ហេតុផលចម្បងទាំង ៨ ដែលធ្វើអោយនៅសុខៗគេឈប់និយាយជាមួយអ្នក!
Connect with us

គ្រួសារ & ស្នេហា

ហេតុផលចម្បងទាំង ៨ ដែលធ្វើអោយនៅសុខៗគេឈប់និយាយជាមួយអ្នក!

ធ្លាប់ទេ? ពេលខ្លះនិយាយជាមួយមនុស្សម្នាក់ស្និទគ្នាខ្លាំងណាស់ ដែលសូម្បីតែទម្លាប់របស់គេ គេចូលចិត្ត មិនចូលចិត្តអ្វី យើងសុទ្ធតែដឹងទាំងអស់។ ប៉ុន្តែស្រាប់តែដល់ដំណាក់កាលមួយ គេបែរជាមិនរវល់ជាមួយយើង គ្មានសូម្បីតែផ្ញើរសារមកសួរសុខទុកដូចមុន ខណះដែលគេហាក់ដូចជាបាត់ស្រមោលមួយរំពិច ដែលសូម្បីតែយើងធ្វើអ្វីខុសក៏គេមិនបាននិយាយប្រាប់។ បើអ្នកធ្លាប់មានបទពិសោធន៍បែបនេះ ខាងក្រោមនេះគឺជាហេតុផលទាំង៩ដែលធ្វើអោយគេស្រាប់តែបែបនេះ៖

១. គេមិនពេញចិត្តចរិតអ្នកត្រង់ណាមួយ

នេះគឺជាហេតុផលចម្បងដែលធ្វើអោយមនុស្សម្នាក់ស្រាប់តែបាត់ស្រមោលពីអ្នកមួយរំពេច នោះដោយសារតែគេមិនពេញចិត្តចរិតរបស់អ្នកត្រង់ណាមួយ ហើយគេមិនចង់ទ្រាំនឹងចរិតមួយនោះ។ ឧទាហរណ៍៖ ការនិយាយកុហក។

២. គេគិតថាគេមិនស័ក្តសមនឹងអ្នក

ជាការពិតណាស់ អារម្មណ៍មួយនេះមិនមែនកើតឡើងភ្លាមៗនោះទេ គេប្រហែលជាគិតរឿងនេះយូរហើយ ប៉ុន្តែប្រហែលជាគេទើបតែសម្រេចចិត្តផ្តាច់ខ្លួនចេញពីអ្នក ទើបអ្នករកមូលហេតុមិនដឹង។

៣. គេមានអ្នកដទៃ

នេះក៏ជារឿងធម្មតាបំផុតមួយដែរ ដែលធ្វើអោយមនុស្សម្នាក់ឈប់និយាយជាមួយអ្នក។ នោះគឺដោយសារតែគេមានមនុស្សដែលគេប្រាថ្នាហើយ ហើយគេមិនចង់ចំនាយពេលជាមួយអ្នកនាំតែពិបាកទាំងសងខាង។ ប៉ុន្តែគេចេញដោយមិនប្រាប់ដោយសារគេមិនដឹងថាគួរប្រាប់អ្នកបែបណា។

៤. គេចង់ដឹងពីប្រតិកម្មរបស់អ្នក

ពេលខ្លះ ការដែលមនុស្សម្នាក់ធ្វើបែបនេះ គឺគ្រាន់តែដើម្បីចង់ដឹងពីប្រតិកម្មរបស់អ្នក ថាតើអ្នកនឹងធ្វើបែបណាប្រសិនជាគេស្រាប់តែធ្វើបែបនេះមកកាន់អ្នក។

៥. អ្នកមិនមែនជាជម្រើសរបស់គេ

ពេលខ្លះមិនមែនអ្នកមានអ្វីមួយដែលមិនល្អនោះទេ ប៉ុន្តែនៅពេលដែលអ្នកស្និទជាមួយគេទៅ ធ្វើអោយគេគិតថា អ្នកប្រហែលជាគ្មានអ្វីដែលគេត្រូវការនោះទេ។

៦. គេមើលទៅឃើញថាគ្មានសង្ឃឹម

ប្រសិនជាអ្នកដែលនិយាយជាមួយអ្នកនោះមានចិត្តខ្លះៗមកលើអ្នកដែរ ប៉ុន្តែគេមើលទៅឃើញថាអ្នកមិនអាចទទួលយកគេ គេអាចនឹងឈប់ខ្លួនឯងតែម្តង។

៧. គេធុញទ្រាន់នឹងអ្នក

ចំនុចនេះមិនត្រូវការហេតុផលអ្វីច្រើននោះទេ។ គេឈប់និយាយជាមួយអ្នកព្រោះគេធុញទ្រាន់នឹងអ្នក។

៨. បញ្ហាខ្លួនគេ

ពេលខ្លះគេមិនមែនឈប់និយាយតែជាមួយអ្នកនោះទេ ប៉ុន្តែគេឈប់និយាយរកអ្នកដទៃទៀត។ នេះអាចមកពីគេមានបញ្ហាអ្វីមួយ ដែលធ្វើអោយគេសម្រេចចិត្តផ្តាច់ខ្លួនពីមនុស្សនៅជុំវិញ៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖

បើយោងតាម មេធាវីនៃការលែងលះ តិកនិកទាំងបួននេះដែលដៃគូស្នេហាត្រូវធ្វើដើម្បីរក្សាចំណងស្នេហាបានល្អ

មនុស្សម្នាក់ដែលមានជីវិតអាពាពិពាហ៏ល្អគឺជាមនុស្សម្នាក់ដែលមើលឃើញនូវចំនុចទាំងឡាយដែលជាឩបសគ្គនៃចំណងស្នេហ៏ ក៏ដូចជាអ្វីដែលជាការធ្វើឱ្យមានភាពបែកបាក់។

លោក Elliot Polland ដែលជាមេធាវីលែងលះនៅទីក្រុង ញូវយ៉ក បានធ្វើជាមេធាវីនៃការលែងលះនៅទីក្រុង ញូវយ៉ក អស់រយៈ៥០ឆ្នាំមកហើយ គាត់មានបទពិសោធន៏យ៉ាងច្រើនទាក់ទងនឹងការលែងលះ ហើយលោកក៏ដំបូន្មានមួយចំនួនដើម្បីចែកចាយដល់ដៃគូស្នេហាផ្សេងៗទៀតផងដែរ។

១. កំនត់ព្រំដែននៃសាច់ថ្លៃរបស់យើងឱ្យច្បាស់លាស់

inlaws

ជាធម្មតាញាត់សាច់ថ្លៃរបស់យើងតែងតែឱ្យដំបូន្មានមកកាន់យើងក្នុងនាមជាសាច់ថ្លៃនឹងគ្នា ប្រាប់ឱ្យធ្វើនេះធ្វើនោះ ដែលអាចដឹកនាំជីវិតអាពាពិពាហ៏ទៅបានរលូនល្អ។ ប៉ុន្តែយ៉ាងណាមិញ យើងក៏ត្រូវដឹងច្បាស់ដែរថា តើនៅកំរិតណាមួយដែលយើងអាចទទួលយកគំនិតពីពួកគាត់មកធ្វើតាម កំរិតណាមិនគួរធ្វើតាម។ ដូច្នេះយើងទាំងពីរអ្នកដែលជាគូស្នេហ៏ថ្មោងថ្មី គួរតែមានពិចារណញ្ញាណដោយខ្លួនឯង ចេះគិតពីផ្លូវជីវិតរៀបការរបស់ខ្លួន មិនត្រូវចាំតែគេប្រាប់ឱ្យធ្វើនេះធ្វើនោះឡើយ។

២. ចេះថែរក្សាសេចក្តីស្នេហារវាងគ្នានិងគ្នាឱ្យបានល្អ

affectionate

ជាដៃគូស្នេហាដែលរៀបការរួច ចង់មានជីវិតរៀបការយូរអង្វែង យើងត្រូវតែចេះរក្សាមនោសញ្ចេតនារវាងគ្នា រក្សាភាពស្និទស្នាលរវាងគ្នា យល់ចិត្តគ្នាឱ្យបានច្រើន ការអោប ថើប កាន់ដៃគ្នា សុទ្ធតែជាកាយវិការនៃភាពស្និទស្នាលសម្រាប់គូស្នេហ៏ បង្កើននូវភាពរ៉ូមែនទិកឱ្យគ្នាទៅវិញទៅមក តាមកាយវិការផ្សេងទៀតដែលអាចធ្វើបាន។

៣. ពិភាក្សាគ្នា និងរួមគ្នារក្សាទ្រព្យសម្បត្តិឱ្យបានល្អ

finances

ជីវិតរៀបការមិនមែនមានតែការសប្បាយ ការស្រលាញ់គ្នា និងការបង្កើនកូនចៅឡើយ។ បញ្ហាហិរញ្ញវត្ថុ ទ្រព្យសម្បត្តិនៃគ្រួសារក៏ជារឿងដ៏ចាំបាច់មួយសម្រាប់គ្រួសារទាំងអស់។ ជៀសវាងរាល់ការប្រកែកគ្នារឿងលុយកាក់ ការចាយវាយខ្ជះខ្ជាយមិនដឹងមុខ ការបន្ទោសដាក់គ្នាលើការចាយវាយផ្សេងៗ។ ដូច្នេះ វាជាទំនួលខុសត្រូវយ៉ាងសំខាន់សម្រាប់ដៃគូស្នេហ៏ ដែលត្រូវតែចែករំលែក ការទទួលខុសត្រូវការចាយវាយរបស់គ្រួសារមួយជាមួយគ្នា។

៤. រក្សា និងពិភាក្សារកភាពដូចគ្នាដែលអ្នកទាំងពីរមាន

common

ក្រៅពីរឿងរ៉ាវខាងលើ គូស្នេហ៏ក៏ត្រូវចំណាយពេល ពិភាក្សា ឬស្វែងរក ចំនុចណាដែលអ្នកទាំងពីរមានដូចគ្នា ដើម្បីជៀសវាងការទាស់សំដីគ្នា និង ការមិនព្រមព្រៀងគ្នាក្នុងរឿងណាមួយ។ ការដែលមានចំនុចណាមួយដែលដូចគ្នា ក្នុងជីវិតធ្វើឱ្យអ្នកទាំងពីរងាយស្រួលរស់នៅជាមួយគ្នាបានរលូនល្អ មិនថាទាំងរឿង គោលដៅជីវិត ឩត្តមគតិ ការគិត តម្លៃប្រចាំខ្លួន ការគ្រប់គ្រងគ្រួសារមួយឱ្យបានល្អ វាជួយសម្រួលដល់ការព្រមព្រៀងរបស់អ្នកទាំងពីរ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK