាមឃាត់ខ្លួនឯងក្នុងការធ្វើរឿងអ្វីមួយ ដោយសារតែអ្នកតែងតែប្រាប់ខ្លួនឯងថាអ្នកប្រហែលជាមិនអាចធ្វើវាបានឡើយ ប៉ុន្តែនេះមិនមែនជារឿងដែលអ្នកគួរធ្វើចំពោះខ្លួនឯងនោះទេ ប្រសិនជាអ្នកចង់សប្បាយ។ ការដាក់ឧបសគ្គមកអោយខ្លួនឯង គឺមិនខុសគ្នាពីហាមឃាត់ខ្លួនឯងក្នុងការធ្វើអ្វីមួយ តាំងពីមិនទាន់បានព្យាយាមនោះទេ។ ដូច្នេះរាល់ពេលដែលអ្នកចង់ធ្វើអ្វីមួយ អ្នកគួរប្រាប់ខ្លួនឯងថាអ្នកធ្វើវាបាន ហើយតស៊ូសាកល្បងធ្វើវាសិន មុននឹងគិតថាខ្លួនមិនអាចធ្វើរឿងទាំងនោះបាន។

៥. កុំស្តាយក្រោយនឹងអតីតកាល ហើយបារម្ភពីអនាគត

រឿងពីមុន និងរឿងអនាគតសុទ្ធតែជារឿងដែលយើងមិនអាចកែប្រែ និងដឹងបានជាមុន។ ដូច្នេះនៅពេលដែលអ្នកប្រើជីវិតរបស់ខ្លួនបារម្ភទៅលើអ្វីដែលអ្នកមិនអាចគ្រប់គ្រង កែប្រែ រឺមើលឃើញបាន អ្នកនឹងភ្លេចថាអ្នកមានបច្ចុប្បន្នកាលមួយដែលអ្នកត្រូវយកចិត្តទុកដាក់។ អ្នកគួរតែបារម្ភរឿងដែលនៅនឹងមុខ ហើយព្យាយាមធ្វើវាអោយបានល្អប្រសើរជាង។

៦. កុំចាំអោយមនុស្សណាម្នាក់ធ្វើអោយអ្នកសប្បាយចិត្ត

មនុស្សគ្រប់គ្នាសុទ្ធតែមានជីវិតរៀងៗខ្លួនដើម្បីរស់នៅ ដូច្នេះប្រសិនជាអ្នកចង់អោយគេធ្វើអោយខ្លួនអ្នកសប្បាយចិត្តនោះ អ្នកនឹងមិនអាចសប្បាយចិត្តជារៀងរហូត ដោយសារមានតែអ្នកម្នាក់គត់ដែលមានពេលគ្រប់គ្រាន់ និងមានសិទ្ធិសម្រចថាតើអ្នកគួររស់នៅយ៉ាងណាអោយបានល្អ និងប្រកបដោយភាពរីករាយ។ ការទុកភាពរីករាយរបស់ខ្លួននៅលើដៃអ្នកដទៃ គឺប្រៀបដូចជាការដែលអ្នកព្យាយាមអោយកាំភ្លើងទៅសត្រូវរបស់អ្នកហើយសង្ឃឹមថាគេនឹងមិនយកវាមកបាញ់ប្រឆាំងនឹងអ្នកអញ្ចឹងដែរ៕

អត្ថបទល្អផ្សេងទៀត៖ មនុស្សយើងមិនទាន់ទាំងជួបគ្នាផង វាយតម្លៃគ្នាបាត់ទៅហើយ តាមពិតដោយសារតែចឹងសោះ!!!!!

យើងទាំងអស់គ្នាមានមិត្តម្នាក់នោះដែលយើងត្រូវព្រមានអ្នកដទៃមុនពេលពួកគេជួបពួកគេ។ មុនពេលអ្នកជួបពួកគេមិត្តភក្តិរបស់អ្នកប្រាប់អ្នកឱ្យត្រៀមខ្លួនជាស្រេច ព្រោះពួកគេអាចជាមនុស្សឈ្លានពាន។ អ្នកដែលស្គាល់គ្នាជាយូរមុនហើយប្រហែលជាមិនអីនោះទេ ប៉ុន្តែអ្នកដែលទើបជួបទើបត្រូវប្រុងខ្លួន។ ហើយនៅពេលដែលមានគេប្រាប់អ្នកពីគេចឹងហើយ យើងប្រហែលជាមានអារម្មណ៏អវិជ្ជមានទៅកាន់ម្នាក់នោះជាមិនខាន។ ការដែលមានអារម្មណ៏មិនល្អទៅកាន់មនុស្សដែលមិនទាន់ជួប ដោយសារតែអ្នកត្រូវគេប្រាប់ថាចេះថាចុះ វាជារឿងធម្មជាតិទៅហើយ ដូច្នេះការចាប់អារម្មណ៏ដំបូងនៅពេលដែលជួបអ្នកណាពិតជាសំខាន់ អាចឱ្យគេវាយតម្លៃ អ្នកបាន ប៉ុន្តែឥឡូវនេះ គឺមិនទាន់ទាំងជួបគ្នាផងក៏អាចវាយតម្លៃគ្នាបានដែរ។

judging people before meet them

ការវាយតម្លៃអ្នកណាម្នាក់គឺលឿនមែនទែន វាអាចប្រើពេលតែ ១០០មីលីវិនាទីតែប៉ុណ្ណោះ ការដែលយើងចាប់អារម្មណ៏ ឬអារម្មណ៏ដំបូងដែលជួបគេ គឺវាប្រើរយៈពេលលឿនបំផុត គឺវាចេញពីខួរក្បាលរបស់យើងដែលជាផ្នែកគិតមួយ ដែលបញ្ជូនពត៌មានផ្សេងៗទៅកាន់ផ្នែកផ្សេងៗនៃប្រព័ន្ធប្រសាទដែលអាចឱ្យយើងដឹង និងគិតពីមនុស្សម្នាក់នោះបានភ្លាមៗ។ គ្រាន់តែគិតភ្លាម អ្នកអាចដឹងបាត់ទៅហើយថាមនុស្សម្នាក់នោះ ជាមនុស្សសម្រាប់អ្នក ឬមិនមែន។ អ្នកគ្រាន់តែគិតពីការស្លៀកពាក់របស់គេ ឥរិយាបថរបស់គេ អាកប្បកិរិយារបស់គេ ទាំងពេលខ្លះយើងស្រម៉ៃក៏អាចដឹងបានដែរ ថាគេជាមនុស្សបែបណាសម្រាប់យើង។ ដូច្នេះហើយពេលខ្លះមិនចាំបាច់ឃើញគេម្នាក់នោះទេ គ្រាន់តែដឹងពីពត៌មានរបស់គេ ក៏អ្នកអាចស្រម៉ៃចេញពីរូបរាង និងឥរិយាបថគេដែរ។

judging people before meet them

ចំពោះពត៌មានដែលយើងមាន ដែលបានពីការប្រាប់របស់អ្នកដទៃ ហើយយើងធ្វើការវាយតម្លៃទៅកាន់អ្នកដទៃនោះ គឺវាអាចខុសដែរ។ បើសិនជាគេប្រាប់អ្នកពីភាពអវិជ្ជមានរបស់ម្នាក់នោះ ឬពីរឿងមិនល្អអ្វីមួយ អ្នកប្រាកដជាចុងបញ្ចប់គិតថាគេម្នាក់នោះជាមនុស្សមិនល្អដែរជាមិនខាន។ ហើយអ្វីដែលអ្នកបានគិតនោះនឹងប្រែប្រួលនៅពេលអ្នកជួបមនុស្សម្នាក់នោះផ្ទាល់ ហើយបើការផ្លាស់ប្តូរគំនិតទៅកាន់ម្នាក់នោះ ក៏ប្រហែលជាពិបាកដែរ វាអាចចំណាយពេលយូរក្នុងការមើលទៅម្នាក់នោះ ព្រោះអ្វីដែលយើងបានគិតពីមុនគឺនៅតែធ្វើឱ្យយើងមិនអស់ចិត្ត។ ក៏ដូចគ្នាដែរ បើសិនជាមានអ្នកណាម្នាក់សរសើរ មនុស្សម្នាក់នោះដែលអ្នកមិនទាន់ជួប អ្នកក៏ប្រាកដជាទំនោរទៅកាន់ភាពវិជ្ជមានទៅកាន់គេម្នាក់នោះដែរជាមិនខាន ព្រោះពត៌មានដែលអ្នកមាន ដែលអ្នកបានទទួលមក គឺខួរក្បាលរបស់អ្នកបានធ្វើការសន្និដ្ឋាន និងគិតគូរពីពត៌មានទាំងនោះរួចរាល់ហើយ។

judging people before meet them

ដូច្នេះវាក៏មានផលវិបាកដែរ នៅពេលដែលមនុស្សមិនល្អម្នាក់បានអះអាងថាគេ ជាមនុស្សល្អ ឬត្រូវបានគេប្រាប់ថាគេជាមនុស្សល្អ អ្នកនឹងពិបាកនឹងសម្រេចចិត្តថាគេជាមនុស្សយ៉ាងណា ហើយនៅពេលដែលអ្នកជួបគេ រាប់អានគេ បើសិនជាគេមិនមែនជាអ្វីដែលអ្នកបានគិតទុក នោះនឹងធ្វើឱ្យអ្នករាប់អានមនុស្សខុសទទេរ។ ក៏ដូចគ្នាដែរ អ្នកដទៃក៏នឹងអាចវាយតម្លៃពីយើងដូចគ្នាមុននឹងគេជួបយើង ដោយសារតែគេបានពត៌មានពីយើង ពីអ្នកដទៃ ឬមិត្តភ័ក្ររបស់យើងយកទៅប្រាប់គេ។ យើងក៏អាចក្លាយជាមនុស្សល្អឬ មនុស្សអាក្រក់តាមតែគេធ្វើការវិនិច្ឆ័យពត៌មានដែលគេមានពីយើង។

judging people before meet themដូច្នេះទោះជាខួរក្បាលរបស់យើងបានព្យាយាមវាយតម្លៃពីគេម្នាក់នោះ តាមរយៈពត៌មានដែលយើងដឹងវាអាចខុសភាគច្រើន អញ្ចឹងហើយអ្នកមិនគួរធ្វើការវិនិច្ឆ័យពីអ្នកណាម្នាក់តាមតែ អ្នកដទៃប្រាប់នោះទេ ព្រោះវាមិនអាចជាការពិតនោះទេ។ យ៉ាងណាក៏ដោយ ជាអំពើល្អ អ្នកត្រូវបើកចិត្ត​ឱ្យទូលាយ មិនគួរវាយតម្លៃគេទាំងដែលមិនទាន់ជួបគេផ្ទាល់នោះទេ ព្រោះវាមានរឿងជាច្រើនជាក់ស្ដែងទៀតដែលយើងមិនបានដឹងពីគេ។ ហើយមួយវិញទៀត គឺថាបើយើងមិនចង់ឱ្យអ្នកដទៃវាយតម្លៃអ្នក អ្នកក៏មិនគួរវាយតម្លៃគេវិញដែរ ជាពិសេសពេលមិនទាន់ស្គាល់គ្នាច្បាស់ ចាំពេលដឹងច្បាស់មានភស្តុតាងចាំធ្វើការសន្និដ្ឋាន។ អ្នកដទៃប្រាប់វាអាចមិនដូចអ្វីដែលបានឃើញនោះទេ ដូចពាក្យគេថា លឺ១០០ ដង មិនស្មើឃើញម្តងនោះទេ៕

ចុចអាន៖ អត្ថបទអប់រំ៖ បុរសម្នាក់ និងប្រពន្ធទាំង៤! អានបន្តិចទៅអ្នកនឹងយល់!

ចុចអាន៖ ព្រះពុទ្ធទ្រង់ប្រើកូនសិស្សទៅដងទឹកពីបឹងតែបឹងសុទ្ធតែកករ តែទ្រង់ប្រើវិធីចិត្តសាស្ដ្រងាយៗអាចឱ្យកូនសិស្សភ្លឺភ្នែក!

មតិយោបល់

Trending

Copyright © 2019 ANARCHAK