មហារីកបាតភ្នែកដ៏សាហាវ បើប្រហែសអាចខ្ទេចគ្រាប់ភ្នែកបាន! នេះជារោគសញ្ញា និងកន្លែងដែលត្រូវនាំទៅព្យាបាល!
Connect with us

សុខភាព & សម្រស់

មហារីកបាតភ្នែកដ៏សាហាវ បើប្រហែសអាចខ្ទេចគ្រាប់ភ្នែកបាន! នេះជារោគសញ្ញា និងកន្លែងដែលត្រូវនាំទៅព្យាបាល!

មហារីកបាតភ្នែក គឺជាដុំសាច់មហារីកដែលកេីតចេញពីស្រទាប់បាត របស់គ្រាប់ភ្នែក។ ប្រហែល ៦០% វាកេីតលេីភ្នែកតែម្ខាង និង៤០%កេីតលេីភ្នែកទាំងសង្ខាង។

មហារីបាតភ្នែកលេីកូនក្មេងជាជំងឺកាចសាហាវ អាចសំលាប់ក្មេងបាន បេីមិនមានការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលានោះទេ។

តេីអ្នកណាខ្លះអាចកេីត មហារីបាតភ្នែកនេះ?

មហារីបាតភ្នែកកេីតឡេីងចំពោះ តែលេី ក្មេងតូចៗប៉ុននោះ។ ជាទូទៅកេីតលេីក្មេងអាយុតាំងពីពេលកេីត ដល់អាយុ ៥ទៅ៦ឆ្នាំ។ ផ្ទុយទៅវិញ វាជាករណីកម្ររបំផុតដែលក្មេងមានអាយុលេីសពី ៦ឆ្នាំកេីត មហារីកបាតភ្នែក។ មហារីបាតភ្នែក មិនមានកេីតលេីមនុស្សធំ និងមនុស្សចាស់នោះទេ។

ហេតុអ្វីបានជាកូនខ្ញុំកេីតមហារីបាតភ្នែក?

គ្មានការរកឃេីញរបស់អ្នកវិទ្យាសាស្ត្រ ពីមូលហេតុបង្ករទេ។ តែគេគ្រាន់តែដឹងថា វាកេីតឡេីងដេាយសារបម្រែបម្រួល gene របស់កេាសិការនៃស្រទាបបាតភ្នែក។វាអាចជាតំនរពូជ ឬ សុខៗមិនដឹងមូលហេតុ វាកេីតចេញជាមហារីបាតភ្នែក។

តេីរេាគសញ្ញា មហារីបាតភ្នែកលេីកូនក្មេងមានអ្វីខ្លះ?

១. “Cat’s eye” ភ្នែកឡេីងសភ្លឺដូចភ្នែកឆ្មាជាពិសេសពេលចាំងពន្លឺត្រូវ (leukocoria)
២. ភ្នែកស្រឡេវ (strabismus)
៣. មេីលមិនច្បាស់ (poor vision)
៤. លៀនភ្នែកដូចក្នុងរូប (Proptosis)


៥. ភ្នែកក្រហម និងឈឺភ្នែកជាដេីម។

តេីការធ្វេីរេាគវិនិច្ឆ័យ ជំងឺមហារីកបាតភ្នែកដេាយវីធីណា?

ការពិនិត្យរេាគសញ្ញាដែលចេញ ការធ្វេី Echo (echographie or ultrasound)លេីភ្នែក និងការពិនិត្យ
បាតដេាយគ្រូពេទ្យជំនាញផ្នែកភ្នែក អាចធ្វេីរេាគវិនិច្ឆ័យបាន ស្ទេីរគ្រប់ករណី។

តេីការព្យាបាល ជំងឺមហារីកបាតភ្នែកដេាយវីធីណា?

ការព្យាបាលទៅតាមកំរឹតនៃមហារីក ការពន្យារយកកូនមកពេទ្យជំនាញ វាកាន់តែអូសបន្លាយមហារីកវិវត្តន៍កំរឹតខ្ពស់ រឺដំនាក់កាលចុងក្រេាយ។ ដំនាក់កាលចុងក្រេាយនែមហារីបាតភ្នែក គឺវារាលដាលដល់ខួរក្បាល រឺខួរឆ្អឹង។

ការព្យាបាលរួមមានការវះកាត់យកគ្រាប់ភ្នែកចេញ។ ការព្យាបាលដេាយការបាញ់កាំរស្មី និងបាញ់ធាតុត្រជាក់ដេីម្បីធ្វេីកេាសិការមហារីកកក។ និងការចាក់ថ្នាំគីមីសំលាប់កេាសិកាតមហារីក។

បេីសង្សយ័ថាកូនមានជំងឺមហារីកបាតភ្នែក គួរនាំកូនទៅណា?

ឪពុកម្តាយអាចយកកូន ទៅពិភាក្សា និងពិនិត្យដេាយគ្រូពេទ្យជំនាញផ្នែកភ្នែក។ឫអាចយកកូនមកមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបដែលជាមន្ទីរពេទ្យតែមួយគត់នៅប្រទេសកម្ពុជាដែលអាចព្យាបាលជំងឺមហារីកបាតភ្នែកនេះបាន ដេាយឥតគិតថ្លៃ ក្រេាមការសហរការណ៍ជាមួយគ្រូពេទ្យជំនាញសហរដ្នអាមេរិច។

រៀបរាងនិងនិពន្ធដេាយ វេជ្ជ ព្រហ្មវីរៈ  (012 621 619)

ចុចអាន៖ ត្រូវដឹងព្រោះអាចគ្រោះថ្នាក់ដល់ជីវិត! អ្នកកើតទឹកនោមផ្អែមអាចបរិភោគនិងមិនអាចបរិភោគអ្វីបានខ្លះ???

ចុចអាន៖ ទាំងនេះជាគន្លឹះត្រឹមត្រូវដែលអ្នកត្រូវដឹងពេលមានគ្រោះអាសន្នភ្លាមៗ ហើយគ្មានពេទ្យនៅក្បែរ!!!

អត្ថបទល្អផ្សេងទៀត៖ សូមប្រុងប្រយ័ត្នអ្នកដែលចូលចិត្តផឹកកូការាល់ថ្ងៃ ទាំងនេះជារោគសញ្ញាយ៉ាងគ្រោះថ្នាក់ចំពោះសុខភាព

មានការសិក្សាថ្មីៗជាច្រើនបានបង្ហាញថាការទទួលទានភេសជ្ជៈសូដា ឬកូកាកូឡាជារៀងរាល់ថ្ងៃ វាធ្វើឱ្យមានការខូចខាតចំពោះសុខភាពទាំងរាងកាយ និងរបបញ៉ាំអាហាររាល

ថ្ងៃរបស់យើង ហើយផលប៉ះពាល់ទាំងនោះវាកើតឡើងលើយើងដោយមិនមានការចាប់អារម្មណ៏នោះទេ។ ដូច្នេះយើងថ្ងៃនេះ បានធ្វើបញ្ជីនៃហេតុផលមួយចំនួនដែលគួរឱ្យជឿជាក់បំផុតដើម្បីបញ្ឈប់ការផឹកកូកាកូឡាជារៀងរាល់ថ្ងៃ ដែលវានឹងមានផលប៉ះពាល់ដូចខាងក្រោម។

១. បាត់បង់ជាតិវីតាមីនពីក្នុងខ្លួន

Side effect of drinking Coca everyday

អាស៊ីតផូស្វ័រដែលមាននៅក្នុងភេសជ្ជៈកូកានោះ រួមជាមួយជាតិកាហ្វេអ៊ីនដែលមានប្រសិទ្ធិភាពប្រឆាំងនឹងប្រូតេអ៊ីនចាប់ផ្តើមលាងសម្អាតសារធាតុចិញ្ចឹមនិងវីតាមីនចេញពីខ្លួនរបស់អ្នកក្នុងរយៈពេល 60 នាទីបន្ទាប់ពីអ្នកផឹក។ ស្រមៃថាអ្នកផឹកវារាល់ថ្ងៃ ដូច្នេះការបាត់បង់សារធាតុវីតាមីនពីក្នុងខ្លួននឹងបាត់បង់រាល់ថ្ងៃដូចគ្នាដែរ។ នោះហើយជារបៀបដែលកង្វះវីតាមីនចាប់ផ្តើម។

២. សំណឹកធ្មេញ

Side effect of drinking Coca everyday

ជាតិអាស៊ីតខ្ពស់និងគ្រឿងផ្សំជាតិស្កររបស់កូកាកូឡាបណ្តាលឱ្យធ្មេញសឹកនិងពុកផុយងាយបែកធ្វើឱ្យប្រហោងធ្មេញ។ ប្រសិនបើអ្នកបើអ្នកកំពុងតែខ្វះជាតិកាល់ស្យូម ហើយញ៉ាំកូការាល់ថ្ងៃដែលបាត់បង់ជាតិវីតាមីនទៀតនោះ ធ្មេញរបស់អ្នកងាយខ្លាំងណាស់។ ហើយវានឹងមិនចំណាយពេលយូរ។

៣. ការថប់បារម្ភ

Side effect of drinking Coca everyday

យើងដឹងហើយថាជាតិកាហ្វេអ៊ីនធ្វើឱ្យគេងមិនលក់ ឱ្យយើងមានអារម្មណ៏ថប់អារម្មណ៏។ ហើយកំប៉ុងនីមួយៗរបស់កូកាមានជាតិកាហ្វេអ៊ីនដូចគ្នានឹងកាហ្វេនោះដែរ។ វាក៏ត្រូវបានគេបង្ហាញថាមានការញៀនខ្លាំងដូចកាហ្វេដែរ ដូច្នេះនៅពេលដែលអ្នកសំរេចចិត្តកាត់បន្ថយវា វានឹងធ្វើឱ្យយើងមានអារម្មណ៍ឈឺក្បាល បាក់ទឹកចិត្តឬ អស់កម្លាំងជារឿយៗ។

៤. ភាពធាត់

Side effect of drinking Coca everyday

នៅពេលយើងនិយាយអំពីការធាត់ ពេលខ្លះមិនមែនធាត់នឹងរូបរាងកាយយើងនោះទេ ក៏ដោយសារតែយើងមានអារម្មណ៏ថាខ្លួនឯងធាត់តែម្តង។ ទម្ងន់លើសមិនមែនជាបញ្ហាដោយខ្លួនវានោះទេប៉ុន្តែវាបង្កើនសម្ពាធទៅលើប្រព័ន្ធភាពស៊ាំនិងប្រព័ន្ធសរសៃឈាមបេះដូងព្រមទាំងសន្លាក់និងឆ្អឹងដែលបានខ្សោយ ដោយកង្វះជាតិកាល់ស្យូម។

៥. បញ្ហាលើស្បែក

Side effect of drinking Coca everyday

ការផឹកកូកាកូឡាជារៀងរាល់ថ្ងៃមានឥទ្ធិពលដូចគ្នាទៅនឹងស្បែករបស់អ្នកដូចជាការជក់បារីដែរ។ វាមានឥទ្ធិពលដល់ការរលាកលើរាងកាយដោយសារតែកម្រិតខ្ពស់នៃជាតិស្ករ។ វាធ្វើឱ្យស្បែកខ្សោយ, ដោយសង្កត់ធ្ងន់លើឱនភាពស្បែក ស្បែកជ្រួញ។ វាកាន់តែធ្វើស្បែកឆាប់ចាស់ គ្មានជីវជាតិនៃស្បែក ពេលខ្លះឈានដល់ការរមាស់នៃស្បែក កើតមុន កន្ទួលរមាស់ផ្សេងៗទៀតផង។

៦. បញ្ហាបេះដូងនិងឈាម 

Side effect of drinking Coca everyday

កំរិតកូលេស្តេរ៉ុលអាក្រក់ដែលកើនឡើងបានបង្កើនឱកាសនៃការគាំងបេះដូង។ ប្រសិនបើផឹក 1 កំប៉ុងក្នុងមួយថ្ងៃអ្នកអាចចាប់ផ្តើមមានការឈឺចាប់ដោយសារតែសម្ពាធឈាមខ្ពស់។ ហើយចំពោះស្ត្រីដែលទទួលទានកូកាកូឡាទាំងនេះរាល់ថ្ងៃ ឬច្រើនលើសលប់ ហាក់ដូចជាវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2។

៧. ប្រឈមមុខនឹងជំងឺមហារីក 

Side effect of drinking Coca everyday

មិនមែនយើងនិយាយថា អ្នកផឹកកូការាល់ថ្ងៃទៅអ្នកនឹងមានជំងឺមហារីកនោះទេ គ្រាន់តែវាងាយនឹងប្រឈមមុខនឹងជំងឺដ៏គ្រោះថ្នាក់មួយនេះ បើសិនជាផឹកវាញឹកញាប់ឬរាល់ថ្ងៃពេក។ បើកាត់បន្ថយក៏អាចគេចផុតពីការប្រឈមមុខទាំងនោះដែរ នេះបើតាមលោកគ្រូពេទ្យបានផ្ដល់យោបល់។

៨. ខ្សោយក្រលៀន

Side effect of drinking Coca everyday

ប្រសិនបើអ្នកគិតថាការជ្រើសរើសញ៉ាំកូកាកូឡាមានសុវត្ថិភាពជាងមុននោះយើងនឹងខកចិត្តជាមិនខាន។ កូកាកូឡាម៉ាកដែលគ្មានជាតិស្ករ ប្រហែលជាមិនមានជាតិស្ករពិតសោះឡើយ ផ្ទុយទៅវិញវាមានសារធាតុផ្អែមសិប្បនិម្មិតដែលជាវិធីដែលមិនល្អចំពោះតម្រងនោមរបស់អ្នក។ ជាពិសេសប្រសិនបើអ្នកត្រូវញៀនផឹកវារាល់ថ្ងៃនោះវានឹងផលប៉ះពាល់ដល់ក្រលៀននិងតំរងនោម៕

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK