ក្បួនតម្រាពិជ័យសង្គ្រាមទាំង ៦ របស់កំពូលមេទ័ពចិន "ស៊ុន អ៊ូ" ពិតជាគួរឱ្យស្ងើចណាស់!
Connect with us

បែបផែនជីវិត

ក្បួនតម្រាពិជ័យសង្គ្រាមទាំង ៦ របស់កំពូលមេទ័ពចិន “ស៊ុន អ៊ូ” ពិតជាគួរឱ្យស្ងើចណាស់!

ប្រិយមិត្ត Anarchak អាចនឹងស្គាល់ហើយមេទ័ពដ៏ខ្លាំងក្លារបស់នគរអ៊ូ នៅក្នុងរឿង “ក្បួនសឹកស៊ុនអ៊ូ” ដែលនោះគឺលោកមេទ័ព “ស៊ុន អ៊ូ”​ផ្ទាល់តែម្ដង។

លោកមានស្នាដៃរាប់មិនអស់ក្នុងសមរភូមិធំៗក្នុងប្រវត្តិសាស្រ្ដចិន និងជាមេទ័ពតែម្នាក់គត់ ដែលអាចបង្វឹកកងទ័ពស្រីឱ្យដើរតាមក្បួនសឹកដូចទ័ពប្រុសបាន។

បើទោះបីលាចាកលោករាប់ពាន់ឆ្នាំហើយក៏ដោយ លោកបានបន្សល់ទុកនូវគម្ពីរក្បួនសឹក ដ៏ល្បីល្បាញពាសពេញពិភពលោកគួរឱ្យស្ងើចបំផុត ហើយថ្ងៃនេះ Anarchak សូមនាំយកទស្សនៈ ៧ ជូនប្រិយមិត្តជ្រាប៖

១. ជ័យជម្នះជាទូទៅគឺសម្រាប់តែកងទ័ពណាដែលមានការហ្វឹកហាត់បានដិតដល់ និងមានការត្រៀមខ្លួនបានខ្ពស់គ្រប់ពេលវេលាទាំងអស់។ វិន័យនិងការត្រៀមខ្លួនជាកត្តាកំណត់ពីជោគវាសនានៅសមរភូមិ!

២. ទ័ពដែលខ្លាំងមិនមែនជាទ័ពដែលប្រើតែកម្លាំងបាយនោះទេ តែជាទ័ពដែលប្រយុទ្ធប្រកបដោយក្បួនសឹកនិងយុទ្ធសាស្ដ្រត្រឹមត្រូវ។ មេទ័ពខ្លាំងក៏មិនមែនចេះតែស្រែកគំហកកម្លាចសត្រូវ និងច្បាំងមិនរើសសមរភូមិទេ តែជាមេទ័ពដែលដឹងថាពេលណាត្រូវច្បាំងពេលណាត្រូវដក។

៣. មុនប្រយុទ្ធ និងកំពុងប្រយុទ្ធ អាចបង្ហាញភាពអន់របស់អ្នក និងបញ្ចេញចំណុចខ្សោយក្លែងក្លាយណាមួយឱ្យសត្រូវឃើញ ដើម្បីជម្រុញចិត្តសត្រូវឱ្យអួតក្អេងក្អាងបាត់បង់ភាពប្រុងប្រយ័ត្ន។ តែប្រយ័ត្នសត្រូវប្រើល្បិចនេះតបវិញ!

៤. មើលថែទាំនិងចិញ្ចឹមទាហាន ឱ្យដូចជាកូនចៅ នោះពួកគេនឹងតាមអ្នកទៅជ្រលងភ្នំ ​ចូលរូងខ្លា និងសូម្បីចុះសមុទ្រ។ 

៥. ស្គាល់ខ្លួនឯង មិនស្គាល់សត្រូវ ប្រយុទ្ធមួយរយដង ចាញ់ ៥០​ឈ្នះ ៥០

មិនស្គាល់ខ្លួនឯង ស្គាល់សត្រូវ ប្រយុទ្ធមួយរយដង ចាញ់ ៥០ ឈ្នះ ៥០ 

មិនស្គាល់ខ្លួនឯង មិនស្គាល់សត្រូវ ប្រយុទ្ធមួយរយដង ចាញ់  ១០០ ដង

ស្គាល់ខ្លួនឯង ស្គាល់សត្រូវ  នោះប្រយុទ្ធមួយរយដងនឹងឈ្នះមួយរយដង!

៦. សិល្បៈកំពូលនៃការធ្វើសឹកសង្រ្គាម គឺអាចបង្ក្រាបសត្រូវឱ្យចុះចាញ់ដោយគ្មានការប្រយុទ្ធគ្នា ឬយកឈ្នះដោយមិនបាច់ច្បាំង យកឈ្នះដោយមិនបង្ហូរឈាម!

ចុចអាន៖ យុទ្ធសាស្ដ្រទាំង៦តាមក្បួនសឹកស៊ុនអ៊ូ ដែលអ្នកអាចប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម

ចុចអាន៖ ក្បួនសឹកស៊ុនអ៊ូ៖ ប្រហារជីវិតអ្នកម្នាង២អង្គដើម្បីពង្រឹងទ័ព៣ពាន់នាក់ លទ្ធផលចុងក្រោយ…! (មានវីដេអូ)

អត្ថបទល្អផ្សេងទៀត៖ ទស្សនៈកំពូលទាំង ៤ របស់ស៊ុនឈាន ស្ដេចវ័យក្មេងគ្រប់គ្រងនគរធំមួយក្នុងចំណោមនគរបីក្នុងរឿង”សាមកុក”!

ប្រិយមិត្តរបស់ Anarchak ដែលតាមដានរឿងភាគចិនបែបប្រវត្តិសាស្ដ្រដ៏ល្បីល្បាញ សាម កុក ប្រាកដជាជ្រាបហើយពីកិត្តិនាមរបស់តួអង្គ ស៊ុន ឈាន ដែលជាស្តេចត្រាញ់មួយក្នុងចំណោមស្តេចត្រាញ់ទាំងបី ដែលពីររូបទៀតគឺ ឆាវឆាវ និងលីវប៉ី។

ស៊ុនឈាន ថ្វីត្បិតតែនៅវ័យក្មេងមែនពិត តែគេអាចបន្តកិច្ចការធំពីឪពុកនិងបងប្រុសគ្រប់គ្រងនគរ តុងអ៊ូ ដោយសារតែប្រជ្ញាដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេស មន្ដ្រីរាជការ និងកងទ័ពទាំងមូល។

ខាងក្រោមជាទស្សនៈដ៏អស្ចារ្យ ៤ ក្នុងចំណោមទស្សនៈល្អៗជាច្រើនរបស់ស៊ុនឈានក្នុងរឿងសាមកុកដែលប្រិយមិត្តគួរដឹង៖

១. ទាល់តែយើងខ្លាំងខ្លួនឯងសិន ទើបអ្នកដទៃព្រមមកជួយដល់យើង៖

ស៊ុនឈានពោលពាក្យនេះនៅពេលដែលនគរខ្លួនរងការគម្រាមកំហែង ហើយមន្ដ្រីជាច្រើនផ្ដល់យោបល់ឱ្យសំុំជំនួយពីខាងក្រៅ។ តែចំពោះស៊ុនឈាន ការសុំជំនួយអាចទទួលបានជោគជ័យឬអត់វាអាស្រ័យលើខ្លួនឯងសិន។

បើខ្លួនយើងខ្លាំងគួរសម ទើបអ្នកដទៃគេហ៊ានមកជួយព្រោះគេអាចនឹងបានប្រយោជន៍ខ្លះវិញពីយើង ហើយភាគរយដែលនឹងអាចឈ្នះសត្រូវក៏ខ្ពស់តាមនោះដែរ។ ផ្ទុយទៅវិញបើយើងខ្សោយអ្នកដទៃគេអាចនឹងរារែកមកជួយ ហើយបើគេជួយក៏គង់គេឈ្លាតឱកាសលេបត្របាក់យើងដែរ។

២. ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បើចង់សម្រេចបានប្រយោជន៍រួម៖

ពិតណាស់នេះសមជាសម្ដីមាសរបស់អ្នកដឹកនាំនគរដ៏ធំមួយ ដោយអាចបង្រួបបង្រួមមន្ដ្រីក្រោមឱវាទឱ្យចេះសាមគ្គីគ្នាសម្រេចប្រយោជន៍រួមរបស់នគរជាជាងប្រយោជន៍ផ្ទាល់ខ្លួនឬមួយក្រុមតូច។ 

ដរាបណាគេសម្រេចប្រយោជន៍រួមបានហើយ នោះប្រយោជន៍ផ្ទាល់ខ្លួនវានឹងអាចមកតាមក្រោយបាន តែបើគិតប្រយោជន៍ផ្ទាល់ខ្លួនមុនច្បាស់ណាស់ថាគ្មានថ្ងៃរកប្រយោជន៍រួមឃើញទេ។

៣. វាយយកក្រុងមិនសូវពិបាកទេ ប៉ុន្តែការពារក្រុងដែលវាយយកបានឱ្យគង់ទើបជារឿងពិបាកបំផុត៖

ក្នុងន័យនេះការវាយយកក្រុងអាចសម្រេចបានដោយការប្រើត្រឹមផែនការខ្លី ​ផ្សំនឹងកម្លាំងទ័ពធំសម្រុកនិងក្បួនយុទ្ធសាស្ដ្រត្រឹមត្រូវ តែសម្រាប់នគរធំដូចតុងអ៊ូវាមិនពិបាកទេក្នុងការវាយយកក្រុងតូចៗថ្មីៗមកកាន់កាប់។

តែអ្វីដែលពិបាកនោះគឺការធានាថាក្រុងដែលធ្លាក់មកលើដៃនោះអាចស្ថិតក្រោមការគ្រប់គ្រងរបស់យើងរហូត ដែលនោះត្រូវទាមទារផែនការវែង និងនយោបាយគ្រប់គ្រងក្រុង ចិញ្ចឹមប្រជាជនបង្ការការបះបោរ។

ក្នុងជីវិតយើងក៏ស្រដៀងគ្នាដែរ​ ការឈោងចាប់យកអ្វីៗអាចប្រើការខំប្រឹងមួយប្រាវក៏ទទួលបាន តែអ្វីដែលពិបាកត្រូវធ្វើយ៉ាងណារក្សាវាឱ្យគង់។

៤. បើគ្រាន់តែរឿងតូចតាចក៏អាចធ្វើឱ្យយើងខឹងគ្រប់គ្រងមិនបាន តើមានមុខមាត់អីធ្វើជាស្ដេចផែនដី?

ស៊ុនឈានពោលពាក្យមួយឃ្លាដ៏អស្ចារ្យនេះនៅចំពោះមុខរាល់មន្ដ្រី ពេលដែលទ្រង់ត្រូវសត្រូវប្រមាថ និងទទួលរងភាពក្អេងក្អាងពីសំណាក់មេទ័ពខ្លួន។

តែអ្វីដែលគួរឱ្យស្ងើច ជំនួសឱ្យការខឹងក្រេវក្រោធ ស៊ុនឈានបែរជាអាចរក្សាជំហរខ្លួនបានយ៉ាងមាំ និងធ្វើចិត្តយ៉ាងត្រជាក់មិនខ្វល់ពីការប្រមាថទាំងនោះ ហើយយកកម្លាំងនិងពេលវេលាទៅរកដំណោះស្រាយនិងផ្លូវចេញពីវិបត្តិវិញ។

នេះបង្ហាញឱ្យឃើញថា បើចង់កាន់ការធំនិងមុខងារសំខាន់ៗជាងអ្នកដទៃ បើចង់ធ្វើចៅហ្វាយអ្នកដទៃ ឬអ្នកដឹកនាំគេ យើងត្រូវតែហ៊ានទ្រាំទ្រនឹងសម្ពាធនិងលេបថ្មលេបគ្រោះដែលអ្នកដទៃមិនអាចធ្វើបាន៕

មតិយោបល់

គួរដឹង21 mins ago

មិនគួរឲជឿ! អ្នកស្រាវជ្រាវរកឃើញថា រមៀតមានគុណសម្បត្តិស្មើថ្នាំ ៧ ប្រភេទ ដែលលក់តាមឱសថស្ថាន!

គួរដឹង29 mins ago

ត្រូវដឹង! វិធីសាស្ត្រ ៥ ចំនុចជួយឲការនិយាយជាសាធារណៈកាន់តែមានប្រសិទ្ធិភាព

គួរដឹង43 mins ago

សូមប្រុងប្រយ័ត្ន! នាយកដ្ឋានពន្លត់អគ្គីភ័យអាមេរិកណែនាំថា មិនគួរដាក់ជែលឬអាល់កុលលាងដៃទុកចោលក្នុងរថយន្តក្រោមថ្ងៃក្ដៅឡើយ ព្រោះអាចបង្កការឆាបឆេះបាន

ពីនេះពីនោះ2 hours ago

អុញនោះ ! សុខា កូរដល់ម្លឹង ចេញថតស្ពតថ្ងៃដំបូងសោះធ្វើឲ្យ អ៊ឹម ជីវ៉ា ឈឺខ្យល់ចាប់ដល់ថ្នាក់ចូលពេទ្យផង

ពីនេះពីនោះ3 hours ago

អាសូរ តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស វ័យកាន់តែចាស់ និយាយក៏លែងកើត

Trending

Copyright © 2019 ANARCHAK