វិធីបំបាក់អាការះតាអើក ដែលអាចជួយអ្នកពីការរំខានយ៉ាងមានប្រសិទ្ធិភាព!
Connect with us

សុខភាព & សម្រស់

វិធីបំបាត់អាការះតាអើក ដែលអាចជួយអ្នកពីការរំខានយ៉ាងមានប្រសិទ្ធិភាព!

តើអ្នកធុញទ្រាន់នឹងបញ្ហាតាអើកណាស់មែនទេ? គ្មាននរណាម្នាក់ចូលចិត្ត រឺសប្បាយចិត្តនៅពេលដែលខ្លួនឯងតាអើកនោះឡើយ ព្រោះវាធ្វើអោយអ្នកមិនអាចផ្តោតអារម្មណ៍ធ្វើការងាររបស់ខ្លួនបានល្អនោះឡើយ ប៉ុន្តែពេលខ្លះការបំបាត់អាការះនេះពិតជារឿងមួយដែលមិនងាយស្រួលប៉ុន្មាននោះទេ។ កុំបារម្ភអី! ថ្ងៃនេះ Anarchak នឹងនិយាយពីវិធីងាយៗទាំង៦យ៉ាងដែលអ្នកអាចសាកល្បងធ្វើបានដើម្បីបំបាត់អាការះតាអើក។

វិធីសាស្ត្រទាំង៦យ៉ាងនេះមានដូចជា៖

១. បិតមាត់របស់អ្នកអោយជិត

អ្នកអាចព្យាយាមបិទមាត់ និងច្រមុះអ្នកអោយជិត ដោយអត់ដង្ហើមមួយសន្ទុះសិន។ ការកើនឡើងនៃសារធាតុកាបូនឌីអុកស៊ីតនៅក្នុងរាងកាយនឹងអាចជួយអ្នកអោយជៀសផុតពីបញ្ហាមួយនេះបានយ៉ាងងាយស្រួល។

២. ចុចបាតដៃ

ការដោះស្រាយអាការះនេះមួយទៀតគឺតាមរយះការយកដៃម្ខាងរបស់អ្នកមកចុចបាតដៃម្ខាងទៀត ដោយព្យាយាមចុចអោយខ្លាំង។ ការធ្វើបែបនេះនឹងអាចធ្វើអោយអ្នកបានអារម្មណ៍រាងឈឺចាប់ត្រង់បាតដៃបន្តិច ប៉ុន្តែវានឹងធ្វើអោយបញ្ហាតាអើកនោះបញ្ចប់យ៉ាងជោគជ័យ។


៣. លានអណ្តាតចេញមកក្រៅ

សាកល្បងលានអណ្តាតរបស់អ្នកចេញមកក្រៅនៅពេលដែលតាអើក ដោយទុកវាអោយនៅក្រៅមួយសន្ទុះព្រោះវានឹងអាចជួយអ្នកពីបញ្ហានេះបាន។

៤. បិតត្រចៀក

នៅពេលដែលមានបញ្ហាតាអើក អ្នកគួរព្យាយាមបិតត្រចៀករបស់អ្នកកុំអោយខ្យល់ចូលប្រមាណពី២០ទៅ៣០វិទានី បញ្ហាតាអើកនោះនឹងបានប្រសើរឡើងវិញ។

៥. ផឹកទឹកអោយច្រើន

វិធីនេះគឺពេញនិយមបំផុតសម្រាប់អ្នកដែលមានបញ្ហាមួយនេះ ព្រោះវាមានប្រសិទ្ធិភាពខ្ពស់ និងពុំមានចំនាយប្រាក់អ្វីនោះទេ។

៦. ប្រើវិធីទី៤និងទី៥ចូលគ្នា

ប្រសិនជាអាការះតាអើករបស់អ្នកពិបាកនឹងបញ្ឈប់ ដោយវិធីណាមួយខាងលើ អ្នកអាចព្យាយាមប្រើវាបញ្ចូលគ្នាដើម្បីបានប្រសិទ្ធិភាពប្រសើរជាងមុន៕

អត្ថបទល្អផ្សេងទៀត៖ គុណវិបិត្តនៃការទំពារស្ករកៅស៊ូ ដែលមនុស្សគ្រប់គ្នាគួរតែដឹង!

ស្ករកៅស៊ូគឺជាប្រភេទចំណីបង្អែមកំដរម៉ាត់ដ៏មានប្រជាប្រិយភាពមួយ ដោយសារតែវាមិនត្រឹមតែអាចជួយវារស់ជាតិឆ្ងាញ់ដែលអ្នកអាចទំពារលេងនៅពេលអផ្សុកនោះទេ ប៉ុន្តែវាក៏អាចជួយទប់ស្កាត់ក្លិនមិនល្អដែលសាយភាយចេញពីក្នុងម៉ាត់ខណះដែលអ្នកមិនបរិភោគអ្វីក្នុងរយះពេលយូរផងដែរ។ ហេតុដូចនេះហើយទើបបានជាស្ករកៅស៊ូតែងតែទទួលបានការពេញនិយមជាខ្លាំងពីមនុស្សគ្រប់ស្រទាប់មិនថាចាស់រឺក្មេងនោះឡើយ។ ថ្វីបើដូច្នេះមែន ការទំពារស្ករកៅស៊ូអាចផ្តល់នូវបញ្ហាមួយចំនួនដែលមនុស្សគ្រប់គ្នាគួរតែដឹង។

ខាងក្រោមនេះគឺជាគុណវិបិត្តនៃការទំពារស្ករកៅស៊ូ៖

១. បញ្ហាមាត់ធ្មេញ

ដោយសារតែសារជាតិផ្អែមនៅក្នុងស្ករកៅស៊ូទាំងនោះជាទូទៅគឺជាប្រភេទអាហារសប្បនិម្មិតនោះទេ ដូច្នេះការទំពារវាយូរនឹងអាចបង្កជាបញ្ហាដល់សុខភាពម៉ាត់ធ្មេញ ជាពិសេសវាក៏អាចធ្វើអោយធ្មេញរបស់អ្នកឆាប់ពុក ប្រសិនជាអ្នកពុំបានធ្វើការសម្អាតល្អទាន់ពេលត្រឹមត្រូវនោះ។ លើសពីនេះទៅទៀត ទម្លាប់ទំពារស្ករកៅស៊ូក៏អាចធ្វើអោយអញ្ចាញធ្មេញរបស់អ្នកមានបញ្ហាដែលធ្វើអោយធ្មេញរង្គើរ និងបាក់ផងដែរ។

២. បញ្ហាក្រពះ

ជាទូទៅ អាស៊ីតនៅក្នុងក្រពះត្រូវបានបញ្ចេញមកក្រៅដោយសារតែធ្មេញរបស់អ្នកមានចលនាទំពារអាហារ។ ការទំពារស្ករកៅស៊ូគឺប្រៀបបានដូចជាការទំពារអាហារអញ្ចឹងដែរ ដូច្នេះហើយវានឹងធ្វើអោយក្រពះរបស់អ្នកបញ្ចេញអាស៊ីតមិនទៀងទាត់។ បញ្ហានេះយូរទៅនឹងធ្វើអោយអ្នកបានជម្ងឺឈឺក្រពះយ៉ាងងាយស្រួល។

៣. អាលេស្សីដោយគ្រឿងផ្សំក្នុងស្ករកៅស៊ូ

ជាទូទៅ នៅក្នុងស្ករកៅស៊ូមានបញ្ជូលគ្រឿងផ្សំគីមី និងសប្បនិម្មិតជាច្រើនដើម្បីផ្តល់ជារស់ជាតិ ក៏ដូចជាដើម្បីរក្សាវាទុកអោយបានយូរ។ គ្រឿងផ្សំទាំងនេះអាចបង្កជាបញ្ហាប្រតិកម្មអាលេស្សីផ្សេងៗ ដែលក្នុងនោះរួមមានទាំងការឈឺក្បាលពេលដែលទំពារវាក៏បាន។

៤. ការអភិវឌ្ឍន៍មិនប្រក្រតីនៃសាច់ដុំផ្ទៃមុខ

ដោយសារតែការទំពារស្ករកៅស៊ូគឺជាចលនាមួយដែលតម្រូវអោយសាច់ដុំជាច្រើននៅលើផ្ទៃមុខចូលរួមធ្វើសកម្មភាពមួយនេះ វាអាចធ្វើអោយសាច់ដុំទាំងនោះមានការវិវត្តខុសប្រក្រតីនានា ដែលជាលទ្ធផលអាចធ្វើអោយមានការប្រែប្រួលទម្រង់មុខជាដើម៕

ចុចអាន៖ ត្រូវដឹងព្រោះអាចគ្រោះថ្នាក់ដល់ជីវិត! អ្នកកើតទឹកនោមផ្អែមអាចបរិភោគនិងមិនអាចបរិភោគអ្វីបានខ្លះ???

ចុចអាន៖ មហារីកបាតភ្នែកដ៏សាហាវ បើប្រហែសអាចខ្ទេចគ្រាប់ភ្នែកបាន! នេះជារោគសញ្ញា និងកន្លែងដែលត្រូវនាំទៅព្យាបាល!

មតិយោបល់

គួរដឹង4 hours ago

ភ្ងាក់ខ្លួនព្រើត! ចំណុចខ្លាំងទាំង៨ ជួយវៀតណាមពីប្រទេសក្រីក្រទៅជាខ្លាសេដ្ឋកិច្ចអាស៊ី!

គួរដឹង4 hours ago

អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ “បន្ទះឈីប”បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល

ពីនេះពីនោះ8 hours ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ8 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ14 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK