មនុស្សម្នាក់ៗតែងតែឆ្ងល់ខ្លួនឯងថា ហេតុអ្វីបានជាចេះតែបរាជ័យ? តាមការពិតគឺដោយសារតែកំហុសទាំងនេះសោះ!!
Connect with us

បែបផែនជីវិត

មនុស្សម្នាក់ៗតែងតែឆ្ងល់ខ្លួនឯងថា ហេតុអ្វីបានជាចេះតែបរាជ័យ? តាមការពិតគឺដោយសារតែកំហុសទាំងនេះសោះ!!

ពេលខ្លះយើងគិតថាភាពជោគជ័យទាល់តែយើងមានទំនាក់ទំនងជាមួយអ្នកជោគជ័យដូចគ្នា ខ្លះទៀតក៏គិតថាទាល់តែយើងហ៊ានធ្វើលះបង់អ្វីម៉្យាង ហើយខ្លះទៀតក៏គិតថាជោគជ័យទាល់តែយើងជួបនូវរឿងបរាជ័យសិន។

តួយ៉ាងយើងឃើញថាមនុស្សម្នាក់ៗគឺឱ្យនិយមន័យនៃភាពជោគជ័យខុសៗគ្នា ប៉ុន្តែយើងត្រូវដឹងថា មានរឿងម៉្យាងដែលអាចបំផ្លាញភាពជោគជ័យទាំងនោះ ទោះជាយើងខំប្រឹងយ៉ាងណាក៏ដោយ វាគឺជាកំហុសនៃសកម្មភាពប្រចាំថ្ងៃរបស់ ដែលយើងធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន ហើយវាគឺប៉ះពាល់ដល់ភាពជោគជ័យរបស់យើងដោយមិនដឹងខ្លួនទៀតផង។ បើចង់ដឹងពីកំហុសទាំងនោះសូមតាមដានអានទាំងអស់គ្នា។

១. ការពន្យារឬអូសបន្លាយពេលវេលា

procrastination_full

ការអូសបន្លាយពេលវេលា ឬការពន្យារពេលក្នុងការធ្វើការងារអ្វីមួយ វាជារឿងដែលគួរឱ្យជៀសវាង។ ពេលខ្លះយើងចេះតែអូសបន្លាយពេលដោយមិនដឹងខ្លួននូវការងារមួយចំនួនដែលយើងត្រូវតែសំរេច ប៉ុន្តែយើងបែរជាលើកពេលវេលា ហើយបែរជាទៅធ្វើវានៅនាទីចុងក្រោយទៅវិញ។ ទោះធ្វើអ្វីក៏ដោយ ឈប់អូសបន្លាយពេលវេលា ធ្វើអ្វីត្រូវធ្វើឱ្យហើយ ធ្វើវាកាន់តែលឿន ឱកាសជោគជ័យកាន់តែកៀក។

២. ការមិនថែទាំសុខភាពខ្លួនឯង

unhealthy-1

ភាពជោគជ័យគឺរួមផ្សំនឹងភាពល្អប្រសើរនៃសុខភាពយើង បើយើងមិនថែរក្សាសុខភាពយើងឱ្យបានល្អនោះទេ យើងពិបាកនឹងធ្វើការងារឱ្យបានជោគជ័យណាស់។ ញ៉ាំឱ្យបានត្រឹមត្រូវ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ កុំរវល់តែការងារហើយភ្លេចថែរក្សាសុខភាព ត្រូវចាំថាសុខភាពគឺជារឿងទីមួយនៃភាពជោគជ័យ។

៣. ការគិតខ្លី ឬគិតមិនបានគិតដល់

short-term

យើងសុទ្ធតែដឹងហើយថាភាពជោគជ័យគឺតម្រូវឱ្យយើងមានការគិតច្បាស់លាស់ វែងឆ្ងាយទៅមុខ មិនត្រូវយកការគិតជាការលេងសើចឡើយ ទោះធ្វើអ្វីក៏ដោយ។ បុគ្គលដែលជោគជ័យគឺគេមានការគិតច្បាស់លាស់ និងវែងឆ្ងាយ គិតទៅដល់រឿងអនាគត គិតអំពីមហិច្ឆតារបស់គេ គិតពីរឿងភ្លឺស្វាងអ្វីដែលអាចឱ្យគេទទួលបាននូវអ្វីដែលគេចង់បាន។

៤. រកលេសច្រើន

excuses

បុគ្គលជោគជ័យគឺគេដឹងថាតើគេត្រូវទទួលខុសត្រូវរឿងអ្វីខ្លះក្នុងឆាកជីវិតរបស់គេ មិនរត់គេចពីកំហុស ហើយរកលេសរួចខ្លួននោះទេ។ យើងត្រូវចាំថាការរកលេសមកលាក់បាំងកំហុសវាបានតែមួយពេលខ្លីតែប៉ុណ្ណោះ ទទួលខុសត្រូវលើសកម្មភាពខ្លួនឯងទើបជារឿងល្អសម្រាប់ភាពជោគជ័យ។

៥. សុញគំនិត

fixed-mindset

មានន័យថា យើងត្រូវពង្រីកការគិតរបស់យើងឱ្យបានធំទូលាយ កុំសុញនឹងការបរាជ័យ នឹងឩបសគ្គដែលយើងជួប គិតថាអ្វីៗវាជាមេរៀន អ្វីៗនឹងមានដំណោះស្រាយរបស់វា។

៦. ភាពឥតខ្ចោះ

perfection-

យើងដឹងហើយថាគ្មានអ្វីនឹងល្អគ្រប់១០នោះទេ មិនថាយើងខំប៉ុណ្ណានោះទេ។ ដូច្នេះចូរកុំភ័យខ្លាចនឹងភាពបរាជ័យ កុំខ្លាចដួល វានឹងធ្វើឱ្យយើងមិនហ៊ានសំរេចចិត្តឬហ៊ានធ្វើសកម្មភាពតទៅមុខទៀត ដែលមិនអាចឱ្យយើងជួបនឹងភាពជោគជ័យបានឡើយ។

៧. សង្កត់ធ្ងន់រាល់ការងារដែលអ្នកកំពុងធ្វើ

multitasking-o

មិនថាយើងធ្វើការងារប៉ុន្មានឡើយ យើងត្រូវតែធ្វើវាឱ្យអស់ពីកម្លាំងកាយចិត្ត ធ្វើការងារទាំងនោះដោយការផ្តោតអារម្មណ៏ មិនធ្វេសប្រហែស មិនលេងសើចនឹងការងារ។

៨. ចេះតែធ្វើនេះធ្វើនោះដែលមិនមែនជាគោលដៅរបស់យើង

Goals

ដើម្បីទទួលបានជោគជ័យយើងត្រូវតែហ៊ានបោះចោលនូវរឿងមួយចំនួនដែលមិនមែនជាគោលដៅរបស់យើង ឬរឿងដែលមិនបានការចោល។ សង្កត់ធ្ងន់តែការងារណាដែលជាតម្រូវការរបស់យើង ចាំបាច់សម្រាប់ភាពជោគជ័យ។

៩. សេពគប់មនុស្សដែលមិនបានការ

Toxic-People

ពេលខ្លះការសេពគប់មនុស្សក៏អាចប៉ះពាល់ដល់ការងាររបស់យើងដែរ បើយើងសេពគប់បុគ្គលដែលមានភាពជោគជ័យច្រើនយើងនឹងមានការជំរុញទឹកចិត្តថែមមួយកំរិតទៀត តែបើបុគ្គលមួយចំនួនទៀត បុគ្គលដែលមិនមានអ្វីច្បាស់លាស់វាអាចទាញការគិត ឬផ្លូវជីវិតរបស់យើងទៅតាមនោះដែរ។

១០. ពឹងផ្អែកតែប្រព័ន្ធសង្គមពេក

social-media-1

ទទួលស្គាល់ថាប្រព័ន្ធសង្គមគឺជាចំណែកមួយនៃភាពជោគជ័យ តែក៏កុំត្រូវពឹងផ្អែកលើវាទាំងស្រុងនោះដែរ ពេលខ្លះវាអាចធ្វើឱ្យយើងខាតពេលវេលាជាមួយការងារដទៃទៀត ដូច្នេះគួរចេះរក្សាលំនឹងឱ្យបានល្អ។

១១. លោភលន់ហួសហេតុ

control

មិនត្រូវធ្វើខ្លួនឱ្យលោភលន់ហួសដែនកំណត់នោះឡើយ កុំចេះតែចង់គ្រប់គ្រងរាល់កិច្ចការទាំងដែលគ្មានសមត្ថភាព កុំឱ្យភាពលោភលន់គ្រប់គ្រងការគិតរបស់យើង។ មនុស្សដែលលោភលន់ពេកគង់តែបរាជ័យ មនុស្សមានមហិច្ឆតាខ្ពស់ក៏គង់តែបានសំរេចនៅចំណុចណាមួយជាមិនខាន៕

ដោយ៖ ចំរើន

ប្រភព៖ Born Realist

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.