មិនគួរសោះ ប្រែពីមនុស្សស្និទស្នាលគ្នាខ្លាំង ទៅជាអ្នកដទៃសុទ្ធសាធត្រឹមមួយប៉ព្រិចភ្នែក
Connect with us

គ្រួសារ & ស្នេហា

មិនគួរសោះ ប្រែពីមនុស្សស្និទស្នាលគ្នាខ្លាំង ទៅជាអ្នកដទៃសុទ្ធសាធត្រឹមមួយប៉ព្រិចភ្នែក

ជឿច្បាស់ណាស់ថាមនុស្សគ្រប់គ្នាអ្នកណាក៏ធ្លាប់ជួបរឿងរ៉ាវបែបនេះដែរ គឺទាំងមនុស្សប្រុសនឹងមនុស្សស្រី ទំនាក់ទំនងរវាងមនុស្សពីរអ្នក បានប្រែក្លាយយ៉ាងមិនគួរឱ្យជឿ ចាប់ផ្ដើមពីដំបូងជាមនុស្សស្គាល់គ្នា ក៏ក្លាយជាមនុស្សម្នាក់ដែលស្និទស្នាលគ្នាខ្លាំងស្ទើរតែខ្វះគ្នាមិនបាន។ ប៉ុន្តែថ្ងៃមួយអ្វីៗបានប្រែប្រួល ទំនាក់ទំនងបានផ្លាស់ប្តូរ ទាំងពីរអ្នកក៏ក្លាយជាអ្នកដទៃ ដូចមនុស្សមិនធ្លាប់ស្គាល់គ្នា។ រឿងរ៉ាវបែបនេះបានធ្វើឱ្យយើងជាប់ទំលាប់ដែលធ្លាប់តែនិយាយគ្នារាល់ថ្ងៃ ជួបមុខគ្នារាល់ថ្ងៃ បែរជាលែងមានទៀតហើយ យើងបានត្រឹមតែឆែកមើលទូរស័ព្ទខ្លួនឯងរួចដាក់វាចុះវិញ ជាទឹកមុខយ៉ាងក្រៀមក្រំ។ យើងបានត្រឹមតែទាញទូរស័ព្ទមកកាន់រួចសរសេរពាក្យអ្វីដែលយើងចង់និយាយ ចង់សរសេរពាក្យចេញពីចិត្តទៅប្រាប់គេ ប៉ុន្តែចុងក្រោយក៏សម្រេចចិត្តលុបវាចោលវិញ។ យើងចង់ប្រាប់គេពីអ្វីដែលយើងបានជួប ពីអ្វីដែលយើងបានឃើញ ជារឿងអស់សំណើចមួយដែលមនុស្សពីរនាក់តែងតែចែករំលែកគ្នារាល់ថ្ងៃ រាល់ពេល។

From lover to stranger

អ្វីដែលផ្លាស់ប្តូរសម្រាប់យើងគឺអ្វីៗមិនដូចពីមុនទៀតឡើយ មនុស្សទាំងពីរអ្នកបានឃ្លាតឆ្ងាយពីគ្នាម្តងបន្តិចៗ ដល់ពេលមួយដែលយើងភ្លេចខ្លួន។ ពេលខ្លះគឺយើងពិបាកនឹងបែងចែកអារម្មណ៏ខ្លាំងណាស់ មិនដឹងជាគួរត្រូវនិយាយជាមួយគេដោយចាប់ផ្ដើមពីណា ពីពាក្យអ្វី ហើយមិនដឹងថាវាត្រឹមត្រូវដែរឬអត់បើសិនជាទាញទូរស័ព្ទផ្ញើរសារទៅសួរគេពីនេះពីនោះ។ ពេលវេលាមួយនេះ គឺយើងតែងតែឈ្លោះជាមួយអារម្មណ៏ខ្លួនឯង ហើយយកអ្វីមកគិតឡើងវិញតែឯងហាក់ដូចជាមនុស្សឆ្កួត។ នៅពេលដែលមានរឿងអ្វីកើតឡើង មិនថាជារឿងសប្បាយ ឬរឿងកើតទុកនោះទេ អ្នកពិតជាមិនអាចប្រាប់គេគ្រប់រឿងដូចមុនទៀតហើយ អ្នកក៏មិនអាចឃើញគេញឹកញាប់ដូចមុនដែរ។

From lover to stranger

នៅពេលដែលអ្នកបានប្រែប្រួលពីមនុស្សដែលធ្លាប់តែនិយាយគ្នារាល់ថ្ងៃ ទៅជាមនុស្សមិនស្គាល់គ្នា អ្នកតែងតែជួបនូវរឿងពិបាកជាច្រើនដូចជា អ្នកមិនដឹងថាគួរតែផ្ញើរសារជូនពរគេ នៅក្នុងបុណ្យទាននាៗបានដែរ ឬអត់? អ្នកមិនដឹងថា គួរចុច Like ឬ សរសេរលើរូបគេដែរឬអត់?? អ្នកមិនដឹងថាគួរតែធ្វើប្រងើយដាក់គេ ដូចមនុស្សមិនស្គាល់គ្នាសោះ ឬគួរតែធ្វើធម្មតាដាក់គេ?? អ្នកមិនដឹងថា គួរតែទុករូបគេ ឬគួរលុបចោល? អ្នកមិនដឹងថា គួរតែរក្សាមិត្តភាពក្នុងបណ្តាញសង្គម ឬគួរតែលុបគេចោលគ្រប់ទីកន្លែង ដោយសារតែអ្នកមិនអាចទ្រាំមើល គេញញឹមដោយគ្មានអ្នកបានទៀតឡើយ។

From lover to stranger

នៅពេលដែលអ្នកបានប្រែប្រួលពីមនុស្សដែលធ្លាប់តែនិយាយគ្នារាល់ថ្ងៃ ទៅជាមនុស្សមិនស្គាល់គ្នា រាល់ពេលអ្នកក្រោកពីគេងអ្នកតែងតែមានអារម្មណ៏ថាបាត់បង់អ្វីម៉្យាង ដូចជាបាត់បង់ដៃគូមិត្តភ័ក្រ ឬបាត់បង់ផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក។ ហើយអ្នកក៏តែងតែច្រលំឆែកមើលទូរស័ព្ទចង់ឃើញឈ្មោះគេលោតមកលើអេក្រង់ទូរស័ព្ទរបស់ខ្លួន។ ហើយវាធ្វើឱ្យអ្នកឆ្ងល់ថាតើមានអ្វីខុសប្លែកជាមួយអ្នក។ មិនថាអ្នកមិនគួរឱ្យរំភើបគ្រប់គ្រាន់ ឬទាក់ទាញគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលអ្នកណាម្នាក់ឱ្យនៅជាមួយអ្នក។ មិនថាអ្នកគ្រាន់តែជាកន្លែងដែលគ្រាន់តែទុកជំនួសឬយ៉ាងណា ឬក៏អ្នកត្រូវតែបានគេបោះបង់ចោលដោយមនុស្សគ្រប់គ្នាដែលអ្នកកំពុងតែចាប់ផ្ដើមស្រឡាញ់។

From lover to stranger

អ្វីដែលពិបាកមួយទៀតគឺមិត្តភ័ក្រជុំវិញខ្លួននឹងសួរអ្នកពីគេម្នាក់នោះ ថាទៅជាយ៉ាងណាទៅហើយជាមួយគ្នា ឬសួរសុខទុក្ខពីគេ ទាំងយើងខ្លួនឯងក៏មិនដឹងពីសោះ។ សូមប្រាប់រឿងមួយទៅចុះ រឿងនេះពិបាកនឹងធ្វើចិត្តណាស់ពេលដែលគេសួរម្តងៗ ដូចជាមនុស្សស្លាប់ទាំងរស់យ៉ាងអញ្ចឹង ព្រោះយើងមិនចង់រំលឹកពីគេទៀតឡើយតែមនុស្សជុំវិញខ្លួនយើងមិនបានដឹងឡើយ។ នៅពេលដែលគេគ្រប់គ្នាបានដឹងពីរឿងយើង គេនឹងមានអារម្មណ៏តក់ស្លត់ ហើយវានឹងធ្វើឱ្យយើងកាន់តែនឹកឃើញដល់ការឈឺចាប់របស់យើងថែមទៀត។

បន្ទាប់ពីជួបហេតុការណ៏នេះ ដែលទំនាក់ទំនងយើងទាំងពីរបានប្រែប្រួលពី១០០ ទៅជាសូន្យ វាធ្វើឱ្យយើងមានអារម្មណ៏មួយថានឹងពិបាកជឿទុកចិត្តអ្នកផ្សេងទៀតណាស់ យើងចាប់ផ្ដើមមានភាពភ័យខ្លាចមនុស្សជុំវិញខ្លួនទៅចោលយើង ព្រោះគេម្នាក់នោះទៅចោលយើងម្តងហើយ អ្នកផ្សេងក៏អាចធ្វើបានដូចគ្នាបើយើងប្រហែសនោះ។  ជាចុងក្រោយក៏សូមបញ្ជាក់ផងដែរថា រឿងរ៉ាវខាងលើនេះវាបានកើតឡើងស្រដៀងនឹងរឿងរ៉ាវរបស់អ្នកសរសេរអត្ថបទនេះដូចគ្នា ហើយក៏សូមប្រាប់ថាវាអាចកើតឡើងលើទាំងមនុស្សប្រុស និងមនុស្សស្រី ដូច្នេះគ្រាន់តែចង់ឱ្យប្រយ័ត្ន ចេះថែរក្សាខ្លួន រក្សាចិត្តឱ្យបានល្អ៕

អត្ថបទល្អផ្សេងទៀត៖ តើមានអ្វីខ្លះកើតឡើងចំពោះអ្នក បន្ទាប់ពីការបែកបាក់ស្នេហា??

ការបែកបាក់គឺជាការបំបែករវាងមនុស្សពីរនាក់ដែលមានទំនាក់ទំនងគ្នា។ មនុស្សចូលក្នុងទំនាក់ទំនងនៅពេលដែលពួកគេចង់រួមគ្នាឬមានស្នេហា។ ប៉ុន្តែនៅពេលខ្លះសេចក្ដីស្រឡាញ់បាត់ភ្លាមៗហើយមនុស្សដែលធ្លាប់ស្នាក់នៅជាមួយគ្នាឬចង់រួមរស់ជាមួយគ្នារហូតដល់ទីបញ្ចប់ចាប់ផ្ដើមស្អប់គ្នាទៅវិញទៅមក។ ការបែកបាក់គឺតែងតែខូចចិត្តនិងបេះដូង។ ការផ្លាស់ប្តូរមួយចំនួនដែលកើតឡើងនៅក្នុងខ្លួនអ្នកបន្ទាប់ពីបែកបាក់ត្រូវបានផ្តល់ឱ្យដូចខាងក្រោម៖

១.  វិបត្ដិនៃការប្រថុយប្រថាន

នៅក្នុងដំណាក់កាលនេះអ្នកនឹងសួរពីមូលដ្ឋានគ្រឹះនៃជីវិតរបស់អ្នក។ ហើយអ្នកនឹងសួរខ្លួនឯងថាតើជីវិតរបស់អ្នកមានគោលបំណងឬអត់។ អ្នកនឹងមានអារម្មណ៍ថាជីវិតរបស់ខ្លួនគ្មានតម្លៃ។

២. ជំងឺធ្លាក់ទឹកចិត្ត

ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺដែលអ្នកមានអារម្មណ៍សោកសៅគ្រប់ពេលវេលា។ នៅពេលអ្នកមានអារម្មណ៍ក្រៀមក្រំអ្នកមិនគ្រប់គ្រងគំនិតរបស់អ្នកទេគំនិតរបស់អ្នកគ្រប់គ្រងអ្នក។ ការធ្លាក់ទឹកចិត្តគឺដូចជាសង្គ្រាមមួយអ្នកអាចឈ្នះការប្រយុទ្ធនោះឬអ្នកចាញ់វាយ៉ាងធ្ងន់ធ្ងរ។ ការបែកបាក់ធ្វើឱ្យអ្នកមានអារម្មណ៍ក្រៀមក្រំហើយមានអារម្មណ៍បាត់បង់ចិត្តទាំងអស់។

៣. ជ្រុះសក់

ការបាត់បង់សក់គឺជារឿងសាមញ្ញមួយដែលកើតឡើងបន្ទាប់ពីការបែកបាក់។ ការបាត់បង់សក់កើតឡើងដោយសារតែភាពតានតឹងដែលកំពុងកើតឡើងនៅក្នុងចិត្តរបស់មនុស្សម្នាក់។ ភាពតានតឹងនោះដកហូតនូវភាពសុខសាន្ដនិងភាពវិជ្ជមានទាំងអស់ដែលជាធម្មតាកើតមាននៅក្នុងចិត្តមនុស្សធម្មតា។ ហើយដោយសារតែភាពតានតឹងទាំងអស់នោះភាពជ្រុះសក់កើតឡើងនៅក្នុងបុរសម្នាក់។

៤. ឡើង​ទម្ងន់

ការឡើងទម្ងន់ក៏ជាបញ្ហាទូទៅមួយដែលត្រូវបានគេឃើញនៅក្នុងបុគ្គលដែលទទួលបានភាពតានតឹងនៃការបែកបាក់នេះ។ បុរសបរិភោគច្រើនឬមិនញ៉ាំអ្វីទាំងអស់។ មានប្រភេទនិងអារម្មណ៍ផ្សេងៗគ្នាដែលមាននៅក្នុងគាត់។ ហើយជាលទ្ធផលបុរសម្នាក់ដែលបានទទួលរងនូវការបាត់បង់នៃការបែកបាក់នេះបានកើនឡើងដោយអចេតនា។

៥. តប់ប្រមល់

នៅពេលមានភាពតានតឹងនៅជុំវិញគ្មាននរណាម្នាក់អាចគេងបានត្រឹមត្រូវទេ។ ហើយភាពតានតឹងនៃការបែកបាក់គឺជារឿងអាក្រក់បំផុត។ បុរសម្នាក់មិនអាចគេងនៅពេលតែមួយឬមិនអាចគេងបាន។ តាមរបៀបនេះរាងកាយរបស់គាត់មិនមានអារម្មណ៍ល្អឬមានសុខភាពល្អ។

៦. ឈឺចុកចាប់ក្នុងទ្រូង

ការឈឺចាប់នៅក្នុងទ្រូងគឺជាស្ថានភាពមួយដែលបុរសម្នាក់មានអារម្មណ៍ឈឺចាប់។ គាត់មិនមានអារម្មណ៍សុខស្រួលទេ។ អ្វីមួយហាក់ដូចជាបាត់នៅក្នុងគាត់។ គាត់មានអារម្មណ៍ដូចជាថាប្រសិនបើការឈឺចាប់បានសំលាប់គាត់ពីខាងក្នុងហើយគាត់មិនចង់ក្រោកឈរនិងធ្វើអ្វីនោះទេ។

៧. ការព្រួយបារម្ភ

ការព្រួយបារម្ភគឺការវាយប្រហារដូចជាការវាយប្រហារ។ មនុស្សម្នាក់បន្ទាប់ពីការបែកបាក់ធ្ងន់ធ្ងរមានអារម្មណ៍ខ្វល់ខ្វាយណាស់។ គាត់មិនមានអារម្មណ៍ពេញចិត្តទេ។ គាត់មិនអាចមានអារម្មណ៍សប្បាយរីករាយបានទេ។ នៅពេលមួយឬផ្សេងទៀតគាត់មានអារម្មណ៍ថាមានការវាយប្រហារនៅក្នុងខ្លួនរបស់គាត់។ ហើយការវាយប្រហារនោះបានបំផ្លាញសុភមង្គលរបស់គាត់ទាំងអស់។

៨. រាងកាយទ្រុឌទ្រោម

បន្ទាប់ពីបែកបាក់អ្នកមិនចង់ញ៉ាំអ្វីទេ។ ហើយនោះនាំឱ្យបុរសម្នាក់ខ្សោយខាងរាងកាយ។ អ្នកគ្រាន់តែនិយាយកុហកនៅកន្លែងមួយឬកន្លែងផ្សេង។ ហើយមិនចង់ញ៉ាំអ្វីនោះទេហើយលទ្ធផលនេះធ្វើឱ្យអ្នកមានកាយសម្បទាខ្សោយបន្ទាប់ពីការបែកគ្នាដ៏ក្រៀមក្រំ។

៩. មានបញ្ហាស្បែក

ការបែកបាក់ក៏បណ្តាលអោយមានបញ្ហាស្បែកនៅក្នុងមនុស្សម្នាក់ផងដែរ។ បញ្ហាស្បែកកើតឡើងដោយសារតែអ្នកមិនចង់ថែរក្សាសុខភាពរបស់អ្នកក៏ដូចជាស្បែក។ ហើយជារឿយៗវាតែងតែបញ្ចប់នៅក្នុងការបង្កើតបញ្ហាមុនហើយមានបញ្ហាស្រដៀងគ្នាជាច្រើន។

១០. ការបាត់បង់នៃភាពរីករាយ

ការបាត់បង់ចំណង់អាហារកើតឡើងនៅពេលមនុស្សម្នាក់សោកសៅ។ គាត់មិនចង់ក្រោកពីគ្រែរបស់គាត់ហើយធ្វើអ្វីៗទាំងអស់រួមទាំងការញុំាអាហារផង។ មនុស្សដែលសប្បាយរីករាយជាទូទៅចូលចិត្តចិញ្ចឹមខ្លួនហើយបន្ទាប់ពីការបែកគ្នាគាត់បាត់បង់ចំណង់អាហារ។

១១. ឈឺ​សាច់ដុំ

ការឈឺចាប់សាច់ដុំនិងការឈឺក្បាលនៅសាច់ដុំជាញឹកញាប់កើតឡើង។ នៅពេលខ្លះសាច់ដុំក៏ទទួលបានការចុះកិច្ចសន្យាផងដែរ។ នេះបណ្តាលឱ្យមានការឈឺចាប់ជាច្រើននៅក្នុងសាច់ដុំរបស់អ្នក។ នៅពេលដែលបុរសម្នាក់មានអារម្មណ៍សោកសង្រេងគាត់ងាយនឹងរងរបួសច្រើន៕

 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK