ត្រូវរៀបឬកពារបែបណាល្អ ពេលជួបខាងគ្រួសារប៉ាម៉ាក់ក្មេកលើកដំបូង???
Connect with us

គ្រួសារ & ស្នេហា

ត្រូវរៀបឬកពារបែបណាល្អ ពេលជួបខាងគ្រួសារប៉ាម៉ាក់ក្មេកលើកដំបូង???

បើសិនជាពេលវេលាមួយដែលយើងត្រូវធ្វើការណែនាំខ្លួនទៅកាន់ខាងគ្រួសារឪពុកម្តាយក្មេកជាលើកដំបូង យើងគួរតែចេះនូវតិកនិកមួយចំនួនជាមុនសិន ដើម្បីទទួលបានការចាប់អារម្មណ៏ពីពួកគាត់ និងទទួលបានជោគជ័យក្នុងការចាប់យកចិត្តពួកគាត់ជាលើកដំបូង។​ ការទទួលបានការចាប់អារម្មណ៏ពីពួកគាត់ ឬបង្កើតទំនាក់ទំនងល្អជាមួយពួកគាត់គឺសំខាន់ក្នុងបន្តជីវិតដៃគូគ្រួសារនូវថ្ងៃអនាគត។ ខាងក្រោមនឹងប្រាប់អ្នកពីតិកនិកដែលអ្នកត្រូវធ្វើតាមដើម្បីទទួលបានលទ្ធផលល្អជាមួយគ្រួសារឳពុកម្តាយក្មេក។

  • ការស្លៀកពាក់

ទាក់ទងនឹងការសំលៀកបំពាក់ ការណាត់ជួបជាមួយពួកគាត់លើកទីមួយគឺត្រូវមានការស្លៀកពាក់សមរម្យ រម្យទម ដែលសាកសមនឹងឋានៈ ការងារ និងជីវភាពរបស់យើង។ ជាបុរសយើងអាចស្លៀកពាក់សំលៀកបំពាក់ណាដែលជាផ្លូវការ សមសួនជាបុរស រមទម្យ យ៉ាងណាត្រូវទាក់ទាញនៅពេលដែលគាត់ឃើញយើងលើកដំបូង ធ្វើឱ្យគាត់មានការចាប់អារម្មណ៏លើយើង លើការស្លៀកពាក់ មុនចូលទៅជំហានបន្ទាប់។

First impression with your in law

  • ត្រូវរក្សានូវការនិយាយស្តីដែលសមរម្យជាមួយពួកគាត់ និយាយពាក្យថាអរគុណ និងពាក្យសមរម្យដទៃទៀត កុំប្រើពាក្យនិយាយប្រចាំថ្ងៃសាមញ្ញពេក។
  • កុំចតរថយន្តអ្នកបាំងផ្លូវចំណតគ្រួសារគេឱ្យសោះ ចតរថយន្តដោយមានរបៀប។
  • នៅពេលជួបពួកគាត់ព្យាយាមប្រើក្រសែភ្នែកមួយដែលបញ្ជាក់ពីទំនុកចិត្តរបស់យើង ជៀសវាងការគេចភ្នែកពីពួកគាត់ វាជាអាកប្បកិរិយាមិនល្អមួយ។
  • ត្រូវធ្វើជាខ្លួនឯង ធ្វើឬកពារធម្មតា រក្សាឬកពារធម្មជាតិរបស់យើង កុំព្យាយាមផ្លាស់ប្តូរចរិកខ្លួនឯងពេក ដែលអាចនាំឱ្យធ្វើទៅមិនសូវសម ហើយនាំឱ្យមើលទៅឆ្គងសម្រាប់ពួកគាត់ កុំប្រឹងលាក់ចរិកពេក ពេលខ្លះធ្វើជាខ្លួនយើងក៏ល្អសម្រាប់ថ្ងៃក្រោយដែរ ដែលយើងមិនចាំបាច់មានអារម្មណ៏មានសម្ពាធ ឬអារម្មណ៏មិនស្រួលខ្លួនជាមួយខ្លួនឯង។

First impression with your in law

  • សន្តានចិត្តក៏សំខាន់ដូចគ្នា គឺអ្នកត្រូវមានចិត្ត ក្នុងការទៅលេងពួកគាត់លើកទីមួយត្រូវ មានចិត្តចេះទិញកាដូ ឬរបស់បន្តិចបន្តួចសម្រាប់ពួកគាត់ជាកាដូជួបគ្នាលើកដំបូង និងដើម្បីពីសន្តានចិត្តរបស់យើង ដែលអាចជួយបង្កើនរូបភាពល្អៗរវាងយើង នឹងគ្រួសារក្មេករបស់យើង។
  • រាប់អាន បងប្អូនខាងដៃគូយើង ឬខាងឳពុកម្តាយក្មេកយើងឱ្យដូចគ្រួសារយើង ព្រោះយើងមើលមិនដឹងទេ ថាថ្ងៃក្រោយទៅជាយ៉ាងណា ពេលខ្លះការដែលមានទំនាក់ទំនងល្អជាមួយពួកគេក៏ល្អសម្រាប់យើងដែរ អាចជាជំនួយដល់ទំនាក់ទំនងល្អជាមួយឳពុកម្តាយដៃគូយើង ហើយគេនឹងរាប់អានគ្រួសារខាងយើងដូចគ្រួសារខាងគេដូចគ្នា។

First impression with your in law

  • កុំព្យាយាមនិយាយរឿងអ្វីដែលអាចប៉ះពាល់អារម្មណ៏ពួកគាត់ ឬរឿងដែលមិនសមរម្យ រឿងក្រៅផ្លូវការ រឿងខុសទំនង ឬរឿងនយោបាយជាដើម៕

First impression with your in law

អត្ថបទល្អផ្សេងទៀត៖ បើយោងតាម មេធាវីនៃការលែងលះ តិកនិកទាំងបួននេះដែលដៃគូស្នេហាត្រូវធ្វើដើម្បីរក្សាចំណងស្នេហាបានល្អ

មនុស្សម្នាក់ដែលមានជីវិតអាពាពិពាហ៏ល្អគឺជាមនុស្សម្នាក់ដែលមើលឃើញនូវចំនុចទាំងឡាយដែលជាឩបសគ្គនៃចំណងស្នេហ៏ ក៏ដូចជាអ្វីដែលជាការធ្វើឱ្យមានភាពបែកបាក់។

លោក Elliot Polland ដែលជាមេធាវីលែងលះនៅទីក្រុង ញូវយ៉ក បានធ្វើជាមេធាវីនៃការលែងលះនៅទីក្រុង ញូវយ៉ក អស់រយៈ៥០ឆ្នាំមកហើយ គាត់មានបទពិសោធន៏យ៉ាងច្រើនទាក់ទងនឹងការលែងលះ ហើយលោកក៏ដំបូន្មានមួយចំនួនដើម្បីចែកចាយដល់ដៃគូស្នេហាផ្សេងៗទៀតផងដែរ។

១. កំនត់ព្រំដែននៃសាច់ថ្លៃរបស់យើងឱ្យច្បាស់លាស់

inlaws

ជាធម្មតាញាត់សាច់ថ្លៃរបស់យើងតែងតែឱ្យដំបូន្មានមកកាន់យើងក្នុងនាមជាសាច់ថ្លៃនឹងគ្នា ប្រាប់ឱ្យធ្វើនេះធ្វើនោះ ដែលអាចដឹកនាំជីវិតអាពាពិពាហ៏ទៅបានរលូនល្អ។ ប៉ុន្តែយ៉ាងណាមិញ យើងក៏ត្រូវដឹងច្បាស់ដែរថា តើនៅកំរិតណាមួយដែលយើងអាចទទួលយកគំនិតពីពួកគាត់មកធ្វើតាម កំរិតណាមិនគួរធ្វើតាម។ ដូច្នេះយើងទាំងពីរអ្នកដែលជាគូស្នេហ៏ថ្មោងថ្មី គួរតែមានពិចារណញ្ញាណដោយខ្លួនឯង ចេះគិតពីផ្លូវជីវិតរៀបការរបស់ខ្លួន មិនត្រូវចាំតែគេប្រាប់ឱ្យធ្វើនេះធ្វើនោះឡើយ។

២. ចេះថែរក្សាសេចក្តីស្នេហារវាងគ្នានិងគ្នាឱ្យបានល្អ

affectionate

ជាដៃគូស្នេហាដែលរៀបការរួច ចង់មានជីវិតរៀបការយូរអង្វែង យើងត្រូវតែចេះរក្សាមនោសញ្ចេតនារវាងគ្នា រក្សាភាពស្និទស្នាលរវាងគ្នា យល់ចិត្តគ្នាឱ្យបានច្រើន ការអោប ថើប កាន់ដៃគ្នា សុទ្ធតែជាកាយវិការនៃភាពស្និទស្នាលសម្រាប់គូស្នេហ៏ បង្កើននូវភាពរ៉ូមែនទិកឱ្យគ្នាទៅវិញទៅមក តាមកាយវិការផ្សេងទៀតដែលអាចធ្វើបាន។

៣. ពិភាក្សាគ្នា និងរួមគ្នារក្សាទ្រព្យសម្បត្តិឱ្យបានល្អ

finances

ជីវិតរៀបការមិនមែនមានតែការសប្បាយ ការស្រលាញ់គ្នា និងការបង្កើនកូនចៅឡើយ។ បញ្ហាហិរញ្ញវត្ថុ ទ្រព្យសម្បត្តិនៃគ្រួសារក៏ជារឿងដ៏ចាំបាច់មួយសម្រាប់គ្រួសារទាំងអស់។ ជៀសវាងរាល់ការប្រកែកគ្នារឿងលុយកាក់ ការចាយវាយខ្ជះខ្ជាយមិនដឹងមុខ ការបន្ទោសដាក់គ្នាលើការចាយវាយផ្សេងៗ។ ដូច្នេះ វាជាទំនួលខុសត្រូវយ៉ាងសំខាន់សម្រាប់ដៃគូស្នេហ៏ ដែលត្រូវតែចែករំលែក ការទទួលខុសត្រូវការចាយវាយរបស់គ្រួសារមួយជាមួយគ្នា។

៤. រក្សា និងពិភាក្សារកភាពដូចគ្នាដែលអ្នកទាំងពីរមាន

common

ក្រៅពីរឿងរ៉ាវខាងលើ គូស្នេហ៏ក៏ត្រូវចំណាយពេល ពិភាក្សា ឬស្វែងរក ចំនុចណាដែលអ្នកទាំងពីរមានដូចគ្នា ដើម្បីជៀសវាងការទាស់សំដីគ្នា និង ការមិនព្រមព្រៀងគ្នាក្នុងរឿងណាមួយ។ ការដែលមានចំនុចណាមួយដែលដូចគ្នា ក្នុងជីវិតធ្វើឱ្យអ្នកទាំងពីរងាយស្រួលរស់នៅជាមួយគ្នាបានរលូនល្អ មិនថាទាំងរឿង គោលដៅជីវិត ឩត្តមគតិ ការគិត តម្លៃប្រចាំខ្លួន ការគ្រប់គ្រងគ្រួសារមួយឱ្យបានល្អ វាជួយសម្រួលដល់ការព្រមព្រៀងរបស់អ្នកទាំងពីរ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK