ត្រូវដឹងព្រោះអាចគ្រោះថ្នាក់ដល់ជីវិត! អ្នកកើតទឹកនោមផ្អែមអាចបរិភោគនិងមិនអាចបរិភោគអ្វីបានខ្លះ???
Connect with us

សុខភាព & សម្រស់

ត្រូវដឹងព្រោះអាចគ្រោះថ្នាក់ដល់ជីវិត! អ្នកកើតទឹកនោមផ្អែមអាចបរិភោគនិងមិនអាចបរិភោគអ្វីបានខ្លះ???

ជម្ងឺទឹកនោមផ្អែមជាជម្ងឺកាចសាហាវមួយដែលអាចរំខានជីវភាពរស់នៅប្រចាំថ្ងៃនិងអាចយាយីដល់អាយុជីវិតបាន។ តែបើយើងព្យាយាមយកចិត្តទុកដាក់ថែរក្សាខ្លួន នោះក៏អាចពន្យារពេលនៃការទ្រុឌទ្រោមសុខភាពពីជម្ងឺនេះបានដែរ។

តើអ្នកជំងឺទឹកនោមផ្អែមអាចទទួលទានអ្វីបានខ្លះ?

ស្ទើរតែរៀងរាល់ពេលដែលអ្នកជំងឺទឹកនោមផ្អែម អញ្ជើញមកប្រឹក្សាជាមួយគ្រូពេទ្យតែងតែសួរថា តើពួកគាត់អាចទទួលទៀន អ្វីបានខ្លះ? ដើម្បីបង្កើនការយល់ដឹងដល់អ្នកជំងឺ ក៏ដូចជាក្រុមគ្រួសាររបស់អ្នកជំងឺ យើងខ្ញុំសុំធ្វើការនែនាំអំពីរបៀប នៃការហូបចុក ដើម្បីធ្វើយ៉ាងណាកុំអោយជាតិស្ករក្នុងឈាមអ្នកជំងឺកើនឡើង។

អត្ថបទខាងក្រោមនេះ យើងសូមនែនាំជូនបងប្អូនអំពី អ្វីដែលជាសន្ទស្សន៍ជាតិស្ករ? នៅពេលដែលយើង ទទួលទៀនអាហារ (ជាបាយ ជាបង្អែម ផ្លៃឈើក្តី) ជាតិស្ករដែលមាននៅក្នុងចំណីអាហារទាំងនោះ និងត្រូវស្រូបយកដោយពោះវៀនចូលទៅ ក្នុងឈាម ហើយពេលនោះជាតិស្ករនៅក្នុងឈាមកើនឡើង។

ប៉ុន្តែល្បឿននៃការស្រូបជាតិស្ករទាំងនោះចូលក្នុងឈាមមិនដូច គ្នាទេ អាហារខ្លះជាតិស្ករស្រូបចូលលឿន អាហារខ្លះទៀតជាតិស្ករស្រូបចូលយឺត។ ល្បឿននៃការស្រូបជាតិស្ករពីចំណីអាហារ ផ្សេងៗ ចូលទៅក្នុងឈាមនោះគេហៅថា ”សន្ទស្សន៍ជាតិស្ករ” ។

សន្ទស្សន៍ជាតិស្ករដែលភាសាអង់គ្លេសគេហៅថា Glycemic Index (GI) ត្រូវបានបែងចែកជាបីប្រភេទទៅតាមកំរិតរបស់វា សន្ទស្សន៍ជាតិស្ករខ្លះទាប សន្ទស្សន៍ជាតិស្ករខ្លះមធ្យម និងសន្ទស្សន៍ជាតិស្ករខ្លះខ្ពស់។

ខាងក្រោមនេះជាឧទាហរណ៍ពីតារាង ចំណីអាហារ ដែលបង្ហាញអំពីកំរិតនៃសន្ទស្សន៍ ជាតិស្ករទៅតាមប្រភេទនីមួយៗ ដែលបងប្អូនត្រូវយកចិត្តទុកដាក់។ សម្រាបអ្នកជំងឺទឹកនោមផ្អែម គួរគប្បីជ្រើសរើសយក អាហារណាដែលមានសន្ទស្សន៍ជាតិស្ករទាប រឺមធ្យម ហើយជៀសវាង ទទួលទានអាហារណាដែល មានសន្ទស្សន៍ជាតិស្ករខ្ពស់។

ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូ ពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ៕

ប្រភព៖ Calmette Hospital 

ចុចអាន៖ កុំលេងសើច! បើមាន៥ចំណុចនេះអ្នកអាចកំពុងតែមានដុំសាច់នៅក្នុងខួរក្បាលហើយ!!!

ចុចអាន៖ ធ្មេញសភ្លាមៗដូចប្រាថ្នា! សាកល្បងជាមួយវិធីធម្មជាតិទាំងនេះនឹងដឹងលទ្ធផល!

អត្ថបទល្អផ្សេងទៀត៖ ដាច់សរសៃឈាមខួរក្បាលជាជម្ងឺសាហាវ តែនៅតែអាចបង្ការបានបើយើងដឹងនឹងធ្វើតាមវិធីទាំងនេះ!

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) គឺជាមូលហេតុចំបង ទីមួយនៃពិការភាព នៅទូទាំងសកលលោក ជាពិសេសលើមនុស្ស ដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះ ប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំនូលទាប និងមធ្យម។

ដោយសារតែជំងឺនេះ ភាគច្រើន អាចមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ឬក៏បន្សល់នូវភាពពិការច្រើន ទោះបី បច្ចុប្បន្ននេះមានការព្យាបាលដោយ បច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។

កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នា អាចអនុវត្តន៍បានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅ ប្រចាំថ្ងៃរបស់យើង(Lifestyle change)។

ក) របបអាហារដែលយើងទទួលទានរាល់ថ្ងៃ៖

– ត្រូវពិសារអាហារដែលមានជាតិអំបិលតិចបំផុត

– ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ

– ត្រូវបញ្ចូលគ្រាប់ធញ្ញាជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។

វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយជំងឺ Stoke នេះ ដោយការទទួលទានអាហារសុខភាព(Healthy diet) អាចកាត់បន្ថយហារនិភ័យនេះបានដោយតាមរយៈ ការការពារជំងឺមួយចំនួនដូចជា:

– ជំងឺលើសឈាម 
– ជំងឺទឹកនោមផ្អែម
– លើសជាតិខ្លាញ់
– ជំងឺធាត់
– និងជំងឺសរសៃឈាមបេះដូងជាដើម។ល។

ខ) តើត្រូវធ្វើលំហាត់ប្រាណបែបណា ទើបគ្រប់គ្រាន់និងត្រឹមត្រូវ?

ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗទៀត នៃជំងឺសរសៃឈាម។ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។

គ) កត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់មានដូចជា៖

– ត្រូវរក្សាលំនឹងទម្ងន់ឲ្យបានសមស្រប
• បុរស: រង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត
• នារី: រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត
• BMI: សូមអោយតិចជាង ២៣គីឡូក្នុងមួយម៉ែតការ៉េ (< 23 Kg/m2)
– ត្រូវអញ្ជើញពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺបេះដូងនិងសរសៃឈាមឲ្យបានត្រឹមត្រូវ

សរុបសេចក្តីមក ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នា គប្បីថែរក្សាសុខភាពយើងឲ្យបានល្អ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យ បានទៀងទាត់ជាមួយនិងក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់មែត។

“សូមចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយជំងឺគ្រោះថ្នាក់ សរសៃឈាមខួរក្បាល ពីព្រោះពិការភាព នាំឲ្យខាតបង់ធំធេងណាស់ ចំពោះជីវិតយើង គ្រួសារយើង និងសង្គមជាតិយើង។”

ប្រភព៖ Calmette Hospital

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK