បើអ្នកចេះវិធីទាំងនេះ ធានាថា chat ទៅគេភ្លាម reply ភ្លាម!
Connect with us

គ្រួសារ & ស្នេហា

បើអ្នកចេះវិធីទាំងនេះ ធានាថា chat ទៅគេភ្លាម reply ភ្លាម!

យុវវ័យសម័យឥឡូវតែងតែជួបនូវរឿងផ្ញើរសារទៅគេ គេមិនតប ហើយឬក៏តបយឺតពេលដែលមើលទៅមិនសមសោះ។ ក្នុងការសន្ទនាមួយៗយើងតែងតែចង់បានការឆ្លើយតបពីដៃគូម្ខាងទៀត ហើយការតបមួយក្នុងពេលដ៏សមរម្យមួយ មិនមែនទុកចោល ២ ៣​ថ្ងៃបានតបនោះទេ។ ដូច្នេះបើចង់ឱ្យសាររបស់យើងដែលផ្ញើរទៅនោះ មានការឆ្លើយតបមកវិញ ឆ្លើយតបក្នុងពេលមួយដែលសមរម្យ យើងត្រូវធ្វើតាមតិកនិកខាងក្រោមទាំងអស់គា្ន។

. ធ្វើឱ្យបន្ទាត់សារដំបូងគេគួរឱ្យចាប់អារម្មណ៍

How to get people reply your messages

វាអាស្រ័យទៅលើមនុស្សដែលយើងកំពុងនិយាយជាមួយនោះ អាស្រ័យទៅលើភាពស្និទស្នាលរបស់អ្នកទាំងពីរ ថាមានកំរិតណា ហើយអាស្រ័យទៅលើរឿងដែលអ្នកកំពុង និងចង់និយាយទៅកាន់គេ មិនថារឿងគ្រួសារ រឿងអ្វីក៏ដោយ ត្រូវតែចេះធ្វើយ៉ាងណាជួរដំបូងនៃសាររបស់មើលទៅទាក់ទាញ ធ្វើឱ្យគេចង់ឆ្លើយតប។ ប្រើពាក្យពេជ្យយ៉ាងណាឱ្យគួរឱ្យចាប់អារម្មណ៏។

. ត្រូវដឹងច្បាស់សិនថាយើងចង់និយាយពីអ្វី

How to get people reply your messages

ចាប់ផ្ដើមសរសេរសារដោយបង្កប់នៃសំខាន់នៅក្នុងនោះ និងសរសេរសារយ៉ាងណាឱ្យទាក់ទងនឹងអ្វីដែលអ្នកចង់និយាយទៅកាន់គេ ដូច្នេះត្រូវសម្រេចចិត្តជាមុនឱ្យបានច្បាស់សិនថាអ្នកចង់និយាយពីអ្វី ហើយអ្នកចង់បានការឆ្លើយតបបែបណា។ និយាយអ្វីដែលគេម្នាក់នោះស្ដាប់ទៅយល់ និងអាចចាប់បានពីគោលបំណងរបស់យើង។

. សួរត្រង់ៗ និងសំណួរដែលសំខាន់ៗ

How to get people reply your messages

បើអ្នកផ្ដើមសារដោយពាក្យធម្មតាៗដូចជា នៅពេលនរណាម្នាក់សរសេរថា “ហេឡូ” ឬ “តើមានអ្វីកើតឡើង?” វាជាសារដែលខ្សោយមិនអាចទាញចំណាប់អារម្មណ៏គេបាន​១០០%នោះទេ ពេលខ្លះគេមិនដឹងតបនឹងអ្នកយ៉ាងណាទេ។ ទោះជាយ៉ាងណាក៏ដោយ ការដឹងច្បាស់ពីអ្វីដែលអ្នកត្រូវដឹងពីអ្នកណាម្នាក់អាចមានឥទ្ធិពលលើអ្នកទំនងជាទទួលបានចម្លើយ ដូចជាការសួរសំណួរត្រង់ៗតែម្តង សំណួរណាដែលអ្នកគិតថាសំខាន់ និងអ្វីដែលមើលទៅគេអាចនឹងប្រាប់អ្នកត្រឡប់មកវិញ។

. សម្គាល់អត្ថបទបន្ទាន់ URGENT

How to get people reply your messages

ក្នុងករណីដែលអ្នកកំពុងផ្ញើទិន្នន័យ និងសារ នៅពេលវេលាប្រញាប់ ឬការប៉ះទង្គិចទៅនរណាម្នាក់, ប្រើ CAPS ប្រើអក្សរធំទាំងអស់និងប្រើប្រាស់ពាក្យ URGENT (ឬសូម្បីតែការដួលសន្លប់វាជាការប្រើផលិតផលទូរស័ព្ទរបស់អ្នក) គឺជាប្រព័ន្ធដ៏មានតម្លៃ។ មនុស្សនឹងមានប្រតិកម្មនៅពេលដែលពួកគេយល់ថាវាជាបញ្ហាពិត។

. ផ្ញើសារទៅពួកគេនូវអ្វីដែលទាក់ទងនឹងផលប្រយោជន៍របស់ពួកគេ

How to get people reply your messages

ប្រហែលជា “សួស្ដី, តើមានអ្វីកើតឡើង?” និង “យ, អ្វីដែលអ្នកឡើង?” មិនត្រូវរឿងនោះទេ។ សូមធ្វើការផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេអំពីផលប្រយោជន៍ជីវិតការងាររបស់ពួកគេ សាលារៀនសិប្បករ / រូបរាង / ប្រភេទតន្ត្រីដែលអ្នកដឹងថាពួកគេពេញចិត្ត។

. សួរដោយត្រង់ថាហេតុអ្វីបានជាពួកគេមិនបានផ្ញើសារទៅអ្នកវិញ

How to get people reply your messages

អ្នកគួរតែហ៊ានសួរត្រង់ៗទៅលើរឿងដែលគេមិនឆ្លើយតបនឹងអ្នក ដើម្បីកុំឱ្យអ្នកមានអារម្មណ៏នៅមិនសុខ និងមានចំងល់តែម្នាក់ឯង ទោះជាចម្លើយយ៉ាងណាក៏ដោយ អ្នកត្រូវតែហ៊ានសួរទើបបានដឹងសាច់រឿង។ ហេតុអ្វីមិនមានឆ្លើយទៅនឹងសារបន្ទាន់របស់ខ្ញុំ? សម្រាប់ហេតុផលអ្វីដែលវាត្រូវការពេលយូរដើម្បីឱ្យមានឆ្លើយទៅនឹងសារបន្ទាន់របស់ខ្ញុំ? សំណួរទាំងនេះអ្នកត្រូវតែហ៊ានសួរ។

. គិតអំពីទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់នោះ

ទំនាក់ទំនងរវាងអ្នកទាំងពីរក៏សំខាន់ដែរ តើរវាងអ្នកនឹងគេជាអ្វីនឹងគ្នា គេចូលចិត្តអ្នក ឬអ្នកចូលចិត្តគេ? ស្គាល់គ្នាយូរនៅ?? ស្និទស្នាលគ្នាកំរិតណា? ពាក្យអ្វី អំពីអ្វីគួរតែរឿងត្រឹមត្រូវដើម្បីយកទៅនិយាយជាមួយគេ??

. ពិចារណាអំពីជីវិតរបស់អ្នកដទៃ

How to get people reply your messages

ត្រូវគិតពីគេខាងនោះដូចគ្នា ថាគេកំពុងតែធ្វើអ្វី គេរវល់ឬទំនេរ តើគេនៅឯណា មុននឹងផ្ញើរសារអ្នកត្រូវដឹងជាមុនពីរឿងទាំងនេះ ដើម្បីផ្ញើរសារឱ្យមានប្រសិទ្ធភាព ដើម្បីបានការឆ្លើយតបភ្លាមៗ ពេលខ្លះគេម្នាក់នោះកំពុងតែរវល់ កំពុងតែធ្វើការ ឬទៅក្រៅបាត់ក៏មិនដឹង ដូច្នេះត្រូវដឹង។

. មើលលើសំដីសំដៅខ្លួនឯងផង

ពេលផ្ញើរសារទៅគេត្រូវមើលលើការសរសេរសាររបស់យើង មើលលើពាក្យទាំងអស់ថា គួរសមដែរឬអត់ ឈ្លើយឬយ៉ាងណា សារដែលអ្នកសរសេរទៅនោះត្រូវមានការគោរពគេ សរសេរឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់។

១០. ត្រូវមានភាពអត់ធ្មត់

បើយើងសម្រេចចិត្តផ្ញើរសារទៅហើយនោះ ទោះគេតបមិនតប ឬអាចថាគេប្រហែលប្រើពេលយូរ អ្នកត្រូវតែមានភាពអត់ធ្មត់ជានិច្ច កុំអន្ទះសារខ្លាំងពេក ចាំទ្រាំលែងបានផ្ញើរទៅគេម្តងទៀត៕ 

អត្ថបទល្អផ្សេងទៀត៖ នៅសុខៗគេឈប់ផ្ញើសារ រឺទាក់ទងមក គួរធ្វើយ៉ាងណា?

ធ្លាប់ទេ?? អ្នកមានអារម្មណ៍ថាសប្បាយចិត្តណាស់នៅពេលបាននិយាយ រឺផ្ញើសារជាមួយនរណាម្នាក់រហូតដល់ក្លាយជាទម្លាប់ដែលអ្នកនិងគេនិយាយជាមួយគ្នារាល់ថ្ងៃ។

អ្នកអារម្មណ៍ស្និទស្នាលជាមួយគេយ៉ាងខ្លាំងដោយសារអ្នក និងគេបានចែករំលែកនូវពេលវេលាគ្នាទៅវិញទៅមក រហូតដល់ពេលខ្លះ អ្នកនៅមិនសុខពេលដែលមិនឃើញគេទាក់ទងមករកអ្នក។ ប៉ុន្តែប្រសិនបើជាថ្ងៃមួយ គេពិតជាស្រាប់តែឈប់ទាក់ទងមកអ្នកមួយរំពេចមែននោះ តើអ្នកគួរធ្វើយ៉ាងណា?

បើរឿងនេះកើតមកលើអ្នកមែន នៅក្នុងពេលនេះ អ្នកប្រាកដជាឆ្ងល់ណាស់មែនទេថាមានរឿងអីកើតឡើង? ហេតុអ្វីបានជាគេមិនទាក់ទងមកអ្នក? តើមានរឿងអ្វីកើតឡើងចំពោះគេ? តើអ្នកបានធ្វើអ្វីខុស? និយាយទៅ អ្នកប្រាកដជានៅមិនស្ងៀម ហើយចង់ដឹងពីហេតុផលដែលធ្វើអោយនៅសុខៗ គេក៏លែងបង្ហាញខ្លួន។

កុំទាន់បារម្ភខ្លាំងពេក!! ខាងក្រោមជា១០ចំនុចដែលអ្នកគួរតែធ្វើនៅពេលដែលគេស្រាប់តែបាត់ខ្លួនមួយរំពេច៖

១. សាកសួរសុខទុក្ខគេលេងៗ

នៅពេលដែលគេស្រាប់តែផ្តាច់ការទាក់ទងមកអ្នក អ្នកអាចព្យាយាមទាក់ទងទៅគេមុន ហើយនិយាយក្នុងន័យសួរសុខទុក្ខធម្មតា ដូចជា ”ម៉េចហើយ! សុខសប្បាយអត់?” រឺក៏ “ខាននិយាយជាមួយយូរ ឥឡូវម៉េចហើយ?”។ ចូរកុំព្យាយាមបង្ហាញថាអ្នកកំពុងអន់ចិត្ត រឺក៏កំពុងតែខឹងដែលគេមិនទាក់ទងមកអ្នក។ គួរនិយាយជាមួយគេដូចសព្វដង ហើយមើលថាតើគេនឹងឆ្លើយតបយ៉ាងណាមកកាន់អ្នក។

២. គិតឡើងវិញថាគេមានបានប្រាប់រឿងអ្វីឬក៏អត់

អ្នកគួរព្យាយាមគិត និងចងចាំវិញនូវសន្ទនាដែលអ្នកបាននិយាយជាមួយគេ ក្រែងលោហ៍គេបានប្រាប់អ្នកថា គេនឹងមានភារកិច្ចរវល់ធ្វើអ្វីមួយ។ ជួនកាលគេធ្លាប់បាននិយាយប្រាប់អ្នកដែរ តែអ្នកមិនបានចាំ រឺចាប់អារម្មណ៍ ដូច្នេះហើយទើបអ្នកមិនដឹងថាហេតុអ្វីបានជាគេស្រាប់តែបាត់ខ្លួន។ អ្នកគួរកុំទាន់ភ្ញាក់ផ្អើល គេប្រហែលជាមានការសំខាន់ដែលត្រូវបំពេញ។

៣. កុំច្រលោតផ្តេសផ្តាស

អ្នកមិនគួរចោត រឺខឹងនឹងគេផ្តេសផ្តាសនោះទេ ដោយសារការធ្វើបែបនេះអាចធ្វើអោយបាត់បង់ចំនងដែលអ្នកនិងគេកំពុងតែមាន។ ទោះបីជាអ្នកឃើញអ្នកដទៃ បង្ហោះរូបជាមួយគេនៅក្នុងបណ្តាញសង្គមរឹយ៉ាងណាក៏ដោយ អ្នកមិនគួរគិតអាក្រក់ទៅលើគេភ្លាមមួយរំពេចនោះទេ។ ពេលខ្លះអ្នកមិនត្រឹមតែមិនអាចដឹងពីមូលហេតុរបស់គេនោះទេ ផ្ទុយទៅវិញអ្នកប្រហែលជាអាចធ្វើអោយគេគេចចេញពីអ្នកថែមទៀត។

៤. កុំផ្ញើសារលើសពីពីរដងប្រសិនបើគេមិនទាន់តបមកវិញទេ

ប្រសិនជាអ្នកបានព្យាយាមផ្ញើសារទៅគេហើយគេនៅតែមិនបានឆ្លើយតបទេ គួរផ្អាកឈប់ផ្ញើសារទៅគេទៀតសិនទៅ។ ប្រសិនជាគេរវល់ ទោះអ្នកផ្ញើទៅច្រើនប៉ុណ្ណាក៏គេមិនអាចឆ្លើយតបអ្នកបានដែរ ប៉ុន្តែប្រសិនបើគេមិនចង់ឆ្លើយតបមកវិញ ការធ្វើបែបនេះមានតែធ្វើអោយគេគិតថាអ្នករំខានគេ ហើយអាចអោយអ្នកបាត់បង់តម្លៃរបស់ខ្លួនដែលនៅតែរំខានគេ ទោះបីជាអ្នកបានបោះបង់អ្នកហើយ។ អ្នកគួរតែរង់ចាំសិនទៅ ហើយកុំប្រញាប់ក្នុងការគិតពីរឿងអ្វីទៀតដែលគេអាចធ្វើពេលដែលគេមិនទាក់ទងមកអ្នក។

៥. កុំទូរស័ព្ទទៅគេអោយសោះ

ត្រូវចាំថា ប្រសិនជាគេមិនតបសាររបស់អ្នក គេក៏មិនលើកទូរស័ព្ទរបស់អ្នកដូចគ្នា។ អ្នកមិនគួរបញ្ចេញអោយគេឃើញថាអ្នកអន្ទះសាររង់ចាំគេប៉ុណ្ណានោះទេ ដោយសារគេអាចនឹងបានចិត្តបន្ទាប់ពីដឹងបែបនេះពីអ្នក។

៦.មិនបាច់ព្យាយាមទាក់ទងទៅមិត្តភក្តិរបស់គេទេ

ត្រូវចាំថា អ្នកមិនអាចអន្ទះសារដល់ថ្នាក់ទាក់ទងទៅមិត្តរបស់គេណាម្នាក់ដើម្បីចង់ដឹងពីការបាត់ខ្លួនរបស់គេនោះទេ។ ប៉ុន្តែប្រសិនជាមិត្តរបស់គេ ក៏ជាមិត្តរបស់អ្នក អ្នកអាចធ្វើជាសួរសុខទុក្ខលេងជាមួយគេ ថាតើគេយ៉ាងម៉េចហើយ រឺក៏គេកំពុងមានបញ្ហាអ្វីមួយ។ ប៉ុន្តែជាទូទៅ ប្រសិនជាមនុស្សម្នាក់មិនទាក់ទងមកអ្នក ទោះបីអ្នកសួរពីមិត្តរបស់គេ ក៏គេនោះប្រហែលមិនដឹងពីហេតុផលដូចគ្នា។

៧. ត្រូវចាំថាអ្នកមិនបានធ្វើអ្វីខុសទេ

ប្រហែលជាអ្នកអាចនឹងកំពុងតែគិតថាអ្នកបានធ្វើអ្វីខុស ទើបគេមិនទាក់ទងមកអ្នកដោយគ្មានអោយដំណឹងមុន ប៉ុន្តែអ្នកគួរដឹងថាប្រសិនជាអ្នកពិតជាបានធ្វើអ្វីមួយខុសដោយអច្ចេតនា រឺដោយចេតនា គេគួរតែនិយាយជាមួយអ្នកពីរឿងនោះ មិនមែនទៅបាត់ចោលអ្នកអញ្ចឹងទេ។ ម្យ៉ាងត្រូវចាំថា គ្មាននរណាម្នាក់ដែលមានអត្តចរិតត្រូវរ៉ូវអ្នក១០០%នោះទេ ដូច្នេះប្រសិនជាគេមិនចេះយោគយល់ពីអ្នក និងសម្រេចចិត្តធ្វើបែបនេះចំពោះអ្នក អ្នកមិនចាំបាច់ចំនាយពេលជាមួយគេទៀតទេ។

៨. ទុកចន្លោះអោយគេខ្លះទៅ

អ្នកប្រហែលជាមិនដឹងថា គេបានជួបប្រទះរឿងអ្វីខ្លះទេរាល់ថ្ងៃ។ ពេលខ្លះគេអាចនឹងចង់ចំនាយរបស់គេនៅម្នាក់ឯង ដើម្បីគេបានសម្រួលអារម្មណ៍របស់គេអោយល្អជាងមុន។ អ្នកត្រូវដឹងថា ទោះជាអ្នកស្និទស្នាលជាមួយគេយ៉ាងណាក៏ដោយ អ្នកគ្រាន់តែជាអ្នកដទៃម្នាក់ទេ ព្រោះអ្នកមិនបានចូលទៅរស់នៅក្នុងជីវិតរបស់គេឡើយ ដូចនេះអ្នកមិនអាចដឹងថាគេមានរឿងអ្វីដែលនៅក្នុងចិត្តគេនោះទេ។

៩. យកពេលវេលារបស់អ្នកទៅធ្វើរឿងដែលអ្នកត្រូវធ្វើ

គួរចាំថា អ្នកមិនមែនគ្មានអ្វីធ្វើប្រសិនបើគេមិនទាក់ទងមករកអ្នកនោះទេ។ អ្នកគួរប្រើប្រាស់ពេលរបស់អ្នក និងអោយអាទិភាពទៅលើរឿងសំខាន់ៗដែលអ្នកត្រូវបំពេញ។ សូមកុំចំនាយពេលរបស់អ្នកគ្រប់ពេលគិតតែពីគេ ដោយសារនៅពេលដែលអ្នកកំពុងតែគិតពីគេនោះ អ្នកបាននឹងកំពុងតែបាត់បង់ពេលវេលាមានតម្លៃជាច្រើនសម្រាប់យកទៅធ្វើអ្វីផ្សេង ដូចជាការចំនាយពេលជាមួយក្រុមគ្រួសារ មិត្តភក្តិ រឺការសិក្សាពីអ្វីដែលថ្មី។

១០. សួរគេថាហេតុអ្វីបានជាមិនតបមកអ្នក

ប្រសិនជាអ្នករង់ចាំដល់រយះពេលមួយហើយ គេនៅតែមិនឆ្លើយតបមកអ្នកទៀត ជម្រើសដែលអ្នកគួរតែធ្វើចុងក្រោយគឺសួរគេត្រង់ៗតែម្តងថាហេតុអ្វីបានជាគេធ្វើបែបនេះដាក់លើអ្នក។ អ្នកអាចផ្ញើសារទៅគេហើយសួរអ្វីដែលអ្នកចង់សួរទៅគេ ជាពិសេសពីទំនាក់ទំនងរបស់អ្នកនិងគេ ថាតើវាត្រូវបញ្ចប់រឺក៏យ៉ាងណា។ ប្រសិនជាគេនៅតែមិនឆ្លើយតបមកអ្នកទៀត អ្នកគួរតែយល់ហើយ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK