តើនរណាជាមនុស្សដំបូងបំផុតបែងចែកពេលវេលាមួយថ្ងៃស្មើ ២៤ ម៉ោងដែលយើងប្រើរាល់ថ្ងៃ?
Connect with us

គួរដឹង

តើនរណាជាមនុស្សដំបូងបំផុតបែងចែកពេលវេលាមួយថ្ងៃស្មើ ២៤ ម៉ោងដែលយើងប្រើរាល់ថ្ងៃ?

ការស្រាវជ្រាវបែបវិទ្យាសាស្ដ្រជាច្រើនកាលពីជំនាន់មុនជាច្រើនបាននិងកំពុងមានឥទ្ធិពលដោយផ្ទាល់ឬប្រយោលដល់របៀប​របប រស់នៅក្នុងសង្គមយើងបច្ចុប្បន្ន។

ក្នុងនោះការស្រាវជ្រាវបែងចែកពេលវេលា ២៤ ម៉ោងក្នុងមួយថ្ងៃដែលរកឃើញជាច្រើនឆ្នាំកន្លងទៅ បានត្រូវគេអនុវត្តមកទល់ពេលនេះទូទាំងពិភពលោក។

តើនរណាជាអ្នកបង្កើតប្រព័ន្ធខ្នាតបែងចែកម៉ោងនេះ?

នោះគឹអ្នកប្រាជ្ញក្រិកបុរាណលោក  ហ៊ីប៉ាឈូស (Hipparchus) ដែលជាតារាវិទូ ភូមិវិទូ និងគណិតវិទូផង។ លោកបានកើតតាំងពីឆ្នាំ ១៩០ មុនគ្រឹស្ដសករាជ និងលាចាកលោកនៅអាយុ ៧០ ឆ្នាំ។

លោកត្រូវបានគេទទួលស្គាល់លើស្នាដៃរកឃើញប្រព័ន្ធ Equinoxes ដែលជាមូលដ្ឋានសុក្រិតមួយដែលអះអាងថារយៈពេលថ្ងៃនិងយប់មានស្មើគ្នាគឺ ១២ ម៉ោងរៀងៗខ្លួន។

បើទោះបីក្រោយលោករកឃើញប្រព័ន្ធនេះហើយក្ដី ការប្រើប្រាស់រយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃនេះមិនទាន់ក្លាយជាស្តង់ដារពិភពលោកនៅឡើយទេ។

គេត្រូវរង់ចាំរហូតដល់មានការបង្កើតនាឡិកាមេកានិចស្វ័យប្រវត្តិ និងនៅអំឡុងឆ្នាំ ១៨៨០ ទើបមានការស្នើឱ្យប្រើប្រាស់ស្តង់ដារម៉ោងនេះទូទាំងសាកលលោក។ 

ក្រោយមកទៀតក៏មានការជួបជុំបង្កើតជាសន្និសីទពិភពលោកស្ដីពីការបែងចែកម៉ោង ហើយប្រព័ន្ធ ២៤​ ម៉ោងក្នុងមួយថ្ងៃ ក៏ត្រូវបានគេប្រើជាស្តង់ដារសកល ហើយល្វែងម៉ោងឬម៉ោងតាមតំបន់ (Time Zone) ក៏ត្រូវបានបង្កើតឡើងផងដែរ៕

ប្រភព៖ Livescience

ចុចអាន៖ ធ្លាប់តែឮចាស់ៗនិយាយថាផ្កាយដុះកន្ទុយអាចជាប្រផ្នូលសង្គ្រាម! តែពេលនេះមកមើលការបកស្រាយបែបវិទ្យាសាស្ដ្រវិញម្តង!

ចុចអាន៖ អស្ចារ្យណាស់! អ្នកវិទ្យាសាស្ដ្រទើបតែរកឃើញភពដល់ទៅ ៥ ដែលមានលក្ខណៈស្រដៀងផែនដីយើង!

អត្ថបទល្អផ្សេងទៀត៖ តើការទស្សន៍ទាយនេះត្រូវកម្រិតណា? ១០០០ ឆ្នាំខាងមុខតើអ្វីៗលើផែនដីនឹងប្រែប្រួលយ៉ាងណាទៅ?

ត្រឹមតែរយៈពេល ២០០០ ឆ្នាំនៃគ្រឹស្ដសករាជ ជាពិសេសមួយសតវត្សន៍ចុងក្រោយនេះ ពិភពលោកមានការប្រែប្រួលយ៉ាងច្រើនសឹងមិនគួរឱ្យជឿ។ ការប្រែប្រួលមានទាំងរឿងរីកចម្រើននិងរឿងគ្រោះថ្នាក់ដែលយើងមិនអាចគ្រប់គ្រងបាន។

ខាងក្រោមជាការទស្សន៍ទាយរបស់អ្នកវិទ្យាសាស្ដ្រស្ដីពីការប្រែប្រួលនៅរយៈ ១០០០ ឆ្នាំខាងមុខទៀត៖

១. មនុស្ស​នឹង​អាចទៅ​កាន់​ភព​ផ្សេងៗ​ទៀត​បាន៖

ក្នុងរយៈពេល ១០០០ ឆ្នាំពីឥឡូវនេះផែនដីនឹងកាន់តែទ្រុឌទ្រោម។ ហេតុនេះមធ្យោបាយតែមួយគត់សម្រាប់មនុស្សជាតិបន្តជីវិតអាចជាការបង្កើតទីលំនៅថ្មីនៅក្នុងអវកាស។

SpaceX មានបេសកកម្មមួយដើម្បី ជួយមនុស្សបង្កើតទីក្រុងទ្រទ្រង់ខ្លួនឯងនៅលើភពអង្គារ។ ស្ថាបនិកក្រុមហ៊ុន Elon Musk សង្ឃឹមថានឹងមានការបាញ់បង្ហោះយានអវកាសលើកទីមួយរបស់ខ្លួននៅឆ្នាំ ២០២២ ហើយនឹងអាចហោះហើរទៅកាន់ភពអង្គារនៅឆ្នាំ ២០២៤ ។

២. មនុស្ស​នឹង​អាច​រស់​បាន​ដល់ ១០០០ឆ្នាំ៖

មហាសេដ្ឋីជាច្រើនបានវិនិយោគរាប់លានដុល្លាររួចទៅហើយក្នុងការស្រាវជ្រាវលើការបន្ថយ ឬពន្យឺតភាពចាស់។ ក្នុងរយៈពេល ១០០០ ខាងមុខវេជ្ជសាស្ត្រអាចបង្កើតវិធីព្យាបាលសមាសធាតុនីមួយៗដែលបណ្តាលឱ្យជាលិកាកើនអាយុ។

គេក៏អាចរកវិធីគ្រប់គ្រងហ្សែនរបស់យើងហើយធ្វើឱ្យមនុស្សមានភាពស៊ាំទៅនឹងជំងឺកាន់តែល្អជាងមុន។

៣. បច្ចេកវិទ្យា”​ណាណូ” នឹង​ដោះ​ស្រាយ​វិបត្តិកង្វះ​ថាមពល​ និង​ការ​បំពុលបរិយាកាស៖

ក្នុងរយៈពេល ១០០០ ឆ្នាំចាប់ពីពេលនេះ បច្ចេកវិទ្យាដ៏កំពូលឈ្មោះថា “ណាណូ” នឹងអាចសម្អាតការខូចខាតបរិស្ថាន បោសសំអាតជាតិពុលពីទឹក និងខ្យល់និងចាប់យកថាមពលរបស់ព្រះអាទិត្យ។

វត្ថុធាតុដើមថ្មីនេះនឹងឆ្លើយតបទៅនឹងតម្រូវការសម្រាប់បច្ចេកវិទ្យាដែលត្រូវការថាមពលថ្មីៗនិងជួយបរិស្ថានឱ្យមាននិរន្ដភាពជាងមុន។

៤. អាគារ​អាចនឹង​ប្រមូល​ផ្ដុំ និង​ផ្ដាច់​ខ្លួន​ទៅ​តាម​ការ​បញ្ជា៖

នាពេលអនាគតមនុស្សអាចនឹងបង្កើតពិភពសប្បនិមិត្តនៅជុំវិញពួកគេដោយប្រើគំនិត Utility fog ។ Utility fog ត្រូវបានបង្កើត​ដោយ​ Dr. Hall  ដោយវាជា​ការ​ប្រមូល​ផ្តុំមនុស្សយន្ដតូច​ៗ​រាប់លានដែល​អាចបង្កើតជារូបរាងបានជាច្រើនរាប់មិនអស់។​

៥​. មនុស្ស​នឹង​និយាយ​ភាសា​សកលតែមួយ៖

ភាសាវិទូបានទស្សន៍ទាយថា ១00 ឆ្នាំចាប់ពីពេលនេះ ៩០% នៃភាសានឹងបាត់ទៅវិញដោយសារតែការធ្វើចំណាកស្រុក ហើយភាសាដែលនៅសល់ទាំងប៉ុន្មាននឹងត្រូវគេធ្វើឱ្យកាន់តែសាមញ្ញរហូតអាចនិយាយស្ដាប់គ្នាបានទូទាំងពិភពលោកដោយភាសារួមមួយ។

៦. ការ​ផុត​ពូជ​នឹងកើតមានកាន់តែច្រើន៖

ការផុតពូជដ៏ធំសម្បើមចុងក្រោយនេះបានធ្វើឱ្យបាត់បង់ដាយណូស័រពីមុខផែនដី។ ការសិក្សាថ្មីមួយបានបង្ហាញថាអត្រានៃការផុតពូជសម្រាប់ប្រភេទសត្វនៅសតវត្សទី ២០ មានកម្រិតខ្ពស់ជាង ១០០ ដងបើប្រៀបធៀបទៅនឹងការគ្មានវត្តមានមនុស្ស។

ហេតុនេះអ្នកវិទ្យាសាស្ដ្រខ្លះហ៊ានដល់ទៅអះអាងថា បើមនុស្សថយកាន់តែតិចនោះសត្វផ្សេងៗនឹងអាចគង់វង្សកាន់តែយូរ។

៧. មនុស្ស​កាន់​តែ​មាន​រូបរាង​ដូច​គ្នា៖

តាមរយៈការពិសោធន៍គិតបែបប៉ាន់ស្មានមួយរបស់លោក Dr. Kwan ក្នុងរយៈពេលយូរជាងនេះ (ជាង ១០០​ ០០០ ឆ្នាំចាប់ពីពេលនេះទៅ) មនុស្សនឹងមានការវិវត្តិថ្ងាសធំជាងនេះ រន្ធច្រមុះកាន់តែរីកធំ ភ្នែកក៏ធំ និងស្បែកដែលមានពណ៌កាន់តែដិត។

អ្នកវិទ្យាសាស្ដ្រក៏កំពុងតែធ្វើការងារលើការគ្រប់គ្រងហ្សែនដើម្បីឱ្យឪពុកម្តាយអាចជ្រើសរើស​រូបរាងកូនៗដែល​ពួក​គេ​ចង់​បាន៕

មតិយោបល់

ពេញនិយម