មនុស្សយើងមិនទាន់ទាំងជួបគ្នាផង វាយតម្លៃគ្នាបាត់ទៅហើយ តាមពិតដោយសារតែចឹងសោះ!!!!!
Connect with us

បែបផែនជីវិត

មនុស្សយើងមិនទាន់ទាំងជួបគ្នាផង វាយតម្លៃគ្នាបាត់ទៅហើយ តាមពិតដោយសារតែចឹងសោះ!!!!!

យើងទាំងអស់គ្នាមានមិត្តម្នាក់នោះដែលយើងត្រូវព្រមានអ្នកដទៃមុនពេលពួកគេជួបពួកគេ។ មុនពេលអ្នកជួបពួកគេមិត្តភក្តិរបស់អ្នកប្រាប់អ្នកឱ្យត្រៀមខ្លួនជាស្រេច ព្រោះពួកគេអាចជាមនុស្សឈ្លានពាន។ អ្នកដែលស្គាល់គ្នាជាយូរមុនហើយប្រហែលជាមិនអីនោះទេ ប៉ុន្តែអ្នកដែលទើបជួបទើបត្រូវប្រុងខ្លួន។ ហើយនៅពេលដែលមានគេប្រាប់អ្នកពីគេចឹងហើយ យើងប្រហែលជាមានអារម្មណ៏អវិជ្ជមានទៅកាន់ម្នាក់នោះជាមិនខាន។ ការដែលមានអារម្មណ៏មិនល្អទៅកាន់មនុស្សដែលមិនទាន់ជួប ដោយសារតែអ្នកត្រូវគេប្រាប់ថាចេះថាចុះ វាជារឿងធម្មជាតិទៅហើយ ដូច្នេះការចាប់អារម្មណ៏ដំបូងនៅពេលដែលជួបអ្នកណាពិតជាសំខាន់ អាចឱ្យគេវាយតម្លៃ អ្នកបាន ប៉ុន្តែឥឡូវនេះ គឺមិនទាន់ទាំងជួបគ្នាផងក៏អាចវាយតម្លៃគ្នាបានដែរ។

judging people before meet them

ការវាយតម្លៃអ្នកណាម្នាក់គឺលឿនមែនទែន វាអាចប្រើពេលតែ ១០០មីលីវិនាទីតែប៉ុណ្ណោះ ការដែលយើងចាប់អារម្មណ៏ ឬអារម្មណ៏ដំបូងដែលជួបគេ គឺវាប្រើរយៈពេលលឿនបំផុត គឺវាចេញពីខួរក្បាលរបស់យើងដែលជាផ្នែកគិតមួយ ដែលបញ្ជូនពត៌មានផ្សេងៗទៅកាន់ផ្នែកផ្សេងៗនៃប្រព័ន្ធប្រសាទដែលអាចឱ្យយើងដឹង និងគិតពីមនុស្សម្នាក់នោះបានភ្លាមៗ។ គ្រាន់តែគិតភ្លាម អ្នកអាចដឹងបាត់ទៅហើយថាមនុស្សម្នាក់នោះ ជាមនុស្សសម្រាប់អ្នក ឬមិនមែន។ អ្នកគ្រាន់តែគិតពីការស្លៀកពាក់របស់គេ ឥរិយាបថរបស់គេ អាកប្បកិរិយារបស់គេ ទាំងពេលខ្លះយើងស្រម៉ៃក៏អាចដឹងបានដែរ ថាគេជាមនុស្សបែបណាសម្រាប់យើង។ ដូច្នេះហើយពេលខ្លះមិនចាំបាច់ឃើញគេម្នាក់នោះទេ គ្រាន់តែដឹងពីពត៌មានរបស់គេ ក៏អ្នកអាចស្រម៉ៃចេញពីរូបរាង និងឥរិយាបថគេដែរ។

judging people before meet them

ចំពោះពត៌មានដែលយើងមាន ដែលបានពីការប្រាប់របស់អ្នកដទៃ ហើយយើងធ្វើការវាយតម្លៃទៅកាន់អ្នកដទៃនោះ គឺវាអាចខុសដែរ។ បើសិនជាគេប្រាប់អ្នកពីភាពអវិជ្ជមានរបស់ម្នាក់នោះ ឬពីរឿងមិនល្អអ្វីមួយ អ្នកប្រាកដជាចុងបញ្ចប់គិតថាគេម្នាក់នោះជាមនុស្សមិនល្អដែរជាមិនខាន។ ហើយអ្វីដែលអ្នកបានគិតនោះនឹងប្រែប្រួលនៅពេលអ្នកជួបមនុស្សម្នាក់នោះផ្ទាល់ ហើយបើការផ្លាស់ប្តូរគំនិតទៅកាន់ម្នាក់នោះ ក៏ប្រហែលជាពិបាកដែរ វាអាចចំណាយពេលយូរក្នុងការមើលទៅម្នាក់នោះ ព្រោះអ្វីដែលយើងបានគិតពីមុនគឺនៅតែធ្វើឱ្យយើងមិនអស់ចិត្ត។ ក៏ដូចគ្នាដែរ បើសិនជាមានអ្នកណាម្នាក់សរសើរ មនុស្សម្នាក់នោះដែលអ្នកមិនទាន់ជួប អ្នកក៏ប្រាកដជាទំនោរទៅកាន់ភាពវិជ្ជមានទៅកាន់គេម្នាក់នោះដែរជាមិនខាន ព្រោះពត៌មានដែលអ្នកមាន ដែលអ្នកបានទទួលមក គឺខួរក្បាលរបស់អ្នកបានធ្វើការសន្និដ្ឋាន និងគិតគូរពីពត៌មានទាំងនោះរួចរាល់ហើយ។

judging people before meet them

ដូច្នេះវាក៏មានផលវិបាកដែរ នៅពេលដែលមនុស្សមិនល្អម្នាក់បានអះអាងថាគេ ជាមនុស្សល្អ ឬត្រូវបានគេប្រាប់ថាគេជាមនុស្សល្អ អ្នកនឹងពិបាកនឹងសម្រេចចិត្តថាគេជាមនុស្សយ៉ាងណា ហើយនៅពេលដែលអ្នកជួបគេ រាប់អានគេ បើសិនជាគេមិនមែនជាអ្វីដែលអ្នកបានគិតទុក នោះនឹងធ្វើឱ្យអ្នករាប់អានមនុស្សខុសទទេរ។ ក៏ដូចគ្នាដែរ អ្នកដទៃក៏នឹងអាចវាយតម្លៃពីយើងដូចគ្នាមុននឹងគេជួបយើង ដោយសារតែគេបានពត៌មានពីយើង ពីអ្នកដទៃ ឬមិត្តភ័ក្ររបស់យើងយកទៅប្រាប់គេ។ យើងក៏អាចក្លាយជាមនុស្សល្អឬ មនុស្សអាក្រក់តាមតែគេធ្វើការវិនិច្ឆ័យពត៌មានដែលគេមានពីយើង។

judging people before meet them

ដូច្នេះទោះជាខួរក្បាលរបស់យើងបានព្យាយាមវាយតម្លៃពីគេម្នាក់នោះ តាមរយៈពត៌មានដែលយើងដឹងវាអាចខុសភាគច្រើន អញ្ចឹងហើយអ្នកមិនគួរធ្វើការវិនិច្ឆ័យពីអ្នកណាម្នាក់តាមតែ អ្នកដទៃប្រាប់នោះទេ ព្រោះវាមិនអាចជាការពិតនោះទេ។ យ៉ាងណាក៏ដោយ ជាអំពើល្អ អ្នកត្រូវបើកចិត្ត​ឱ្យទូលាយ មិនគួរវាយតម្លៃគេទាំងដែលមិនទាន់ជួបគេផ្ទាល់នោះទេ ព្រោះវាមានរឿងជាច្រើនជាក់ស្ដែងទៀតដែលយើងមិនបានដឹងពីគេ។ ហើយមួយវិញទៀត គឺថាបើយើងមិនចង់ឱ្យអ្នកដទៃវាយតម្លៃអ្នក អ្នកក៏មិនគួរវាយតម្លៃគេវិញដែរ ជាពិសេសពេលមិនទាន់ស្គាល់គ្នាច្បាស់ ចាំពេលដឹងច្បាស់មានភស្តុតាងចាំធ្វើការសន្និដ្ឋាន។ អ្នកដទៃប្រាប់វាអាចមិនដូចអ្វីដែលបានឃើញនោះទេ ដូចពាក្យគេថា លឺ១០០ ដង មិនស្មើឃើញម្តងនោះទេ៕

អត្ថបទល្អផ្សេងទៀត៖ ៧ ចំណុចសាមញ្ញ ដែលគេអាចយកទៅវាយតម្លៃបុគ្គលិកលក្ខណៈរបស់អ្នក

ចាប់តាំងពីប្រទះភ្នែកគ្នាដំបូង មនុស្សអាចនឹងមើលដឹងពីមនុស្សផ្សេងទៀតតាមរយៈកាយវិការ អត្តចរឹកឬកពារផ្សេងៗជាច្រើន។ ការវាយតម្លៃបែបនេះ អាចនឹងមានឥទ្ធិពលទៅលើទំនាក់ទំនង និងការធ្វើការ ការរស់នៅជាមួយ ដែលពិតជាមានសារៈសំខាន់ណាស់។

១. ការសរសេរអក្សរ

យោងទៅតាមការស្រាវជ្រាវដោយ National Pen Company បញ្ជាក់ថារបៀបនៃការសរសេរ និងទម្រង់នៃអក្សរអាចបញ្ជាក់បានពីអ្នក។ ប្រសិនបើអក្សរអ្នកមានទំហំតូច ល្អិត វាបង្ហាញថាអ្នកជាមនុស្សអៀនច្រើន ចំណែកឯអ្នកដែលមានអក្សរធំៗ ជាមនុស្សដែលមានអត្តចរិកបើកទូលាយ ចំណែកឯអ្នកដែលសរសេរសង្កត់ខ្លាំង គឺមានអត្តចរឹកម៉ឹងម៉ាត់។

២. ពណ៌

បើតាមអត្ថបទរបស់​ Psychology Today ពណ៌ដែលអ្នកចូលចិត្ត ក៏អាចជាសន្ទស្សន៏ឲ្យដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។ ជាក់ស្តែង អ្នកដែលចូលចិត្តពណ៌ខ្មៅ ជាមនុស្សដែលមានគំនិតសិល្បៈ និងជាមនុស្សដែលល្អិតល្អន់ និងសកម្ម។ ចំណែកឯពណ៌បៃតង បញ្ជាក់ថាអ្នកជាមនុស្សស្មោះត្រង់ ចំណែកឯអ្នកដែលចូលចិត្តពណ៌ស គឺជាមនុស្សដែលចេះរៀបចំ និងជាមនុស្សសមហេតុសមផល។

៣. ខាំក្រចក

ទម្លាប់មួយចំនួនដូចជាការខាំក្រចក ការកាយសក់ ក៏បង្ហាញនូវលក្ខណៈសម្បតិ្តផងដែរ ដូចជាអារម្មណ៏ភ័យខ្លាច អន្ទះអន្ទែង និងមិនពេញចិត្តជាដើម។ ការខាំក្រចក បង្ហាញថាអ្នកជាមនុស្សដែលចង់បានអ្វីដែលចង់បានភាពជោគជ័យ ប៉ុន្តែក៏ជាមនុស្សដែលមានភាពភិតភ័យផងដែរ។

៤. ស្បែកជើង

អ្នកចិត្តវិទូជាច្រើនបានជឿថា អ្នកអាចមើលមនុស្សម្នាក់ស្គាល់តាមរយៈស្បែកជើងរបស់គេ។ ដោយគ្រាន់តែមើលទៅលើតម្លៃ ម៉ូត ពណ៌ និងស្ថានភាពរបស់ស្បែកជើងអ្នក គេអាចដឹងពីលក្ខណៈរបស់មនុស្សម្នាក់ តាំងពីប្រាក់ចំណូល ទំនោរនយោបាយ ភេទ និង អាយុទៀតផង។

៥. ភ្នែក

ពាក្យមួយថា ភ្នែកជាកញ្ចក់ទៅកាន់វិញ្ញណរបស់មនុស្ស។ តាមរយៈភ្នែក គ្រាប់ភ្នែក ក្រសែភ្នែក គេអាចដឹងថាអ្នកជាមនុស្សរបៀបណាបាន។ បើយោងទៅតាមការសិក្សា បញ្ជាក់ថាអ្នកដែលមានគ្រាប់ភ្នែកពណ៌ខៀវ មានភាពរឹងរូសច្រើន និងអាចជាមនុស្សប្រមឹកជាង អ្នកដែលមានភ្នែកពណ៌ខ្មៅ។

៦. ការគោរពពេលវេលា

មិនថាអ្នកមកជួបគ្នាតាមការណាត់ ទាន់ពេល យឺត ឬលឿនជាងម៉ោងនោះទេ គេអាចមើលទៅអ្នកដឹងថាអ្នកជាមនុស្សដូចម្តេច។ ប្រសិនបើអ្នកមកយឺតក្នុងការណាត់ជួប ឬអង្គប្រជុំនានា នោះគេនឹងមានគំនិត ការយល់ឃើញអវិជ្ជមានសព្វបែបយ៉ាងមកលើអ្នក។

៧. ការចាប់ដៃ

វាត្រូវបានគេដឹងថាអ្នកដែលធ្វើការចាប់ដៃខ្លាំង ចាប់ដៃមាំពោរពេញដោយកម្លាំង ជាមនុស្សដែលមានទំនុកចិត្ត និងជាប្រភេទមនុស្សដែលមានថាមពល និងឥទ្ធិពល។ ចំណែកឯមនុស្សដែលចាប់ដៃមានលក្ខណៈទន់ជ្រាយ បង្ហាញថា ជាមនុស្សដែលខ្វះទំនុកចិត្ត និងតែងតែព្យាយាមរកផ្លូវណាដែលស្រួលក្នុងការដោះស្រាយបញ្ហាអ្វីមួយ៕

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK