តើអ្នកស្គាល់ខ្លួនឯងបានប៉ុណ្ណា? ចំនុចទាំង៨នេះ បង្ហាញថាអ្នកជាមនុស្សស្រគត់ស្រគម
Connect with us

បែបផែនជីវិត

តើអ្នកស្គាល់ខ្លួនឯងបានប៉ុណ្ណា? ចំនុចទាំង៨នេះ បង្ហាញថាអ្នកជាមនុស្សស្រគត់ស្រគម

ការស្គាល់ពីខ្លូនឯងគឺជារឿងសំខាន់ ព្រោះអ្នកអាចដឹងវាថាអ្នកចូលចិត្តអ្វី ត្រូវការអ្វី រឺគួរធ្វើអ្វី។ មនុស្សម្នាក់ៗតែងតែមានអត្តចរិត និងការគិតផ្សេងៗពីគ្នា។ អ្នកខ្លះចូលចិត្តរាប់អានមិត្តភក្តិច្រើន ចូលចិត្តដើរលេង និងចូលចិត្តនិយាយ ខណះដែលអ្នកខ្លះទៀតចូលចិត្តប្រើប្រាស់ពេលដែលខ្លួនមាននៅម្នាក់ឯង និងមិនសូវនិយាយស្តីជាមួយអ្នកណាច្រើន។ នៅពេលដែលអ្នកដឹងកាន់តែច្បាស់ពីរឿងទាំងនេះ អ្នកនឹងអាចរកឃើញសេចក្តីសុខពិតប្រាកដដែលអ្នកត្រូវការ។

ខាងក្រោមនេះជាចំនុចខ្លះៗដែលប្រភេទមនុស្សស្រគត់ស្រគម បានធ្វើទាំងពេលខ្លះពួកគេមិនបានដឹងថាពួកគេជាមនុស្សក្នុងប្រភេទនេះផង។

១. អ្នកចូលចិត្តលុបចោលការណាត់ជួបមិនសូវសំខាន់

អ្នកមិនមែនជាមនុស្សលេងឫកពារ រឺក៏អ្នកមិនចូលចិត្តអ្នកទាំងនោះដែលអ្នកត្រូវជួបនោះទេ។ ប៉ុន្តែអ្នកពេលខ្លះមានអារម្មណ៍ហត់នើយ ហើយចង់យកពេលទំនេរមកនៅម្នាក់ឯងសម្រាកខួរក្បាលវិញ។

២. អ្នកតែងតែចេញពីពិធីជប់លៀងមុនគេ

អ្នកតែងមានអារម្មណ៍ធុញថប់នៅពេលដែលមានសម្លេងថ្លង់ និងមានមនុស្សច្រើន ដូច្នេះអ្នកតែងតែចង់ចាកចេញពីពិធីនោះលឿនជាងគេ។ នេះមិនមែនមានន័យថាអ្នកខ្មាស់អៀន រឺក៏អ្នកមិនចូលចិត្តការជួបជុំនោះទេ គ្រាន់តែអ្វីដែលអ្នកចូលចិត្តគឺការជួបជុំជាមួយមិត្តជិតស្និទរបស់អ្នកច្រើនជាង។

៣. អ្នកមិនសូវទទួលទូរស័ព្ទ

អ្នកមិនសូវចង់សន្ទនាតាមទូរស័ព្ទនោះទេ ដោយសារតែអ្នកមិនអាចដឹងពីទឹកមុខ រឺអារម្មណ៍របស់បុគ្គលម្នាក់នោះតាមការនិយាយទូរស័ព្ទ។ អ្នកចូលចិត្តការនិយាយទល់មុខគ្នាជាង។

៤. អ្នកមិនសូវចូលចិត្តនិយាយរឿងតូចតាចគ្មានប្រយោជន៍

ប្រសិនបើអ្នកជាមនុស្សប្រភេទនេះ អ្នកមិនសូវចូលចិត្តនិយាយរឿងកំប៉ិកកំប៉ុកនោះទេ ព្រោះអ្នកមិនចង់ចំនាយពេលទៅនិយាយរឿងទាំងនោះ ទាំងដែលវាគ្មានប្រយោជន៍អ្វីមកវិញ។ ផ្ទុយទៅវិញ អ្នកចូលចិត្តនិយាយពីរឿងលក្ខណះស៊ីជម្រៅដូចជាបទពិសោធន៍ រឺខ្សែជីវិតរបស់អ្នកណាម្នាក់។

៥. អ្នកចំនាយពេលនៅម្នាក់ឯង ដើម្បីបំពេញថាមពលរបស់ខ្លួនឡើងវិញ

អ្នកតែងតែចង់នៅឆ្ងាយពីមនុស្សរាល់គ្នា ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ហត់នើយដល់កម្រិតរបស់អ្នក។ ការនៅម្នាក់ឯងអាចធ្វើអោយអ្នកស្ងប់ចិត្ត និងសម្រាកបានច្រើន។

៦. អ្នកចូលចិត្តដើរលេងម្នាក់ឯង

អ្នកមិនសូវចូលចិត្តដើរលេងជាក្រុមដែលមានមនុស្សច្រើនពេកនោះទេ ព្រោះវាធ្វើអោយអ្នកមានអារម្មណ៍ថាអ៊ូអរ និងមិនបានលំហែកាយបន្តិចសោះឡើយ។

៧. អ្នកចូលចិត្តសង្កេតច្រើនជាងនិយាយ

មិនថាអ្នកនៅជុំវិញមនុស្សច្រើនប៉ុណ្ណា អ្នកមិនសូវនិយាយនោះទេ តែអ្នកយកពេលនោះទៅសង្កេតពីអាកប្បកិរិយារបស់គឹច្រើនជាង។ ការធ្វើបែបនេះអាចធ្វើអោយអ្នកស្គាស់អ្នកដទៃបានកាន់តែច្បាស់។

៨. អ្នកចូលចិត្តអានសៀវភៅ រឺធ្វើការនៅហាងកាហ្វេ

ទោះបីអ្នកជាមនុស្សស្ងប់ស្ងាត់ប៉ុណ្ណាក៏ដោយ អ្នកចូលចិត្តទៅហាងកាហ្វេដើម្បីធ្វើការ រឺអានសៀវភៅដោយសារតែអ្នកអាចឃើញមនុស្សជុំវិញខ្លួន តែពួកគេមិនបានមករំខានអ្នកឡើយ៕

ចុចអាន៖ ពាក្យ​ ៦ ឃ្លាដែលយើងមិនគួរនិយាយ​នៅកន្លែងការងារ

ចុចអាន៖ ពិតអត់ប្រុសៗគ្នាយើង ថាជីវិតក្រោយពេលរៀបការនឹងទៅជាបែបហ្នឹង?

ដោយ៖ វត្តី
ប្រភព៖ Thought Catalog

មតិយោបល់

ថ្មីៗ9 hours ago

ជ្រាបជាដំណឹង ! អគ្គិសនីកម្ពុជានឹងចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខាងមុននេះ

ពីនេះពីនោះ10 hours ago

ជិតដាច់ឆ្នាំ២០១៩ រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូនិងរូបភាព បង្ហាញស្ទាយតុបតែងខ្លួនថ្មី យ៉ាងស្រស់ស្អាត ថែមទាំងសួរមហាជនថា… (មានវីដេអូ)

គួរដឹង10 hours ago

មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត

ពីនេះពីនោះ11 hours ago

ទីបំផុត អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុសជាលើកដំបូង ដែលសម្រាលចំថ្ងៃពិសេស និងមានទម្ងន់ដល់ទៅ…

ពីនេះពីនោះ11 hours ago

សុខៗ នាយ ពែកមី ដាក់មួយឃ្លាថា “ប្តីចូលហាងផឹកសុីហាងឆ្ញាញ់ៗ​ ប៉ាវមិត្តភក្ភិអស់ 100$ ទៅ 200$ ចំនែកប្រពន្ធកូនវិញ នៅផ្ទះ​សុីមួយពេល10000៛​ 20000៛ មិនស្មើឲ្យលុយ…”

Trending

Copyright © 2019 ANARCHAK