ពាក្យ ៦ ឃ្លា ដែលយើងមិនគួរនិយាយនៅកន្លែងការងារ​
Connect with us

គួរដឹង

ពាក្យ ៦ ឃ្លា ដែលយើងមិនគួរនិយាយនៅកន្លែងការងារ​

មនុស្សម្នាក់ៗតែងតែធ្វើគ្រប់សព្វបែបយ៉ាងដើម្បីអោយជីវិតពួកគេឆ្ពោះទៅកាន់ភាពជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យមិនមែនងាយស្រួលបង្កើតនោះទេ។

ដើម្បីទទួលបានវា បុគ្គលម្នាក់ៗត្រូវមានទាំងអាកប្បកិរិយា និងការខិតខំប្រឹងប្រែង។​ ក្នុងចំនោមនោះ ការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នា ក៏បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើអោយបុគ្កលម្នាក់រីកចម្រើន។

ខាងក្រោមនេះជាពាក្យទាំង ៦ ដែលអ្នកមិនគួរនិយាយនៅកន្លែងការងារ៖

Related image

១. នេះមិនមែនជាការងារខ្ញុំនោះទេ!!

នៅពេលដែលមិត្តការងារត្រូវការជំនួយពីអ្នក អ្នកមិនគួរប្រើឃ្លានេះដើម្បីតបទៅកាន់គេនោះទេ។ ការនិយាយបែបនេះធ្វើអោយអ្នកដទៃវាយតម្លៃ និងគិតថាអ្នកជាមនុស្សដែលគិតតែពីប្រយោជន៏របស់ខ្លួន និងគ្មានការផ្តេជ្ញាក្នុងការងារជាក្រុម។ ផ្ទុយទៅវិញ អ្នកអាចណែនាំគេអោយទៅពឹងមនុស្សផ្សេងទៀតដែលអាចជួយគេបានល្អជាងអ្នក។

២. ខ្ញុំធ្វើបានតែប៉ុណ្ណឹងទេ!!

វាមិនមែនជារឿងចម្លែកទេ​ដែលមនុស្សម្នាក់ៗតែងតែមានចំនុចខ្សោយរបស់ខ្លួន។ មនុស្សម្នាក់ៗតែងតែជួបប្រទះនូវឧបសគ្គផ្សេងៗនៅពេលដែលគេបំពេញការងារអ្វីមួយ។ ប៉ុន្តែនៅពេលដែលអ្នកបានជួបនូវឧបសគ្គទាំងនោះ អ្នកមិនគួរនិយាយថា​ “​ខ្ញុំធ្វើបានតែប៉ុណ្ណឹងទេ” នោះទេ។ អ្វីដែលអ្នកគួរតែនិយាយគឺ “ការងារនេះដូចជាពិបាកបន្តិច តែខ្ញំនឹងប្រឹងប្រែងធ្វើអោយប្រសើរជាងនេះ” រឺ “ខ្ញុំកំពុងមានបញ្ហាជាមួយការងារនេះ តើអ្នកអាចជួយរកដំណោះស្រាយជាមួយខ្ញុំបន្តិចបានទេ?” ។

៣. អ្នកធ្វើចឹងខុសហើយ!!!

ការរិះគន់អ្នកដទៃដោយ ការនិយាយឃ្លានេះអាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍ពួកគេ ជាពិសេសប្រសិនបើពួកគេខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើការងារនោះហើយ។ ប្រសិនបើអ្នកមិនពេញចិត្ត និងចង់ជួយធ្វើការងារនោះអោយកាន់តែប្រសើរ អ្នកគួរនិយាយថា “ខ្ញុំគិតថាការងារនេះនៅមានចន្លោះខ្វះខាតមួយចំនួន ហើយបើតាមគំនិតខ្ញុំ ដំណោះស្រាយមានដូចជា……….”។

៤. ខ្ញុំធ្វើមិនទាន់ / ខ្ញុំអត់មានពេលធ្វើទេ!!!

មិនគួរនិយាយថាអ្នកគ្មានពេលនឹងធ្វើការងារដទៃទៀតនោះទេ។ អ្វីដែលអ្នកគួរនិយាយគឺ “ខ្ញុំមានការងារអទិភាពមួយចំនួនត្រូវបំពេញ តែខ្ញុំអាចបញ្ចប់ការងារអ្នកដែលអ្នកអោយធ្វើនៅថ្ងៃ……”

៥. គំនិតរបស់ខ្ញុំប្រហែលជាខុស ប៉ុន្តែ…..

នៅពេលដែលអ្នកចង់បញ្ចេញមតិផ្ទាល់ខ្លួន តែអ្នកបារម្ភថាអ្នកដទៃទៀតអាចហ្នឹងជំទាស់គំនិតដែលអ្នកលើកឡើង អ្នកមិនគួរនិយាយឃ្លានេះទេ។ ការនិយាយបែបនេះអាចធ្វើអោយអ្នកដទៃគិតថាអ្នកជាមនុស្សដែលគ្មានទំនុកចិត្ត។ អ្វីដែលអ្នកគួរនិយាយគឺ “ ខ្ញុំមានគំនិតមួយ…….”។

៦. ប៉ុន្តែយើងធ្វើតែអញ្ចឺងកន្លងមក…

មនុស្សម្នាក់ៗតែងតែគិតថាការធ្វើអ្វីម្យ៉ាងតាមវិធីដែលពួកគេតែងតែធ្វើជាចម្រើសល្អបំផុត ដោយសារតែពួកគេបារម្ភថាប្រសិនបើពួកគេជ្រើសរើសវិធីផ្សេង បញ្ហានឹងអាចកើតឡើង។ ប៉ុន្តែគំនិតបែបនេះមិនល្អនោះទេ ដោយសារវាអាចធ្វើអោយមនុស្សចាប់ផ្តើមខ្ចិល និងមិនបង្កើតអ្វីដែលថ្មី។ ប្រសិនជាអ្នកខា្លចមានបញ្ហា អ្នកអាចសួរថា “តើអ្នកអាចពន្យល់បានទេ​ថា ហេតុអ្វីបានជាអ្នកជ្រើសរើសយកវិធីនេះ”៕​

ចុចអានផ្សេងៗ៖​ អ្នកគ្មានថ្ងៃជោគជ័យទេ ប្រសិនបើនៅបន្តធ្វើរឿងអស់ទាំងនេះ

ចុចអានផ្សេងៗ៖ គួររៀនសូត្រទម្លាប់ល្អទាំងនេះ ដើម្បីក្លាយជាមនុស្សជោគជ័យ 

ដោយ៖ វត្តី​
ប្រភព៖​ Brightside

មតិយោបល់

ថ្មីៗ10 hours ago

ជ្រាបជាដំណឹង ! អគ្គិសនីកម្ពុជានឹងចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខាងមុននេះ

ពីនេះពីនោះ11 hours ago

ជិតដាច់ឆ្នាំ២០១៩ រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូនិងរូបភាព បង្ហាញស្ទាយតុបតែងខ្លួនថ្មី យ៉ាងស្រស់ស្អាត ថែមទាំងសួរមហាជនថា… (មានវីដេអូ)

គួរដឹង11 hours ago

មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត

ពីនេះពីនោះ11 hours ago

ទីបំផុត អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុសជាលើកដំបូង ដែលសម្រាលចំថ្ងៃពិសេស និងមានទម្ងន់ដល់ទៅ…

ពីនេះពីនោះ11 hours ago

សុខៗ នាយ ពែកមី ដាក់មួយឃ្លាថា “ប្តីចូលហាងផឹកសុីហាងឆ្ញាញ់ៗ​ ប៉ាវមិត្តភក្ភិអស់ 100$ ទៅ 200$ ចំនែកប្រពន្ធកូនវិញ នៅផ្ទះ​សុីមួយពេល10000៛​ 20000៛ មិនស្មើឲ្យលុយ…”

Trending

Copyright © 2019 ANARCHAK