អប់រំផ្លូវចិត្ត៖ នេះជាជំងឺដ៏សាហាវដែលកើតចេញពីខ្លួនយើងហើយស៊ីបំផ្លាញទាំងយើងនិងអ្នកជុំវិញ!
Connect with us

បែបផែនជីវិត

អប់រំផ្លូវចិត្ត៖ នេះជាជំងឺដ៏សាហាវដែលកើតចេញពីខ្លួនយើងហើយស៊ីបំផ្លាញទាំងយើងនិងអ្នកជុំវិញ!

ថ្ងៃនេះ Anarchak សូមបន្តលើកឡើងពីអត្ថបទអប់រំផ្លូវចិត្តជាប្រយោជន៍ដល់ការរស់នៅនិងប្រាស្រ័យទាក់ទងនឹងមនុស្សជំំុវិញក្នុងសង្គមជូនប្រិយមិត្តរបស់យើងដោយយើងផ្ដោតលើជម្ងឺដ៏សាហាវម្យ៉ាង។

វាមិនមែនជាជម្ងឺផ្នែកផ្លូវកាយអ្វីទេ តែជាជម្ងឺផ្នែកផ្លូវចិត្តដែលកម្រិតនៃភាពសាហាវរបស់វាបើប្រៀបទៅសឹងខ្លាំងជាជម្ងឺមហារីកទៅទៀត។ ព្រោះជម្ងឺមហារីកអាចបៀតបៀនបានតែអ្នកជម្ងឺផ្ទាល់ទេ តែជម្ងឺផ្លូវចិត្តនេះអាចបៀតបៀនអ្នកជុំវិញបានទៀតផង។

នោះគឺជម្ងឺ “ច្រណែនឈ្នានីស”។ ជម្ងឺនេះកើតចេញពីចិត្តដែលខ្វះការគ្រប់គ្រងបណ្ដាលឱ្យការដែលឃើញគេមានបានមានភាពល្អប្រសើរជាងខ្លួនឯងបង្កើតជាអារម្មណ៍តូចចិត្តនិងវាសនា អាក់អន់ស្រពន់ចិត្តរហូតដល់ក្ដៅក្រហាយខឹងនឹងអ្នកដែលប្រសើរជាងខ្លួននោះ។

ឧទាហរណ៍ក្នុងសង្គមមានមិនខ្វះដូចជា ឃើញគេមានទ្រព្យជាងខ្លួន ស្អាតជាងខ្លួន ខ្ពស់ជាងខ្លួន រៀនពូកែជាងខ្លួន មានគ្រួសារមានសុភមង្គលជាងខ្លួនជាដើម។ ជម្ងឺនេះនាំឱ្យបុគ្គលអាចឈានដល់ការបាត់បង់សុភមង្គលផ្ទាល់ខ្លួន ដោយរស់នៅតែជាមួយនឹងអារម្មណ៍មួរម៉ៅនិងចងអាឃាតនឹងអ្នកដទៃ។

មិនត្រឹមតែផ្ដល់ទុក្ខទោសដល់ខ្លួនឯងទេ តែនៅពេលដែលអារម្មណ៍ច្រណែនឈ្នានីសនេះលេចធ្លាយទៅអ្នកដទៃ នោះវានឹងអាចបង្កជាការមិនសប្បាយចិត្តដល់អ្នកដទៃនោះទៀតហើយចុះឡើងៗក៏បង្កចេញជាជម្លោះដោយគេចមិនផុត។

ពេលនោះអារម្មណ៍ដែលកើតចេញពីខ្លួនឯងក៏បង្កើតជាបញ្ហាទ្វេភាគីឬពហុភាគីដែលផ្ដល់ទុក្ខទោសទាំងសង្ខាង។ ពេលនោះជម្ងឺនេះនឹងធ្វើឱ្យបុគ្គលនោះត្រូវបាត់បង់កិត្តិយស តម្លៃនិងសេចក្ដីថ្លៃថ្នូរ និងត្រូវកសាងសត្រូវជុំទិសដោយមិនដឹងខ្លួន។

បើមិនធ្លាយទៅដល់គេទេ ក៏ត្រូវរងទុក្ខទោសតែឯងគ្មាននរណាខ្វល់ពីយើង ហើយអ្នកដែលយើងច្រណែននោះក៏គេនៅរស់ដោយមិនមានបញ្ហាអ្វីដែរ។

តែសំណាងល្អដែលជម្ងឺនេះ បើទោះជាសាហាវតែក៏នៅមានថ្នាំព្យាបាលដែរ។ ការព្យាបាលនោះក៏ចេញពីចិត្តទៅវិញដែរ។ បើសិនណាអ្នកឃើញរោគសញ្ញានៃជម្ងឺច្រណែនឈ្នានីសនេះហើយ អ្នកអាចព្យាយាមព្យាបាលរម្ងាប់វាទៅវិញដោយចាប់ផ្ដើមធ្វើអារម្មណ៍ខ្លួនឯងឱ្យរីករាយនឹងជោគជ័យរបស់អ្នកដទៃ។

បើសិនជាអាចទៅចូលរួមអបអរគេក្នុងពេលគេទទួលបានជោគជ័យទៀតនោះនឹងធ្វើឱ្យគេស្រឡាញ់ចូលចិត្តអ្នកជាខ្លាំងហើយអាចនឹងជួយអ្នកឱ្យមានសំណាងឬជោគជ័យដូចគេទៀតផង។ វាមិនត្រឹមតែធ្វើឱ្យចិត្តយើងរាងធូរស្បើយជាងការច្រណែនទេ តែវាក៏បង្កើនចំណងមិត្តភាពដល់យើងក្នុងសង្គម៕

ចុចអាន៖ អត្ថបទអប់រំ៖ បុរសម្នាក់ និងប្រពន្ធទាំង៤! អានបន្តិចទៅអ្នកនឹងយល់!

ចុចអាន៖ ព្រះពុទ្ធទ្រង់ប្រើកូនសិស្សទៅដងទឹកពីបឹងតែបឹងសុទ្ធតែកករ តែទ្រង់ប្រើវិធីចិត្តសាស្ដ្រងាយៗអាចឱ្យកូនសិស្សភ្លឺភ្នែក!

អត្ថបទល្អផ្សេងទៀត៖ ការទូន្មានរបស់ព្រះសង្ឃជប៉ុនម្នាក់នឹងជួយអោយអ្នកមានសេចក្តីសុខផ្លូវចិត្តបានយ៉ាងល្អ!

សាសនានីមួយៗសុទ្ធមានការទូន្មានផ្សេងៗគ្នា ប៉ុន្តែអ្វីដែលសាសនាទាំងអស់មានជារួមគឺការបង្រៀនមនុស្សអោយឆ្ពោះទៅរកមាគ៌ាដែលល្អ និងមានសេចក្តីសុខផ្នែកផ្លូវចិត្ត។ តួយ៉ាងដូចជាសម្តីរបស់ព្រះសង្ឃ Miyamoto Mushashi ដែលមានសរសេរពាក្យទូន្មានប៉ុន្មានឃ្លាមុនពេលដែលគាត់បានស្លាប់ ដែលពាក្យទូន្មាននេះត្រូវបានជនជាតិជប៉ុនស្ទើរតែគ្រប់ជំនាន់ព្យាយាមធ្វើតាម ព្រោះជឿថាពួកវានឹងអាចនាំមកនូវភាពវិជ្ជមានមកដល់ខ្លួន។

ការទូន្មានទាំង១០របស់ព្រះសង្ឃនោះមានដូចជា៖

១. កុំប្រើប្រាស់ចិត្តគំនិតរបស់ខ្លួនទៅច្រណែននឹងអ្វីដែលអ្នកដទៃ ផ្ទុយទៅវិញគួរយកចិត្តរបស់ខ្លួនមកប្រើប្រាស់ចំពោះខ្លួនឯង ដោយសារពេញចិត្តនឹងអ្វីដែលខ្លួនមាន រឺបានធ្វើ។

២. កុំអោយអារម្មណ៍មួយផ្នែកតូចមកគ្រប់គ្រងបានលើការសម្រេចចិត្តអ្វីចិត្ត។ នៅក្នុងការសម្រេចធ្វើអ្វីក៏ដោយ ត្រូវគិតអោយបានសព្វជ្រុងជ្រោយ ដូច្នេះមិនថាទោះបីជាអ្នកកំពុងតែសប្បាយចិត្ត អន់ចិត្ត ខឹង ភ័យខ្លាចក៏ដោយ ដាច់ខាងមិនត្រូវអោយពួកវាចូលទៅបន្លប់ការពិចារណាលើរឿងអ្វីមួយនោះឡើយ។

៣. កុំពិបាកចិត្តដោយសារតែឃ្លាចឆ្លាយពីនរណាម្នាក់ ពីព្រោះនរណាម្នាក់ក៏អាចចាកចេញពីអ្នកបានដែរ ប៉ុន្តែមានតែអ្នកទេដែលមិនចាកចោលខ្លួនឯង ដូច្នេះការចាកចេញរបស់អ្នកដទៃគឺជារឿងដែលជៀសមិនផុត។ អញ្ចឹងហើយ អ្នកត្រូវត្រៀមខ្លួននឹងការចាកចេញរបស់មនុស្សគ្រប់គ្នាគ្រប់ពេលវេលា។ ហើយកុំអោយបញ្ហាមួយនេះធ្វើអោយអ្នកបាត់បង់ភាពជាខ្លួនឯង។

៤. ការខឹងក្រោធ រឺគុំគួនគឺជាទង្វើមិនត្រឹមត្រូវមួយ មិនថាទៅលើនរណាម្នាក់ក៏ដោយ ព្រោះវាពុំបាននាំអ្វីដែលមានប្រយោជន៍មកអោយអ្នកនោះទេ។ ដូច្នេះអ្នកត្រូវចេះកែប្រែកំហឹងជាការតស៊ូក្នុងការធ្វើរឿងអ្វីមួយប្រសើរជាង។

៥. ពេញចិត្តនឹងអ្វីដែលខ្លួនឯងកំពុងតែមាន តែក៏មិនគួរបោះបង់ឳកាសក្នុងការពង្រឹងខ្លួនឯងដើម្បីអោយបានល្អប្រសើរដែរ។

៦. កុំព្យាយាមកាន់កាប់របស់អ្វីក៏ដោយដែលអ្នកលែងត្រូវការវា ព្រោះវានាំតែអោយបាត់បង់ពេលវេលា និងខាតកម្លាំងជាមួយវានោះទេ។

៧. អ្នកអាចបោះបង់ចោលខ្លួនឯង ព្រោះវាជារឿងធម្មតានៅពេលដែលអ្នកស្លាប់ ប៉ុន្តែអ្នកមិនអាចបោះបង់កិត្តិយសរបស់ខ្លួនយើង ព្រោះវានឹងនៅរស់រហូតទោះបីជាអ្នកស្លាប់ក៏ដោយ។

៨. កុំខ្លាចការស្លាប់ ព្រោះមនុស្សណាម្នាក់ក៏គង់តែស្លាប់ដែរ ប៉ុន្តែត្រូវយកការស្លាប់ជាចំនុចបញ្ចប់មួយ ដូច្នេះអ្នកត្រូវធ្វើរឿងអ្វីដែលអ្នកគួរតែធ្វើ និងត្រូវធ្វើមុនពេលដែលចំនុចបញ្ចប់នោះចូលមកដល់។

  

៩. កុំស្តាយក្រោយនឹងអ្វីដែលខ្លួនបានធ្វើ។ យកការស្តាយក្រោយទាំងអស់ទុកជាមេរៀន ដើម្បីជួយកុំអោយប្រព្រឹត្តរឿងអវិជ្ជមានទៅថ្ងៃមុខ។

១០. គិតពីអ្នកដទៃ ដូចដែលអ្នកគិតពីខ្លួនឯងដែរ ព្រោះភាពអាត្មានិយមនឹងធ្វើអោយអ្នករស់នៅដោយភាពនឿយហត់ និងការមិនទុកចិត្តគ្នា៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK