តាមពិតអាការៈទំពែកក្បាលកើតឡើងពីមូលហេតុ ៤ យ៉ាងនឹងតើ!
Connect with us

សុខភាព & សម្រស់

តាមពិតអាការៈទំពែកក្បាលកើតឡើងពីមូលហេតុ ៤ យ៉ាងនឹងតើ!

សព្វថ្ងៃនេះបញ្ហាទំពែកឬឆកនៅតែក្លាយជាបញ្ហាដ៏គួរឱ្យបារម្ភមួយសម្រាប់ទាំងបុរសនិងស្រ្ដីដោយសារវាអាចប៉ះពាល់ដល់សម្រស់របស់ខ្លួន។ ជាទូទៅយើងគិតថាទាល់តែអ្នកដែលគិតច្រើននិងមានទុក្ខកង្វល់ច្រើន។ 

តែតាមពិតទៅមូលហេតុនៃការមានអាការៈទំពែកនេះមានច្រើនដូចខាងក្រោម៖

១. កត្តា​ពូជ៖

ប្រសិន​បើ​ឪពុក​ឬ​ម្តាយ​មាន​ក្បាល​ឆកឬ​ទំពែក នោះ​​កូន​ៗអាចនឹងមានភាគរយ​ច្រើន​នឹង​មាន​អាការៈឆកឬ​ទំពែកដែរ។ នេះជាករណី​ទំពែកប្រភេទ​អង់ដ្រូហ្សែនេទិក ឬជំងឺទំពែក​ត​ពូជ។

ពេលដែលកូនចាប់ផ្ដើមជ្រុះសក់វាប្រែប្រួលតាមមនុស្សម្នាក់ៗ ប៉ុន្តែ​ជា​ទូទៅ ករណី​ទំពែកប្រភេទ​អង់ដ្រូហ្សែនេទិកនេះច្រើនតែ​ចាប់​ផ្តើមនៅ​រវាង​អាយុ ពី ២៥ ឆ្នាំ​ទៅ ៣៥​ឆ្នាំ។

២. កត្តា​អរម៉ូន៖

អាការៈឆកឬ​ទំពែកក៏មានទំនាក់ទំនងជិតស្និទ្ធនឹង​អរម៉ូនប្រុស អង់ដ្រូហ្សែន ផងដែរ។ អ័រមូនអង់ដ្រូហ្សែន​​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ដំណើរ​លូតលាស់​របស់​សក់​។

អ័រមូន​នេះ ​មានតួនាទី​ពន្លឿនការដុះឡើងវិញរបស់សក់​ដុះ​​​ឡើង​វិញ​ជំនួស​សក់​ជ្រុះ ប៉ុន្តែបញ្ហាគឺថានៅពេលដែលអរម៉ូននេះមានសកម្មភាពខ្លាំងពេកវាធ្វើឱ្យវដ្ដនៅការជ្រុះនិងដុះឡើងវិញលឿនឆាប់រហ័សរហូតដល់សក់ដុះលែងទាន់។

៣. កត្តាស្ត្រេស៖

ក្រៅពីកត្តាពូជនិងអរម៉ូន យើងអាចនឹកឃើញដល់កត្តាទូទៅមួយទៀតគឺស្ដ្រេស ឬការធុញថប់ព្រួយបាម្ភ។
ស្រេស្ដអាចប៉ះពាល់និងធ្វើឱ្យទំពែកដោយពីររបៀប។ ទីមួយវាអាចធ្វើឱ្យសក់ដែលជ្រុះហើយដុះវិញយឺត និងទីពីរវាពន្លឿនការជ្រុះសក់តែម្ដង។

ការទំពែកដោយស្រ្ដេសមិនអាចឱ្យយើងទំពែករហូតទេ តែចាំបាច់ត្រូវមានការព្យាបាលត្រឹមត្រូវ។

៤. កង្វះ​ជាតិ​ដែក៖

សារជាតិ​ដែក​ជាសារធាតុធម្មជាតិមានតួនាទីជួយ​សក់ក្នុងការ​ដុះ​លូតលាស់​ល្អ។ ដូច្នេះ​ការទទួលទានជាតិដែកច្រើន ជាពិសេសពីបន្លែដូចជាត្រកួនជាដើម ឬវីតាមីនជាតិដែក អាចជួយបង្ការនិងជួសជុលអាការៈទំពែកស្ទើរគ្រប់ករណី។  វិធីដើម្បីចង់ដឹងថាជាតិដែកក្នុងខ្លួនគ្រប់គ្រាន់ឬអត់គឺការធ្វើតេស្ដឈាម៕ 

អត្ថបទល្អផ្សេងទៀត៖  ប្រសិទ្ធភាពរបស់ទឹកខ្ទឹមបារាំងក្នុងការព្យាបាលជ្រុះសក់!!!

ប្រើទឹកខ្ទឹមបារាំងដើម្បីព្យាបាលបញ្ហាជ្រុះសក់ 

មនុស្សគ្រប់រូបតែងជួបប្រទេះនឹងបញ្ហាជ្រុះសក់ ជាពិសេសគឺនារី។ពួកគាត់តែងតែរអូរទាំពីបញ្ហានេះហើយពិកបាកចិត្តនៅពេលដែរឃើញសក់ជ្រុះទាំងដៃៗជារៀងរាល់ថ្ងៃ ភាគច្រើននៅពេលងូតទឹកឬសឹតសក់។ ដើម្បីព្យាបាលបញ្ហានេះពួកគាត់ម្នាក់ៗ​​ចំណាយអស់ថវិការជាច្រើន ប៉ុន្តែអ្នកខ្លះក៏មិនទទួលបានលិទ្ធផលល្អ។ ថ្ងៃនេះផងដែរ អាណាចក្រ នឹងបង្ហាញពីរិធីព្យាបាលសក់បែបធម្មជាតិហើយចំណាយថវិកកាតិចគឺទឹកខ្ទឹមបារាំង។

ជាការពិតទឹកខ្ទឹមបារាំងអាចត្រូវបានគេប្រើដើម្បីព្យាបាលការជ្រុះសក់និងបញ្ហានៃការបាត់បង់សក់។ជាក់ស្តែងថ្នាំបំប៉នសក់ឬថ្នាំសម្រាប់ព្យាបាលសក់ជ្រុះជាច្រើនត្រូវបានផ្សំឡើងពីទឹកខ្ទឹមបារាំងតែវាមិនបានឆ្លងកាត់ការពិសោធន៍ដែលបញ្ជាក់ថាវាមានប្រសិទ្ធភាពសម្រាប់ការជ្រុះសក់ទេ។ប៉ុន្តែវាជាប្រភេទរុក្ខជាតិដែលជួយជំរុញការរីកលូតលាស់នៃកូនសក់ថ្មីព្រោះវាបង្កើនចរាចរលំហូរឈាមនិងជាថ្នាំសំលាប់មេរោគដែលរក្សាស្បែកក្បាលឱ្យស្អាត។

របៀបប្រើ៖

កិនខ្ទឹមបារាំងធំមួយហើយត្រងវាដើម្បីច្របាច់យកទឹក។ លាបទឹកខ្ទឹមបារាំងនៅលើស្បែកក្បាលហើយរក្សាវាទុក 1 ម៉ោង។ ខ្ទឹមបារាំងមានក្លិនឈួលខ្លាំងណាស់ដូច្នេះបើអ្នកមិនអាចទ្រាំនឹងវាបានទេអ្នកអាចលាយទឹកមួយចំនួនក្នុងនោះបាន។ អ្នកត្រូវលាងសម្អាតចោលក្រោយរយៈពេល 1 ម៉ោងដោយប្រើសាប៊ូកក់សក់។ វិធីនេះអាចត្រូវប្រើប្រាស់ពីរដងក្នុងមួយសប្តាហ៍អាស្រ័យលើការជ្រុះសក់របស់អ្នក៕

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK