សៀវភៅទាំង ៥ក្បាលដែលអ្នកគួរអាន បន្ទាប់ពីបែកបាក់ស្នេហា
Connect with us

គ្រួសារ & ស្នេហា

សៀវភៅទាំង ៥ក្បាលដែលអ្នកគួរអាន បន្ទាប់ពីបែកបាក់ស្នេហា

ការបែកបាក់ស្នេហា អ្នកណាក៏ដឹងដែរថាវាឈឺចាប់ វាធ្វើឱ្យយើងកើតទុក្ខ ក្រោយការបែកបាក់មនុស្សមួយចំនួនក៏មិនអាចធ្វើចិត្តបាន មិនអាចកាត់ចិត្តពីមនុស្សដែរខ្លួនស្រលាញ់បាន ហើយខ្លះទៀតក៏ត្រូវពេលវេលាយូរ ឬធ្វើអ្វីផ្សេងៗដើម្បីឱ្យខ្លួនឯងប្រសើរឡើងវិញ។

យ៉ាងណាមិញ ចំពោះអ្នកដែលទើបតែបែកពីស្នេហារួច ថ្ងៃនេះយើងចង់ចែករំលែកនៅបទពិសោធន៏ដើម្បីឱ្យអ្នកធ្វើចិត្តបានក្រោយពីការបែកបាក់នោះ ជាមួយនឹងការអានសៀវភៅទាំង៥មុខខាងក្រោម។

១. សៀវភៅឈ្មោះថា Why We Broke Up??? By Daniel Handler

Books to read after break up

មានពេលវេលាច្រើនណាស់ដែលយើងបំភ្លេចមនុស្សដែលទើបតែ ព្រោះគេធ្វើឱ្យយើងឈឺចាប់ ហើយការឈឺចាប់នេះគឺយើងត្រូវធ្វើអ្វីម៉្យាង ដូចជាការអានសៀវភៅមួយក្បាលនេះ ព្រោះសៀវភៅប្រលោមលោកមួយក្បាលនេះនឹងបកស្រាយពីទំនាក់ទំនងមិត្តភាពក៏ដូចជាស្នេហា ពីការចាប់ផ្ដើម និងការបញ្ចប់ផងដែរ និងការដោះស្រាយរឿងស្នេហាផ្សេងៗ។

២. សៀវភៅឈ្មោះថា Colourless Tsukuru Tazaki and His Years of Pilgrimage By Haruki Murakami

Books to read after break up

សៀវភៅមួយក្បាលនេះផងដែរ គឺបរិយាយពីរឿងរ៉ាវស្នេហា និងមិត្តភាព ហើយក៏បន្ថែមនៅវិធីសាស្រ្តធ្វើយ៉ាងណាឱ្យអ្នកធ្វើចិត្ត និងកាត់ចិត្តបាន បន្ទាប់ពីបែកគ្នា។ ការធ្វើចិត្តឱ្យស្ងប់ បើកចិត្តឱ្យទូលាយ គិតអ្វីដែលវិជ្ជមាន ជាផ្នែកមួយដែលជួយឱ្យយើងអាចគេចផុតពីការឈឺចាប់បាន។

៣. សៀវភៅទី៣ គឺ Wild: From Lost to Found on the Pacific Crest Trail By Cheryl Strayed

Books to read after break up

សៀវភៅមួយក្បាលនេះ នឹងជួយឱ្យយើងអាចគេចផុតពីភាពតានតឹង ការពិបាកចិត្តពីការបែកគ្នា ដែលនឹងបកស្រាយយ៉ាងក្បោះក្បាយជាមួយនឹងការលាយលក្ខ័អក្សរប្រទាក់ក្រឡា។ ហើយការអានសៀវភៅនេះផងដែរ នឹងធ្វើឱ្យចិត្តយើងស្ងប់ពីការឈឺចាប់ ធ្វើឱ្យចិត្តយើងស្រឡះឡើងវិញ រួចបញ្ជូនយើងទៅកាន់ការគិតថ្មីមួយដែលស្រស់បំព្រង។

៤. សៀវភៅទី ៤ គឺ Eat, Pray, Love By Elizabeth Gilbert

Books to read after break up

ជាមួយនឹងសៀវភៅនេះផងដែរ គឺនិយាយអំពី ការធ្វើដំណើររបស់នារីម្នាក់ទៅកាន់ប្រទេសទាំង៣ ជាមួយនឹងបទពិសោធន៏នាង ដែលបែកបាក់អាពាពិពាហ៏របស់នាងជាមួយប្តីនាង។ ហើយនាងក៏បានលើកទឹកចិត្តចំពោះអ្នកបែកស្នេហានូវដំបូន្មានល្អៗ និងភាពអស្ចារ្យរបស់ភាពនៅម្នាក់ឯង។

៥. សៀវភៅទី ៥ គឺ The Power of Habit By Charles Duhigg

Books to read after break up

ជាសៀវភៅដែលដឹកនាំពីការជួយខ្លួនឯង ហើយជួយឱ្យយើងយល់ច្បាស់ពីទំលាប់ប្រចាំខ្លួនរបស់យើង ទំលាប់នៃការឡើងដោយរបៀបណា ហើយការបែកបាក់ដោយរបៀបណា Charles Duhigg នឹងនៃអ្នកទៅពិភពថ្មីមួយដែលអ្នកមិនធ្លាប់ទៅដល់៕

ដោយ៖ ចំរើន

ប្រភព៖ Elite Readers

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK