មុជទឹកច្រើនពេកក៏មិនប្រាកដថាល្អដែរ! នេះគឺជាហេតុផល!
Connect with us

សុខភាព & សម្រស់

មុជទឹកច្រើនពេកក៏មិនប្រាកដថាល្អដែរ! នេះគឺជាហេតុផល!

ជារៀងរាល់ថ្ងៃ យើងគ្រប់គ្នាតែងតែជ្រើសរើសការងូតទឹកមកចាប់ផ្តើមថ្ងៃថ្មី ព្រោះការងូតទឹកនឹងជួយអោយយើងមានកម្លាំង និងមានអារម្មណ៍ស្វាង ដែលវាគឺជារឿងសំខាន់មួយសម្រាប់ការបំពេញការងារនានា។ ប៉ុន្តែតើអ្នកគិតយ៉ាងណា ប្រសិនជាអ្នកដឹងថាការងូតទឹកច្រើនមិនល្អចំពោះសុខភាពទេនោះ? ខាងក្រោមនេះជាហេតុផលសំខាន់ៗទាំង៦ដែលបញ្ជាក់ថាការងូតទឹកច្រើនមិនមែនជារឿងល្អនោះសម្រាប់សុខភាព ដែលហេតុផលទាំងនោះមានដូចជា៖

១. អ្នកមិនមានភាពកង្វក់ជាប់ខ្លួនគ្រប់ពេលនោះទេ

លុះត្រាណាតែអ្នកធ្វើការណាដែលបណ្តាលអោយមានធាតុកង្វក់ជាប់ខ្លួនដូចជាដី រឺប្រេងសាំងអ្វី សឹមអ្នកងូតទឹកជាប្រចាំ ប៉ុន្តែប្រសិនជាអ្នកគ្រាន់តែចេញទៅបំពេញការងារធម្មតា ខ្លួនអ្នកពុំមានប្រឡាក់អ្វីច្រើនដែលតម្រូវអោយអ្នកងូតទឹកមួយថ្ងៃច្រើនដងនោះទេ។

២. វានឹងបំផ្លាញបាក់តេរី

ហេតុផលសំខាន់មួយដែលអ្នកមិនគួរងូតទឹកច្រើនដងនោះគឺព្រោះតែវាអាចបំផ្លាញនូវបាក់តេរីល្អដែលនៅលើខ្លួនអ្នក ហើយដែលរាងកាយអ្នកត្រូវការ ខណះដែលទឹកដែលអ្នកងូតនោះរមែងនាំយកមកនូវបាក់តេរីផ្សេងៗដែលនាំមកនូវបញ្ហាដល់អ្នកទៅវិញទេ។

៣. បញ្ហាខូចសក់

នៅពេលដែលអ្នកងូតទឹកច្រើន ទឹកទាំងនោះនឹងចូលទៅសម្អាតប្រេងធម្មជាតិដែលនៅលើសក់អ្នក ដែលប្រេងធម្មជាតិទាំងអស់មានសារសំខាន់ណាស់ក្នុងការថែបំប៉នស្បែកក្បាលនឹងសក់របស់អ្នក។

៤. អ្នកបំផ្លាញស្បែករបស់ខ្លួន

ការដែលអ្នកងូតទឹកនឹងអាចបំផ្លាញស្បែករបស់អ្នក ជាពិសេសនៅពេលដែលអ្នកងូតទឹកក្តៅ ព្រោះជួនកាលវាអាចធ្វើអោយស្បែករបស់អ្នកក្រហម រឺរមាស់រោលជាដើម។ វាក៏បានកម្ចាត់ប្រេងដែលនៅលើស្បែក ដែលជាហេតុធ្វើអោយស្បែកស្ងួតផងដែរ។

៥. បំផ្លាញការលូតលាស់ក្រចក

នៅពេលដែលអ្នកងូតទឹកច្រើន ក្រចករបស់អ្នកនឹងស្រូបយកជាតិទឹកទាំងនោះច្រើន ដែលជាលទ្ធផលវានឹងធ្វើអោយក្រចករបស់អ្នកមានសភាពឆាប់ផុយ និងបាក់ដោយងាយស្រួល។

ដូច្នេះដើម្បីសុខភាព ក៏ដូចជាដើម្បីសន្សំចម្ចៃប្រាក់កាសពីការចំនាយលើការប្រើប្រាស់ទឹកផងនោះ អ្នកមិនគួរងួតទឹកច្រើនពេកនោះទេ៕

ប្រភព៖ Bustle 

អត្ថបទល្អផ្សេងទៀត៖ កុំឆ្ងល់! មូលហេតុទាំងនេះហើយដែលធ្វើឲ្យអ្នកអស់កម្លាំងបន្ទាប់ពីងើបពីគេង

ដែលឆ្ងល់អត់? ហេតុអ្វីបានជាគេងច្រើនម៉ោងហើយនៅតែមានអារម្មណ៍ងងុយគេង និងអស់កម្លាំងទៀត? ពេលខ្លះទៀត អ្នកស្ងាបមិនឈប់រាល់ព្រឹក។ តោះថ្ងៃនេះ យើងនាំអារម្មណ៍អ្នកមកស្វែងយល់ពីមូលហេតុទាំង ៥ដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ច្របូកច្របល់ និងស្អុះស្អាប់បន្ទាប់ពីក្រោកពីគេង និងរបៀបដោះស្រាយយបញ្ហាទាំងនោះ។

មូលហេតុទី១៖ គេងមិនស្កប់ស្កល់

ការគេងមិនស្កប់ស្កល់ឬគេងគ្រប់គ្រាន់ធ្វើឲ្យរាងកាយ និងខួរក្បាលរបស់អ្នកមិនអាចបំពេញមុខងារបានល្អដូចដើម។ ចិត្តមិនស្រស់ស្រាយ គិតអ្វីយឺតៗ និងធ្វើឲ្យរាងកាយអ្នកធ្វើការយឺតយ៉ាវដូចគ្នា។

ដំណោះស្រាយ៖ បង្កើតទំលាប់ចូលគេង និងក្រាកពីគេងនៅពេលដូចគ្នាៗជារៀងរាល់យប់។ ធ្វើកិច្ចការជាប្រចាំដែលល្អសម្រាប់ការគេងដូចជា ងូតទឹក បើកភ្លើងស្រឹមៗ ឬអានឲ្យបាន ៣០នាទីមុនចូលគេង។

មូលហេតុទី២៖ កង្វះជីវជាតិ ឬការញុំាអាហារមិនល្អ

ទោះជាអ្នកបានញុំាំាអាហារល្អចំពោះសុខភាព វាមិនមានន័យថាអ្នកទទួលបានជីវជាតិគ្រប់គ្រាន់សម្រាប់រាងកាយនោះទេ។ កង្វះជីវជាតិអាចធ្វើឲ្យខួរក្បាលរបស់អ្នកមានភាពច្របូកច្របល់។

ដំណោះស្រាយ៖ ត្រូវធានាថាអ្នកញុំាអាហារដែលមានតុល្យភាព (អាហារមានជីវជាតិគ្រប់គ្រាន់ និងសមស្របនិងតម្រូវការរបស់រាងកាយ) និងល្អចំពោះសុខភាព។ ញុំាវីតាមីនបន្ថែមប្រសិនបើអ្នកដឹងថារាងកាយអ្នកខ្វះជីវជាតិ។ វីតាមីន A C និង B12 រួមជាមួយនិងកាល់ស្យូម   ម៉ាញេស្យូម និងស័ង្កសីមានគុណប្រយោជន៍ល្អចំពោះខួរក្បាល។

មូលហេតុទី៣៖ បញ្ហាស្តេ្រសជាប្រចាំ

កាងារជាមូលហេតុដ៏ធំមួយដែលបណ្តាលឲ្យមានស្ត្រេស។ វាគឺជាបញ្ហារាលដាលមួយដែលត្រូវដោះស្រាយនៅប្រទេសជាច្រើនក្នុងពិភពលោក។ ពេលវេលាសម្រាកតិចតួច ប្រាក់ខែមិនឡើង និងទំនួលខុសត្រូវលើការងារកាន់តែច្រើន សុទ្ធតែនាំឲ្យមានស្តេ្រស។

ដំណោះស្រាយ៖ មើលថាកន្លែងការងាររបស់អ្នកអាចឲ្យអ្នកយកការងារខ្លះមកធ្វើនៅផ្ទះឬអត់ ព្រោះការបង្ហើយការងារនៅផ្ទះអាចបំបាត់ភាពតប់ប្រមល់បាន។​ តាមដានកាលវិភាគពេលវេលារបស់អ្នក ព្រោះវាអាចធ្វើឲ្យអ្នកដឹងថាអ្នកបានចំណាយពេលវេលាលើអ្វីខ្លះ និងតម្រូវពេលវេលារបស់អ្នកខ្លះៗសម្រាប់ការសម្រាក។

មូលហេតុទី៤៖ ជិវិតដដែលៗ

ធ្វើការផង រៀនផងជារៀងរាល់ថ្ងៃ ញុំាអាហារដែលនាំឲ្យឡើងទម្ងន់ ហើយគ្មានពេលហាត់ប្រាណ។ ទាំងនេះជារឿងដែលយើងធ្វើជារៀងរាល់ថ្ងៃ ហើយវាមិនងាយស្រួលទេក្នុងការគេចពីជិវិតបែបនេះ។ ប៉ុន្តែបញ្ហាស្រ្តេសគឺជាមូលហេតុដែលយើងគួរតែចំណាយពេលរវល់របស់អ្នកដើម្បីហាត់ប្រាណ។ ការហាត់ប្រាណមានទំនាក់ទំនងជាមួយនិងសមត្ថភាពខួរក្បាល។ សូម្បីតែការដើក៏ជាវិធីមួយក្នុងការធ្វើចិត្តស្រស់ថ្លាបានដែរ។

ដំណោះស្រាយ៖ អនុវត្តជាជំហានៗក្នុងការហាត់ប្រាណ។ អ្នកមិនចាំបាច់ខិតខំហ្វឹកហាត់ដូចជាកីឡាកររត់អាជីពអ្វីនោះទេ។ ដើរឲ្យបានមួយថ្ងែ ១៥ទៅ៣០នាទីក៏គ្រប់គ្រាន់ដែរ។ ពេលដែលអ្នកធ្លាប់ហើយ អ្នកអាចបង្កើនការហាតប្រានរបស់អ្នកជាប្រចាំ។

មូលហេតុទី៥៖ កង្វះជាតិទឹក

ជាតិទឹកផ្តល់ឲ្យខួរក្បាលនូវថាមពលដែលចាំបាច់សម្រាប់ដំណើរការខួរក្បាល រួមបញ្ជជលទាំង ការគិតនិងការចងចាំ។ ទឹកក៏ត្រូវការសម្រាប់ការផលិតអ័រម៉ូន និងអ្នកបញ្ជូនសារខួរក្បាល។

ដំណោះស្រាយ៖ វាអាចជាវិធីសាមញ្ញ ប៉ុន្តែពិបាកចាំ។ យកដបទឺកតាមខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងផឹកទឹជាប្រចាំរាល់ពេលដែលអ្នកស្រេក។ ប្រសិនបើអ្នកអាចធ្វើបាន អ្នកនិងផឹកទឹកបានច្រើនជាងមុន។ ជាលទ្ធផល អ្នកអាចផ្តោតអារម្មណ៍បានល្អជាងមុន គិតបានលឿនជាងមុន និងមានការច្នៃប្រឌិតជាងមុន។

ចុចអាន៖ អ្នកជំនាញបានអោយដឹងថា អង្គុយជាប់រាប់ម៉ោងអាចធ្វើឱ្យយើងស្លាប់បាន!

ចុចអាន៖ ចេះប្រពន្ធឃាត់ទាន់ កុំអីបុរសម្នាក់ដែលជាប្តីប៊ិះនឹងស្លាប់ដោយសារផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនពេក!

មតិយោបល់

ពេញនិយម